ចូលចិត្តទំនើប

កាមេរ៉ា Nikon Coolpix W300 រឹងមាំ និងថតរូប 4K

ដោយ: ដួងច័ន្ទ 9 PM, Thursday, 01 Jun, 2017

មិនចាញ់ប្រៀបជាមួយគូប្រជែង Olympus ក្នុងការផលិតកាមេរ៉ា ក្រុមហ៊ុន Nikon កំពុងត្រៀមខ្លួនរួចរាល់ក្នុងការបង្ហាញកាមេរ៉ាម៉ូដែលថ្មី មានភាពរឹងមាំ ធន់ និងមានបច្ចេកវិទ្យាខ្ពស់។ កាមេរ៉ា Coolpix W300 ថ្មី បានខ្ចីមុខងារមួយចំនួនពីកាមេរ៉ាម៉ូដែល AW130 ដែលបានចេញលក់កាលពីឆ្នាំ2015 រួមមានទំហំកាមេរ៉ា 16 Megapixel, CMOS Sensor, មុំអុបទិចធំទូលាយ ជាមួយនឹងសមត្ថភាពពង្រីកបាន 5 ដង អេក្រង់ LCD ទំហំ 3 inch បំពាក់នូវបច្ចេកវិទ្យា NFC, WiFi និង GPS។ កាមេរ៉ា W300 ក៏មានសមត្ថភាពការពារជម្រាបទឹកបានក្នុងជម្រៅ 30 ម៉ែត្រ ទប់ស្កាត់ការគាំងក្នុងអាកាសធាតុត្រជាក់ដល់ -10 អង្សាសេ ការពារភាពប្រេះស្រាំ ឬបែកដោយការធ្លាក់ក្នុងកម្ពស់ 2.4 ម៉ែត្រ និងការពារធូលី។ ប៉ុន្តែសមត្ថភាពចម្បងរបស់វា គឺគាំទ្រដល់ការផ្តិតរូបភាពវីដេអូ 4K UHD (3,840×2,160) ក្នុងល្បឿន 30 fps។

ក្រៅពីសមត្ថភាពផ្តិតយកសកម្មភាព ជាមួយនឹងរូបភាពច្បាស់កម្រិតខ្ពស់ហើយ អ្នកអាចផ្តិតយករូប ភាពជាប្រភេទសន្លឹក ក្នុងអំឡុងពេលថតវីដេអូនៅក្នុង Movie Mode បានទៀតផង ដោយសមត្ថ ភាព នេះមិនមានលើកាមេរ៉ា 4K មួយចំនួននោះទេ។ ក្នុងន័យវិទ្យាសាស្រ្ត ក្រុមហ៊ុន Nikon បានបញ្ជាក់ថា កាមេរ៉ា W300 គឺជាការអភិវឌ្ឍន៍ពង្រឹងសមត្ថភាពបន្ថែមលើ AW130 ដែលនេះជាគុណសម្បត្តិ នៃការច្នៃម៉ូដឡើងវិញ ដែលផ្តល់ភាពងាយស្រួលក្នុងការកាន់កាមេរ៉ា និងកាន់តែមានផាសុកភាពនៅ ពេលកាន់វាក្នុងប្រអប់ដៃ។

បើសិនជាកាមេរ៉ាថ្មីមួយនេះ ចុចចំចំណង់ចំណូលចិត្តរបស់អ្នក Coolpix W300 នឹងមានវត្តមានលើទីផ្សានៅក្នុងពេលឆាប់នេះជាមួយនឹងតម្លៃ $395 ដែលជាតម្លៃទាបជាងកាមេរ៉ាថ្មី TG-5 របស់ Olympus រហូតដល់ $55។

Nikon-Coolpix-W300-Tomnerb-02

Nikon-Coolpix-W300-Tomnerb-03

អត្ថបទអ្នកចង់អាន

ម៉ាកទូរសព្ទដៃ ប្រណិតទាំង 10

ដោយ: ដួងច័ន្ទ 7 PM, Thursday, 28 Sep, 2017

ទំនើប សូមណែនាំពីម៉ាក់ទូរសព្ទប្រណិតៗ តម្លៃខ្ពស់កប់ពពក ជាទូរសព្ទដាំពេជ្រ មានប៊ូតុងធ្វើ ពីគ្រី ស្តាល់ ជាដើម។ ចង់ដឹងថាទូរសព្ទប្រណិតទាំងនោះមានអ្វីពិសេសខ...

វិធីងាយៗ ដោះស្រាយបញ្ហាស្នាមកូត លើវ៉ែនតា

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 12 Dec, 2017

បើសិនជាអ្នកមានបញ្ហាភ្នែក វ៉ែនតា គឺជាវត្ថុដ៏ចាំបាច់សម្រាប់អ្នក ហើយអ្នកពិតជាធុញទ្រាន់ នៅពេល កញ្ចក់វ៉ែនតារបស់អ្នកស្រអាប់ ឬមានស្នាមកូត។ មិនថាអ្នកយកចិត្...

3 ចំណុចត្រូវដឹង មុនពេលប្តូរ Galaxy S8 ជាកុំព្យូទ័រ

ដោយ: ដួងច័ន្ទ 12 PM, Saturday, 13 May, 2017

Samsung DeX គឺជាឧបករណ៍តូចមួយ ដែលប្រែក្លាយទូរសព្ទ Smartphone ទៅជាម៉ាស៊ីនកុំព្យូទ័រ។ ជាមួយនឹងទូរសព្ទ Galaxy S8 ក្រុមហ៊ុន Samsung បានប្រកាសពីឧបករណ៍ថ្ម...

តោះ! មកស្គាល់ 6 កម្មវិធីឌីហ្សាញនៅក្នុងគេហដ្ឋានដ៏ល្អបំផុត ដែលអ្នកមិនគួរមើលរំលង!

ដោយ: ភារុន 9 AM, Wednesday, 27 Mar, 2019

ការឌីហ្សាញផ្នែកខាងក្នុងគេហដ្ឋាន គឺជាភារកិច្ចមួយ ដែលមិនងាយស្រួលឡើយដូចជា៖ ជ្រើសរើសពណ៌សម្រាក់ឌីគ័រនៅលើជញ្ចាំង ឬការរៀបចំតុបតែងនៅខាងក្នុងគេហដ្ឋាន ដើម្បី...

Tomnerb.Com - YouTube Channel