ចូលចិត្តទំនើប

កាសត្រចៀក Freebud 2 pro អាចបញ្ចូលថ្មដោយគ្មានខ្សែនៅលើ Rear Mate 20

ដោយ: ភារុន 8 AM, Saturday, 03 Nov, 2018

ក្រុមហ៊ុន Huawei បាននឹងកំពុងរៀបចំវេទិកាសម្រាប់ការប្រកាស Huawei Mate 20 របស់ក្រុមហ៊ុននៅខែក្រោយនេះ ហើយក្រុមហ៊ុនក៏នឹងប្រកាសកាសត្រចៀកគ្មានខ្សែថ្មីរបស់ខ្លួនផងដែរ។ លើសពីនេះកាសត្រចៀកគ្មានខ្សែថ្មីនេះនឹងមាន លក្ខណៈពិសេសមួយដែលនឹងធ្វើឱ្យអ្នកទាំងអស់មានការភ្ញាក់ផ្អើល។

យោងតាមវិបសាយព័ត៌មាន WinFuture ដែលបានធ្វើការចែករំលែកព័ត៌មានលម្អិតរបស់ Freebud 2 Pro របស់ក្រុមហ៊ុន Huawei ដែលកាសត្រចៀកថ្មីនេះមិនមានលក្ខណៈដូចនឹង Freebud ស៊េរីមុននោះទេ។ សម្រាប់ Freebud ស៊េរីមុន ត្រូវបានរចនាឡើងជាពណ៌សទាំងអស់ និង មានរូបរាង bud ខុសគ្នាបន្តិចបន្តួចជាមួយ earbud គ្មានខ្សែរបស់ Apple។ ប៉ុន្តែយ៉ាងណាមិញក្រុមហ៊ុន Huawei ហាក់បីដូចជាមានគម្រោង Update កាសត្រចៀកថ្មីក្រោយនេះឱ្យមានរចនាបទពណ៌ខុសពីពណ៌ស។

Freebud 2 Pro របស់ក្រុមហ៊ុន Huawei មានលក្ខណៈពិសេសបន្ថែមនោះគឺអ្នកអាចធ្វើការបញ្ចូលថ្មដោយមិនចាំបាច់ប្រើខ្សែ ដោយអ្នកអាចបញ្ចូលថ្មនៅលើ Rear Mate 20 ឬ Mate 20 Pro ផ្ទាល់របស់ក្រុមហ៊ុន។ អ្នកអាចបញ្ចូលថ្ម Freebud 2 Pro ពីថ្មទទេ រហូតដល់ ពេញក្នុងរយះពេល 3 ម៉ោងដោយគ្មានខ្សែ និង 2 ម៉ោងដោយប្រើខ្សែដែលដោតភ្ជាប់ជាមួយរន្ធ USB។
នៅក្នុងល័ក្ខខណ្ឌពិសេសនេះ Freebud 2 Pro របស់ក្រុមហ៊ុន Huawei ត្រូវបានគេរំពឹងថានឹង Support Audio Hi-Res គ្មានខ្សែរហូតដល់ 560 Kbps bitrate។ វាក៏ជាកាសត្រចៀកដែលអាចចាប់យកសម្លេងបានល្អ ហើយវាអនុញ្ញាតឱ្យអ្នក ស្តាប់ អាចសន្មតពីភាពខុសគ្នារវាងសម្លេងរបស់អ្នកនិយាយជាមួយនឹងសម្លេងដទៃទៀតបានតាមរយះចរន្ត voices via bone។

ប្រភព: slashgear ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

អត្ថប្រយោជន៍ទ្វេដង សន្សំសំចៃរហូតដល់ 70% ជាមួយនឹងម៉ាស៊ីនត្រជាក់ LG dual inverter compressor ជំនាន់ថ្មី

ដោយ: ទំនើប 11 PM, Saturday, 13 Jan, 2018

1. អត្ថប្រយោជន៏សម្រាប់អ្នកប្រើប្រាស់សន្សំសំចៃថាមពលបាន 70%ជាមួយនិងបច្ចេកវិទ្យា Dual Cool របស់ LG លោកអ្នកអាចសន្សំសំចៃការចំនាយទៅលើអគ្គីសនីរហូតដល់ទៅ 70...

LG G Flex ស្មាតហ្វូនអេក្រង់កោងខុប មិនធម្មតា លុបស្នាមឆ្កូតបានដោយខ្លួនឯង!

ដោយ: ដាលីស 5 PM, Friday, 08 May, 2015

បង្ហាញខ្លួនជាផ្លូវការហើយ សម្រាប់ស្មាតហ្វូនអេក្រង់កោងខុប LG G Flex ដែលមកជាមួយនិងស្ទីលថ្មីអេក្រង់កោង ដូចគ្នានឹងស្មាតធីវី របស់ LG ដែលទើបនឹងបង្ហាញខ្លួន...

សូមកុំបារម្ភពីការតំឡើង iOS 12

ដោយ: ដួងច័ន្ទ 8 AM, Friday, 21 Sep, 2018

ក្រុមហ៊ុន Apple នៅតែបន្តការលក់ទូរសព្ទម៉ូដែល iPhone 6s ជំនាន់ឆ្នាំ 2015 ដដែលមកទល់សប្តាហ៍មុននេះ។ បន្ទាប់មកក្រុមហ៊ុនបានធ្វើការប្រកាសអំពីទូរសព្ទម៉ូដែលថ...

Laptop កូនកាត់ 2-in-1

ដោយ: ដួងច័ន្ទ 8 PM, Monday, 02 Oct, 2017

កុំព្យូទ័រ Laptop 2-in-1 គឺជាប្រភេទកុំព្យូទ័រ ដែលរួមបញ្ចូល Laptop និង Tablet ចូលគ្នាតែមួយក្នុង នៅក្នុងកុំព្យូទ័រមួយគ្រឿង។ កុំព្យូទ័រប្រភេទនេះមានរូប...

Tomnerb.Com - YouTube Channel