ចូលចិត្តទំនើប

ការវិវដ្តកាន់តែទំនើប និងកាន់តែងាយស្រួលជាមួយទូរទឹកកក LG InstaView ThinQ™ Amazon Alexabuilt

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 17 Jan, 2018

មុខងារពិសេសៗរបស់ ទូរទឹកកក LG InstaView ThinQ™ មានដូចជា៖

ភ្ជាប់ជាមួយកម្មវិធីទិញទំនិញរបស់ Amazon Alexa

ជាមួយកម្មវិធីទិញទំនិញរបស់ Amazon Alexa ដែលភ្ជាប់ស្រាប់ក្នុងទូរទឹកកក LG InstaView ThinQ™អ្នកប្រើប្រាស់អាចទិញបន្លែ សាច់ ស្តាប់តន្រ្តី ត្រួតពិនិត្យអាកាសធាតុ បង្កើតតារាងទិញទំនិញ គ្រប់គ្រងកាលវិភាគនៅលើទូរទឹកកកតាមរយៈសម្លេងនិយាយ។ មិនត្រឹមតែបុណ្ណោះអ្នកប្រើប្រាស់ក៏អាចបង្កើតកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់របស់ចំនីអាហារ និងបង្កើតកំនត់សំគាល់ផ្សេងៗសម្រាប់គ្រួសារនៅលើអេក្រង់ LCD ទំហំ 29 អ៊ីងរបស់ទូរទឹកកកបានផងដែរ។

ការបញ្ជាអោយដំណើរការមុខងារផ្សេងៗដោយ Smartphone

ទូរទឹកកក LG InstaView ThinQ™ អាចដំណើរការបញ្ជាដោយស្មាតហ្វូនតាមរយះ LG SmartThinQ™ app ដេលមានស្រាប់ក្នុងទូរទឹកកក ដូច្នោះអ្នកប្រើប្រាស់អាចបង្កើតតារាងទិញទំនិញយ៉ាងជាក់លា់មួយ ឬក៏បញ្ចូលរូបភាបទៅក្នុងទូរទឹកកកតាមរយះទូរសព្ទបាន លើសពីនេះយើងក៏អាចប្រើទួរសព្ទក្នុងការត្រួតពិនិត្យមមុខងារ ឬទំនិញផ្សេងៗដែលបានផ្លាស់សេទុកក្នុងទូរទឹកកកគ្រប់ពេល។

LG-InstaView-ThinQ™-Amazon-Alexabuilt_technology_news_cambodia_tomnerb-03

ងាយស្រួលក្នុងការពិនិត្យមើលចំនីអាហារនៅខាងក្នុង

ភាពឆ្នៃប្រឌិតនៃទ្វាថ្លារបស់ទូទឹកកក LG InstaView ThinQ™ អាចអោយអ្នកប្រើប្រាស់ត្រួតពិនិត្យចំនីអាហាដែលរក្សាទុកនៅខាងក្នុងដោយមិនចាំបាច់បើកទ្វានោះទេ ដោយអ្នកប្រើប្រាស់គ្រាន់តែគោះនៅលើកញ្ចក់ LCD ពីដងជាការស្រេច (2 Knocks)។
កាត់បន្ថយការបាត់បង់ខ្យលត្រជាក់រហូតដល់ទៅ 41%

ដោយសារតែទូទឹកកក LG InstaView ThinQ™ អនុញ្ញាត្តិអោយអ្នកប្រើប្រាស់អាចត្រួតពិនិត្យមើលចំនីអាហាររដែលនៅខាងក្នុងដោយមិនចាំបាច់បើកទ្វា ទើបជាហេតុធ្វើអោយការបាត់បង់ខ្យល់ត្រជាកើត្រូវបានកាត់បន្ថយ។

សន្សំសំចៃថាមពលជាមួយរហូតដល់ទៅ 32% ជាមួយបច្ចេកវិទ្យា Inverter Linear Compressor

LG’s Inverter Linear Compressor បានធ្វើការវិវដ្តស្នូលនៃទូទឹកកកដែលផ្តល់នូវការសន្សំសំចៃថាមពលរហូតដល់ 32% មានគុណភាពខ្ពស់និងសមត្តិភាពក្នុងការរក្សាសីតុណ្ហភាពល្អប្រសើរដើម្បីរក្សាចំនីអាហារឱ្យបានស្រស់យូរជាងមុន។

