ចូលចិត្តទំនើប

កាស ស្តាប់ត្រចៀកទាំង 10 លក់ដាច់ជាងគេលើពិភពលោក

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 26 Apr, 2017

តន្រ្តី ជាមិត្តដ៏ល្អបំផុតរបស់មនុស្សទូទៅ។ វាបានរួមចំណែក នៅក្នុងសកម្មភាពជាច្រើនរបស់មនុស្ស ហើយបច្ចុប្បន្ននេះ តន្រ្តីអាចរក្សាទុកនៅក្នុងទូរសព្ទដៃ ឬឧបករណ៍ចាក់តន្រ្តីនានា ដើម្បីឱ្យអ្នកអាចស្តាប់បទចម្រៀង ជាប់នឹងខ្លួន នៅតាមផ្លូវធ្វើដំណើរ។ មិនត្រឹមតែបទចម្រៀងប៉ុណ្ណោះទេ វីដេអូ ភាពយន្ត និងហ្គេម អាចក្លាយជាការកំសាន្តបាន អាស្រ័យលើចំណង់ចំណូលចិត្តរបស់មនុស្សៗរៀងៗខ្លួន។

មិនថាការកំសាន្តបែបណា កាសស្តាប់ត្រចៀក គឺជាវិធីតែមួយគត់ ដែលផ្តល់នូវបរិយាកាសឯកជន និងផ្តល់ឱ្យនូវអារម្មណ៍ ដែលស្ថិតក្នុងពិភពមួយដាច់តែឯង ដោយពុំចាំបាច់ខ្វល់ពីបរិយាកាសខាងក្រៅ។ កាសដែលមានគុណភាពល្អ បន្ថែមនូវសារៈប្រយោជន៍ផ្សេងៗ ដូចជាតន្រ្តី ប្រព័ន្ធផ្សព្វផ្សាយ ឬហ្គេម។ វាមានឥទ្ធិពលធំធេង នាំមកនូវបទពិសោធន៍ដ៏អស្ចារ្យ នៅក្នុងពិភពនៃការកំសាន្ត។ ប៉ុន្តែ សម្រាប់អ្នកប្រើប្រាស់ វាជារឿងពិបាកក្នុងការធ្វើការសម្រេចចិត្ត នៅពេលទិញកាសស្តាប់ត្រចៀក។

ទំនើប សូមបង្ហាញលំដាប់នៃកាសស្តាប់ត្រចៀកល្បីៗ យោងតាមប្រជាប្រិយភាពក្នុងចំណោមអ្នកប្រើប្រាស់។

  1. Philips

Top10-Headphone-01

វាជាក្រុមហ៊ុន ផលិតសម្ភារៈអេឡិចត្រូនិចរបស់ប្រទេសហូឡង់ ដែលមានជំនាញលើឧបករណ៍សោត ទស្សន៍ និងផលិតផលអេឡិចត្រូនិចដទៃទៀត។ កាសត្រចៀករបស់ក្រុមហ៊ុននេះ ផ្តល់នូវគុណភាពសម្លេងឥតខ្ចោះ ជាមួយបទពិសោធន៍សម្លេងហ៊ុំព័ទ្ធជុំវិញ (Surrounding) និងសម្លេងបែប Acoustic។ ការរចនា និងផាសុកភាពសម្រាប់អ្នកប្រើប្រាស់ ត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់។ កាសគ្មានខ្សែ កាសតូច និងធំ ដែលផលិតដោយក្រុមហ៊ុននេះ មានជាច្រើនម៉ូត ពណ៌ ការរចនា និង បច្ចេកវិទ្យាខុសៗគ្នា ហើយម៉ូដែលពេញនិយមមានដូចជា SHM1900, SHM3550/10, SHC1300/10, SHD8600UG/10, SHP1900/97, SHP2000/97។

