ចូលចិត្តទំនើប

កាស Bose Sleepbuds មានអ្វីពិសេស?

ដោយ: ដួងច័ន្ទ 9 AM, Monday, 06 Aug, 2018

អ្នកប្រហែលជាមិនធ្លាប់ពាក់កាសត្រចៀក Bluetooth ដែលមិនអាចចាក់តន្រ្តីបានទេពីមុនមក ប៉ុន្តែនៅពេលអ្នកធុញទ្រាន់នឹងសម្លេងរំខាននៅខាងក្រៅ
ដូចជាសម្លេងចរាចរណ៍ជាដើម អ្នកពិតជាចង់ប្រើប្រាស់កាសត្រចៀកគ្មានសម្លេងមួយនេះ ដើម្បីជៀសផុតពីសម្លេងរំខាន។

កាសត្រចៀកជំនាន់ថ្មីរបស់ Bose មានតម្លៃរហូតដល់ $249 ជាប្រភេទកាសត្រចៀកសម្រាប់រាំងខ្ទប់សម្លេងរំខាន។ វាមានឈ្មោះថា Sleepbuds
ដែលត្រូវបានផលិតឡើងដើម្បីជួយសម្រួលដល់ការទទួលទានដំណេករបស់អ្នក។ វាជាប្រភេទកាសគ្មានខ្សែពិតប្រាកដ ដែលជាកាសប្រភេទ Buds
សម្រាប់ញ៉ុកចូលក្នុងរន្ធត្រចៀក ដែលអាចឱ្យអ្នកស្ទើរតែមិនលឺសម្លេងសម្រិបជើង។ សម្លេងរំខាននានាអាចជ្រៀតចូលក្នុងផ្ទៃបន្ទប់ តែកាស Sleepbuds
នឹងបញ្ចេញសម្លេងដែលមានថតទុករួចជាស្រេចចំនួន 10 បទ សម្រាប់រាំងខ្ទប់សម្លេងរំខាន។ អ្នកប្រើប្រាស់មួយរូបលើកឡើងថា គាត់មិនច្បាស់ថាតើវា
បណ្តាលមកពីគាត់ទើបញ៉ាំអាហារថ្ងៃត្រង់រួច ឬមកពីគាត់សម្រាកនៅក្នុងបន្ទប់សណ្ឋាគារ ដែលមានពន្លឺភ្លើងស្រទន់ និងមានម៉ាស៊ីនត្រជាក់ ឬបណ្តាលមក
ពីគាត់ពាក់កាស Sleepbuds ទេ ពេលនោះគាត់បានលង់លក់ក្នុងដំណេកយ៉ាងស្កប់ស្កល់ ដោយគ្មានការរំខានពីសម្លេង។

ធាតុពិតដែលកាស Sleepbuds របស់ Bose ថ្មីមួយនេះ ដែលបច្ចុប្បន្នកំពុងដាក់លក់ក្នុងទីផ្សារ មិនអាចចាក់ចម្រៀង ឬតន្រ្តីបាន គឺជារឿងដ៏
ចម្លែកមួយសម្រាប់កាសត្រចៀកមួយគូ។ ប៉ុន្តែកាសមួយគូនេះត្រូវបានផលិតឡើងដើម្បីជួយអ្នកឱ្យគេងលង់លក់ ជាហេតុដែលវាត្រូវបានផលិត
ឡើងក្នុងទំហំដ៏តូច។ នៅក្នុងប្រអប់ពណ៌ស រលោង ដែលមានទំហំប្រហាក់ប្រហែលនឹងកាក់មួយចំហៀង មានថ្មដ៏តូចមួយដែលអាចដំណើរការ
បានរយៈពេល 16 ម៉ោង សម្រាប់ការបញ្ចូលថាមពលម្តង មានអង្គចងចាំ Flash Memory ដែលអាចផ្ទុកបានសម្លេង 10 បទ ឧបករណ៍ Transducer
តូចមួយ សម្រាប់រាំងខ្ទប់សម្លេងរំខាន អង់តែន Laser-Etched និងស្រោមធ្វើពីស៊ីលីកូន ដែលមានចំនួន 3 ទំហំ។

