ចូលចិត្តទំនើប

កាសត្រចៀក ដែលយកកុំព្យូទ័រ មកដាក់ក្នុងត្រចៀក

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 17 May, 2017

សព្វថ្ងៃនេះកាស ត្រចៀកគ្មានខ្សែដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការស្តាប់សម្លេងគ្រប់កម្រិត ឧទាហរណ៍ដូចជា AirPods របស់ក្រុមហ៊ុន Apple បានបំពេញតួនាទីដ៏ធំធេង ច្រើនជាងអ្វីដែលអ្នក រំពឹងទុក។

ការកាត់ផ្តាច់ខ្សែពីកាសត្រចៀក គឺជាការវិវត្តថ្មីមួយ ដែលកំពុងទទួលបានការស្វាគមន៍ ពីប្រិយមិត្ត AirPods ជាច្រើន។ ប៉ុន្តែកាសប្រភេទនេះ មិនបានផ្តល់នូវអត្ថប្រយោជន៍ដទៃទៀត ក្រៅពីបទពិសោធន៍នៃការស្តាប់ដោយគ្មានខ្សែ ដែលនេះជាកត្តាជំរុញឱ្យមានការច្នៃប្រឌិតផ្សេងទៀត។

Bragi ជាក្រុមហ៊ុនដែលទទួលបានភាពល្បីល្បាញកាលពីឆ្នាំ 2014 ជាមួយផលិតផលកាសត្រចៀក Dash Smartbud។ ពេលនេះក្រុមហ៊ុនកំពុងសម្លឹងមើលឱកាស ផលិតនូវបច្ចេកវិទ្យាជំនាន់ថ្មីសម្រាប់ការស្តាប់។ ក្រុមហ៊ុនកំពុងផ្តោតយ៉ាងខ្លាំងលើកាសប្រភេទថ្មី Dash Pro ហើយក្រុមហ៊ុន Starkey បានហៅវាថា ជាកាសសម្រាប់កុំព្យូទ័រដ៏មានឥទ្ធិពល។

Bragi បានប្រាប់ថា កាស Dash Pro ផ្តល់នូវថ្មមានថាមពលកាន់តែប្រសើរ និងមានមុខងារថ្មីដូចជា Automatic Activity Tracking ជាមួយនឹងប្រព័ន្ធ Sensor ទាំង 27 ដើម្បីតាមដានសកម្មភាព លំហាត់ប្រាណ ដែលជាមុខងារដើមរបស់ម៉ាកសញ្ញានេះ ដែលវានឹងផ្តល់នូវការតាមដានសុខភាព និងពេលវេលាពិតប្រាកដ សម្រាប់ការធ្វើលំហាត់ប្រាណ។ ប៉ុន្តែកិច្ចសហការជាមួយក្រុមហ៊ុន Starkey អាចនឹងផ្តល់នូវសមត្ថភាពកាន់តែគួរឱ្យចាប់អារម្មណ៍។ Starkey ជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងទីផ្សារ ឧបករណ៍សោត (សម្លេង) សម្រាប់ថែរក្សាសុខភាព ដែលផ្តល់នូវឧបករណ៍ភ្ជាប់ជាមួយនឹងទូរសព្ទ Smartphone សម្រាប់ជាជំនួយដល់ការស្តាប់ ដូចជា Halo 2 ជាដើម។

Dash Pro ដែលបំពាក់បច្ចេកវិទ្យារបស់ Starkey នឹងក្លាយជាកាសត្រចៀកផ្ទាល់ខ្លួនមួយប្រភេទ ដែលសហការជាមួយនឹងអ្នកជំនាញបច្ចេកវិទ្យាសម្លេងមួយ ក្នុងចំណោមអ្នកជំនាញទាំង 5000 នៅក្នុងសហរដ្ឋអាមេរិក និងកាណាដា។ កត្តានេះនាំឱ្យកាសត្រចៀកប្រភេទថ្មីនេះ ជាឧបករណ៍ស្តាប់ ដែលកាន់តែផ្តល់ឯកជនភាពបានកាន់តែច្រើនជាង ឧបករណ៍ស្តាប់តន្រ្តីធម្មតា។ Dash Pro ដំណើរ ការជាមួយបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុនគឺ Bragi OS 3 ជាការ update ទៅកាន់កម្មវិធីជំនាញនៃការ ស្តាប់សម្លេង។ មុខងារមួយក្នុងចំណោមមុខងារថ្មី គឺការបកប្រែភាសា ដែលផ្តល់ដោយ iTranslate។

