ចូលចិត្តទំនើប

កាសត្រចៀក SteelSeries Arctis 3 អាចភា្ជប់ Bluetooth និង មានខ្សែ audio

ដោយ: ភារុន 8 AM, Friday, 09 Nov, 2018

SteelSeries បាន Update កាសត្រចៀករបស់ខ្លួនទៅជា Arctic 3 មានខ្សែ នឹងអាចភ្ជាប់ Bluetooth បាន ដើម្បីដាក់រួមបញ្ចូលគ្នាក្នុងការបង្កើនគុណភាព audio ថ្មី នឹងធ្វើឱ្យការស្តាប់របស់អ្នកក្នុងពេលលេងហ្គេមកាន់តែមានផាកសុកភាព។ កាសត្រចៀកមានលក្ខណៈពិសេសសម្រាប់ប្រើជាមួយឧបករណ៍បញ្ជា Nintendo Switch ដើម្បីអនុញ្ញាតឱ្យអ្នកលេងហ្គេមអាចភ្ជាប់ខ្សែកាសត្រចៀកនេះជាមួយ Nintendo Switch និង ភ្ជាប់ Bluetooth ជាមួយទូរស័ព្ទ ដើម្បីបើកកម្មវិធីហ្គេម Online ។

កាសត្រចៀកម៉ូដែល Arctic 3 ត្រូវបានក្រុមហ៊ុនណែនាំតាំងពីដើមខែ វិចិ្ឆកា ឆ្នាំ 2017 មកម៉្លេះ។ នៅពេលកាសត្រចៀកនេះភ្ជាប់ក្នុងពេលអ្នកកំពុងលេងហ្គេម អ្នកអាចស្តាប់បានដោយ audio support ដោយអនុញ្ញាតឱ្យអ្នកអាចភ្ជាប់ audio មានខ្សែ និង គ្មានខ្សែក្នុងពេលដំណាលគ្នា។ មុខងារដូចគ្នានេះនឹងមានការ Update Version Arctis 3 Bluetooth ប៉ុន្តែការកែលម្អបន្ថែមទៀតគឺអាស្រ័យទៅលើមិតយោបល់របស់អ្នកប្រើប្រាស់។

ក្រុមហ៊ុន SteelSeries បាននិយាយថាកាសត្រចៀកថ្មីនេះអាចស្តាប់បានកាន់តែប្រសើរជាមួយ Bass និងធ្វើឱ្យគុណភាព audio កាន់តែច្បាស់ឡើង។ លើសពីនេះក៏មានការបញ្ចូល microphone លុបសម្លេងរំខាន ដែលជួយកាត់បន្ថយសម្លេងរំខានដើម្បីឱ្យសម្លេងកាន់តែល្អប្រសើរជាងមុន។

Arctis 3 Bluetooth អ្នកអាចធ្វើការកត់សម្គាល់បាននូវសមត្ថភាពរបស់វា ដោយការតភ្ជាប់ជាមួយរន្ធ audio ធម្មតាទំហំ 3.5mm និង ភ្ជាប់ Bluetooth បានក្នុងពេលតែមួយ ដូច្នេះអ្នកអាចធ្វើការជជែកកម្សាន្តជាមួយមិត្តភក្តិនៅក្នុងហ្គេមផង និង អាចស្តាប់សម្លេងកម្មវិធីហ្គេមផងដែរ។

យោងតាមក្រុមហ៊ុនបានឱ្យដឹងថាការ Update Version ថ្មីនេះ នឹងបានបន្ថែមលក្ខណៈពិសេសជាច្រើន ឥឡូវនេះវាមាននៅក្នុងកាសត្រចៀក SteelSeries Arctis 2019។ ម្យ៉ាងទៀតកាសថ្មីនេះមានការគាំទ្រពី Nintendo Switch, Xbox One, PlayStation 4, និង PC ហើយវាមានតម្លៃ $99.99។

ប្រភព: slashgear ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

LG បង្ហាញស្មាតហ្វូនស៊េរីថ្មី K10 និង K8 2017 ជាផ្លូវការនៅការិយាល័យកណ្តាលក្រុមហ៊ុន Cellcard

ដោយ: ទំនើប 8 PM, Thursday, 04 May, 2017

ថ្ងៃទី 4 ខែ ឧសភា ឆ្នាំ 2017 ក្រុមហ៊ុន G Gear ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខទូរស័ព្ទ ម៉ាក LG ប្រចាំប្រទេសកម្ពុជា បានសហការជាមួយក្រុមហ៊ុន Cellcard ប្រ...

តោះ! មកស្គាល់ពីគន្លឹះជួសជុល Samsung Galaxy S8 ដែលមានបញ្ហាសាកថ្មចូលយឺតជាងធម្មតា

ដោយ: ភារុន 8 AM, Saturday, 30 Mar, 2019

តើទូរស័ព្ទ Samsung Galaxy S8 របស់អ្នកសាកថ្មចូលយឺតជាងធម្មតាមែនទេ? ជាធម្មតាការសាកថ្មយឺតយ៉ាវរបស់ Galaxy S8 អាចមកពីលទ្ធផលនៃការខ្ជះខ្ជាយ ក្នុងការប្រើប្រ...

Samsung ត្រៀមបញ្ចេញធេប្លេតស៊េរីថ្មី អេក្រង់ធំ 18.4អីុញ!

ដោយ: ដាលីស 7 AM, Sunday, 06 Sep, 2015

ជឿថា បើសាកល្បងនឹកទៅដល់ “ធេប្លេតអេក្រង់ធំ” មនុស្សជាច្រើនអាចស៊ាំធ្លាប់ជាមួយនឹងទំហំអេក្រង់ 7អីុញ 8អីុិញ និង 10អីុញ ឬធំបំផុតក៏ប្រមាណជា 12អីុញ តែតាមរយៈស...

តោះ! មកតាមដានតម្លៃហាងឆេងទូរស័ព្ទដៃក្រោយថ្ងៃចូលឆ្នាំខ្មែរ

ដោយ: ម៉ូនី 12 AM, Monday, 18 Apr, 2016

នៅក្នុងឳកាសបុណ្យចូលឆ្នាំខ្មែកន្លងផុតយ៉ាងរហ័ស ស្របពេលនេះដែរលោកអ្នកពិតជាចង់ដឹងនូវតម្លៃហាងឆេងទូរស័ព្ទដៃ ក្រោយថ្ងៃចូលឆ្នាំខ្មែរមានការប្រែប្រួល​យ៉ាងណា​ម...

Tomnerb.Com - YouTube Channel