ចូលចិត្តទំនើប

កៅអីផ្អែក ២០១៧ សម្រាប់សួនច្បារ

ដោយ: ស. លីង 7 PM, Thursday, 16 Mar, 2017

ប្រសិនបើអ្នកមានសួនច្បារ នៅមុខ ឬក្រោយផ្ទះ ហើយចង់រៀបកៅអីផ្អែក ទុកសម្រាប់អង្គុយសម្រាកលេង នៅពេលល្ងាចត្រជាក់ ទំនើបសូមណែនាំនូវកៅអីផ្អែក ច្នៃប្រឌិតថ្មីទំនើបប្រចាំឆ្នាំ ២០១៧ នេះ។

កៅអីនេះឈ្មោះថា Hanging Chaise Lounger Chair Arc ផលិតឡើងពីដែករឹងមាំ និងមានរាងកោង។ Hanging Chaise Lounger Chair Arc មានពូកសម្រាប់ឲ្យអ្នកអង្គុយផ្អែក ខ្នងសណ្តូកជើងយ៉ាងស្រួលខ្លួន ព្រមទាំងមានដំបូលការពារអ្នកពីកំដៅថ្ងៃ។

កៅអីទំនើបនេះផលិតឡើង ស័ក្តិសមនឹងម៉ូដសួនច្បារគ្រប់ប្រភេទ។

កៅអី Hanging Chaise Lounger Chair Arc មានច្រើនពណ៌សម្រាប់ឲ្យអ្នកជ្រើសរើស គឺពណ៌ក្រហម ទឹកសមុទ្រ ត្រួយចេក លឿងទុំ។ល។

នេះជាប្រភេទកៅអីផ្អែក សម្រាប់ដាក់ក្នុងសួនច្បារ ប៉ុន្តែអ្នកអាចដាក់នៅរានហាលក៏បាន។

ចំណុចលំបាកគឺកៅអីប្រភេទនេះ មិនទាន់ឃើញមាននៅក្នុងប្រទេសទេ។ ប្រសិនបើមិត្តអ្នកអានចាប់អារម្មណ៍ ត្រូវបញ្ជាទិញពីគេហទំព័រលក់ទំនិញក្រៅប្រទេស៕

Hanging-Chaise-02

អត្ថបទអ្នកចង់អាន

ម៉ាស៊ីនត្រជាក់ហូរទឹក និងដំណោះស្រាយ

ដោយ: ចរិយា 9 PM, Sunday, 15 Jan, 2017

ប្រជាជនខ្មែរ សឹងគ្រប់គេហដ្ឋានប្រើប្រាស់ម៉ាស៊ីនត្រជាក់ អ្នកខ្លះដាក់ក្នុងបន្ទប់ដំណេក អ្នកខ្លះដាក់ទាំងក្នុងបន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ។ល។ មិនមែ...

Mercedes Maybach SUV បង្កប់គំនិតច្នៃប្រឌិតថ្មី

ដោយ: ដួងច័ន្ទ 9 PM, Saturday, 23 Jun, 2018

នៅក្នុងព្រឹត្តិការណ៍ Beijing International Automotive Exhibition ក្នុងឆ្នាំ 2018 នេះ ដែលបានរៀបចំឡើងក្នុងប្រទេសចិន ដែលជាកន្លែងដែលក្រុមហ៊ុន Mercedes ...

បិទសម្លេងនៅជុំវិញខ្លួនអ្នក ជាមួួយនឹងកាសស្តាប់ត្រចៀក ដ៏អស្ចារ្យមួយនេះ

ដោយ: ដួងច័ន្ទ 9 PM, Monday, 15 May, 2017

ធ្វើការគ្រប់គ្រងសម្លេងនានា នៅជុំវិញខ្លួនអ្នក ជាមួយនឹងកាសត្រចៀកច្នៃប្រឌិតថ្មី។ កាសត្រចៀកជំនាន់ថ្មីនេះមានឈ្មោះថា Knops។ វាជួយការពារត្រចៀកអ្នកពីការសម្...

Samsung នៅតែគ្រោងផលិតទូរសព្ទបត់ ទោះបីចំណូចធ្លាក់ចុះក្តី

ដោយ: ដួងច័ន្ទ 8 AM, Friday, 03 May, 2019

កាលពីប៉ុន្មានសប្តាហ៍មុន ក្រុមហ៊ុន Samsung បានព្រមានទៅកាន់អ្នកវិនិយោគថា ប្រាក់ចំណេញរបស់ក្រុមហ៊ុននៅក្នុងត្រីមាសទីមួយ នៃឆ្នាំ 2019 នេះ អាចនឹងធ្លាក់ចុះ...

Tomnerb.Com - YouTube Channel