ចូលចិត្តទំនើប

កុមារ ដែលប្រើប្រាស់ទូរសព្ទ Smartphones ចាប់ផ្តើមចេះនិយាយនៅអាយុកាន់តែច្រើន

ដោយ: ដួងច័ន្ទ 11 PM, Friday, 12 May, 2017

ភស្តុតាងជាច្រើនបានបង្ហាញថា អេក្រង់អេឡិចត្រូនិច អាចមានផលអវិជ្ជមាន លើការលូតលាស់របស់កុមារតូចៗ។ នៅក្នុងការសិក្សាថ្មីមួយ លើកុមារប្រមាណជិត 900 នាក់ ក្នុងចន្លោះអាយុពី 6ខែ ទៅ 2ឆ្នាំ ដែលអ្នកស្រាវជ្រាវរកឃើញថា កុមារដែលចំណាយពេលច្រើន ប្រើប្រាស់គ្រឿងអេឡិចត្រូនិក ទំនងជាចាប់ផ្តើមចេះនិយាយយឺតជាង កុមារដែលមិនប្រើប្រាស់សម្ភារៈអេឡិចត្រូនិច។

ក្នុងចន្លោះពេល 30 នាទីសម្លឹងមើលអេក្រង់គ្រឿងអេឡិចត្រូនិច មានអត្រាប្រមាណ 49% ជាអត្រាកើនឡើង នៃការពន្យារពេលចេះនិយាយ។ ការស្រាវជ្រាវដែលត្រូវបានដឹកនាំដោយ ពេទ្យព្យាបាលជម្ងឺ កុមារ នៅមន្ទីរពេទ្យ Hospital for Sick Children ក្នុងប្រទេសកាណាដា ត្រូវបានរាយការណ៍ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃក្រុមគ្រូពេទ្យកុមារ Pediatric Academic Societies។

អ្នកស្រាវជ្រាវបាននិយាយថា ពួកគេមិនបានស្វែងរកឃើញផលប៉ះពាល់ណាមួយ នៃកញ្ចក់អេក្រង់ របស់គ្រឿងអេឡិចត្រូនិច ទៅលើជំនាញទំនាក់ទំនងរបស់កុមារឡើយ ដូចជាការធ្វើកាយវិការ ភាសា កាយវិការ ឬប្រតិកម្មនឹងសង្គម។ ប៉ុន្តែផលប៉ះពាល់លើការនិយាយ គឺជាចំនុចសំខាន់ដែលត្រូវធ្វើការ វិនិច្ឆ័យ។

វេជ្ជបណ្ឌិត Jenny Radesky ជំនួយការសាស្រ្តចារ្យផ្នែកអភិវឌ្ឍន៍ឥរិយាបទរបស់កុមារ នៅឯសកល វិទ្យាល័យ Michigan និងជាសមាជិកនៃគណៈកម្មការ American Academy of Pediatrics នៃក្រុមប្រឹក្សាលើការទំនាក់ទំនង និងការផ្សព្វផ្សាយ បាននិយាយថា «អ្វីដែលលទ្ធផលទាំងនេះបានបង្ហាញ គឺមានន័យថា បើសិនជាមាតាបិតា ព្យាយាមដោះស្រាយបញ្ហាលើការអភិវឌ្ឍន៍ភាសារបស់កូនៗ ជាមួយកម្មវិធីអប់រំអេឡិចត្រូនិច វាប្រហែលជាមិនមានប្រយោជន៍ឡើយ។ វេជ្ជបណ្ឌិតរូបនេះ មិនបានចូលរួមក្នុងការសិក្សាស្រាវជ្រាវទេ តែគាត់បានបង្ហាញថា មានហេតុផលជាច្រើនដែល ស្ថាប័ន American Academy of Pediatrics បានណែនាំប្រឆាំងនឹងការប្រើប្រាស់សម្ភារៈអេឡិច ត្រូនិច ឬកុំព្យូទ័រលើកុមារក្រោមអាយុ 18ខែ។ ហើយជំនួសដោយការលើកទឹកចិត្តឱ្យឪពុកម្តាយប្រើប្រាស់ពេលវេលាដ៏មានតម្លៃនេះ ដោយភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយកូនៗ។ ការសិក្សាចុងក្រោយបង្អស់ បានបង្ហាញថាកុមារដែលមានវ័យនៅខ្ចី មិនយល់ពីការទំនាក់ទំនងក្នុងពិភព Two-Dimensional World នៅលើអេក្រង់ទូរសព្ទ និង ពិភព Three-Dimensions World នៅជុំវិញពួក គេទេ។ គាត់បានលើកឡើងថា «ទោះបីពួកគេអាចធ្វើការបែងចែកអ្វី ដែលពួកគេបានឃើញនៅលើអេក្រង់ ក៏ពួកគេមិនអាចផ្ទេរវា ទៅកាន់ពិភពពិតប្រាកដឡើយ។ ភាពបត់បែននៃការគិត និងការចងចាំ គឺជាកត្តាមួយដែលកម្មវិធីអេឡិចត្រូនិក មិនអាចធ្វើបាន មិនថាអ្នកមានទំនាក់ទំនងបែបទូលាយយ៉ាងណាទេ។

