ចូលចិត្តទំនើប

ការវិវត្តថ្មីនៃបច្ចេកវិទ្យា iOS អាចធ្វើឱ្យកម្មវិធីចាស់ៗ ប្រមាណ ១៨៧, ០០០ កម្មវិធីក្លាយជាគ្មានបានការ

ដោយ: ដួងច័ន្ទ 5 PM, Wednesday, 22 Mar, 2017

បច្ចេកវិទ្យា iOS 11 គឺជា Version បន្ទាប់របស់ទូរសព្ទ Apple ដែលរំពឹងថា នឹងដាក់ឱ្យដំណើរការនៅរដូវក្តៅនេះ ប្រហែលជាកម្មវិធីដ៏ពិសេសមួយ ដែលអាចសម្លាប់កម្មវិធីដែលប្រើប្រាស់បច្ចេកវិទ្យា 32-bit ជាច្រើន។ នេះជាការពិត បង្ហាញថា ប្រព័ន្ធប្រតិបត្តិការ iOS 10 beta និង iOS 10.3 ចុងក្រោយ ដែលបាននឹងកំពុងប្រើប្រាស់ នឹងមិនអាចដំណើរការជាមួយ Version ថ្មីរបស់ iOS ទេ។ អ្នកប្រហែលជានឹង មិនប្រើប្រាស់កម្មវិធី 32-bit ទាំងនោះទៀតទេ ប៉ុន្តែមិនមែនមានន័យថា វានឹងមិន មានវត្តមាននោះទេ។ ក្រុមហ៊ុនវិភាគមួយបានប៉ាន់ប្រមាណថា កម្មវិធីប្រតិបត្តិការ 32-bit ប្រហែល ១៨៧,០០០ កម្មវិធីនឹងនៅមានវត្តមានក្នុង App Store។ នៅពេល iOS 11 ដាក់ចេញដំណើរការ កម្មវិធីទាំងនោះ នឹងរលាយបាត់ម្តងមួយៗ។

ប្រព័ន្ធប្រតិបត្តិការ 32-bit ចាប់ផ្តើមដំណើរការក្នុងឆ្នាំ២០១៣ ជាមួយនឹងការចេញលក់ iPhone 5S ដែលជាទូរសព្ទ Apple ដំបូង ដែលដំណើរការដោយប្រព័ន្ធ 64-bit។ ក្រុមហ៊ុន Apple ទើបនឹងចាប់ ផ្តើមប្រើប្រាស់កម្មវិធីថ្មី ដែលគាំទ្រដល់ប្រព័ន្ធប្រតិបត្តិការ 64-bit ក្នុងឆ្នាំ២០១៥ប៉ុណ្ណោះ ប៉ុន្តែវានៅតែមានន័យថា ការផ្លាស់ប្តូរបានដំណើរការអស់រយៈពេល ៤ឆ្នាំ និងមិនគួរជាការភ្ញាក់ផ្អើលឡើយ។

យោងតាមនិយមន័យ កម្មវិធីដែលមិនមានការគាំទ្រដល់ប្រព័ន្ធ 64-bit មិនទាន់ត្រូវបានធ្វើការ update អស់រយៈពេលច្រើនឆ្នាំមកហើយ ហើយ ភាគច្រើននៃកម្មវិធីទាំង ១៨៧,០០០ នោះនឹង ក្លាយជាគ្មានប្រយោជន៍ ឬមិនអាចប្រើប្រាស់បាន ដូចជាហ្គេមចាស់ៗ ឬកម្មវិធីរំខាននានា។ ក្នុងនោះ ក៏មានមតិមួយចំនួននិយាយថា នឹងមានកម្មវិធីមួយចំនួនតូច ដែលមានភាពឆ្លាតវៃ និងនៅ តែអាចប្រើប្រាស់បាន ដែលគាំទ្រដោយម៉ាស៊ីនចាស់ៗ និងមិនមានលទ្ធភាព update ដោយសារ ក្រុមហ៊ុន Apple បានធ្វើការផ្លាស់ប្តូរ។ នៅក្នុងករណីនេះ អ្នកប្រើប្រាស់នឹងត្រូវធ្វើការសម្រេចចិត្ត រវាងការផ្លាស់ប្តូរទៅប្រើប្រាស់កម្មវិធីថ្មី iOS 11 ឬនៅតែប្រើប្រាស់កម្មវិធី iOS ចាស់ ដើម្បីប្រើប្រាស់ កម្មវិធីចាស់ៗទាំងនោះ

អត្ថបទអ្នកចង់អាន

កង់ ដែលអាចបត់បាន មានទម្ងន់ស្រាលបំផុត

ដោយ: ដួងច័ន្ទ 7 AM, Friday, 22 Sep, 2017

បន្ទាប់ពីយុទ្ធនាការដ៏ជោគជ័យ នៅលើគេហទំព័រ Kickstarter កង់ដែលអាចបត់បាន និងមានទម្ងន់ស្រាលបំផុត ដែលជាផលិតផលរបស់ក្រុមហ៊ុន Hummingbird Bike Company បានបន...

Samsung បានផលធំជាងគេនៅពេល Huawei ជួបបញ្ហា

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 28 May, 2019

មហិច្ឆតារបស់ក្រុមហ៊ុន Huawei ក្នុងការដណ្តើមយកដំណែងរបស់ក្រុមហ៊ុន Samsung ក្នុងនាមជាម៉ាកសញ្ញាទូរសព្ទដៃធំជាងគេនៅក្នុងពិភពលោកនៅក្នុងឆ្នាំ 2020 បានកំពុង...

លក្ខខណ្ឌថ្មីសម្រាប់ Visa ទៅអាមេរិក

ដោយ: ដួងច័ន្ទ 9 AM, Monday, 24 Jun, 2019

បើសិនជាអ្នកចង់ស្នាក់នៅក្នុងសហរដ្ឋអាមេរិក អ្នកប្រហែលជាត្រូវចែករំលែកវត្តមានអ៊ីនធឺណេតរបស់អ្នក។ ដូចដែលបានស្នើឡើងកាលពីខែមីនា ឆ្នាំ 2018 សហរដ្ឋអាមេរិកនាព...

Huawei ចូលរួមក្លឹប Alexa-powered smart speaker ដើម្បីផលិត AI Cube

ដោយ: ភារុន 9 AM, Wednesday, 07 Nov, 2018

បំភេ្លចអ្វីគ្រប់យ៉ាងដែលអ្នកបានស្គាល់ពី Cube ដែលមានលក្ខណៈជា 3D ធម្មតា ព្រោះឥឡូវនេះអ្នកអាចក្លាយជាម្ចាស់ Hexahedron មានមុខ 6 ហើយមានមុខងារប្រហាក់ប្រហែល...

Tomnerb.Com - YouTube Channel