ចូលចិត្តទំនើប

កាមេរ៉ា Panasonic Lumix S1 និង S1R ស៊ុមពេញ ដែលអ្នកកំពុងរង់ចាំ

ដោយ: ភារុន 9 AM, Saturday, 06 Oct, 2018

10 ឆ្នាំក្រោយពីការផលិតកាមេរ៉ា LUMIX G1 ដែលជាកាមេរ៉ាដែលមាន Len ត្រឹមតែមួយ និង ឌីជីថលដំបូងបំផុតរបស់ក្រុមហ៊ុន Panasonic ក្រោយមកដល់ពេលបច្ចុប្បន្ននេះក្រុមហ៊ុនក៏បានដំណើរការផលិតកាមេរ៉ាប្រភេទកញ្ចក់ថ្មីចំនួន 2 បន្ថែមទៀតនៅក្នុងខ្សែស្រឡាយកាមេរ៉ា LUMIX S។ នាសព្វថ្ងៃនេះក្រុមហ៊ុន Panasonic បានប្រកាសថាកាមេរ៉ា LUMIX S1 និង S1R នឹងបានក្លាយជាកាមេរ៉ាស៊ុមកញ្ចក់ពេញដំបូងបង្អស់របស់ក្រុមហ៊ុន។ ជាអកុសលកាមេរ៉ាទាំងពីរនេះមិនមានព័ត៌មានបង្ហាញថានឹងចេញលក់នៅពេលណានោះទេ ប្រហែលជាអាចរហូតដល់ឆ្នាំក្រោយ បើទោះបីជាក្រុមហ៊ុនបានប្រកាសថានឹងបង្ហាញកាមេរ៉ាទាំងពីរនេះក្តី។

ក្រុមហ៊ុនមិនបានបង្ហាញព័ត៌មានលម្អិតណាមួយអំពីកាមេរ៉ាថ្មីនេះទេ ប៉ុន្តែក្រុមហ៊ុនក៏បានបង្ហើបប្រាប់ពីលក្ខណៈពិសេសខ្លះៗរបស់កាមេរ៉ាថ្មីទាំងពីរនេះផងដែរ។ កាមេរ៉ាថ្មីទាំងពីរនេះនឹងមានលក្ខណៈពិសេសថ្មីៗគឺ ការបំពាក់ Sensor រូបភាពមានទំហំ 35mm full-frame ជាមួយនឹងការថតវីឌីអូ 4K 60p។ អ្នកក៏នឹងឃើញមានលំនឹងនៅលើ Dual image នៅក្នុងកាមេរ៉ាទាំងពីរនេះផងដែរ ដែលផ្តល់នូវសេរីភាពក្នុងការថតរូបកាន់តែប្រសើរដើម្បីឱ្យរូបភាពមានលំនឹងដោយមិនចាំបាច់ត្រូវដាក់ជើងទម្រកាមេរ៉ាឡើយ។

លើសពីនេះកាមេរ៉ា LUMIX S1 និង S1R ក៏នឹងបំពាក់នូវលក្ខណៈពិសេស L-mount របស់ Leica ផងដែរ រួមទាំងមានបន្ថែមលក្ខណៈពិសេសៗផ្សេងទៀតដូចជាមាន Len Leica និង Sigma ជាដើម។ ក្រុមហ៊ុន Panasonic ក៏បានបន្ថែមទៀតថាបច្ចុប្បន្នខ្លួនកំពុងធ្វើការអភិវឌ្ឍ Len ថ្មីចំនួន 10 ដើម្បីឱ្យត្រូវគ្នានឹងជាមួយកាមេរ៉ាស៊េរី LUMIX S ថ្មីដែលគ្រោងនឹងបើកបង្ហាញនៅឆ្នាំ 2020។ ទាក់ទងទៅនឹងលក្ខណៈពិសេសនៃកាមេរ៉ាស៊េរីថ្មីទាំងពីរនេះ អ្នកគាំទ្រផលិផលកាមេរ៉ារបស់ក្រុមហ៊ុន Panasonic កំពុងធ្វើការស្វែងយល់ឱ្យកាន់តែលម្អិតបន្ថែម។ ម្យ៉ាងទៀតក្រុមហ៊ុនហាក់បីដូចជាមិនបានបញ្ចេញព័ត៌មានច្រើនទាក់ទងនឹងការអភិវឌ្ឍការផលិតកាមេរ៉ាស៊េរីថ្មីទាំងពីរនេះទេ ដោយគ្រាន់តែនិយាយថានឹងមានគំរូដើមនៅក្នុង Photokina ឆ្នាំ 2018 ប៉ុណ្ណោះ។ ការរំពឹងទុករបស់អ្នកគាំទ្រគឺថា កាមេរ៉ា LUMIX S1 និង S1R នឹងចាប់ផ្តើមដំណើរការ ផលិតនៅឆ្នាំ 2019។ ដូច្នេះ ទំនើប សង្ឈឹមថាព័ត៌មានលម្អិតបន្ថែមទៀតនឹងមកដល់ក្នុងពេលឆាប់ៗនេះ។

ប្រភព: slashgear ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

សម្ភារៈប្រើប្រាស់នៅក្នុងបន្ទប់ទទួលភ្ញៀវ

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 22 Aug, 2018

បន្ទប់ទទួលភ្ញៀវជាបន្ទប់ដែលរវល់ជាងគេ នៅក្នុងគេហដ្ឋាន ដូច្នេះហើយបានជាវាត្រូវការប្រើប្រាស់សម្ភារៈច្រើនប្រភេទ។ សម្ភារៈទាំងនោះត្រូវប្រើប្រាស់ សម្រាប់តុប...

ស្បែកជើងថ្មី សមិទ្ធផលរួមគ្នាពី Nike និង PlayStation

ដោយ: ដួងច័ន្ទ 9 PM, Thursday, 01 Feb, 2018

ក្រុមហ៊ុន Nike បានបញ្ចេញម៉ូដស្បែកថ្មីមួយគូ ក្នុងទម្រង់ពិសេស PlayStation-Theme ដែលធ្វើការសហការ ជាមួយកីឡាករបាល់បោះ Paul George មានឈ្មោះថា PG2។ស្បែកជើ...

រថយន្ត Hyundai Accent 2018: សូមនិយាយថា សួស្តីទៅកាន់ Elantra’s Mini-Me

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 22 Feb, 2017

នាពេលនេះ ចូលមកដល់ជំនាន់ទី ៥ ដែលជារថយន្តម៉ូដែល ឆ្នាំ២០១៨ ជារថយន្ត Hyundai Accent ដែលមានរូបរាងកាន់តែទាក់ទាញ និងប្រើប្រាស់ម៉ូតពណ៌លាយគ្នា របស់រថយន្ត Hy...

រថយន្តហោះ នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ Tokyo Olympics ក្នុងឆ្នាំ 2020

ដោយ: ដួងច័ន្ទ 6 PM, Thursday, 18 May, 2017

ប្រទេសជប៉ុន បានឈានមួយជំហានចូលកាន់តែកៀន នឹងការធ្វើឱ្យក្តីស្រមៃក្លាយជាការពិត ដោយធ្វើ ការដាក់បង្ហាញរថយន្តហោះ នៅក្នុងព្រឹត្តិការណ៍ 2020 Tokyo Olympics ...

Tomnerb.Com - YouTube Channel