ចូលចិត្តទំនើប

កូនសោរសុវត្ថិភាពរបស់ Google

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 21 Aug, 2018

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Google បានធ្វើការបង្ហាញថាក្រុមហ៊ុនបានបញ្ចប់ការវាយប្រហារពីការលួចបន្លំពីបុគ្គលិកជាង 85,000 នាក់បានយ៉ាង
ពេញលេញ ដោយឱ្យពួកគេប្រើប្រាស់សោរសុវត្ថិភាព។ សោរសុវត្ថិភាពថ្មីនេះ គឺជាឧបករណ៍ USB តូចមួយដែលអាចគ្រប់គ្រងប្រព័ន្ធ Online Logins ហើយវាជាឧបករណ៍ដែលត្រូវបានបញ្ជាក់ថាវាមានសុវត្ថិភាពកាន់តែខ្ពស់ជាងវិធីសាស្រ្ត Two-Factor Authentication ទៀតផង។

ក្រុមហ៊ុន Google បានធ្វើការប្រកាសថាបុគ្គលិកបម្រើការងាររបស់ក្រុមហ៊ុនផ្ទាល់ បាននឹងកំពុងធ្វើតេស្តឧបករណ៍សុវត្ថិភាពផ្ទាល់របស់ក្រុមហ៊ុន
ដែលមានឈ្មោះថា Titan Key។ សោរសុវត្ថិភាពថ្មីនេះធ្វើការប្រកួតប្រជែងដោយផ្ទាល់ជាមួយនឹងផលិតផលស្រដៀងគ្នានៃរបស់ក្រុមហ៊ុន Yubikey
ដែលក្រុមហ៊ុន Google ធ្លាប់បានណែនាំអស់រយៈពេលជាច្រើនថ្ងៃមុន។

សោរ Titan Key នឹងផលិតឡើងជាមួយនឹង FIDO-Compatible ចំនួន 2 Version ដែលទីមួយ វានឹងដោតភ្ជាប់ជាមួយរន្ធ USB ហើយមួយទៀត
នឹងដំណើរការជាមួយ Bluetooth ដែលអនុញ្ញាតឱ្យសោរសុវត្ថិភាពដំណើរការជាមួយឧបករណ៍ចល័តនានា។

ដោយសារកត្តាជាក់ស្តែងដែលអ្នកត្រូវនឹងក្បែរកុំព្យូទ័រ ឬទូរសព្ទដៃ សោរសុវត្ថិភាពថ្មីនេះមិនមានហានិភ័យចំពោះការរាំងស្ទះទិន្នន័យ ដូចជាបញ្ហា
ដែលកើតឡើងចំពោះបច្ចេកវិទ្យា SMS-Based Two Factor Authentication ឡើយ។ ប៉ុន្តែប្រាកដណាស់ថាអ្នកត្រូវប្រុងប្រយ័ត្ន កុំឱ្យបាត់បង់វា។

យើងមិនទាន់ទទួលបានព័ត៌មានទាក់ទងនឹងតម្លៃរបស់វានៅឡើយទេ ប៉ុន្តែក្រុមហ៊ុន Google បានបញ្ជាក់ថាសោរសុវត្ថិភាពថ្មីនេះនឹងបានលក់
សម្រាប់អតិថិជន Google Cloud ហើយនឹងមានវត្តមាននៅក្នុងតាមបណ្តាហាងរបស់ក្រុមហ៊ុនក្នុងពេលឆាប់ៗនេះ៕

អត្ថបទអ្នកចង់អាន

ស្បែកជើងថ្មី សមិទ្ធផលរួមគ្នាពី Nike និង PlayStation

ដោយ: ដួងច័ន្ទ 9 PM, Thursday, 01 Feb, 2018

ក្រុមហ៊ុន Nike បានបញ្ចេញម៉ូដស្បែកថ្មីមួយគូ ក្នុងទម្រង់ពិសេស PlayStation-Theme ដែលធ្វើការសហការ ជាមួយកីឡាករបាល់បោះ Paul George មានឈ្មោះថា PG2។ស្បែកជើ...

រថយន្ត លក់ដាច់បំផុត នៅអាមេរិក

ដោយ: ដួងច័ន្ទ 10 PM, Friday, 24 Feb, 2017

ឆ្នាំ២០១៦ បានបញ្ចប់ទៅហើយ ចំណែកឯចំនួននៃការលក់រថយន្ត នៅក្នុងសហរដ្ឋអាមេរិក នៅតែស្ថិតក្នុងចំណុចវិជ្ជមាន។ ជាទូទៅ ចំនួននៃការលក់យានយន្តកើនឡើង ៣.៣ភាគរយ ជារ...

សេវាកម្ម Google Fi ដំណើរការលើ iPhone បានហើយ

ដោយ: ដួងច័ន្ទ 8 AM, Monday, 17 Dec, 2018

បើសិនជាអ្នកជាម្ចាស់ទូរសព្ទដៃ iPhone ហើយកំពុងសម្លឹងរកឱកាសផ្លាស់ប្តូរប្រព័ន្ធ Mobile Carrier អ្នកទទួលបានជម្រើសមួយបន្ថែមទៀតសម្រាប់ការជ្រើសរើសនាពេលនេះ។...

Nokia សហការជាមួយក្រុមហ៊ុន Cellcard ដើម្បីពង្រីកបច្ចេកវិទ្យា 3G នៅកម្ពុជា

ដោយ: ដួងច័ន្ទ 4 PM, Friday, 03 Feb, 2017

យោងតាមសេចក្តីប្រកាសព័ត៌មាន នៅលើគេហទំព័ររបស់ Nokia នាពេលថ្មីៗនេះ បានបង្ហាញថាក្រុមហ៊ុននឹងសហកាពង្រីក និងអភិវឌ្ឍន៍បច្ចេកវិទ្យាប្រព័ន្ធ 3G និង LTE ជាមួយ...

Tomnerb.Com - YouTube Channel