ចូលចិត្តទំនើប

កំពូលកាមេរ៉ាធន់ នឹងទឹក

ដោយ: ដួងច័ន្ទ 9 AM, Friday, 26 Oct, 2018

ថ្ងៃនេះ ទំនើប សូមបង្ហាញនូវអត្ថបទមួយណែនាំអំពីកាមេរ៉ាដែលធន់នឹងជម្រាបទឹក មកជូនមិត្តអ្នកអានទាំងអស់ជ្រាប។ ចង់ដឹងថាកាមេរ៉ាទាំងនោះជាផលិតផលរបស់ក្រុមហ៊ុនណាខ្លះ សូមអានអត្ថបទខាងក្រោម។
Nikon COOLPIX AW130 Waterproof Digital Camera
នេះជាម៉ូដែលកាមេរ៉ាដែលធ្វើការ Upgrade ពីកាមេរ៉ាម៉ូដែល AW120។ វាជាប្រភេទកាមេរ៉ាដ៏ខ្លាំងមួយ និងមានគុណភាពខ្ពស់ ផ្តល់នូវបទពិសោធន៍នៃការថតរូបដ៏អស្ចារ្យ។ អ្នកអាចបន្ថែម Multiple Effects ទៅក្នុងរូបថតរបស់អ្នក ព្រមគ្នាជាមួយជម្រើស Shooting Mode រហូតដល់ 22 ជម្រើស។ មុខងារពិសេសមួយទៀតគឺ សមត្ថភាពនៃការថតរូបភាព Time-Lapse។ ជាមួយកាមេរ៉ាមួយនេះ អ្នកអាចប្រើប្រាស់ទូរសព្ទ Smartphone ដើម្បីបញ្ជារការថតរូបពីចម្ងាយ Upload រូបភាពតាម online និងការបំពេញមុខងារដទៃទៀត នៅពេលអ្នកផ្គូផ្គងកាមេរ៉ាជាមួយទូរសព្ទ ជាមួយនឹងឧបករណ៍ Wi-Fi និង NFC ដែលមាននៅលើកាមេរ៉ាស្រាប់។ អ្នកក៏អាច Geo-Tag សម្រាប់ការងារទាំងអស់ ដូច្នេះអ្នកមិនចាំបាច់បារម្ភថាអ្នកត្រូវអនុវត្តវាដោយដៃជារៀងរាល់ពេលនោះទេ។ ជាមួយគ្នានេះ អ្នកអាចគូរផែនទីនៃដំណើររបស់អ្នក ដោយប្រើប្រាស់កម្មវិធី Nikon ViewNX 2។ កាមេរ៉ាមួយនេះផ្តល់ឱ្យអ្នកនូវ Lens ប្រភេទ f/2.8-4.9 ជាប្រភេទ Wide-Angled Glass Lens។

Fujifilm FinePix XP80 Waterproof Digital Camera
នេះជាកាមេរ៉ាដែលផ្តល់នូវការរួមបញ្ចូលគ្នាល្អឥតខ្ចោះនូវមុខងារកំពូលៗ ការពង្រីក Digital ដ៏ឆ្លាតវៃ និងភាពងាយស្រួលនៃការផ្ទេររូបថត ដែលមិនមានគូប្រៀបសម្រាប់ម៉ូដែលកាមេរ៉ាតម្លៃទាបមួយនេះ។ វាជាម៉ូដែលកាមេរ៉ាដ៏សក្តិសមសម្រាប់អ្នកដែលចង់បានកាមេរ៉ាតម្លៃទាប តែមានសមត្ថភាពខ្ពស់។ វាមានសមត្ថភាពប្រើប្រាស់ក្នុងជម្រៅទឹកបានរហូតដល់ 120 នាទី នៅក្រោមសីតុណ្ហភាពត្រជាក់ និងសមត្ថភាពថតបានក្នុងកម្ពស់រហូតដល់ 1.52 ម៉ែត្រ នៅក្នុងអាកាស។ វាពិតជាកាមេរ៉ាដ៏ពិសេសមួយ ដែលអាចដំណើរការបានក្នុងកម្រិតសីតុណ្ហភាព -10 អង្សាសេ ជាមួយ Lens ប្រភេទ CMOS Image Sensor ទំហំ 16.2 MP ហើយវាអាចទប់នឹងស្ថានភាពពន្លឺបានយ៉ាងងាយស្រួល ធ្វើឱ្យរូបភាពរបស់អ្នកមានពន្លឺភ្លឺ និងច្បាស់។ វាមានបំពាក់ប្រព័ន្ធ Wi-Fi សម្រាប់ការផ្ទេរ និង upload រូបភាព មុខងារ GPS Tracking ដើម្បីកត់ត្រាទីតាំង និងមុខងារ Full HD Video ដែលអនុញ្ញាតឱ្យអ្នកថតវីដេអូក្នុងទម្រង់ 1080p។

