ចូលចិត្តទំនើប

កុំព្យូទ័រ Dell Inspiron 27 7000 ភ្ជាប់ជាមួយ VR រួចជាស្រេច

ដោយ: ដួងច័ន្ទ 10 PM, Friday, 02 Jun, 2017

ដំណឹងល្អបានមកដល់ហើយ សម្រាប់អ្នកដែលទន្ទឹងរងចាំ ជាពិសេសអ្វីដែលអ្នករងចាំយ៉ាងអន្ទះសារភ្ជាប់មកជាមួយ VR។ ក្រុមហ៊ុន Dell កំពុងបញ្ចេញវត្តមានទម្រង់ម៉ាស៊ីនមួយ នៃម៉ូដែល Inspiron 27 7000 ដែលមានបំពាក់រន្ធដោត ដែលអ្នកត្រូវការ ដើម្បីទទួលបានរូបភាពក្នុងកម្រិតភិច សែលខ្ពស់ជាមួយ Oculus, Rift ឬ HTC Vive។ ម៉ូដែលដើមមានបំពាក់នូវបច្ចេកវិទ្យា Radeon RX560 របស់ AMD ជាមួយនឹង RAM ទំហំ 4GB ប៉ុន្តែបើសិនជាអ្នកស្វែងរកម៉ាស៊ីនដែលមាន VR អ្នកគួរពិចារណាជ្រើសយកបច្ចេកវិទ្យាខ្ពស់ជាងនេះ គឺ RX580។ ម៉ូដែល 7000 គឺជាម៉ាស៊ីនដែលមានរូបរាងស្អាត ដែលយកគំរូតាមម៉ូដែលស៊េរី XPS ជាមួយនឹងកញ្ចក់អេក្រង់ដ៏ស្តើង IPS ទំហំ 27 inch។ បើសិនជាអ្នកពិតជាឈ្លក់វង្វេងនឹងវីដៃអូ VR និងចង់ឱ្យតុដាក់កុំព្យូទ័ររបស់អ្នកគ្មានសភាព រញ៉េរញ៉ៃ ម៉ាស៊ីនថ្មីមួយនេះ គឺជាជម្រើសដ៏ល្អសម្រាប់អ្នក។

ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានផលិតម៉ាស៊ីន ដែលមានតម្លៃទាបជាង គឺ Inspiron 24 5000 ដែលផ្តល់នូវការរចនាម៉ូដស្រដៀងគ្នា តែមានទំហំតូចជាង។ អេក្រង់របស់វាជាអេក្រង់ IPS ទំហំ 23.8 inch។ អ្នកអាចប្រែក្លាយអេក្រង់ឱ្យទៅជាអេក្រង់ touchscreen សម្រាប់ការប្រើប្រាស់ក្នុងស្ទូឌីយ៉ោ បានផងដែរ។ ជាទូទៅ អ្នកមានជម្រើសផ្លាស់ប្តូរ CPU, RAM និង HDD ប៉ុន្តែម៉ាស៊ីនថ្មីនេះមានតែ ជម្រើសម៉ាស៊ីន RX560 ជាមួយ RAM ទំហំ 4GB ដែលនេះជាកត្តាដែលអ្នកលេងហ្គេមធំៗ ខ្លាំងៗ មិនជ្រើសយកវាទៅប្រើប្រាស់។ កុំព្យូទ័រ Dell Inspiron 24 5000 បានវត្តមានលើទីផ្សាហើយ ជាមួយនឹងតម្លៃ $700 ទាបជាងកុំព្យូទ័រម៉ូដែល 7000។

ម៉ាស៊ីនកុំព្យូទ័រថ្មីទីបី របស់ Dell គឺ Inspiron Gaming Desktop ជាម៉ាស៊ីនដែលមានសមត្ថភាពខ្ពស់ជាង Dell Alienware។ ជាមួយតម្លៃប្រមាណ $600 ជាមួយនឹងបច្ចេកវិទ្យា AMD នៅក្នុងម៉ាស៊ីន វាជាជម្រើសដ៏ប្រសើរ មានតម្លៃទាបសមរម្យ ល្អសម្រាប់អ្នកលេងហ្គេម។ អ្នកអាចជ្រើសយក កាត Radeon មួយក្នុងចំណោមកាតបី ដើម្បីដោតក្នុងរន្ធក្រាហ្វិច មួយ (ឬពីរ)។

ប៉ុន្តែប្រសិនបើអ្នកមានធនធានច្រើនជាងនេះ អ្នកអាចមានជម្រើសកាន់តែប្រសើរ ដូចជា NVIDIA GeForce GTC 1060 ជាមួយនឹង RAM ទំហំ 6GB។ អ្នកក៏មានជម្រើសជាមួយ Polar Blue ដែលមានអំពូល LED នៅខាងក្នុង ដែលជាការរចនាឡើង ដើម្បីញែកខ្លួនជាពីរចំណែក ជារូបរាងនៃកុំព្យូទ័រនាអនាគតកាល។

Dell-Inspiron-277000-Tomnerb-01

អត្ថបទអ្នកចង់អាន

ឱកាសលក់បញ្ចុះតម្លៃ ពិសេសពី LG BrandShop

ដោយ: សហការី 1 PM, Tuesday, 24 Jan, 2017

ក្នុងឱកាសបុណ្យចូលឆ្នាំចិន ខាងមុននេះ LG BrandShop រៀបចំកម្មវិធីដ៏ពិសេសមួយ គឺលក់បញ្ចុះតម្លៃរហូតដល់ 30% និងបន្ថែមរង្វាន់ជូនជាច្រើនសន្ធឹកសន្ធាប់ ជាពិសេ...

Samsung Galaxy A90 ខុសពីគេយ៉ាងម៉េចខ្លះ?

ដោយ: ដួងច័ន្ទ 8 AM, Sunday, 24 Mar, 2019

ផលិតផលទូរសព្ទម៉ូដែលថ្មី Galaxy A90 របស់ក្រុមហ៊ុន Samsung នឹងបំពាក់ជាមួយអេក្រង់ Infinity ដែលគ្មាន Notch។ នេះជាព័ត៌មានដែលយើងដកស្រង់ចេញពីទំព័រមួយនៅលើគ...

ឧបករណ៍សាកថ្មគ្មានខ្សែ ដ៏ស្រស់ស្អាត និងមានតម្លៃថ្លៃ

ដោយ: ដួងច័ន្ទ 4 PM, Sunday, 28 Jan, 2018

Bourge Design គឺជាក្រុមហ៊ុនដែលនៅពីក្រោយឧបករណ៍ Arc Hub ជារន្ធដោត USB-C ដ៏ល្អ បំផុត ដែលមានលក់នៅលើទីផ្សា។ នៅពេលនេះក្រុមហ៊ុន បានត្រឡប់មកកាន់ទីផ្សាប្រកួ...

កម្មវិធីឆ្លាតវៃ ឬ Smart Home App របស់ LG បន្ថែមការគ្រប់គ្រងសំឡេង តាមរយៈជំនួយការ Google

ដោយ: ភារុន 8 AM, Wednesday, 28 Aug, 2019

កម្មវិធីរបស់អ្នកផលិតឧបករណ៍ឆ្លាតវៃជាច្រើន នៅតែតម្រូវឱ្យអ្នកប្រើប្រាស់ចុចប៊ូតុង ដើម្បីគ្រប់គ្រងឧបករណ៍អេឡិចត្រូនិចនៅក្នុងផ្ទះរបស់អ្នក ប៉ុន្តែមិនមែនសម្...

Tomnerb.Com - YouTube Channel