ចូលចិត្តទំនើប

ការអាប់ដេត IOS 12 ផ្តល់លក្ខណៈពិសេស អ្នកប្រើ iPhone គួរដឹង

ដោយ: ភារុន 11 AM, Monday, 03 Dec, 2018

នាពេលថ្មីៗនេះ ភាពពេញនិយមនៃទូរស័ព្ទ Teblet និង iPad របស់ក្រុមហ៊ុន Apple កំពុងមានសន្ទុះយ៉ាងខ្លាងក្លា បន្ទាប់ពីបានប្រកាសចេញលក់ដំបូងទាំង Smartphone Smartwatch Teblet និង iPad របស់ក្រុមហ៊ុននៅចុងឆ្នាំ 2018 នេះ។ ស្របពេលដូចគ្នាដែរ ក៏មានការប្រកាសនូវការអាប់ដេត ប្រព័ន្ធប្រតិបត្តិការ IOS 12។ ហើយជាមួយនឹងការអាប់ដេតនេះ ទូរស័ព្ទ Teblet និង iPad របស់អ្នក មើលទៅដូចជាមិនមានអ្វីខុសប្លែកទាំងអស់ ប៉ុន្តែអ្នកមិនដឹងទេថា ប្រព័ន្ធប្រតិបត្តិការថ្មីនេះ តាមពិតទៅមានលក្ខណៈពិសេសៗជាច្រើន ដែលអ្នកគួរដឹង។ ដូច្នេះ ទំនើប សូមធ្វើការណែនាំនូវលក្ខណៈពិសេសៗមួយចំនួនជូនប្រិយមិត្តអ្នកអាន ដែលមានដូចខាងក្រោម៖
1. កម្មវិធី Good Morning
ជារៀងរាល់ព្រឹក កម្មវិធីនេះនឹងផ្តល់ការជូនដំណឹងនៅលើអេក្រង់ទូរស័ព្ទ iPhone របស់អ្នក ដូចទៅនឹងរូបភាពខាងក្រោម។

2. កម្មវិធី Scan QR code មានល្បឿនលឿនជាងមុន
ក្រុមហ៊ុន Apple បានបញ្ចូលកម្មវិធី Scan QR Code ជាមួយនឹងកម្មវិធីកាមេរ៉ា ជាមួយនឹងការចេញផ្សាយប្រព័ន្ធប្រតិបត្តិការ iOS 11 កាលពីឆ្នាំមុន។ ជាមួយនឹងប្រព័ន្ធ iOS 12 ឥឡូវនេះមានវិធីសាស្រ្តមួយនៃ Control Center shortcut ដើម្បីបើកដំណើរការកម្មវិធីកាមេរ៉ា និង Scan QR Code យ៉ាងងាយស្រួល។ របៀបចូលប្រើ៖ Control Center in Settings > Control Center > Customize Controls > Scan QR Code។

3. កម្មវិធីចងចាំពាក្យ ឬ Memoji
នៅក្នុងប្រព័ន្ធប្រតិបត្តិការ IOS 12 ក្រុមហ៊ុន Apple បានបន្ថែម Memoji ជំនួសការប្រើ រូបសត្វ រូបតុក្កតា ឬ រូបខ្មោច ដែលអ្នកប្រើប្រាស់អាចបង្កើត Memoji មួយដោយខ្លួនឯងជាមួយកម្មវិធីថ្មី ដែលមើលទៅដូចទៅនឹងរូបអ្នក នៅក្នុង Messager Icon។

4. កម្មវិធី កាមេរ៉ា នៅក្នុង Messager អាចរចនារូបភាពកំប្លែងៗ
ការប្រើកម្មវិធីកាមេរ៉ា នៅក្នុង Messager សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS 12 នឹងផ្តល់ឱ្យអ្នកនូវរូបភាពបែបប្លែកៗ។ ដូចដែរអ្នកមើលឃើញ Icon នៅខាងឆ្វេងនៃប៊ូតុង shutter ខាងក្រោម នៅពេលអ្នកចូលបើក page របស់កាមេរ៉ា វានឹងអនុញ្ញាតឱ្យប្រើកម្មវិធី Animoji/Memoji, កម្មវិធី គូរ និងកម្មវិធីបញ្ចូលអក្សរ ឬ វីឌីអូជាដើម។

5. កម្មវិធី Group FaceTime call
អ្នកប្រើប្រាស់អាចធ្វើការហៅទូរស័ព្ទ ជាលក្ខណៈក្រុមជាមួយកម្មវិធី Group FaceTime Call ដែលអ្នកចូលរួមបានរហូតដល់ 32 នាក់ក្នុងពេលតែមួយ។ ហើយអ្នកក៏អាចបន្ថែមបែបផែនចំពោះកម្មវិធីហៅទូរស័ព្ទថ្មីនេះ ដូចនឹងកម្មវិធី កាមេរ៉ានៅក្នុង Messager។