  1. JBL

Top10-Headphone-02

គឺជាក្រុមហ៊ុនផលិតឧបករណ៍ សោតទស្សន៍របស់សហរដ្ឋអាមេរិក ដែលផលិតផលចម្បងគឺឧបករណ៍បំពងសម្លេង និងឧបករណ៍អេឡិចត្រូនិចពាក់ព័ន្ធ នឹងសម្លេងជាច្រើនទៀត។ វាមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្នុងវិស័យសោតទស្សន៍សម្លេង អស់ពេលជាច្រើនទស្សវត្សន៍មកហើយ និងមាន បទពិសោធន៍ជាច្រើន ក្នុងការចែកចាយសម្លេងពិតជាក់ស្តែង តាមរយៈការផលិតផលឡើងវិញជាមួយផលិតផលកាសរបស់ក្រុមហ៊ុន។ ផលិតផលកាសត្រចៀករបស់ JBL ផ្តល់នូវសម្លេងលឺច្បាស់។ កាសត្រចៀកដែលមានប្រជាប្រិយភាពខ្លាំង និងលក់ដាច់បំផុតមានដូចជា E40 BT, Synchros S300 A, J56BT, Bassline, J88 និង T300A។

  1. Beyer Dynamic

Top10-Headphone-03

ក្រុមហ៊ុនរបស់អាល្លឺម៉ង់ មានជំនាញក្នុងការផលិតកាសស្តាប់សម្លេង ដែលមានសមត្ថភាពខ្ពស់ និងជាវិស្វករគ្រឿងសោតទស្សន៍អេឡិចត្រូនិច។ ស្របតាមពាក្យស្លោករបស់ក្រុមហ៊ុន ដែលថ្លែងថា«សម្លេងដ៏ល្អបំផុតគឺជារសជាតិ» ហើយពួកគេមិនដែលបរាជ័យ ក្នុងការនាំមកជូននូវបទពិសោធន៍សម្លេងដ៏ល្អឥតខ្ចោះឡើយ។ ផលិតផលធ្វើដោយដៃ បង្កើតក្នុងប្រទេសអាល្លឺម៉ង់មួយប្រភេទនេះ ជា ឧបករណ៍ដែលមានគុណភាពកំពូល និងត្រូវបានប្រើប្រាស់ដោយអ្នកតន្រ្តីករអាជីពទូទាំងពិភពលោក។

  1. Creative

Top10-Headphone-04

មានរោងចក្រផលិតក្នុងប្រទេសសឹង្ហបុរី និងជាក្រុមហ៊ុនពហុជាតិសាសន៍ ដែលផលិតសម្ភារៈកំសាន្ត និងផលិតផលឌីជីថល។ កាសត្រចៀករបស់ក្រុមហ៊ុន Creative បង្ហាញនូវសម្លេងច្បាស់ល្អ និងមានផាសុកភាពបំផុតនៅពេលពាក់ ទោះបីជាប្រើប្រាស់ច្រើនម៉ោងក្តី។ ផលិតផលកាសត្រចៀករបស់ ក្រុមហ៊ុននេះនាំមកជូននូវ សម្លេងបាសដ៏ទាក់ទាញ ហើយមិនមានសម្លេងលេចធ្លាយមកខាងក្រៅឡើយ។ វាផ្តល់ឱ្យអ្នកស្តាប់នូវសម្លេងបែប Acoustic ដ៏គួរឱ្យភ្ញាក់ផ្អើល ជាមួយនឹងសម្លេងលឺច្បាស់ និងពិរោះរណ្តំ។ ម៉ូដែលដ៏ពេញនិយមមានដូចជា Aurvana Platinum, Aurvana Gold, Aurvana Live និង Aurvana Air។

  1. Denon

Top10-Headphone-05

ជាម៉ាកកាសត្រចៀករបស់ប្រទេសជប៉ុន Denon មានជំនាញក្នុងការផលិតកាសស្តាប់ត្រចៀកសម្រាប់អ្នកអាជីព និងឧបករណ៍សម្លេងដទៃទៀតសម្រាប់អ្នកប្រើប្រាស់។ កាសត្រចៀករបស់ក្រុមហ៊ុននេះធានានូវសម្លេងលឺច្បាស់ នៅក្នុងលំដាប់សម្លេងទាំងមូលរបស់អ្នកស្តាប់។ ម៉ូដែលរបស់ផលិតផលនេះមានការរចនាខុសៗគ្នា និងនាំមកជូននូវកម្រិតសម្លេង ដែលគ្មានការរំខានជាមួយការ រូបរាងដ៏រឹងមាំ និងសមត្ថភាពខ្លាំង។ កាស Denon ដែលកំពុងពេញនិយមមានដូចជា AH-MM400, AH-MM300 និង AH-MM200។

