ចូលចិត្តទំនើប

កាមេរ៉ា Insta360 Air ផ្តល់បទពិសោធន៍ការថតរូប ដ៏អស្ចារ្យមិនធ្លាប់មាន

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 05 Apr, 2017

កាមេរ៉ាម៉ូដែលថ្មី Insta360 Air ជាកាមេរ៉ាថតរូបដ៏អស្ចារ្យ។ វាចាប់យករូបភាពពីគ្រប់ជ្រុង ដោយគ្មានចន្លោះ។ អ្នកអាចផ្លាស់ប្តូរទូរសព្ទ Smartphone របស់អ្នកឱ្យទៅជាកាមេរ៉ាថតរូប 360 VR បានដោយងាយ។

ជាមួយ Insta360 Air បែបផែននៃការថតរូបរបស់អ្នកមិនស្ថិត នៅក្នុងប្រអប់ ៤ជ្រុងទៀតទេ។ អ្នកនឹង ទទួលបានបទពិសោធន៍ នៃការថតរូបបានរហូតដល់ ៣៦០ ដឺក្រេជុំវិញខ្លួនអ្នក។ លើសពីនេះអ្នកអាច បន្តផ្ទាល់វីដេអូទៅកាន់ពិភពលោក ជាមួយកាមេរ៉ារបស់អ្នក ឬអាចកែសម្រួលរូបភាព ដែលបានថតឱ្យកាន់តែប្រសើរ ឬត្រឡប់ទៅកំសាន្តសប្បាយជាមួយរូបភាពទាំងនោះវិញ ជាមួយនឹងឧបករណ៍ VR។

ត្រឹមតែការប៉ះម្តង អ្នកអាចចែករំលែករូបភាព ៣៦០ដឺក្រេ របស់អ្នកនៅលើប្រព័ន្ធទំនាក់ទំនងសង្គម ឬបន្តផ្ទាល់ជាវីដេអូនៅលើមុខងារ Live-Streaming Mode។

កាមេរ៉ា Insta360 Air មានភ្ជាប់មកជាមួយនូវខ្សែ USB ភ្លោះ ដែលអាចប្រើប្រាស់ជាជើងទំរ Webcam បាន។ អ្នកគ្រាន់តែភ្ជាប់កាមេរ៉ាជាមួយកុំព្យូទ័រ នោះកាមេរ៉ារបស់អ្នកនឹងក្លាយជាកាមេរ៉ា Webcam Air 360 យ៉ាងងាយ។

Insta360 Air មានទំហំតូចត្រឹមតែ ៣៧.៦ មីលីម៉ែត្រ និងមានទម្ងន់ ២៥.៥ ក្រាមប៉ុណ្ណោះ ដែលផ្តល់ភាពងាយស្រួល សម្រាប់ការកាន់ក្នុងបាតដៃ ឬដាក់ក្នុងហោប៉ៅនៅពេលអ្នកធ្វើដំណើរ។

កាមេរ៉ា Insta360 Air មានជម្រើស ៤ពណ៌សម្រាប់អ្នក មានដូចជាពណ៌ស ខ្មៅ ផ្កាឈូក និងពណ៌ សាច់ ព្រមជាមួយនឹងសំបកផលិតពីស៊ីលីកូន ដែលផ្តល់រូបរាងដ៏ទាក់ទាញបំផុត ដល់កាមេរ៉ាតូចច្រលឹងមួយនេះ។

សូមទទួលយកបទពិសោធន៍ នៃការថតរូបភាពដ៏អស្ចារ្យពីកាមេរ៉ា Insta360 Air ជាមួយមុខងារពិសេសៗ ដូចជា៖

១. ថតរូបភាព និងវីដេអូ ដោយគ្រាន់តែប៉ះតែម្តង

២. ជ្រើសរើសយក VR Mode

៣. ទទួលបានបទពិសោធន៍ប្រើប្រាស់ VR Headset

ខាងក្រោមនេះ ជាតារាងមុខងារលម្អិត របស់ Insta360 Air៖

Phone compatibility

Android phones

Apps

Insta360 Air, Insta360 Player

Minimum aperture

F2.4

Photo capture resolution

3008 x 1504 (3K)

Video capture resolution

2560 x 1280

Video

30 frames per second (FPS)

Dimensions [Metric]

37.6mm diameter

Dimensions (US)

0.12ft diameter, 0.13ft height

weight

26.5g

Connector

USB micro/Type-C (Please choose the appropriate version according to your phone)

insta-360-air-02

insta-360-air-04

insta-360-air-03

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុន Nokia កំណត់កាលបរិច្ឆេទ នៃការដំណើរការប្រព័ន្ធ 5G នៅអឺរ៉ុប

ដោយ: ដួងច័ន្ទ 7 PM, Monday, 06 Feb, 2017

វាបានផ្តល់នូវឱកាស សម្រាប់យើងក្នុងការស្រមៃ ពីអនាគតនៃឧស្សាហកម្មទូរសព្ទចល័ត ក្នុងទ្វីបអឺរ៉ុប ហើយតួនាទីដ៏សំខាន់របស់ប្រព័ន្ធ 5G បានដើរតួក្នុងសង្គមបច្ចេក...

ម៉ាសភ្នែក សម្រាប់អ្នកគេងពេលថ្ងៃ

ដោយ: ដួងច័ន្ទ 12 PM, Saturday, 13 May, 2017

ម៉ាសភ្នែក ពាក់សម្រាប់ពេលគេង ត្រូវបានបង្កើតឡើង សម្រាប់អ្នកដែលគេងក្រោមពន្លឺ។ វាមានឈ្មោះថា Manta Sleeping Mask។ វាមានសមត្ថភាពបិទបាំងពន្លឺបាន 100% ជាមួ...

តើ 4G VoLTE គឺជាអ្វី? ល្អជាងមុនយ៉ាងណាខ្លះ?

ដោយ: រីកា 11 PM, Sunday, 13 Mar, 2016

មួយរយៈ​នេះ​ មនុស្ស​ជាច្រើន​អាច​បានឮ​ឈ្មោះ​តិច​ណូ​ឡូ​ជី 4G VoLTE ឬ VoLTE ដែល​អ្នកផ្តល់​សេវាកម្ម​ខាង​ទូរស័ព្ទ​បានចាប់ផ្តើម​ ឱ្យ​សាកល្បង​ប្រើការខ្លះៗហ...

លើកនេះលេចចេញរូបរាង iPhone 8 ទាំងស្រុងតែម្តង

ដោយ: ម៉ូនី 8 PM, Saturday, 12 Aug, 2017

កន្លងមកតែងតែមាន ការបែកធ្លាយពីរូបភាព និងព័ត៌មានខ្លះៗអំពីស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ថា iPhone 8 អាចនឹងមានលក្ខខណ្ឌពិសេសប្លែក ខុសស្មាតហ្វូនរបស់ក្រុ...

Tomnerb.Com - YouTube Channel