ចូលចិត្តទំនើប

កូនម៉ាស៊ីនត្រជាក់ដ៏តូច តែមានសមត្ថភាពមិនគួរឱ្យជឿ

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 05 Apr, 2017

នៅក្នុងអាកាសធាតុដ៏ក្តៅ ម៉ាស៊ីនត្រជាក់ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង។ ប៉ុន្តែតម្រូវការបច្ចេកវិទ្យាថ្មីមិនបានឈប់ នៅទ្រឹងមួយកន្លែងទេ។ ថ្ងៃនេះ ទំនើប សូមណែនាំ ផលិតផលថ្មីស្រឡាងមួយ សម្រាប់មិត្តអ្នកអានស្វែងយល់។ នោះជាអ្វី? វាជាម៉ាស៊ីនត្រជាក់ដ៏តូច មួយ ដែលផ្តល់ភាពត្រជាក់យ៉ាងពិសេសសម្រាប់តែអ្នក។ រូបរាងដ៏តូចច្រឡឹង ផ្តល់នូវដំណោះស្រាយដ៏ឆ្លាតវៃ នៅលើតុការងាររបស់អ្នក។

Evapolar ជាម៉ាស៊ីនត្រជាក់ជំនាន់ថ្មី បង្កើតនូវតំបន់អាកាសធាតុផ្ទាល់ខ្លួន សម្រាប់អ្នកប្រើប្រាស់។ វាបំពេញមុខងារសំខាន់ៗ៣ ដូចជា៖

ផ្តល់ភាពត្រជាក់៖ ប្រើប្រាស់ភាពត្រជាក់ ដោយការរំហួតពីធម្មជាតិ ដើម្បីបង្កើតជាតំបន់អាកាសធាតុនៅក្នុងពេលធ្វើការ ពេលគេង និងពេលធ្វើដំណើរ។

ផ្តល់សំណើម៖ ការផ្តល់សំណើមក្នុងខ្យល់ ដែលជួយសម្រួលដល់ការដកដង្ហើម និងផ្តល់អត្ថប្រយោជន៍សុខភាពចំពោះស្បែក និងសក់។

បន្សុទ្ធខ្យល់៖ ច្រោះកំទេចធូលីតូច ដែលជាជំនួយដល់ការដកដង្ហើម និងសុខភាព។

aircooler-evapolar-02

តើម៉ាស៊ីន Evapolar ដំណើរការយ៉ាងដូចម្តេច?

ម៉ាស៊ីនត្រជាក់តូច Evapolar បង្កើតជាតំបន់អាកាសធាតុផ្ទាល់ខ្លួន សម្រាប់មនុស្សម្នាក់ អាចនៅក្នុង ការិយាល័យធ្វើការ បន្ទប់គេង ឬនៅក្នុងតង់ពេលធ្វើដំណើរកំសាន្ត។ ម៉ាស៊ីននេះមានប្រសិទ្ធភាពគ្របដណ្តប់ក្នុងទំហំ ២ ទៅ៣ម៉ែត្រការ៉េ។ វាមិនផ្តល់ភាពត្រជាក់ពេញផ្ទៃបន្ទប់ទេ។ ប្រសិទ្ធភាពរបស់ Evapolar អាស្រ័យលើសំណើមខ្យល់ និងសីតុណ្ហភាព។ តារាងខាងក្រោមបង្ហាញពីកម្រិតសីតុណ្ហ ភាពដែលនឹងបញ្ចេញពីម៉ាស៊ីនត្រជាក់តូចនេះ នៅក្នុងលក្ខខណ្ឌខ្យល់ខុសៗគ្នា៖

 

