ចូលចិត្តទំនើប

ការជួសជុលបញ្ហាលើផលិតផល Apple

ដោយ: ដួងច័ន្ទ 3 PM, Friday, 30 Nov, 2018

ក្រុមហ៊ុន Apple បានជ្រើសយកល្ងាចថ្ងៃសុក្រ ក្នុងការប្រកាសអំពីកម្មវិធី ដែលនឹងជំនួសសមាសភាពដែលមានបញ្ហា ដែលកើតមានឡើងនៅលើឧបករណ៍មួយចំនួនរបស់ក្រុមហ៊ុន។

ដំបូងបង្អស់គឺការជំនួសកម្មវិធីសម្រាប់បញ្ហា Display Module នៅលើទូរសព្ទ iPhone X។ ម្ចាស់របស់ទូរសព្ទទំនើបនេះមួយចំនួនបានរាយការណ៍ថា វាមានបញ្ហាក្នុងការប៉ះបញ្ជារ ចាប់តាំងពីទូរសព្ទនេះត្រូវបានដាក់លក់ដំបូង ហើយយោងតាមក្រុមហ៊ុន Apple ផ្នែកដែលរងបញ្ហានៅលើអេក្រង់ អាចបណ្តាលឱ្យកើតមានបញ្ហាមួយចំនួនដូចខាងក្រោម៖

– អេក្រង់ ឬផ្នែកណាមួយរបស់អេក្រង់ មិនមានការឆ្លើយតប ឬធ្វើការឆ្លើយតបយឺតនៅពេលប៉ះ
– អេក្រង់បញ្ចេញប្រតិកម្ម ទោះបីមិនត្រូវបានប៉ះ

បើសិនជាអេក្រង់ Touchscreen របស់អ្នកមានបញ្ហានេះកើតឡើង ដូច្នេះវានឹងត្រូវបានផ្លាស់ប្តូរជំនួសដោយឥតគិតថ្លៃ តែយ៉ាងណាក៏ត្រូវមានការគិតថ្លៃមួយចំនួន ដូចជាក្នុងករណីអេក្រង់ប្រេះស្រាំជាដើម។ កម្មវិធីផ្លាស់ប្តូរនេះ គ្របដណ្តប់លើទូរសព្ទ iPhone X សម្រាប់រយៈពេល 3 ឆ្នាំ គិតចាប់ពីថ្ងៃដែលវាត្រូវបានទិញដំបូង។

បញ្ហាមួយផ្សេងទៀត ត្រូវបានកំណត់នៅទីនេះ គឺផ្តោតលើ SSD ដែលបានបំពាក់នៅលើ MacBook Pro ទំហំ 13 inch ដែលមិនមាន Touchbar ដែលមានលក់ក្នុងចន្លោះពីខែមិថុនា ឆ្នាំ 2017 និងខែមិថុនា ឆ្នាំ 2018។

ឧបករណ៍ជាក់លាក់ ជាមួយ SSD មានទំហំ 128GB ឬ 256GB មានបញ្ហាមួយដែលអាចបណ្តាលឱ្យបាត់បង់ទិន្នន័យ និងបរាជ័យក្នុងដំណើរការ។ ដូច្នេះក្រុមហ៊ុន Apple រៀបរាប់ថាវានឹងត្រូវការ Update Firmware នៅលើ Drive។
ប៉ុន្តែ នៅក្នុងករណីនេះ ការធ្វើបែបនេះនឹងត្រូវ Reformat ឃ្លាំងផ្ទុកទិន្នន័យ ដូច្នេះជាគន្លឹះអ្នកត្រូវធ្វើការ Backup ទិន្នន័យរបស់អ្នក មុនពេលយកវាទៅកាន់កន្លែងជួសជុល។ អ្នកអាចស្វែងរកឃើញថាតើ Laptop របស់អ្នកស្ថិតនៅក្នុងចំណោមផលិតផលដែលរងផលប៉ះពាល់ឬទេ ដោយបញ្ចូលលេង Serial Number របស់វានៅលើគេហទំព័រ Apple។

សម្រាប់កម្មវិធីទាំងពីរនេះ បើសិនជាអ្នកធ្លាប់ជួបប្រទះនឹងបទពិសោធន៍ស្រដៀងគ្នានេះ ហើយធ្លាប់បានចំណាយថវិកាលើការជួសជុល អ្នកអាច និងគួរតែទំនាក់ទំនងទៅកាន់ក្រុមហ៊ុន Apple អំពីការសងថវិកាត្រឡប់៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ប្រព័ន្ធទូទាត់ពុំចាំបាច់ប្រើ លុយសុទ្ធនៅកម្ពុជា

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 19 Feb, 2019

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងប្រទេសកម្ពុជាយើងបានបង្កើតនូវប្រព័ន្ធទូទាត់ដោយពុំចាំបាច់ប្រើប្រាស់ក្រដាសប្រាក់ និងប្រព័ន្ធវេរលុយ ជាច្រើនប...

៨ ចំណុចធ្វើឲ្យខូចថ្មទូរសព្ទ

ដោយ: ចរិយា 11 PM, Wednesday, 23 Nov, 2016

ទូរសព្ទគ្រប់ប្រភេទ ទោះបីជាស្មាតហ្វូនក៏ដោយ ក៏អាចលោតភ្លើងក្រហមថ្មដែរ នៅពេលដែលយើងប្រើប្រាស់ដោយមិនដឹងឬប្រហែស។ ហ្គេម ពេលយើងរង់ចាំជួបគ្រូពេទ្យ ពេលយើងនៅក្...

ចំណុចពិសេស ៥ ដែលម៉ាស៊ីនព្រីនតជាបណ្តាញ អាចជួយដល់អាជីវកម្មអ្នក

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 15 Feb, 2017

អាជីវកម្មសម័យទំនើបប្រើប្រាស់កម្មវិធី Cloud-Based សម្រាប់អនុវត្តការងារទំនាក់ទំនងប្រចាំថ្ងៃ និងការបំពេញមុខងារនានា រាប់ចាប់ពីកិច្ចសហប្រតិបត្តិការតាមបណ...

ព័ត៌មានបែកធ្លាយ អំពីទូរសព្ទ Nokia ថ្មី

ដោយ: ដួងច័ន្ទ 8 AM, Friday, 04 Jan, 2019

ដោយសារមានព័ត៌មានបែកធ្លាយជាច្រើន ម៉ូដែលទូរសព្ទ Smartphone ថ្មីពី Nokia ដែលមានកាមេរ៉ាចំនួន 5 គ្រឿង មិនមែនជារឿងអាថ៌កំបាំងទៀតទេ ហើយទូរសព្ទម៉ូដែលថ្មីនេះ...

Tomnerb.Com - YouTube Channel