គ្រាប់កាសត្រចៀកនិមួយៗស្ថិ0តនៅក្នុងសម្បកធ្វើពីអាលុយមីញ៉ូម ដែលជាសម្បកសម្រាប់បញ្ចូលថាមពល ផ្តល់នូវថាមពលបន្ថែមលើថាមពលថ្ម 16 ម៉ោង
នៅពេលមិនភ្ជាប់សម្បកកាស ជាមួយចរន្តអគ្គិសនី។ កាសត្រចៀកថ្មីមួយគូនេះមានបំពាក់កម្មវិធី Bose Sleepbuds app ដែលអ្នកប្រើប្រាស់សម្រាប់ជ្រើស
យកសម្លេងរាំងខ្ទប់សម្លេងរំខាន ដែលអាចជាសម្លេងទឹកធ្លាក់ រហូតដល់សម្លេងស្លឹកឈើ។ កម្មវិធីនេះក៏អាចកំណត់ប្រវែងនៃរយៈពេល ដែលអ្នកចង់ឱ្យសម្លេង
តន្ត្រីប្រគុំនៅក្នុងកាស។ បន្ថែមលើនេះ អ្នកក៏អាចកំណត់ម៉ោងរោទិ៍បានផងដែរ។ សម្លេងសម្រាប់រាំងខ្ទប់សម្លេងរំខាននឹងរសាយ ហើយសម្លេងនាឡិការោទិ៍នឹង
ចាប់ផ្តើម ដែលអាចក្លាយជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាព ក្នុងការដាស់អ្នកឱ្យភ្ញាក់ពីដំណេក ល្អជាងសម្លេងនាឡិការោទិ៍នៅលើ Smartphone ដែលយើងភាគ
ច្រើនតែងប្រើប្រាស់។ យើងមានចម្ងល់ថា បើសិនជាការស្តាប់តន្រ្តី ដើម្បីរារាំងសម្លេងរំខានដទៃ ដោយប្រើប្រាស់កាសត្រចៀកនៅក្នុងត្រចៀក ជារៀងរាល់យប់
អស់ពេលជាច្រើនម៉ោង តើវាអាចប៉ះពាល់ដល់សមត្ថភាពស្តាប់សម្លេងរបស់ត្រចៀកដែរឬទេ?

ក្រុមហ៊ុន Bose បានបកស្រាយថា កម្រិតសម្លេង 70 dBA ជាកម្រិតសម្លេងខ្លាំងបំផុតសម្រាប់សម្លេងនិមួយៗនៅក្នុងកាសត្រចៀកនេះ។ នេះគឺជាកម្រិតសម្លេង
ដែលអង្គភាព the American Speech-Language-Hearing Association បានកំណត់ថាជាកម្រិតសុវត្ថិភាព សម្រាប់ការស្តាប់រយៈពេលវែង។ ទំហំ Sleepbud
ធ្វើឱ្យវាមានផាសុកភាពគ្រប់គ្រាន់ សម្រាប់ការប្រើប្រាស់រយៈពេល 8 ម៉ោងនៅពេលយប់ ទោះបីខណៈពេលអ្នកគេងផ្អៀងក្តី។

ក្រុមហ៊ុន Bose ទទួលបានអតិថិជនដែលប្រើប្រាស់ Sleepbuds ជាមួយនឹងយុទ្ធនាការនៅក្នុងគេហទំព័រ Indiegogo ប៉ុន្តែយើងមិនប្រាកដថានឹងមានមនុស្ស
ច្រើន ដែលមានបំណងនឹងចំណាយប្រាក់ $249 សម្រាប់កាសត្រចៀក ដែលផលិតឡើងសម្រាប់វត្ថុបំណងជាក់លាក់ដូចនេះ។

ប្រភព: tomsguide ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ, Accessories

អត្ថបទអ្នកចង់អាន

iPhone ថ្មីមួយចំនួនមានបញ្ហាបញ្ចូលថ្ម

ដោយ: ដួងច័ន្ទ 8 AM, Saturday, 13 Oct, 2018

ម្ចាស់ទូរសព្ទ iPhone XS និង XS Max មួយចំនួន បានផ្តល់នូវព័ត៌មានមួយចំនួនទាក់ទាងនឹងបញ្ហាប្រើប្រាស់ Cellular ជាមួយនឹងទូរសព្ទ iPhone ជំនាន់ចុងក្រោយទាំងព...

មុខងារថ្មីៗនឹងមាននៅលើ Mac ឆាប់ៗនេះ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 23 Apr, 2019

ស្របពេលដែលយើងកាន់តែខិតជិតទៅកាន់ព្រឹត្តិការណ៍ Worldwide Developer Conference របស់ក្រុមហ៊ុន Apple ក្នុងខែមិថុនា ខាងមុខនេះ ដែលជាព្រឹត្តិការណ៍ដែលក្រុមហ...

កៅអីផ្អែក ២០១៧ សម្រាប់សួនច្បារ

ដោយ: ស. លីង 7 PM, Thursday, 16 Mar, 2017

ប្រសិនបើអ្នកមានសួនច្បារ នៅមុខ ឬក្រោយផ្ទះ ហើយចង់រៀបកៅអីផ្អែក ទុកសម្រាប់អង្គុយសម្រាកលេង នៅពេលល្ងាចត្រជាក់ ទំនើបសូមណែនាំនូវកៅអីផ្អែក ច្នៃប្រឌិតថ្មីទំន...

បច្ចេកវិទ្យា Face ID របស់ Vivo កាន់តែខ្លាំង

ដោយ: ដួងច័ន្ទ 9 AM, Thursday, 26 Jul, 2018

Vivo ជាក្រុមហ៊ុនផលិតទូរសព្ទរបស់ប្រទេសចិន ដែលកំពុងស្ថិតនៅលំដាប់ជួរមុខគេលើបច្ចេកវិទ្យាគែម Bezel កាន់តែតិចនៅលើ ទូរសព្ទ នៅក្នុងឆ្នាំនេះ។ ថ្មីៗនេះក្រុម...

Tomnerb.Com - YouTube Channel