ចូលចិត្តទំនើប

កាមេរ៉ា LX100 II អភិវឌ្ឍន៍កាន់តែខ្លាំង

ដោយ: ដួងច័ន្ទ 9 AM, Monday, 27 Aug, 2018

ក្រុមហ៊ុន Panasonic បានបញ្ចេញលក់ម៉ូដែលកាមេរ៉ា Lumix LX100 II ជាប្រភេទ Compact កាមេរ៉ា សម្រាប់អ្នកថតរូបដែលមានបំណងចង់បាន Sensor ទំហំធំជាម៉ូដែលកាមេរ៉ា Sony RX100 VI។

ការផ្លាស់ប្តូរដ៏ធំបំផុតរបស់ម៉ូដែលថ្មីនេះ ខុសពីម៉ូដែលជំនាន់មុន គឺកម្រិត Resolution កាន់តែខ្ពស់ជាមួយ Sensor ប្រភេទ Four Thirds MOS ទំហំ 17 megapixel ជាការពង្រីកដ៏ធំមួយលើបន្ទះឈីប 12.8 megapixel ដែលមាននៅលើម៉ូដែលកាមេរ៉ាជំនាន់មុន។

ចំណុចពិសេសមួយផ្សេងទៀតគឺកាមេរ៉ាថ្មីនេះមានកម្រិតសម្លេងរំខានកាន់តែទាប ទោះបីជាវាមានកម្រិត ISO ខ្ពស់ក្តី។ វាក៏ទទួលបាន
អេក្រង់ Touchscreen ដែលផ្តល់នូវភាពងាយស្រួលកាន់តែខ្លាំង សម្រាប់ការកំណត់ដោយដៃលើមុខងារ Focus Point, Exposure
និង មុខងារដទៃទៀត។

កាមេរ៉ា LX100 II រចនាម៉ូដបែប Classic ដដែល និងមានប្រព័ន្ធគ្រប់គ្រងមេកានិចដូចម៉ូដែល ដើម។ Lens ប្រភេទ Leica 24-75mm
(សមមូលនឹងទំហំ 33mm) ជាប្រភេទ Lens f/1.7-2.8 ហើយវាក៏មានល្បឿនរហូតដល់ 11 fps max AF-S សម្រាប់ចាប់យករូបភាពផងដែរ។
វាមានអេក្រង់ប្រភេទ 2.764K dot Electronic Viewfinder និងមានសមត្ថភាពចាប់យកវីដេអូ 4K បានផងដែរ។ លើសពីនេះទៀត
ក្រុមហ៊ុន Panasonic មានអេក្រង់កោងប្រភេទ 4K ឈានមុខគេ ដែលក្រុមហ៊ុនផលិតកាមេរ៉ាដទៃទៀតមិនទាន់មាន។

ព្រមជាមួយគ្នានេះ កាមេរ៉ា LX100 II មានបំពាក់មុខងារ 4K Photo ដែលជាមុខងារអនុញ្ញាតឱ្យអ្នកចាប់យករូបភាពក្នុងល្បឿន 30 fps ដូច្នេះអ្នកអាចចាប់យករូបភាពស្អាតជាងគេសម្រាប់ការថតរូបភាពបែប Action។

ក្រុមហ៊ុន Panasonic មានបន្ថែមមុខងារ ស-ខ្មៅ សម្រាប់ការថតរូបតាមទម្រង់ L.Monochrome និង L.Monochrome D ដែលជួយពង្រឹង
Shadows និង Highlights ខណៈដែលនៅតែរក្សាបាននូវគ្រប់ចំណុចលម្អិត។ ចំណុចពិសេសចុងក្រោយ ផ្តល់នូវភាពងាយស្រួលក្នុងការ
ប្រៀបធៀបជាមួយទូរសព្ទ Smartphone ដោយកាមេរ៉ា LX100 II ផលិតឡើងភ្ជាប់ជាមួយ Bluetooth LE ល្អជាងប្រព័ន្ធ Wi-Fi ទៅទៀត។

កាមេរ៉ា LX100 II អាចជាកាមេរ៉ាវិវត្តដ៏ល្អមួយលើម៉ូដែលមុន ប៉ុន្តែវាមិនមានតម្លៃទាបនោះឡើយ។ កាមេរ៉ានេះមានតម្លៃរហូតដល់ $999។
យ៉ាងណាក៏វាជាការសន្សំសំចៃមួយល្អជាងកាមេរ៉ា Sony RX 100 VI ដែលមានតម្លៃរហូត $1,200 ហើយអ្នកនឹងទទួលបាន Sensor
កាន់តែធំ និងមុខងារ Low-Light Shooting កាន់តែល្អ។ អ្នកនឹងមានឱកាសទិញកាមេរ៉ាថ្មីមួយនេះនៅក្នុងខែតុលា ខាងមុខនេះហើយ៕

 

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

តាក់ស៊ីលើអាកាស នឹងចាប់ផ្តើមហោះហើរ ក្នុងឆ្នាំ 2018

ដោយ: ដួងច័ន្ទ 9 AM, Saturday, 21 Oct, 2017

ក្រុមហ៊ុន Airbus បាននិយាយថាក្រុមហ៊ុន នៅរក្សាដំណើរក្នុងការអនុវត្តការហោះហើរ លើកដំបូងរបស់ Flying Taxi នៅដំណាច់ឆ្នាំក្រោយនេះ។ក្រុមហ៊ុនផលិតយន្តហោះដ៏ធំមួ...

htc10 អាវុធថ្មីរបស់ htc ប្រចាំឆ្នាំ 2016

ដោយ: WangSang 1 AM, Tuesday, 19 Apr, 2016

កន្លងមកតែងតែមានការបែកធ្លាយពីម៉ូដែលទូរស័ព្ទ​ចុង​ក្រោយ​របស់​ htc ថានឹង​បញ្ចេញម៉ូដែល​ជំនាន់ក្រោយ M10 បន្ទាប់ពី M9 និង M9S។ ប៉ុន្តែនៅពេលថ្មីៗនេះ htc បា...

Galaxy S10 មានចំណុចដូចគ្នានឹង iPhone ថ្មីរបស់ Apple

ដោយ: ភារុន 9 AM, Monday, 05 Nov, 2018

មនុស្សភាគច្រើនបាននិយាយថាក្រុមហ៊ុនទូរស័ព្ទជាច្រើនបានចម្លងពីក្រុមហ៊ុន Apple។ ក្នុងករណីខ្លះអាចជាការពិត ប៉ុន្តែមិនមែនទាំងអស់នោះទេ ដោយសារក្រុមហ៊ុនផលិតទូ...

ប្រអប់អាហារជំនាន់ថ្មី ផ្តល់ភាពងាយស្រួល និងស៊ីវិល័យ

ដោយ: ដួងច័ន្ទ 5 PM, Thursday, 18 May, 2017

នាពេលបច្ចុប្បន្ន អ្នកបំពេញការងារភាគច្រើន ចូលចិត្តបរិភោគអាហារនៅខាងក្រៅផ្ទះ ជាពិសេសអាហារថ្ងៃត្រង់ ព្រោះបញ្ហាចរាចរណ៍ធ្វើឱ្យពួកគេ សម្រេចចិត្តមិនត្រឡប់ទ...

Tomnerb.Com - YouTube Channel