6. អាប់ដេតប្រព័ន្ធប្រតិបត្តិការ OS ស្វ័យប្រវត្តិ
បន្ទាប់ពីអ្នកបាន Update IOS 12 រួចមក អ្នកត្រូវបានសួរ ប្រសិនបើអ្នកចង់ចូលបើកវាឬក៏អត់? អ្នកអាចត្រួតពិនិត្យមើលក្នុង Setting ហើយអ្នកបើកចូល General > Software Update > Automatic Update ខណៈពេលនោះអ្នកនឹងអាចតំឡើងរាល់ប្រព័ន្ធប្រតិបត្តិការថ្មីៗរបស់ក្រុមហ៊ុន Apple បានដោយស្វ័យប្រវត្តិ ហើយរាល់ការអាប់ដេតប្រព័ន្ធប្រតិបត្តិការថ្មីទាំងអស់នេះ អ្នកត្រូវភ្ជាប់ទូរស័ព្ទជាមួយនឹងឆ្នាំងសាក និងបណ្តាញ Wi-Fi ។

7. កម្មវិធី Go to bed
លក្ខណៈពិសេសមួយក្នុងចំណោមលក្ខណៈពិសេសទាំងអស់របស់ប្រព័ន្ធប្រតិបត្តិការ IOS 12 នោះគឺកម្មវិធី Bedtime Mode។ នៅពេលអ្នកចូលបើកដំណើរវា ដំបូងអ្នកបើក Settings > Do Not Disturb > Bedtime សម្រាប់កម្មវិធីអ្នកនឹងធ្វើឱ្យទូរស័ព្ទរបស់អ្នក ទប់ស្កាត់ការជូនដំណឹងទាំងអស់ កាត់បន្ថយពន្លឺអេក្រង់ ហើយវានឹងលេចឡើងនៅ Lock Screen។

8. កម្មវិធី DND បណ្តោះអាសន្ន
នៅពេលចង់ដំណើរការកម្មវិធី DND ជាបណ្តោះអាសន្ននោះ គឺអ្នកអាចចូលក្នុង Control Center > ចុចឱ្យយូរនៅលើប៊ូតុងដែលមានរូបតំណាងសម្រាប់កម្មវិធី DND ដើម្បីបង្ហាញជម្រើសថ្មីមួយចំនួនរបស់អ្នក។

9. ការគ្រប់គ្រងការជូនដំណឹងកាន់តែប្រសើរ
កម្មវិធីជូនដំណឹង ឥឡូវនេះត្រូវបានដាក់ ជាជង់ (Stacked) ជំនួសឱ្យការបង្ហាញក្នុងបញ្ជីដ៏សែនវែង។ គ្រាន់តែប៉ះលើជង់ នេះ វានឹងធ្វើការរំលឹក ដើម្បីពន្លាវា ហើយវានឹងចេញការជូនដំណឹងបង្ហាញឱ្យអ្នកឃើញទាំងអស់ ដូចនៅក្នុងរូបភាពខាងក្រោម ។

10. នៅពេល អ្នកជ្រើសរើសការគ្រប់គ្រង
ទូរស័ព្ទរបស់អ្នកនឹងត្រូវបានផ្តល់ជូននូវ Option ដើម្បីធ្វើការរំលឹកតាស់តឿន មកពី specific app យ៉ាងស្ងៀមស្ងាត់ ដោយបង្ហាញនៅលើអេក្រង់ Lock Screen នោះមានន័យថាទូរស័ព្ទរបស់អ្នកនឹងមិនរលត់ និងគ្មានសម្លេង alert រំខានឡើយ។

11. កម្មវិធី Screen Time
ការជំរុញដ៏ធំបំផុតរបស់ក្រុមហ៊ុន Apple ក្នុងការជួយអ្នកគ្រប់គ្រងពេលវេលា ដែលត្រូវបានចំណាយនៅលើទូរស័ព្ទរបស់អ្នកត្រូវបានគេហៅថាកម្មវិធី Screen Time។ Settings > Screen Time នៅក្នុងទូរស័ព្ទរបស់អ្នក នឹងបង្ហាញនាទី ដ៏ជាក់លាក់ នូវអ្វីដែលអ្នកបានចំណាយក្នុងការប្រើប្រាស់ទូរស័ព្ទប្រចាំថ្ងៃ។

12. កម្មវិធី Screen Time App Limit
កម្មវិធីនេះ មិនសូវខុសគ្នា ទៅនឹងកម្មវិធី Screen Time ដែលបង្ហាញព័ត៌មាននៃការប្រើប្រាស់ទូរស័ព្ទរបស់អ្នកប្រចាំថ្ងៃ។ គ្រាន់តែអ្នកបន្ថែម App Limit តែប៉ុណ្ណោះ។

