ចូលចិត្តទំនើប

កាសត្រចៀក Bluetooth ថ្មីរបស់ Anker មានតម្លៃក្រោម 30$ ថ្ងៃនេះ

ដោយ: ភារុន 9 AM, Thursday, 08 Nov, 2018

ថ្វីត្បិតក្រុមហ៊ុន Anker  គឺជាក្រុមហ៊ុនផលិត Soundcore Audio   ដែលហាក់បីដូចជានៅថ្មីថ្មោង ប៉ុន្តែក្រុមហ៊ុននេះក៏បាន​ផលិតកាសត្រចៀក និង Speaker អស់រយះពេលជាច្រើនឆ្នាំមកហើយដែរ។ ទោះបីជាយ៉ាងណាក៏ដោយគ្រប់ពេលវេលាទាំងអស់យើងមិនដែលធ្លាប់បានជួបនឹងកាសត្រចៀកដែលអាចបញ្ចេញសម្លេងខ្លាំង និង ច្បាស់ល្អដែលគួរឱ្យចាប់អារម្មណ៍ដូចជាកាសទូរស័ព្ទ Soundcore Arc Wireless Sport ថ្មីរបស់ក្រុមហ៊ុន Anker នោះទេ។ កាសត្រចៀកថ្មីនេះមានការរចនាដ៏ល្អឥតខ្ជោះដែលមានទម្ងន់ស្រាល​​  និង   ធន់នឹងទឹក   ហើយមាន  10 mm driver  ដ៏ធំ និង ល្អឥតខ្ជោះ ព្រមទាំងអាចបញ្ចេញសម្លេងមកក្រៅដ៏អស្ចារ្យ។ លើសពីនេះអ្នកអាចស្តាប់បាន 10 ម៉ោងបន្ទាប់ពីអ្នកបានសាកថ្មរួចហើយ ម្តងៗ។  ដូច្នេះជាមួយនឹងកាសត្រចៀកនេះ​ អ្នកនឹងអាចឆ្លងកាត់ភាពហត់នឿយ នៅពេលអ្នកហាត់ប្រាណពីព្រោះអ្នកមានកាសត្រចៀកដែលបញ្ចេញសម្លេងមកខាងក្រៅបានយ៉ាងច្បាស់ល្អ។ កាសត្រចៀកថ្មីនេះមានតម្លៃធម្មតា 40$ ប៉ុន្តែប្រសិនបើអ្នកមាន coupon បញ្ចុះតម្លៃ  ANKER361 គឺវានៅសល់ត្រឹមតែតម្លៃ 29.88$ ប៉ុណ្ណោះ។

ខាងក្រោមនេះគឺជាចំណុចសំខាន់ៗរបស់កាសត្រចៀកថ្មីនេះ

  • ផ្នែកការពារ: ផ្ទៃខាងក្រៅរបស់កាសអាចការពារទឹក​ ហើយ ផ្ទៃខាងក្នុងមាន nano-coating ដែលផ្តល់ការការពារអត្រា IPX5។
  • Dynamic Sound: មានសមាធាតុ​10 mm driver ដែលអាចផ្តល់ជូននូវសម្លេងដែលមានតុល្យភាពល្អជាមួយនឹងកម្រិតសម្លេងខ្ពស់ដែលច្បាស់ល្អ និង មាន deep bass។
  • ការសម្រាកពេញមួយថ្ងៃ: កាសថ្មីនេះងាយស្រួលបត់បែន ដោយសារតែទម្រង់កាសជាលោហៈធាតុ silicon ដែលងាយស្រួលកែតម្រូវតាមត្រចៀករបស់មនុស្ស។
  • ស្តាប់រយះពេលយូរ: អាចស្តាប់បានរហូតដល់ 10 ម៉ោងបើគិតចាប់ពីបញ្ចូលថ្មរួចហើយម្តង។
ប្រភព: bgr ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

ការផ្តល់ជូនពិសេស ក្នុងឱកាសសម្ពោធសាខា LG BrandShop ថ្មី សាខាស្ទឹងមានជ័យ

ដោយ: ទំនើប 6 PM, Tuesday, 12 Dec, 2017

រាជធានីភ្នំពេញ៖ ដើម្បីចូលរូមអបអរក្នុងឱកាសបើកសម្ពោធសាខា ស្ទឹងមានជ័យ ថ្មីរបស់ LG Brand Shop ក្រុមហ៊ុន LG បានរៀបចំអោយមាននៅការលក់បញ្ចុះតំលៃ យ៉ាងពិសេសរហ...

ប្រើប្រាស់កម្មវិធី ចាក់សោរលើទូរសព្ទ ដើម្បីសុវត្ថិភាព

ដោយ: ដួងច័ន្ទ 5 PM, Wednesday, 22 Mar, 2017

ជាមួយនឹងព័ត៌មានជាច្រើន កំពុងនិយាយអំពី ការបែកធ្លាយព័ត៌មានផ្ទាល់ខ្លួន និងមានការតាមដានលើទូរសព្ទពី CIA នៅតាមព្រំដែនអន្តរជាតិ មនុស្សភាគច្រើនកំពុងស្វែងរក...

Samsung បន្ថែម LTE លើ Chromebook Plus

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 07 Nov, 2018

ក្រុមហ៊ុន Samsung បានធ្វើការកែលម្អលើផលិតផល Chromebook Plus ជាមួយនឹងការ Upgrade ប្រព័ន្ធប្រតិបត្តិការ និងមានបន្ថែមកាមេរ៉ា នៅផ្នែកខាងក្រោយផងដែរ។ នាពេ...

ទូរសព្ទ Huawei P30 នឹងចេញលក់នៅចុងខែក្រោយ

ដោយ: ដួងច័ន្ទ 8 AM, Friday, 22 Feb, 2019

ផលិតផលទូរសព្ទម៉ូដែលថ្មីរបស់ក្រុមហ៊ុន Huawei ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ នឹងមិនបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Mobile World Congress ឡើយ។ ក្រុមហ៊ុនប...

Tomnerb.Com - YouTube Channel