ចូលចិត្តទំនើប

កាសតម្លៃទាប តែសមត្ថភាពមិនគួរឱ្យជឿ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 20 Oct, 2018

ផលិតផល Earbuds គ្មានខ្សែដំបូងរបស់ Google គឺម៉ូដែល Pixel Buds មិនមែនជាផលិតផលសម្រាប់មនុស្សគ្រប់រូបឡើយ។ វាមិនគ្រាន់តែមិនអាចសម្រេចតាមអ្វីដែលគ្រប់គ្នាចង់បានប៉ុណ្ណោះទេ ប៉ុន្តែសមត្ថភាពបំពេញមុខងាររបស់វាក៏មិនសមប្រកបដែរ។ វាមានមុខងារ Touch បញ្ជារដែលមានរំញោចខ្លាំងពេក និងមានការរចនាម៉ូដប្រអប់មិនទាក់ទាញផងដែរ។ លើសពីនេះទៀត វាមានតម្លៃថ្លៃខ្ពស់ពេក រហូតដល់ $159។

បើសិននេះជាតម្លៃដ៏ខ្ពស់ ដែលអ្នកមិនចង់ធ្វើការចំណាយច្រើនដូចនេះ ក្រុមហ៊ុន Google មានជម្រើសដ៏សមស្របសម្រាប់អ្នកមួយផ្សេងទៀត។ នោះគឺ Pixel USB-C Earbuds ដែលមានតម្លៃត្រឹមតែ $30 ប៉ុណ្ណោះ។

គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ព្រោះអ្នកនឹងមិនទទួលបានមុខងារដែលប្រើប្រាស់ដោយគ្មានខ្សែ ឡើយ។ ប៉ុន្តែកាសស្តាប់ថ្មីនេះ នឹងនៅតែផ្តល់ឱ្យអ្នកនូវផ្លូវទៅកាន់ការប្រើប្រាស់មុខងារល្អៗរបស់ Pixel Buds ដដែល។ មុខងារពិសេសៗទាំងនោះរួមមាន Google Assistant និងការបកប្រែភាសាដោយផ្ទាល់ ដែលអាចដំណើរការបានដោយប្រើប្រាស់ប៊ូតុងនៅលើ ឧបករណ៍បញ្ជារ In-Line Remote។

នាពេលនេះ ទំនងជាអ្នកអាចធ្វើការកុម៉ង់ទិញកាសស្តាប់នេះជាមួយជម្រើសពណ៌ ស មួយប៉ុណ្ណោះ ដូច្នេះបើសិនជាអ្នកមានបំណងចង់បានឈុតពណ៌ខ្មៅ អ្នកប្រហែលជាអស់សង្ឃឹម ហើយ។ អ្នកអាចធ្វើការជាវកាសស្តាប់នេះនៅលើគេហទំព័រ Google និងទទួលបានវាមកដល់ដៃនៅក្នុងសប្តាហ៍បន្ទាប់។

អត្ថបទអ្នកចង់អាន

ប៊ូតុងវេនមន្តរបស់ The Boom បានប្រែក្លាយ ឧបករណ៍បំពងសម្លេង ទៅជាឧបករណ៍ដ៏ល្អបំផុត

ដោយ: ភារុន 8 AM, Wednesday, 24 Jul, 2019

នៅយុគសម័យឌីជីថលនេះ ឧបករណ៍បំពងសម្លេង The Ultimate Ears Boom បានក្លាយជាឧបករណ៍បំពងសម្លេងប៊្លូធូដ៏អស្ចារ្យ និងក្លាយជាជម្រើសឧបករណ៍បំពងសម្លេង ដ៏ល្អបំផុតត...

FiLIP Smart Watch បង្កើនសុវត្ថិភាព សម្រាប់កុមារ

ដោយ: ដាលីស 9 PM, Wednesday, 20 May, 2015

ក្នុងយុគសម័យ ដែលតិចណូឡូជីឈានទៅមុខ ខ្លាំងបែបទប់លែងឈ្នះនេះ បើយើងនិយាយពីនាឡិកាវិញ មនុស្សភាគច្រើនច្បាស់ជានឹកដល់ Smart Watch យ៉ាងពិតប្រាកដ។ កាលពីមុននេះយ...

LG Electronics និង ក្រុមហ៊ុន ជីហ្គៀ រៀបចំសិក្ខាសាលាស្ដីអំពី បច្ចេកវិទ្យានៃការដំឡើងម៉ាស៊ីនត្រជាក់ LG ស៊េរីថ្មី

ដោយ: ទំនើប 10 AM, Sunday, 10 Dec, 2017

ថ្មីៗនេះ ក្រុមហ៊ុន LG បានច្នៃប្រឌិតឡើងនូវម៉ាស៊ីនត្រជាក់ ស៊េរីថ្មី Dual Inverter ដែលបំពាក់បច្ចេកវិទ្យាថ្មីកាន់តែអស្ចារ្យ ដើម្បីបំពេញនូវតម្រូវការ របស...

iPad ជំនាន់ទី 7 របស់ Apple តើឡូយប៉ុណ្ណា?

ដោយ: ភារុន 8 AM, Tuesday, 17 Sep, 2019

ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ Apple បានបញ្ចប់ទៅហើយ បើទោះបីជានៅក្នុងព្រឹត្តិការណ៍នេះ Apple បានធ្វើការប្រកាសទូរស័ព្ទ iPhone ជំនាន់ថ្មី យ៉ាងកក្រើកន...

Tomnerb.Com - YouTube Channel