ចូលចិត្តទំនើប

កាស ស្តាប់ថ្មីរបស់ក្រុមហ៊ុន RHA នឹងក្លាយជាគូប្រជែងរបស់ Beats X

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 16 May, 2017

ក្រុមហ៊ុន RHA បាននឹងកំពុងចេញលក់ កាសត្រចៀកថ្មីចំនួនពីរ នៅក្នុងរដូវក្តៅឆ្នាំនេះ គឺកាស MA650 និង MA750 ហើយកាសទាំងពីរនេះ ត្រូវបានយកគំរូតាមកាស Beats X របស់ក្រុមហ៊ុន Apple។

កាសត្រចៀកស៊េរីថ្មីទាំងពីរប្រភេទនេះ បំពាក់នូវភាពបត់បែន ជាប្រភេទកាសសម្រាប់ពាក់គងលើស្មា យកគំរូតាមកាសដ៏មានប្រជាប្រិយភាពរបស់ក្រុមហ៊ុន Apple ហើយកាសទាំងពីរប្រភេទថ្មីនេះ នាំមកជាមួយនូវសមត្ថភាពដំណើរការ ជាមួយនឹងទូរសព្ទ ដែលមានបច្ចេកវិទ្យាកម្រិតមធ្យម ដែលរួមមាន បច្ចេកវិទ្យា aptX បច្ចេកវិទ្យាកាត់បន្ថយសម្លេងរំខាន និង ការចាក់បទចម្រៀងសារឡើងវិញ ក្នុងរយៈពេល 12 ម៉ោង។

កាស MA650 បំពាក់នូវបច្ចេកវិទ្យា 380.1 Dynamic Driver រីឯកាស MA750 បំពាក់នូវបច្ចេកវិទ្យា 560.1 Dynamic Driver ដែលធ្វើឱ្យវាមានតម្លៃខុសគ្នា $70។

MA650 នឹងចេញលក់ក្នុងតម្លៃ $99 ហើយ MA750 នឹងមានតម្លៃ $169 មានតម្លៃថ្លៃជាង Beat X ដែលទំនងជាផលិតផល មិនទទួលបានជោគជ័យសោះ។ កាសរបស់ RHA នឹងចេញលក់ជាផ្លូវការ នៅចុងរដូវក្តៅឆ្នាំ 2017 នេះ។

RHA-MA650-Tomnerb-01

RHA-MA650-Tomnerb-04

អត្ថបទអ្នកចង់អាន

ចំណេះដឹងអំពីការថែរក្សាយានយន្ត

ដោយ: ដួងច័ន្ទ 9 AM, Monday, 24 Dec, 2018

ការថែរក្សាយានយន្ត គឺជាកត្តាចាំបាច់មួយ ដែលអ្នកមិនគួរមើលរំលង និងទាមទារការយកចិត្តទុកដាក់ ដើម្បីយានយន្តរបស់អ្នកអាចប្រើប្រាស់បានយូរអង្វែង។ មានចំណុចជាច្រ...

ប្រព័ន្ធប្រតិបត្តិការ Hongmeng OS របស់ក្រុមហ៊ុន Huawei អាចត្រូវបង្ហាញវត្តមាននៅក្នុងសប្តាហ៍នេះ!

ដោយ: ភារុន 9 AM, Tuesday, 06 Aug, 2019

ព័ត៌មានថ្មីមួយបានប្រកាសថាប្រព័ន្ធប្រតិបត្តិការ Hongmeng OS ដែលជាប្រព័ន្ធប្រតិបត្តិការថ្មីមួយ មកជំនួសប្រព័ន្ធប្រតិបត្តិការ Android ដែលក្រុមហ៊ុនបានដា...

5 ហេតុផល ដែលអ្នកត្រូវ រក្សាកម្មវិធីនៅក្នុងស្មាតហ្វូន ឱ្យទាន់សម័យជានិច្ច

ដោយ: ភារុន 8 AM, Thursday, 21 Mar, 2019

ប្រសិនបើគ្មានកម្មវិធី ស្មាតហ្វូនក៏នឹងមិនផ្តល់ជូននូវការកម្សាន្តដ៏សម្បូរបែប ដល់អ្នកប្រើប្រាស់ឡើយ។ ដូច្នេះហើយក្រុមហ៊ុនផលិត និងលក់កម្មវិធីធំៗ ទាំងអស់ ស...

ចែករំលែកតំណក់ឈាមរបស់អ្នក ដើម្បីជួយសង្រោះជីវិតស្រ្តី និងម្ដាយ ដែលរៀបចំដោយក្រុមហ៊ុន ជីហ្គៀ

ដោយ: ដួងច័ន្ទ 9 PM, Saturday, 01 Jul, 2017

នៅថ្ងៃទី 17 ខែ មិថុនា ឆ្នាំ 2017 កន្លងទៅថ្មីៗនេះក្រុមហ៊ុន Ggear និង សមាគមសហគ្រិនសាខាខេត្តសៀមរាប បានរៀបចំកម្មវិធីការបរិច្ចាកឈាម ក្រោមប្រធានបទ “ ចែករ...

Tomnerb.Com - YouTube Channel