Temperature →

20 °C

25 °C

30 °C

35 °C

40 °C

Humidity

30%

11,0 °C

15,4 °C

19,0 °C

22,6 °C

26,3 °C

40%

12,9 °C

16,9 °C

21,9 °C

24,8 °C

28,8 °C

50%

14,4 °C

18,4 °C

22,5 °C

26,7 °C

30,9 °C

60%

15,6 °C

19,7 °C

24,1 °C

28,5 °C

32,9 °C

70%

17,0 °C

20,9 °C

25,5 °C

30,0 °C

34,6 °C

មុខងារមួយទៀតរបស់ Evapolar គឺកាត់បន្ថយសីតុណ្ហភាពក្នុងចន្លោះពី អង្សាសេ។ វាបញ្ចុះសីតុណ្ហភាពចរន្តខ្យល់ចេញចូលមកត្រឹម ១៧អង្សាសេ អាស្រ័យលើកម្រិតសំណើម។ វាបំពេញមុខងារបានយ៉ាងប្រសើរនៅក្នុងសីតុណ្ហភាព ក្តៅ និងស្ងួត។ Evapolar មានប្រសិទ្ធភាពត្រជាក់មានកម្រិតជាមួយសំណើមខ្ពស់ក្នុងកម្រិតលើសពី ៧០ភាគរយ។ Evapolar អាចដំណើរការបានពី៤ទៅ ៦ម៉ោង ជាមួយការបញ្ចូលទឹកម្តង។ រយៈពេលនៃប្រតិបត្តិការរបស់ម៉ាស៊ីន អាស្រ័យលើកម្រិតនៃសំណើម និងសីតុណ្ហភាពក្នុងបន្ទប់។

aircooler-evapolar-04

ការច្នៃប្រឌិតឧបករណ៍ Evabreeze នៅក្នុងម៉ាស៊ីន

Bio-Resistant Stable Compound៖ ផលិតពីពពុះសសៃពីធម្មជាតិ ដោយមិនមានផ្ទុកសមាសធាតុចិញ្ចឹម ដែលអាចឱ្យបាក់តេរី និងផ្សិតកកើត បើធៀបនឹងឧបករណ៍សែលុយឡូស។

ប្រសិទ្ធភាពសម្ងួតខ្លាំង៖ ផ្តល់នូវប្រព័ន្ធសម្ងួតខ្លាំង ពីផ្ទៃមុខកាត់ដ៏តូច។ នេះជាចំណុចដែលអនុញ្ញាត ឱ្យម៉ាស៊ីន Evapolar មានសមត្ថភាពខ្លាំង និងរឹងមាំ។

ប្រសិទ្ធភាពប្រព័ន្ធ Capillary ឈានមុខ៖ ប្រសិទ្ធភាពប្រព័ន្ធ Capillary ជំរុញកំពស់ទឹករហូតដល់ ៣០សង់ទីម៉ែត្រ ដែលជួយជំរុញដល់ការផ្លាស់ប្តូរបំពង់ទុយោពីម៉ាស៊ីន។ កត្តានេះធ្វើឱ្យម៉ាស៊ីន Evapolar មានកម្លាំងដ៏មានប្រសិទ្ធភាព រឹងមាំ និងដំណើរការយ៉ាងស្ងប់ស្ងាត់។

ជួយថែរក្សាបរិស្ថាន៖ សមាសភាពរ៉ែ ដែលគ្មានផលប៉ះពាល់ដល់បរិស្ថាន។

Evapolar ជាម៉ាស៊ីនផ្តល់ភាពត្រជាក់ ដ៏មានប្រសិទ្ធភាពបំផុត។ អាស្រ័យលើគោលការណ៍សម្ងួតទឹក Evapolar ស្រូបយកខ្យល់ក្តៅ និងស្ងួត និងបង្កើតជាខ្យល់ត្រជាក់ សំណើម និងបរិយាកាសបរិសុទ្ធ។

គំនិតច្នៃប្រឌិតសម្រាប់អ្នក

ងាយស្រួលតំឡើង និងមានប៊ូតុងចុច នៅផ្ទៃខាងលើម៉ាស៊ីន ដែលអនុញ្ញាតឱ្យអ្នកគ្រប់គ្រងល្បឿនចរន្តខ្យល់ និងមានពណ៌ LED ដ៏ស្រស់ស្អាត។ វាមានជម្រើសមុខងារបន្ថែមដូចជា ជម្រើសអង្សាសេ ឬ អង្សា Fahrenheit, Night Mode និងមុខងារផ្តល់សញ្ញា នៅពេលកម្រិតទឹកទាប។ Evapolar មាន ៣ពណ៌ គឺពណ៌ស (Crystal White) ខ្មៅ (Magic Black) និងខៀវ (Royal Blue)។