អានុភាពកុំព្យូទ័រទាំងនេះ និងសមត្ថភាពខ្លាំងៗ ទាំងនេះនឹងមិនមានតម្លៃថោកនោះទេ។ កាស Dash Pro ធម្មតាមានតម្លៃ $329 ហើយកាសដែលមានបំពាក់បច្ចេកវិទ្យា Starkey នឹងមានតម្លៃ $499។ ក្រុមហ៊ុនបានបញ្ជាក់ថា នៃជាតម្លៃទាបបំផុត ដែលផលិតឡើង ជាពិសេសនៅលើទីផ្សារ ប៉ុន្តែសម្រាប់ អ្នកប្រើប្រាស់ទូទៅ វាប្រហែលជាមានតម្លៃខ្ពស់ពេកហើយ។

ប៉ុន្តែ Bragi ទំនងជាមិនទម្លាក់ក្រុមហ៊ុន Apple ពីកំពូលតារាងនៃផលិតផលកាសត្រចៀកនៅឡើយទេ។ ជំនួសលើនេះ Dash Pro គឺត្រូវបានសន្មត់ថា ជាឧបករណ៍ថែរក្សាសុខភាពបែបកូនកាត់ ដោយ សារផលិតផលនេះ ស្ថិតនៅក្នុងចន្លោះបច្ចេកវិទ្យាសុខភាព និងបច្ចេកវិទ្យាសម្លេង។

Forget-AirPods-Tomnerb-04

Forget-AirPods-Tomnerb-03

អត្ថបទអ្នកចង់អាន

Sony ដាក់ដំណើរការ Fortnite Cross-Play សម្រាប់ PS4

ដោយ: ដួងច័ន្ទ 11 AM, Tuesday, 23 Oct, 2018

នៅទីបំផុតក្រុមហ៊ុន Sony បានដាក់ដំណើរ Cross-Play សម្រាប់ហ្គេម Fortnite នៅថ្ងៃនេះ។ ក្រុមហ៊ុនផលិតម៉ាស៊ីនហ្គេម PlayStation 4 បានបិទមិនអនុញ្ញាតឱ្យដំណើរក...

iPad Pro ទំហំ 12អុីញ នឹងចេញមកព្រមជាមួយ USB-C និង Lightning

ដោយ: ដាលីស 7 PM, Sunday, 21 Jun, 2015

ផលិតផល IT ថ្មីមួយទៀត ដែលមានលេចព័ត៌មាន កាលពីពេលមុននេះថា Apple កំពុងតែអភិវឌ្ឍនោះគឺ iPad ទំហំថ្មី 12អុីញ ដែលមានឈ្មោះស៊េរីហៅថា Pro ដែលអាចនិយាយបានថា ជាគ...

ក្រុមហ៊ុនផលិតរថយន្ត ចំនួន៥ បន្ថែមបច្ចេកវិទ្យា NFC សម្រាប់ទ្វាររថយន្ត

ដោយ: ដួងច័ន្ទ 1 PM, Sunday, 12 Mar, 2017

អ្នកគិតថាបច្ចុប្បន្ននេះ មនុស្សទាំងអស់កំពុងងប់ងុលនឹងទូរសព្ទ Smartphone មែនទេ? គ្រាន់តែស្រមៃថា បើសិនជាអាចប្រើប្រាស់ទូរសព្ទដៃ ជាសោរឡាន តើវាយ៉ាងណាទៅវិញ...

ឧបករណ៍អេឡិចត្រូនិច ដែលអ្នកគួរមាន

ដោយ: ដួងច័ន្ទ 1 PM, Friday, 29 Sep, 2017

អ្នកកំពុងស្វែងរក ឧបករណ៍អេឡិចត្រូនិចឡូយៗ មែនទេ? នៅលើគេហទំព័រ ទំនើប យើងប្រមូលផ្តុំនូវ ឧបករណ៍អេឡិចត្រូនិចដ៏មានអត្ថប្រយោជន៍ ដែលមិនត្រឹមតែជាជំនួយ ក្នុងក...

Tomnerb.Com - YouTube Channel