ចូលចិត្តទំនើប

កាសគ្មានខ្សែបីម៉ូដពី Samsung

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 18 Sep, 2018

ក្រុមហ៊ុន Samsung បាននឹងកំពុងបញ្ចេញផលិតផលកាសស្តាប់គ្មានខ្សែម៉ូដែល AKG ចំនួន 3 នៅថ្ងៃនេះ ដែលជាជម្រើសកាសស្តាប់ប្រភេទ Neckbuds, On-Ear និង Over-the-Ear ដែលមានឈ្មោះរៀងគ្នាគឺ Y100, Y500 និង N700NC។

ក្រុមហ៊ុន Samsung បាននឹងកំពុងផ្តោតលើសមតុល្យសម្លេងនៅក្នុងបរិស្ថានជុំវិញ សម្រាប់ផលិតផលថ្មីទាំង 3 នេះ។ ម៉ូដែល Y100 និង Y500 មានបំពាក់បច្ចេកវិទ្យា Ambient Aware ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្តាប់លឺសម្លេងនៅជុំវិញខ្លួន ខណៈដែលម៉ូដែល N700NC មានបំពាក់បច្ចេកវិទ្យាលុបបំបាត់សម្លេងរំខាន ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចគ្រប់គ្រងកម្រិត សម្លេងនៅជុំវិញខ្លួន តាមដែលអ្វីដែលពួកគេចង់បាន។

អត្រាតម្លៃចាប់ពី $99.95 សម្រាប់កាសប្រភេទ Neckbud ម៉ូដែល Y100 រហូតដល់តម្លៃ $149.95 សម្រាប់កាសប្រភេទ On-Ear ម៉ូដែល Y500 និងតម្លៃកប់ពពក $349.95 សម្រាប់កាសប្រភេទ Over-the-Ear លំដាប់ខ្ពស់ម៉ូដែល N700NC។ ទោះបីជាកាសម៉ូដែល N700NC ជាប្រភេទកាសមានតម្លៃខ្ពស់ជាងគេ ដោយវាមានមុខងារលុបសម្លេងរំខាននោះ តែម៉ូដែល Y500 នាំមកនូវមុខងារកាន់តែច្រើន។ ម៉ូដែល Y500 អាចផ្អាកតន្ត្រីបានដោយស្វ័យប្រវត្តិ នៅពេលអ្នកដោះកាសចេញ ហើយវាមានថាមពលថ្មប្រើប្រាស់បានរហូតដល់ 33 ម៉ោង ធៀបទៅនឹងថាមពលត្រឹម 20 ម៉ោងរបស់ម៉ូដែល N700NC។ បើធ្វើការប្រៀបធៀបជាមួយម៉ូដែល Y100 វាមានថាមពលថ្មត្រឹមតែ 8 ម៉ោងប៉ុណ្ណោះ។ កាស Y500 ទាមទារថេរវេលាបញ្ចូលថាមពលយូរបន្តិច រហូតដល់ 2.5 ម៉ោង តែសម្រាប់កាស Y100 និង N700NC ប្រើពេលត្រឹមតែ 2 ម៉ោងប៉ុណ្ណោះ។

កាស Y500 ក៏មានមុខងារពហុតំណភ្ជាប់ផងដែរ ដែលអនុញ្ញាតឱ្យភ្ជាប់ជាមួយឧបករណ៍ Bluetooth បានចំនួន 2 គ្រឿង សម្រាប់ការប្រើប្រាស់នៅពេលដំណាលគ្នា។ សម្រាប់ម៉ូដែល Y100 និង Y500 ផលិតឡើងក្នុងជម្រើស 4 ពណ៌គឺ ផ្កាឈូន បៃតង ខៀវ និងខ្មៅ ប៉ុន្តែម៉ូដែល N700NC វិញមានតែជម្រើសពណ៌ប្រាក់មួយគត់។
សម្រាប់កាស Y500 និង Y100 ពេលនេះមានចេញលក់នៅក្នុងសហរដ្ឋអាមេរិកហើយ តាមរយៈ ក្រុមហ៊ុន AKG, Samsung, Amazon, Sprint និង US Cellular។ ចំណែកកាស N700NC នឹងចេញលក់ក្នុងទីផ្សាតាមរយៈក្រុមហ៊ុន AKG, Amazon ឬ Samsung នៅចុងឆ្នាំនេះ។

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

ម៉ាសពិសេស បិទសម្លេងនិយាយ មិនឱ្យលឺមកក្រៅ

ដោយ: ដួងច័ន្ទ 6 PM, Monday, 22 May, 2017

តើអ្នកនៅចាំតួអង្គ Bane ក្នុងភាពយន្ត The Dark Knight Rises ទេ? គាត់ជាតួអង្គអាក្រក់ក្នុងរឿងនេះ ហើយគាត់មានពាក់ម៉ាសលើបបូរមាត់ ដែលធ្វើឱ្យគាត់មើលទៅកាន់តែ...

Apple នាំយក iPad Air ត្រឡប់មកវិញហើយ

ដោយ: ដួងច័ន្ទ 9 AM, Thursday, 21 Mar, 2019

ក្រុមហ៊ុន Apple បាននឹងកំពុងនាំយកផលិតផល iPad Air ត្រឡប់មកវិញហើយ ជាមួយនឹងម៉ូដែលមានទំហំកាន់តែធំ។ នៅថ្ងៃនេះ ព្រមគ្នាជាមួយផលិតផល iPad Mini ថ្មី ក្រុមហ៊ុ...

រីករាយជាមួយនឹង ការថតរូបភាពដ៏ស្រស់ស្អាត គ្រប់ពេលវេលា គ្រប់ទីកន្លែង

ដោយ: វិរីយា៉ 6 AM, Friday, 11 Mar, 2016

លោកអ្នក​នឹង​ត​ទទួលបាន ​បទពិសោធន៍​ថ្មី​ ដ៏​អស្ចារ្យ​ជាម​ួយ​នឹង ​ការថតរូប​ដ៏​ស្រស់ស្អាត នៅពេលដែល​កាមេរ៉ា​របស់លោក​អ្នកមាន Auto Real-time HDR លោកអ្នក​ន...

បង្ហាញខ្លួន Samsung Galaxy Star Trios ទូរស័ព្ទដៃ Android ស៊ីម 3

ដោយ: ដាលីស 2 PM, Saturday, 09 May, 2015

ក្រុមហ៊ុន Samsung បានធ្វើការបង្ហាញទូរស័ព្ទដៃស៊េរី Galaxy Star Trios ស្មាតហ្វូនអ៊ែនដ្រយ ស៊េរីថ្មី ដែលផលិតឡើង​ ព្រមជាមួយនឹងភាពពិសេសដែលធានា ក្នុងការប្...

Tomnerb.Com - YouTube Channel