Panasonic DMC-TS6D LUMIX
នេះជាកាមេរ៉ាការពារជម្រាបទឹក សក្តិសមសម្រាប់ការថតវីដេអូ Full HD 1080p នៅក្នុង និងក្រៅ ទឹក។ វាផ្តល់នូវរូបភាពគុណភាពខ្ពស់ ទាំងការថតរូបសន្លឹក និងការថតវីដេអូ រួមជាមួយនឹងកម្រិតភាពធន់ និងមុខងារ GPS ដើម្បី Geo-Tag រូបភាពរបស់អ្នក។ វាមានបំពាក់ Lens ប្រភេទ CMOS Image Sensor ទំហំ 16 MP ជាមួយមុខងារពង្រីក Optical 4.6 និងថាមពលថ្មដែលអនុញ្ញាតឱ្យអ្នកថតរូបបាន 370 សន្លឹក សម្រាប់ការបញ្ចូលថាមពលម្តង។ កាមេរ៉ាមួយនេះអាចប្រើប្រាស់បានក្នុងជម្រៅ 13.10 ម៉ែត្រ និងក្នុងសីតុណ្ហភាព -10 អង្សាសេ លើសពីនេះវាអាចធន់នឹងសម្ពាធសង្កត់បានលើសពី 226 គីឡូក្រាម។ វាក៏មានសមត្ថភាព Crushproof និង Dustproof ជាមួយនឹងកម្ពស់ទម្លាក់ខ្ពស់បំផុត 2 ម៉ែត្រ។ មិនមានកាមេរ៉ាធន់នឹងជម្រាបទឹកណាមានសមត្ថភាព Crushproof កម្រិតស្តង់ដាដូចនេះឡើយ ដែលកត្តានេះធ្វើឱ្យកាមេរ៉ានេះជាកាមេរ៉ាធននឹងជម្រាបទឹកខ្លាំងជាងគេ សម្រាប់ការថតវីដេអូ ក៏ដូចជាគុណភាពរូបភាពដ៏ខ្ពស់។

Canon PowerShot D30 Waterproof Digital
នេះជាកាមេរ៉ាដែលមានសមត្ថភាពដំណើរការក្នុងជម្រៅទឹកជ្រៅជាងគេ បានរហូតដល់ 25 ម៉ែត្រ។ ទោះបីវាមាន Lens ប្រភេទ CMOS Sensor ទំហំត្រឹមតែ 12.1 MP ក្តី ក៏វានៅតែជាកាមេរ៉ារឹងមាំ ធន់ជាងគេ និងមានគុណភាពរូបភាពខ្ពស់ ល្អបំផុតសម្រាប់ការធ្វើដំណើរក្នុងដង់ស៊ីតេខ្ពស់។ វាក៏មាន Lens ប្រភេទ 28-140mm Advanced ផងដែរជាមួយនឹងមុខងារ Optical Image Stabilization និងអាចពង្រីក Optical បាន 5 ដង។ សមត្ថភាព Shockproof បានរហូតដល់ 2 ម៉ែត្រ ដែលគាំទ្រដល់មុខងារថតវីដេអូ 1080p HD Video ជាមួយមុខងារ Slow Motion ផងដែរ។ វាផលិតឡើងជាមួយអេក្រង់ LCD ទំហំ 3 inch បន្ថែមជាមួយមុខងារ Picture Effect និងមុខងារ Impress Picture Quality។ វាអាចប្រើប្រាស់ក្នុងសីតុណ្ហភាព -10 អង្សាសេ ជាមួយនឹងការធន់នឹងការធ្លាក់ពីកម្ពស់ 1.9 ម៉ែត្រ។