  1. Grado

Top10-Headphone-06

ម៉ាកសញ្ញាផលិតផលនេះ នាំមកជូនដោយក្រុមហ៊ុនផលិតឧបករណ៍ បំពងសម្លេងរបស់សហរដ្ឋអាមេរិក Grado Labs។ វាមានជំនាញក្នុងការផ្តល់ នូវកាសត្រចៀកសមត្ថភាពកំពូល និងគុណភាពខ្ពស់។ ម៉ាកសញ្ញាមួយនេះ មិនដែលធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មឡើយ ប៉ុន្តែវាមានប្រជាប្រិយភាព ខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់ជាអាជីព។ កាសប្រភេទនេះមានបង្កប់នូវមុខងារ Finest Electricity-to-Sound Transducer។ ផលិតផលនៃស្លាកសញ្ញានេះ ភាគច្រើនមានពណ៌ខ្មៅ ហើយម៉ូដែលដែលមានប្រជាប្រិយភាពខ្លាំងគឺ Prestige, Statement, Reference និង Professional Series។

  1. Sony

Top10-Headphone-07

ក្រុមហ៊ុនផលិតរបស់ប្រទេសជប៉ុនមួយនេះ មានកតិ្តស័ព្ទល្បីល្បាញលើផលិតផលកាសត្រចៀក និង ឧបករណ៍បំពងសម្លេងនានា។ កាសរបស់ក្រុមហ៊ុននេះ បានផលិតឡើងដើម្បីនាំមកជូននូវសមត្ថភាព បញ្ចេញសម្លេងលឺខ្លាំង ច្បាស់ល្អ ដោយពុំមានអំព្លី។ គុណភាពសម្លេងច្បាស់ល្អ តែងតែនាំមកជូន ដោយកាសត្រចៀកស្តាប់សម្លេងរបស់ Sony ដោយវានាំមកនូវសម្លេង ដែលមានរ៉ាឌីកង់ពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ ជាមួយនឹងបច្ចេកវិទ្យាសម្លេងរបស់វា។ ម៉ូដែលកាស ដែលពេញនិយម មាន ប្រជាប្រិយភាព និងលក់ដាច់ខ្លាំងមានដូចជា៖ Sony MDR-100ABN, MDR Z7,             MDR-ZX770BN, MDR-A1និង MDRV6។

  1. Apple

វាជាគូដ៏សក្តិសមជាមួយ iPod និង iPhone ក្នុងការបញ្ជូនសម្លេងដ៏ល្អឥតខ្ចោះ។ កាសប្រភេទនេះ មានរូបរាងដ៏ពិសេស ការច្នៃប្រឌិតរូបរាងខ្ពស់ ដែលសមល្មមនឹងទម្រង់ត្រចៀក។ ក្រុមហ៊ុនធានាបាន នូវសម្លេងកម្រិតគុណភាពខ្ពស់ ជាមួយនឹងឧបករណ៍របស់ពួកគេ។ កាសត្រចៀកម៉ូដែល Beat ដែល បានដាក់លក់នៅលើទីផ្សា ជាផលិតផលរបស់ Apple ដែលទទួលបានភាពជោគជ័យដ៏ត្រចះត្រចង់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ កម្រិតសម្លេងលឺច្បាស់បំផុត ជាមួយនឹងកាសរបស់ Apple រួម ជាមួយនឹងសម្លេងបាសដ៏ល្អឥតខ្ចោះ។

  1. Bose

Top10-Headphone-09

ម៉ូដែលកាសប្រភេទនេះត្រូវបានផលិតដោយក្រុមហ៊ុន Bose Corporation។ ជាប្រភេទកាសត្រចៀកសម្រាប់អ្នកប្រើប្រាស់ អ្នកអាជីព អាកាសចរណ៍ និងក្នុងជួរកងទ័ព។ វាជាក្រុមហ៊ុនដំបូងដែលផលិតកាសស្តាប់ដែលមានសមត្ថភាពរារាំងសម្លេងរំខាន ដែលជាផលិតផលសក្តិសមបំផុត សម្រាប់អ្នកប្រើប្រាស់។ ផលិតផលរបស់ក្រុមហ៊ុននេះបានកំណត់នូវស្តង់ដាគុណភាពល្អឥតខ្ចោះ ជាមួយនឹងជម្រើសឧបករណ៍ជាច្រើនដូចជា QuietComfort 15, Sound True, QuietComfort 25 និង SoundSport ជាដើម។ កាសប្រភេទនេះមានតម្លៃខ្ពស់ ប៉ុន្តែវាសក្តិសមនឹងគុណភាពខ្ពស់ របស់វាផងដែរ។