LG-InstaView-ThinQ™-Amazon-Alexabuilt_technology_news_cambodia_tomnerb-04
ទទួលស្គាល់គុណភាពប្រើប្រាស់ 20ឆ្នាំដោយ VDE (A World Renowned Testing Organization)

VDE បានទទួលស្គាល់លើគុណភាពប្រើប្រាស់របស់ LG’s Inverter Linear Compressorរហូតដល់ 20ឆ្នាំ។ការសាកល្បងត្រូវបានធ្វើឡើងដោយផ្អែកលើ LG’s internal accelerated 20-year life-test protocol។

រីករាយជាមួយការស្តាប់តន្រ្តីគ្រប់ពេលចំអិនអាហារ

LG Bluetooth Audio ត្រូវបានភ្ចាប់នៅខាងក្រោមផ្នែកខាងលើរបស់ទូរទឹកកក ដូច្នោះសមាជិកក្នុងគ្រួសារអាចភ្ជាប់ទូរសព្ទ ឬឧបករណ៏ផ្សេងទៀតទៅនិងទូរទឹកកកតាមរយះ Bluetooth wireless។ The LG premium speakers sync ភ្ចាប់ជាមួយនិងទូរសព្ទនិងធ្វើអោយផ្ទះបាយរបស់អ្នកក្លាយជាកន្លែងកំសាន្តគ្រប់ពេលចំអិនអាហារ អ្នកប្រើប្រាស់អាចស្តាប់តន្រ្តីដែលគេចូលចិត្ត និងបន្ថែមសម្លេង Video ជាមួយ Bluetooth Audio របស់ LG។

LG-InstaView-ThinQ™-Amazon-Alexabuilt_technology_news_cambodia_tomnerb-02

ប្រភព: GGear ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

Moleskine PEN + ELLIPSE អស្ចារ្យលើសពីការគិត!

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 16 May, 2018

“ប្រសិនបើយើងសរសេរ នៅលើសៀវភៅ ហើយវាអាចឆ្លងចូលក្នុងទូរស័ព្ទជា digital file ដោយស្វ័យប្រវត្ថិបាន មិនដឹងជាល្អយ៉ាងណាទៅន៎?” នេះធ្លាប់តែជាគំនិតស្រមៃ ចង់បានរ...

Sony ដាក់ដំណើរការ Fortnite Cross-Play សម្រាប់ PS4

ដោយ: ដួងច័ន្ទ 11 AM, Tuesday, 23 Oct, 2018

នៅទីបំផុតក្រុមហ៊ុន Sony បានដាក់ដំណើរ Cross-Play សម្រាប់ហ្គេម Fortnite នៅថ្ងៃនេះ។ ក្រុមហ៊ុនផលិតម៉ាស៊ីនហ្គេម PlayStation 4 បានបិទមិនអនុញ្ញាតឱ្យដំណើរក...

ទូរស័ព្ទ iPhone 8 «គ្មានសេវា ឬ សញ្ញា» តើធ្វើដូចម្តេចដើម្បីជួសជុលវា?

ដោយ: ភារុន 10 AM, Wednesday, 03 Apr, 2019

ទាំងទូរស័ព្ទ iPhone 8 និង iPhone 8 Plus គឺតែងតែផ្តល់ភាពរីករាយដ៏ពិតប្រាកដ ជាមួយនឹងលក្ខណៈពិសេសៗដែលក្រុមហ៊ុន Apple បានដាក់បញ្ចូលទៅក្នុងទូរស័ព្ទស៊េរីទំ...

នាឡិកា Apple Watch 2020 អាចនឹងមកដល់ជាមួយនឹង ម៉ូដែលទីតានីញ៉ូម និងសេរ៉ាមិច

ដោយ: ភារុន 8 AM, Tuesday, 20 Aug, 2019

ប្រសិនបើព័ត៌មានចចាអារាមអំពី Apple Watch 2020 អាចនឹងមកដល់ជាមួយនឹងម៉ូដែលទីតានីញ៉ូម និងសេរ៉ាមិចនេះ អាចឆ្លុះបញ្ចាំងពីផែនការរបស់ក្រុមហ៊ុន Apple ឬក៏ វាគឺ...

Tomnerb.Com - YouTube Channel