តិចនិក និងសេចក្តីណែនាំ សម្រាប់ការប្រើប្រាស់

  • ម៉ាស៊ីនត្រជាក់ Evapolar Air Cooler គឺច្នៃប្រឌិតឡើងសម្រាប់ការប្រើប្រាស់ជាឯកជនប៉ុណ្ណោះ មិនមែនសម្រាប់ប្រើប្រាស់ពេញផ្ទៃបន្ទប់ទាំងមូលទេ
  • ប្រើប្រាស់វាក្នុងលើផ្ទៃដេករាបស្មើ
  • កម្រិតសីតុណ្ហភាពធ្លាក់ចុះ អាស្រ័យលើស្ថានភាពសីតុណ្ហភាព និងសំណើមក្នុងបន្ទប់
  • ម៉ាស៊ីននេះមិនផ្តល់ភាពត្រជាក់ តាមការចង់បានរបស់អ្នកទេ បើសិនជាកម្រិតសំណើមមាន លើសពី ៧០ភាគរយ
  • ហើយវាការមិនផ្តល់ភាពត្រជាក់ដែរ បើសិនជាសីតុណ្ហភាពក្នុងបន្ទប់ទាបជាង ១៧អង្សាសេ

aircooler-evapolar-05

aircooler-evapolar-01

ប្រភព: Aircooler ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

កំហុស នៃការអ៊ុតខោអាវ

ដោយ: ដួងច័ន្ទ 7 AM, Tuesday, 22 Aug, 2017

ការងារផ្ទះ ដូចជាបោសសម្អាតផ្ទះ លាងចានឆ្នាំង បោកគក់ អ៊ុតសម្លៀកបំពាក់ជាដើម ជាការងារដ៏គួរឱ្យធុញទ្រាន់ និងហត់នឿយ។ ជឿថាមិនមានមនុស្សច្រើនទេ ដែលស្រឡាញ់ការង...

អ្នកអាចទិញទូរទស្សន៍រមូរ OLED របស់ LG បានហើយ

ដោយ: ដួងច័ន្ទ 10 AM, Sunday, 13 Jan, 2019

យើងទាំងអស់គ្នាធ្លាប់បានឃើញផលិតផល LG Display និងអេក្រង់ OLED រមូរបាន អស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅក្នុងព្រឹត្តិការណ៍ CES ប៉ុន្តែទាំងនោះសុទ្ធតែជាការដ...

វិធីសាស្រ្ត 2 យ៉ាង ដើម្បីឆ្លុះបញ្ចាំង អេក្រង់របស់ទូរស័ព្ទ iPhone ទៅ Mac

ដោយ: ភារុន 8 AM, Wednesday, 20 Mar, 2019

ជាធម្មតា អ្នកអាចលេងហ្គេម ដែលគួរឱ្យចាប់អារម្មណ៍នៅលើទូរស័ព្ទ iPhone ប៉ុន្តែបើសិនជាបានលេងនៅលើអេក្រង់កាន់តែធំ គឺកាន់តែមានភាពសប្បាយរីករាយ ថែមមួយកម្រិតទៀ...

កាសត្រចៀក Bluetooth ថ្មីរបស់ Anker មានតម្លៃក្រោម 30$ ថ្ងៃនេះ

ដោយ: ភារុន 9 AM, Thursday, 08 Nov, 2018

ថ្វីត្បិតក្រុមហ៊ុន Anker  គឺជាក្រុមហ៊ុនផលិត Soundcore Audio   ដែលហាក់បីដូចជានៅថ្មីថ្មោង ប៉ុន្តែក្រុមហ៊ុននេះក៏បាន​ផលិតកាសត្រចៀក និង Speaker អស់រយះពេ...

Tomnerb.Com - YouTube Channel