  1. Sennheiser

Top10-Headphone-010

វាជាផលិតផលរបស់ក្រុមហ៊ុនឯកជន នៃប្រទេសអាល្លឺម៉ង់ ដែលមានជំនាញក្នុងការបង្កើតឧបករណ៍សោតទស្សន៍ដែលមានសមត្ថភាពខ្ពស់ ដូចជាកាសត្រចៀក ឧគ្ឃោសនស័ព្ទ និងកាសសម្រាប់ធ្វើ ការទំនាក់ទំនង សម្រាប់ការប្រើប្រាស់ទូទៅ និងអ្នកអាជីព។ ម៉ាកសញ្ញានេះជាកម្មសិទ្ធរបស់ក្រុមគ្រួ សារ Sennheiser ហើយមនុស្សប្រមាណ 2,150 នាក់ជាបុគ្គលិករបស់ក្រុមហ៊ុនមួយនេះ។ កាស របស់ក្រុមហ៊ុននេះបម្រើនូវសម្លេងបាស លឺខ្លាំង ជាមួយនឹងសមត្ថភាពបញ្ជូនសម្លេងកំពូល ដែលអាចនាំមកនូវសម្លេងលឺច្បាស់នៅគ្រប់ប្រេកង់ នៃរលកសម្លេង។ ពាក្យស្លោកប្រចាំក្រុមហ៊ុនគឺ The Pursuit of Perfect Sound ហើយវាសក្តិសមបំផុត នឹងកម្រិតគុណភាពរបស់ផលិតផលនេះ។

វាជាកត្តាសំខាន់ណាស់ ក្នុងការស្វែងរកកាសត្រចៀក ដែលសក្តិសមនឹងបុគ្គលណាម្នាក់ ទាំងទំហំ រូបរាង គុណភាពសម្លេង និងផាសុកភាព។ ក្រុមការងារគេហទំព័រ ទំនើប សង្ឃឹមថាអត្ថបទមួយនេះ នឹងក្លាយជាជំនួយការដ៏ល្អ ក្នុងការសម្រេចចិត្តទិញកាសស្តាប់តន្រ្តីរបស់អ្នក។

អត្ថបទអ្នកចង់អាន

រថយន្ត Audi ថ្មី អាចរំកិលកៅអីបាន

ដោយ: ដួងច័ន្ទ 8 AM, Thursday, 18 Oct, 2018

កាលពីមួយខែមុន នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៌រថយន្ត Pebble Beach Concours d’Elegance គំរូរថយន្ត Audi PB18 E-Tron បានបង្ហាញដល់អ្នកទស្សនាស្វែងយល់ថា ន...

Galaxy A ថ្មី ផ្តោតលើមុខងារកាមេរ៉ា

ដោយ: ដួងច័ន្ទ 8 AM, Saturday, 02 Mar, 2019

ក្រុមហ៊ុន Samsung បានធ្វើការប្រកាសអំពីផលិតផលទូរសព្ទធន់កណ្តាលថ្មីចំនួន 2 ម៉ូដែល នៅក្នុងស៊េរីទូរសព្ទ Galaxy A នោះគឺម៉ូដែល A30 និង A50។ ទូរសព្ទទាំងពីរ...

ឥឡូវនេះ Twitter អនុញ្ញាតឱ្យអ្នករាយការណ៍ ពីគណនីដែលសង្ស័យថា Fake គណនី

ដោយ: ភារុន 8 AM, Saturday, 10 Nov, 2018

នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Twitter បានធ្វើការ Update ផ្នែកមួយនៃប្រព័ន្ធដំណើរការរាយការណ៍ ជាពិសេសនៅពេលដែលអ្នកចង់រាយការណ៍អំពី ...

ស្បែកជើងថ្មី សមិទ្ធផលរួមគ្នាពី Nike និង PlayStation

ដោយ: ដួងច័ន្ទ 9 PM, Thursday, 01 Feb, 2018

ក្រុមហ៊ុន Nike បានបញ្ចេញម៉ូដស្បែកថ្មីមួយគូ ក្នុងទម្រង់ពិសេស PlayStation-Theme ដែលធ្វើការសហការ ជាមួយកីឡាករបាល់បោះ Paul George មានឈ្មោះថា PG2។ស្បែកជើ...

Tomnerb.Com - YouTube Channel