ចូលចិត្តទំនើប

ការតាំងបង្ហាញផលិតផល LG នៅក្នុងព្រឹត្តិការណ៍ InnoFest Asia 2017

ដោយ: ទំនើប 10 AM, Friday, 17 Mar, 2017

 

ក្រុមហ៊ុន LG Electronics មានមោទនភាពក្នុងការដាក់បង្ហាញទូរទស្សន៍ស៊េរីថ្មី 2017 របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ InnoFest Asia។ ម៉ូដែលទូរទស្សន៍ស៊េរីថ្មី ដែលបានដាក់បង្ហាញមានដូចជា award-winning OLED TV series និង SUPER UHD TVs ដែលបំពាក់ទៅដោយបច្ចេកវិជ្ជាទំនើប Nano Cell។ សម្រាប់ប្រភេទ OLED TV series មានដូចជា សេរី (G7), E7, C7 នឹង B7 ហើយម៉ូដែលទាំងអស់នេះមានអេក្រង់ច្រើនទំហំ។

ទូរទស្សន៍ OLED មកជាមួយរូបភាព  ការរចនានិងសំឡេងល្អលើសគេ

ភីកសែលនីមួយៗ នៅលើអេក្រង់របស់ LG SIGNATURE OLED TV series W អាចបើកបិទបានដោយខ្លួន ដែលធ្វើអោយរូបភាពមានគុណភាពខ្ពស់ ជាមួយកំរិតខ្មៅដិត និងពន្លឺភ្លឺល្អ។ LG បានបញ្ចូលនៅបច្ចេកវិជ្ជាអេក្រង់ទំនើប ជាមួយនិងការរចនាយ៉ាងល្អដាច់គេ។ LG SIGNATURE OLED TV series W មានរូបរាងស្តើងរហូតដល់ទៅ 4mm នៅពេលដែលយើងចាប់ទៅនឹងផ្ទៃជញ្ជាំង។  បង្កើតការបំភាន់ច្រលំហាក់បីដូចជា យើងសម្លឹងមើលចេញពីបង្អួចមួយ ខណះពេលយើងកំពុងមើលវា។

អេក្រង់ LCD ដែលមានកំរិតគុណភាពល្អ សម្រាប់ពេលបច្ចុប្បន្ន

Super UHD ជាទូរទស្សន៍ស៊េរីទំនើបជំនាន់ទីបីរបស់ក្រុមហ៊ុន LG មានលក្ខណៈពិសេសដែលបំពាក់ទៅដោយបច្ចេកវិជ្ជា NaNo ដើម្បីបង្កើតឡើងវិញនូវពណ៍ច្បាស់ដែលមិនគួរឱ្យជឿ។ អេក្រង់ NaNo អាចបង្កើតនូវគុណភាពរូបភាពគួរឱ្យចាប់អារម្មណ៍ អាចស្រូបយករលកពន្លឺ ដែលធ្វើអោយពណ៌មានភាពស្រស់ស្អាតបែបធម្មជាតិ។ ពន្លឺនេះមានសមត្ថភាពដែលអាចអនុញ្ញាតឱ្យអេក្រង់ LCD ថ្មីរបស់LG បញ្ចេញពណ៌និងច្បាស់។ ឧទាហរណ៍ពណ៌ក្រហមនៅលើទូរទស្សន៍ធម្មតាតែងតែមានលាយជាមួយពណ៌ផ្សេងទៀតដូចជាលឿងឬទឹកក្រូច, បណ្តាលឱ្យពណ៌ទូរទស្សន៍មានលក្ខណះមិនស្អាត ឬ ក៏ស្រអាប់មិនល្អ។ ជាមួយនឹងបច្ចេកវិជ្ជា NaNo ធ្វើអោយទូរទស្សន៍ LG មានពណ៌ដិតល្អ រក្សាបាននៅស្ថេរភាពពណ៌នឹងជួយកាត់បន្ថយបានយ៉ាងច្រើន នៅការប្រែប្រួលរបស់ពណ៌ទូរទស្សន៍ និង បញ្ហាការរិចរិលរូបភាពណ៌ផ្សេងទៀត។

ពង្រីកបាននៅសមត្ថភាពរបស់ HDR (High dynamic range)

ទូរទស្សន៍ OLED នឹង SUPER UHD TVs សេរី 2017 របស់LG ទាំងអស់បានបំពាក់ទៅដោយប្រព័ន្ធ HDR ដើម្បីបង្ហាញនៅទស្សនីយភាពយ៉ាងត្រចេះត្រចង់ និងមានស្រមោលភ្លឺថ្លាកាន់តែច្រើននៅពេលដែលយើងដំនើការ HDR។ ប្រព័ន្ធ HDR អាចអនុញ្ញាតឱ្យ LG TVsដំណើរការរូបភាពតាមលំដាបនៃទស្សនីយភាពនីមួយ។ លើសពីនេះទៀត LG TVs សេរីឆ្នាំ 2017 មានការគាំទ្រទៅដោយ HDR formats ផ្សេងជាច្រើនទៀតដូចជា Dolby VisionTM HDR10 និង HLG (Hybrid Log Gamma។ HDR formats នេះមានមុខងារជួយជំរុញ HDR អោយកាន់តែប្រសើរឡើងនឹងមានលក្ខណៈពិសេស ដែលដំនើរការតាមស្ដង់ដារដើម្បីជួយអោយមានពន្លឺល្អ។