13. កម្មវិធី Downtime
នៅក្នុងកម្មវិធី Screen Time ក៏មានមុខងារ Downtime ដែលអនុញ្ញាតឱ្យកំណត់ពេលវេលាបាន។

14. Tool របស់ Battery កាន់តែប្រសើរ

15. កម្មវិធី Siri Suggestion និង Shortcut
កម្មវិធី Siri Suggestion នេះ គឺដូចជាអ្វីដែលបានបង្ហាញនៅក្នុងរូបភាព នោះគឺកម្មវិធីបន្ថែមព្រឹត្តិការណ៍ក្នុងប្រតិទិនរបស់អ្នកដោយផ្អែកលើការសន្ទនាអត្ថបទ នឹងចាប់ផ្តើមផ្ញើរសារ។ សម្រាប់ Shortcut នឹងអនុញ្ញាតឱ្យអ្នកធ្វើអ្វីដូចជា ផ្ញើសារទៅកាន់កម្មវិធីទំនាក់ទំនងដ៏ជាក់លាក់មួយ ហើយចាប់ផ្តើម playing podcast ជាមួយនឹងការបញ្ជាតែមួយ។

16. កម្មវិធី រង្វាស់រង្វាល់វត្ថុ (Measure thing)
ប្រសិនបើអ្នកចង់វាស់វែងទៅលើវត្ថុមួយ ដែលអាចបើកកម្មវិធីនេះបាន ដូចដែរអ្នកមើលឃើញក្នុងរូបភាព។

17. Code Password បំពេញដោយស្វ័យប្រវត្តិ
សម្រាប់ Third-party app ឥឡូវនេះអាចធ្វើសមាហរណកម្មជាមួយនឹងការបំពេញស្វ័យប្រវត្តិនៅក្នុង Code Password និងបំពេញដូចជាឈ្មោះអ្នកប្រើ និងពាក្យសម្ងាត់នៅក្នុងកម្មវិធី ឬ គេហទំព័រដោយមិនចាំបាច់ចូលច្រើនដងច្រើនសារ។ បើចង់បើកកម្មវិធីនេះត្រូវចូល Settings > Passwords & Accounts > AutoFill Password។

អត្ថបទអ្នកចង់អាន

Canon បញ្ជាក់ពីការផលិតកាមេរ៉ា 8K

ដោយ: ដួងច័ន្ទ 9 AM, Friday, 18 Jan, 2019

ក្រុមហ៊ុន Canon ធ្លាប់បានលើកឡើងថាក្រុមហ៊ុននឹងធ្វើការអភិវឌ្ឍន៍ផលិតផលកាមេរ៉ា Full-Frame Mirrorless ដែលមានសមត្ថភាពថតវីដេអូប្រភេទ 8K។ នៅក្នុងកិច្ចសម្ភា...

៣ តិចនិចជួយឱ្យអ្នកកាន់ទូរសព្ទ ក្នុងដៃបានកាន់តែប្រសើរ

ដោយ: ដួងច័ន្ទ 8 PM, Thursday, 02 Feb, 2017

តើអ្នកពិបាក ក្នុងការប្រើប្រាស់ទូរសព្ទដៃ ដែលមានអេក្រង់ធំ ជាមួយនឹងដៃតែម្ខាងមែនទេ? ទូរសព្ទស៊េរីចាស់ៗ មានអេក្រង់តូចល្មមនឹងបាតដៃរបស់អ្នក ហើយម្រាមមេដៃរបស...

រថយន្តហោះ នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ Tokyo Olympics ក្នុងឆ្នាំ 2020

ដោយ: ដួងច័ន្ទ 6 PM, Thursday, 18 May, 2017

ប្រទេសជប៉ុន បានឈានមួយជំហានចូលកាន់តែកៀន នឹងការធ្វើឱ្យក្តីស្រមៃក្លាយជាការពិត ដោយធ្វើ ការដាក់បង្ហាញរថយន្តហោះ នៅក្នុងព្រឹត្តិការណ៍ 2020 Tokyo Olympics ...

នេះជាទង្វើដែលអ្នក មិនគួរធ្វើនៅពេលទូរសព្ទដៃ ឡើងកម្តៅ

ដោយ: ដួងច័ន្ទ 10 PM, Sunday, 19 Feb, 2017

បើសិនជាទូរសព្ទ ឬកុំព្យូទ័រ ឬឧបករណ៍អេឡិចត្រូនិចរបស់អ្នកប៉ោង ឬឡើងកម្តៅ អ្នកត្រូវដឹងពីអ្វី ដែលត្រូវធ្វើ និងអ្វីដែលត្រូវជៀសវាង។ បើសិនជាយើងបានសិក្សារឿងម...

Tomnerb.Com - YouTube Channel