Sony DSC-TX30-D Digital
អ្នកអាចចាប់យករូបភាពដ៏អស្ចារ្យ ដោយមិនចាំបាច់បារម្ភពីហានិភ័យនៃការថតរូបគ្មានលំនឹង ដែលបណ្តាលឱ្យរូបថតមិនច្បាស់។ ជាមួយកាមេរ៉ាមួយនេះ អ្នកនឹងទទួលបាន Lens ប្រភេទ CMOS Sensor ទំហំ 18.2 MP ដែលផ្តល់នូវរូបភាពភ្លឺច្បាស់ ជាងកាមេរ៉ាធន់នឹងជម្រាបទឹកដទៃទៀត។ វាមានមុខងារ Underwater Depth អាចប្រើប្រាស់បានក្នុងជម្រៅទឹក 10 ម៉ែត្រ សម្រាប់ រយៈពេល 60 នាទី មានន័យថាវាអាចដំណើរការបាននៅក្រោមស្ថានភាពទឹកនានាដូចជា Snorkeling ហែលទឹក និង Scuba Diving ជាដើម។ វាក៏អាចធន់នឹងការទម្លាក់ក្នុងកម្ពស់ 1.5 ម៉ែត្រ ជាមួយមុខងារ Shock-Proof អាចឱ្យវាដំណើរការបានក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង។ វាក៏មានផ្តល់នូវមុខងារ Image Stabilization ជាមួយការបន្ថែមមុខងារថតវីដេអូកម្រិតខ្ពស់ និងការកែរូបនៅក្នុងកាមេរ៉ាផ្ទាល់ ក៏ដូចជា Effect ខុសៗគ្នាសម្រាប់កែរូបភាព។ លក្ខណៈពិសេសមួយទៀតរបស់កាមេរ៉ានេះ គឺមុខងារ Face Detection ដែលអាចចាប់យកមុខបាន 8 នាក់ នៅក្នុងរូបថតមួយសន្លឹក។ ការរចនាជាមួយថ្មដែលអាចសាកបាន វាអាចអនុវត្តការថតរូបបាន 250 សន្លឹក សម្រាប់ការបញ្ចូលថាមពលម្តង ប៉ុន្តែតួលេខនេះអាចខុសគ្នា អាស្រ័យលើលក្ខខណ្ឌនៃការថត និងមុខងារបន្ថែមនានា ដូចជា Flash ជាដើម។ វាមានអេក្រង់ Touchscreen ទំហំ 3.3 inch ប្រភេទ Viewfinder ដែលធ្វើឱ្យកាមេរ៉ាដ៏តូចមួយនេះជាជម្រើសដ៏ល្អមួយសម្រាប់អ្នក។

ប្រភព: jenreviews ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

ឧបករណ៍សាកថ្មរបស់ Baseus ប្លែកខុសពីគេ

ដោយ: ដួងច័ន្ទ 9 AM, Monday, 11 Mar, 2019

សព្វថ្ងៃនេះនៅក្នុងទីផ្សារមានជម្រើសឧបករណ៍សាកថ្មមានជាច្រើនប្រភេទ ដែលអាចឱ្យអ្នកពិបាកក្នុងការសម្រេចចិត្ត ជ្រើសយកផលិតផលណាមួយមកប្រើប្រាស់។ ហេតុនេះហើយបានជ...

ម៉ាស៊ីនព្រីនចល័តថ្មីពី HP កាន់តែទំនើប

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

ត្រឡប់ទៅឆ្នាំ 2016 ក្រុមហ៊ុន HP បានសម្រេចចិត្តបោះជំហានចូលទៅក្នុងផលិតកម្មម៉ាស៊ីន ព្រីនទំហំតូច (Pocket Printer) ដោយណែនាំម៉ាស៊ីនព្រីនម៉ូដែល Sprocket។ ...

លក្ខណៈពិសេស របស់ទូរទស្សន៍ LG OLED 4K

ដោយ: ដួងច័ន្ទ 9 AM, Saturday, 16 Mar, 2019

តើអ្នកកំពុងស្វែងរកទិញទូរទស្សន៍ថ្មីមួយគ្រឿងមែនទេ? តែមិនដឹងថាគួរជ្រើសយកទូរទស្សន៍ប្រភេទណា ឬម៉ូដែលណា? ដូច្នេះថ្ងៃនេះ ទំនើប សូមណែនាំម៉ូដែលទូរទស្សន៍មួយពី...

រីករាយបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០១៩ ពីអែលជីប្រេនសប (LG BrandShop)

ដោយ: ទំនើប 8 AM, Tuesday, 26 Mar, 2019

ដើម្បីចូលរួមអបអរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ខាងមុខនេះ LG Brandshop នឹងផ្ដល់ជូននូវការលក់បញ្ចុះតម្លៃដ៏ពិសេស ទិញមួយថែមមួយ...

Tomnerb.Com - YouTube Channel