ជំរុញបទពិសោធន៍កាន់តែពិសេសជាមួយ webOS

ស្មាត TV ជាមួយនិងបច្ចេកវិជ្ជា webOS ចុងក្រោយអាចជួយអោយអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួល និងកាន់តែមានភាពស្និតស្នាល។ LG webOS 3.5 ត្រូវបានបំពាក់ដោយប្រព័ន្ធទំនើបថ្មីដែលធ្វើអោយអ្នកប្រើប្រាស់កាន់តែងាយស្រួលគ្រប់គ្រង នឹងអាចដំណើរការកាន់តែលឿនជាងមុននៅពេលដែលប្រើ Magic Remote and the new Magic Link feature។ អ្នកប្រើប្រាស់អាចចូលដំណើរការ favorite service របស់ពួកគេដូចជា Netflix Inc និង Amazon Prime Video ដោយគ្រាន់តែចុចប៊ូតុង hot key តាមតេឡេបញ្ជាពីចម្ងាយជាការស្រេច។

លោក Brian Kwon ជាប្រធានក្រុមហ៊ុន LG អេឡិចត្រូនិច Home Entertainment មានប្រសាសន៍ថា “យើងមានសេចក្តីរីករាយយ៉ាងខ្លាំង ដែលបានបង្ហាញនូវទូរទស្សន៍សេរីថ្មីឆ្នាំ 2017 របស់យើងនៅក្នុងព្រឹត្តិការណ៍ InnoFest Asia។ ឆ្នាំនេះយើងនឹងបន្តពង្រីកទីផ្សារទូរទស្សន៍របស់យើងអោយកាន់ធំទូលាយ។ ជាមួយនិងការច្នៃប្រឌិតថ្មីទាំងអស់នេះហើយ ដែលអាចធ្វើអោយអតិថិជនរបស់យើងអាចរីករាយ ជាមួយនឹងបទពិសោធន៍នៃការកម្សាន្តក្នុងផ្ទះយ៉ាងរីករាយ។

LG-InnoFest-Asia-02

LG-InnoFest-Asia-03

LG-InnoFest-Asia-04

អត្ថបទអ្នកចង់អាន

ដឹងទេថា SmartStart ជាអ្វី?

ដោយ: ដួងច័ន្ទ 8 AM, Monday, 25 Feb, 2019

ថ្ងៃនេះ គេហទំព័រ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអានទាំងអស់ មកធ្វើការស្វែងយល់ពីកម្មវិធីថ្មីមួយ មានឈ្មោះថា SmartStart។ ចង់ដឹងថានេះជាកម្មវិធីអ្វី? និងមា...

ហេតុអ្វីបាន Desktop ខ្ញុំចូលចិត្តគាំងម៉្លេះ និងឧស្សាហ៍ឆេះ hard disk ទៀតផង?

ដោយ: ស. លីង 8 PM, Monday, 02 Oct, 2017

អ្នកប្រើប្រាស់កុំព្យូទ័រលើតុ Desktop មួយចំនួនរអ៊ូពីបញ្ហាគាំង ដើរយឺត ឬឆេះ hard disk។ ក្រៅពីការរអ៊ូ អ្នកមិនបានឈ្វេងយល់ និងរកឲ្យឃើញពីមូលហេតុ ដែលបណ្តាល...

Gadget ឡូយៗ ទាំង 9 ប្រភេទសម្រាប់សុភាពនារី

ដោយ: ដួងច័ន្ទ 8 PM, Monday, 05 Jun, 2017

ពាក្យសម្តីមួយឃ្លាបាននិយាយ នារីដែលសប្បាយរីករាយ គឺជានារីដែលស្រស់ស្អាតបំផុត។ មនុស្ស ជាច្រើនបានប្រកែកគ្នាថា ឧបករណ៍អេឡិចត្រូនិច ឬ Gadget ជាមួយនឹងស្រ្តីភ...

កាមេរ៉ាស៊ុមកញ្ចក់ពេញ A7R IV ថ្មីរបស់ Sony ផលិតឡើងជាមួយនឹង Sensor ទំហំ 61 មេហ្គាភិចសែល

ដោយ: ភារុន 8 AM, Friday, 19 Jul, 2019

នាពេលថ្មីៗនេះក្រុមហ៊ុន Sony បានប្រកាសអំពីកាមេរ៉ាស៊ុមកញ្ចក់ពេញ A7R IV ថ្មីចុងក្រោយបំផុត និងទាន់សម័យបំផុត។ ហើយក្រុមហ៊ុនក៏បាននិយាយថា កាមេរ៉ាថ្មីនេះនឹង...

Tomnerb.Com - YouTube Channel