ចូលចិត្តទំនើប

កាស Beats Solo3 គ្មានខ្សែថ្មីមានបន្ថែមការរចនារូប Mickey Mouse របស់ Disney

ដោយ: ភារុន 9 AM, Tuesday, 30 Oct, 2018

ក្រុមហ៊ុន Apple បានប្រកាសពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Beats by Dre ជាមួយក្រុមហ៊ុន Disney ដើម្បីចាប់ ផ្តើមធ្វើការផលិតកាសត្រចៀកស៊េរីថ្មីមួយដែលមានបន្ថែមរូប Mickey Mouse ដែលជាស្នាដៃសិល្បៈមួយមានលក្ខណៈពិសេសបែប Classic។ កាសត្រចៀក Beats Solo3 គ្មានខ្សែថ្មីបានបន្ថែមការរចនារូប Mickey Mouse ដែលត្រូវបានកំណត់ចំនួនផលិត ដើម្បីធ្វើការអបអរសាទរការប្រារព្ធខួបលើកទី 90 របស់ Mickey Mouse ដោយការនាំយកគំរូរនៃតួអង្គដើមធ្វើជារូបភាពដែលភ្ជាប់ជាមួយកាសត្រចៀកថ្មីនេះ។

ខួបលើកទី 90 របស់ Mickey Mouse ក្រុមហ៊ុន Beats ដែលក្រុមហ៊ុនផលិតកាសត្រចៀកដ៏ល្បីល្បាញ ដោយបានរចនារូបភាព Mickey Mouse នៅ តួកាស និង ត្រចៀករបស់កាស Beats Solo3 និង ព្រមទាំងបន្ថែមពណ៌ចម្រុះ ដោយយកពណ៌ ប្រផេះធ្វើជាមូលដ្ឋាន។ លក្ខណៈពិសេសនៃកាសគ្មានខ្សែ Solo3 ថ្មីនេះមានភ្ជាប់បន្ទះឈីប W1 របស់ក្រុមហ៊ុន Apple សម្រាប់ការភ្ជាប់ទៅនឹង Bluetooth និង សមត្ថភាពក្នុងការបិទ ឬ បើក ដែលកម្មវិធីនេះបានចុះឈ្មោះជាមួយគណនី iCloud។ ម៉ូដែលកាសត្រចៀកថ្មីនេះមានលក្ខណៈពិសេសមួយទៀតនោះគឺការសាកថ្មបានលឿនជាងមុន ដោយប្រើបច្ចេកវិទ្យា “Fast Fuel” ដូច្នេះអ្នកអាចប្រើបានរយះពេល 3 ម៉ោងបន្ទាប់ពីសាកថ្មរួច 5 នាទី។ លើសពីនេះក្រុមហ៊ុន Apple ក៏បន្ថែមទៀតថាអ្នកប្រើប្រាស់អាចស្តាប់បានរហូតដល់ទៅ 40 ម៉ោងនៅពេលសាកថ្មពេញម្តងៗ។

កាសត្រចៀក Beats Solo3 ដែលមានរូប Mickey Mouse អាចត្រូវបានគេបញ្ជាទិញជាមុនពី Amazon នៅថ្ងៃនេះក្នុងតម្លៃ 329,99$។ ម៉ូដែលនេះនឹងអាចរកទិញបានពី Apple.com ឬ ពីហាងលក់រាយនៃផលិតផល Apple ឬ ពី Best Buy និង Disney.com ចាប់ពីថ្ងៃទី 11 ខែវិច្ឆិកាខាងមុននេះតទៅ។

ប្រភព: slashgear ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

ចែករំលែកតំណក់ឈាមរបស់អ្នក ដើម្បីជួយសង្រោះជីវិតស្រ្តី និងម្ដាយ ដែលរៀបចំដោយក្រុមហ៊ុន ជីហ្គៀ

ដោយ: ដួងច័ន្ទ 9 PM, Saturday, 01 Jul, 2017

នៅថ្ងៃទី 17 ខែ មិថុនា ឆ្នាំ 2017 កន្លងទៅថ្មីៗនេះក្រុមហ៊ុន Ggear និង សមាគមសហគ្រិនសាខាខេត្តសៀមរាប បានរៀបចំកម្មវិធីការបរិច្ចាកឈាម ក្រោមប្រធានបទ “ ចែករ...

ឧបករណ៍ វាស់សីតុណ្ហភាព សម្រាប់ក្មេងរពឹស

ដោយ: ដួងច័ន្ទ 6 PM, Monday, 22 May, 2017

Earmo ជាឧបករណ៍វាស់សីតុណ្ហភាពក្នុងខ្លួន ជំនាន់ថ្មី ដែលអាចវាស់ពីកម្រិតកម្តៅបានយ៉ាងលឿន ដោយអ្នកគ្រាន់តែដាក់ Earmo ក្នុងត្រចៀក និងចុចប៊ូតុង ជាការស្រេច។ ...

នេះជាផលិតផលផ្លូវការ ប្រើប្រាស់ជាគូនឹង Galaxy S9

ដោយ: ដួងច័ន្ទ 10 PM, Monday, 19 Mar, 2018

តើអ្នកកំពុងស្វែងរក ទូរសព្ទថ្មីមែនទេ? ជឿជាក់ថាទូរសព្ទ Galaxy S9 កំពុងស្ថិតនៅលំដាប់ខ្ពស់ជាងគេ។ វាជាផលិតផលទូរសព្ទចុងក្រោយបង្អស់របស់ Samsung ហើយវាតំណាង...

Apple ត្រៀមបញ្ចេញទូរសព្ទថ្មី 3 ម៉ូដែល និង កាមេរ៉ាក្រោយ ៣​ គ្រាប់

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 15 Jan, 2019

យោងតាមសារព័ត៌មាន Wall Street Journal ក្រុមហ៊ុន Apple នឹងណែនាំទូរសព្ទ iPhone ម៉ូដែលថ្មីដែលមានកាមេរ៉ា 3 គ្រឿង និងម៉ូដែលផ្សេងទៀត ដែលមានតម្លៃទាប ជាមួយន...

Tomnerb.Com - YouTube Channel