ទោះបីមាតាបិតាបង្ហាញដល់កូនៗរបស់ពួកគេ នូវឧបករណ៍អេឡិចត្រូនិចជាមួយនឹងមាតិកាអប់រំយ៉ាងណា ក៏ការប្រើកែវភ្នែកសម្លឹងមើលលើអេក្រង់ នឹងមិនអាចជួយដល់ការអភិវឌ្ឍន៍ឡើយ។ វេជ្ជបណ្ឌិត Redesky ក៏បានកត់ត្រាថា ចំនួននៃពេលវេលាសម្លឹងមើលអេក្រង់របស់កុមារ នាំមកនូវការ ឆ្លុះបញ្ចាំងពីសង្គម កត្តាប្រពៃណី និងសេដ្ឋកិច្ច ដែលអាចនឹងមានផលល្អសម្រាប់ ឪពុកម្តាយដែលមានការធុញថប់ និងភាពរឹងរូស ជាមួយនឹងការថែរក្សាកូនៗដោយការប្រុងប្រយ័ត្ន។ ការសិក្សាជាច្រើនទៀត ដែលទាមទារឱ្យមានការពិចារណាអំពីកត្តាទាំងឡាយណា ដែលមានផលប៉ះពាល់ដល់ការ លូតលាស់របស់កុមារ រួមទាំងការបញ្ចេញភាសាផងដែរ។ វេជ្ជបណ្ឌិត Radesky បានបន្ថែមថា«កត្តា សំខាន់គឺបង្កើតបរិយាកាស និងពេលវេលាដែលគ្មានការតភ្ជាប់ ដូច្នេះក្រុមគ្រួសារនិមួយៗអាចបង្កើតព្រំដែននៃការប្រើប្រាស់គ្រឿងអេឡិចត្រូនិច»។

ការបង្កើតបរិយាកាសសម្រាប់ការរស់នៅ ការទំនាក់ទំនងតទល់ដោយផ្ទាល់ ជាមួយកូនៗប្រហែលជាមិនងាយស្រួលឡើយ ប៉ុន្តែវាពិតជាមានសារៈសំខាន់។

អត្ថបទអ្នកចង់អាន

ប្រព័ន្ធទូទាត់ពុំចាំបាច់ប្រើ លុយសុទ្ធនៅកម្ពុជា

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 19 Feb, 2019

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងប្រទេសកម្ពុជាយើងបានបង្កើតនូវប្រព័ន្ធទូទាត់ដោយពុំចាំបាច់ប្រើប្រាស់ក្រដាសប្រាក់ និងប្រព័ន្ធវេរលុយ ជាច្រើនប...

MEIZU M3 Note Review ដោយ Tomnerb.com

ដោយ: ម៉ូនី 1 AM, Friday, 10 Jun, 2016

ថ្ងៃនេះ ទំនើប សូមធ្វើការបង្ហាញអំពី​ស្មាត​ហ្វូន​ថ្មី​មួយ​ដែល​ទើប​នឹង​ចេញ​លក់​នៅលើ​ទី​ប្រទេស​កម្ពុជា​យើង នោះគឺ Meizu M3 Note ។ និយាយ​ពី​ Meizu មនុស្ស...

ចង្កៀងរថយន្តនាពេលអនាគតរបស់ Mercedes បានក្លាយជាការពិតហើយ

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 20 Mar, 2018

ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញមួយ នៅក្នុងពិភពលោក Mercedes បាននឹងកំពុងធ្វើតេស្តសាកល្បង លើចង្កៀងរថយន្តឆ្លាតវៃថ្មីមួយ ហើយនាពេលនេះការពិតបានលាតត្រដាងថា ...

កាមេរ៉ា Nokia 8 ធ្វើឲ្យកក្រើកពិភពទូរស័ព្ទ!

ដោយ: ស. លីង 8 PM, Wednesday, 25 Oct, 2017

ទូរស័ព្ទ Nokia 8 ដែល ទំនើប បានផ្សព្វផ្សាយថា មានលក់នៅឥណ្ឌា ពេលនេះបានមកដល់ប្រទេសកម្ពុជាហើយ។ Nokia 8 កំពុងតែធ្វើឲ្យពិភព អ្នកប្រើប្រាស់ទូរស័ព្ទរំជើបរំជ...

Tomnerb.Com - YouTube Channel