ចូលចិត្តទំនើប

កំប៉ុងអំបិលដ៏ឆ្លាតវៃ ផ្លាស់ប្តូរវិធីដាក់គ្រឿងផ្សំ ក្នុងម្ហូបរបស់អ្នក

ដោយ: ដួងច័ន្ទ 9 PM, Friday, 19 May, 2017

អំបិល ជាគ្រឿងផ្សំដ៏សំខាន់ នៅក្នុងផ្ទះបាយ ហើយនាពេលនេះ វាត្រូវបានវិវត្តបច្ចេកវិទ្យាថ្មី ដែលជាគុណសម្បត្តិនៃក្រុមហ៊ុនផលិតសម្ភារៈ សម្រាប់ការរស់នៅប្រចាំថ្ងៃ ដែលបានផលិតកំប៉ុងអំបិល ដែលមានបំពាក់ Bluetooth។

វាមានឈ្មោះថា SMALT ជាកំប៉ុងដាក់អំបិលដ៏ឆ្លាតវៃ ដែលបានបង្កើតកាលពីឆ្នាំ 2015 និងមានបន្ថែមឧបករណ៍ឆ្លាតវៃជាច្រើនទៀត សម្រាប់ការកំសាន្ត លើសពីមុខងារជាកំប៉ុងដាក់គ្រឿងផ្សំធម្មតា សម្រាប់ប្រើប្រាស់ក្នុងពិធីជប់លៀង នៅពេលក្រោយរបស់អ្នក។

ជាមួយ SMALT អ្នកប្រើប្រាស់អាចស្តាប់តន្រ្តី និងលេងកំសាន្តជាមួយពន្លឺភ្លើងចម្រុះ និងប្រើប្រាស់មុខងារដើម របស់វា គឺជាកំប៉ុងសម្រាប់រោយអំបិល។ SMALT មានរូបរាងតូចល្មម ដែលអ្នកអាចយកវាតាមខ្លួន បានគ្រប់ពេលវេលា គ្រប់ទីកន្លែង។

មុខងារចាក់តន្រ្តី៖ ភ្ជាប់វាជាមួយទូរសព្ទរបស់អ្នក បន្ទាប់មកចាក់បទចម្រៀងដែលអ្នកចូលចិត្ត សម្រាប់បន្ថែមភាពសប្បាយរីករាយ ក្នុងពេលទទួលទានអាហារ និងក្នុងពិធីជប់លៀង។

មុខងារភ្លើងចម្រុះ៖ ធ្វើឱ្យពេលវេលាទទួលទានអាហាររបស់អ្នក កាន់តែរីករាយ និងជាការចងចាំដ៏អស្ចារ្យ ជាមួយពន្លឺភ្លើងចម្រុះពណ៌ ផ្លាស់ប្តូរតាមបរិយាកាសបែបរ៉ូមែនទិច ឬបែបញាក់កន្រ្តាក់អារម្មណ៍។

មុខងារដើម៖ អាហារគ្រប់មុខមានរសជាតិកាន់តែឆ្ងាញ់ ជាមួយការបន្ថែម រសជាតិប្រៃបន្តិច។ ផ្តល់ភាពភ្ញាក់ផ្អើលដល់ភ្ញៀវរបស់អ្នកជាមួយនឹង SMALT។

Herb & Body ដែលជាក្រុមហ៊ុនផលិត SMALT បាននិយាយថា កំប៉ុងដាក់អំបិលថ្មីមួយនេះអាចភ្ជាប់ជាមួយ Amazon Echo ដូច្នេះ Alexa អាចធ្វើការគ្រប់គ្រងអំបិល ឬបច្ចេកវិទ្យានានា ដែលអ្នកត្រូវការ។

ក្រុមហ៊ុននៅមិនទាន់កំណត់តម្លៃ សម្រាប់កំប៉ុងអំបិលដ៏អស្ចារ្យនេះនៅឡើយទេ ដោយពួកគេមានគម្រោងដាក់វានៅក្នុងគេហទំព័រប្រមូលធនធាន Indiegogo នៅខែមិថុនា ខាងមុខនេះ។ កាលបរិច្ឆេទនៃការចេញលក់លើទីផ្សារ និងការដឹកជញ្ជូនដល់ដៃអតិថិជន ស្ថិតនៅក្នុងអំឡុងខែវិច្ឆិកា ឬធ្នូ។ ដូច្នេះអតិថិជនសង្ឃឹមថានឹងអាចប្រើប្រាស់កំប៉ុងអំបិលរបស់ពួកឱ្យ ឱ្យប្រែក្លាយជាភាពសប្បាយរីករាយ លើសពីមុខងារជាជំនួសការក្នុងម្ហូបអាហារ នៅក្នុងពីធីបុណ្យណូអែលខាងមុខនេះ។

Smart-Salt-Shaker-Tomnerb-02

ប្រភព: Time ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

Hyundai និង Kia នឹងបំពាក់បន្ទះសូឡាលើរថយន្ត

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 06 Nov, 2018

បន្ទះសូឡានៅលើរថយន្ត មិនមែនអភិរក្សសម្រាប់ដែលម៉ាកសញ្ញារថយន្តប្រណិត ឬរថយន្តសម្រាប់ធ្វើការពិសោធន៍ប៉ុណ្ណោះទេ។ ក្រុមហ៊ុន Hyundai និង Kia បានដាក់ចេញនូវគម្...

កាមេរ៉ាវីដេអូ Rylo 360-Degree ដំណើរការដោយ Android

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 05 Jun, 2018

Rylo គឺជាផលិតផលកាមេរ៉ា ដ៏អស្ចារ្យមួយ បំពាក់នូវបច្ចេកវិទ្យាកាមេរ៉ា 360-Degree ដែលគ្រាន់តែទាមទារឧបករណ៍ សម្រាប់កែរូបភាពទំហំធំ ប៉ុនទូរសព្ទដៃ Smartphone...

ណែនាំ Lens ថ្មីពី Moment

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

ក្រុមហ៊ុន Moment បានបញ្ចេញផលិតផលថ្មីគឺ Telephoto Lens សម្រាប់ទូរសព្ទដែលផលិតឡើងនៅក្នុងឆ្នាំ 2014 ប៉ុន្តែវាត្រូវបានរចនាឡើងសម្រាប់ទូរសព្ទមានទំហំតូចៗ ដ...

ការជួសជុលបញ្ហាលើផលិតផល Apple

ដោយ: ដួងច័ន្ទ 3 PM, Friday, 30 Nov, 2018

ក្រុមហ៊ុន Apple បានជ្រើសយកល្ងាចថ្ងៃសុក្រ ក្នុងការប្រកាសអំពីកម្មវិធី ដែលនឹងជំនួសសមាសភាពដែលមានបញ្ហា ដែលកើតមានឡើងនៅលើឧបករណ៍មួយចំនួនរបស់ក្រុមហ៊ុន។ ដំប...

Tomnerb.Com - YouTube Channel