ចូលចិត្តទំនើប

កាមេរ៉ា Hasselblad H6D អស្ចារ្យប៉ុណ្ណាទៅ?

ដោយ: ដួងច័ន្ទ 11 PM, Friday, 26 Jan, 2018

បើសិនជាអ្នកកាត់ក្តី ផលិតផលកាមេរ៉ាអាស្រ័យលើចំនួន Megapixel និងតម្លៃជាសាច់ប្រាក់ នោះក្រុមហ៊ុន Hasselblad ទើបនឹងណែនាំពីផលិតផលកាមេរ៉ា ម៉ូដែលថ្មីដ៏អស្ចារ្យ។ កាមេរ៉ាម៉ូដែល H6D-400c អាចផ្តិតយករូបភាពកម្រិត 400 Megapixel និងមានតម្លៃរហូតដល់ $48,000 ជាតម្លៃ ដ៏ខ្ពស់ស្មើនឹងរថយន្ត Tesla Model 3 មួយគ្រឿង។
កាមេរ៉ាម៉ូដែលថ្មីមួយគ្រឿងនេះ មានតម្លៃខ្ពស់កប់ពពក ដោយសារលក្ខណៈពិសេស នៃការរួមបញ្ចូលគ្នានៃប្រព័ន្ធ Exposure រហូត 6 ប្រភេទខុសៗគ្នា ពីកាមេរ៉ា 100 Megapixel រួមជាមួយ Sensor ប្រភេទ Medium-Format 53.4 X 40.0 mm នៅក្នុងដំណើរប្រតិបត្តិការមួយ ដែលមានឈ្មោះថា Multi Shot។ គ្រប់សន្លឹករូបភាពផ្លាស់ប្តូរដោយ Pixel មួយ បង្កើតបានជារូបភាព ដែលមានកម្រិត Resolution ខ្ពស់ ស្រដៀងនឹងរបៀបដែលបច្ចេកវិទ្យា Pixel Shift ដំណើរការនៅលើកាមេរ៉ា Sony A7R III Mirrorless។
រូបភាពដែលត្រូវបានផ្តិត ដោយកាមេរ៉ានេះ ផ្តិតយកក្នុងកម្រិត 16 bit Depth ពិតប្រាកដ។ អ្នកក៏អាចរួមបញ្ចូលរូបភាពទាំង 6 សន្លឹក ដើម្បីបង្កើតជារូបភាពកម្រិត Resolution ខ្ពស់រហូតដល់ 400 megapixel ជារូបភាពមានកម្រិត 23,200 x 17,400 ក្នុងទំហំ 2.4GB ឬបង្កើតជារូបភាព 100 megapixel ដែលមានពណ៌កាន់តែជាក់ច្បាស់ ដ៏ស្រស់ស្អាត។ រូបភាពទាំងនោះត្រូវបានផ្តិតយកនៅ ក្នុងល្បឿនដ៏លឿន ប៉ុន្តែវត្ថុបំណងនៃរូបភាពរបស់អ្នក ត្រូវតែនៅហ្នឹងថ្កល់។

Hasselblad_H6D-400C_Camera_news_technology_phnom_penh_tomnerb-01
បច្ចេកវិទ្យា 400 megapixel ទំនងជាប្រភេទ Pixel-Peeping ហួសហេតុពេក ប៉ុន្តែវាមានលក្ខណៈ ពិសេសរបស់វាមួយចំណុច។ សម្រាប់អ្នកដែលមានចំណូលចិត្ត ផ្តិតយករូបភាពសិល្បៈ សត្វល្អិត និងរូបភាពគំរូនានា សម្រាប់តាំងក្នុងសារមន្ទីរ ឬអ្នកថតរូប Macro កាមេរ៉ាដែលកាន់តែលម្អិត កាន់ តែប្រសើរសម្រាប់ពួកគេ។ កាមេរ៉ា Hasselblad បង្ហាញពីចម្ងាយដែលអ្នកអាច Zoom ចូល ផ្តិតយករូបភាពសត្វល្អិតតូចៗ ដោយអ្នកថតរូប Goran Lijeberg ជាអ្នកថតរូប Macro និងជាសមាជិកនៃគណៈកម្មការ Swedish Museum of Natural History។ អ្នកថតរូបអាជីពផ្នែករូបភាពទេសភាព សិល្បៈ ឬ Fashion ក៏អាចទាញយកអត្ថប្រយោជន៍ពី Resolution កាន់តែច្រើន ដើម្បីជាជំនួយដល់រូបថតបែប Post-Processing។

Hasselblad_H6D-400C_Camera_news_technology_phnom_penh_tomnerb-03
កាមេរ៉ា Hasselblad មិនត្រូវបានគេស្គាល់ពី សមត្ថភាពបច្ចេកវិទ្យារបស់វាទេ ប៉ុន្តែនៅទីបញ្ចប់ក្រុមហ៊ុន បានតាមទាន់ក្រុមហ៊ុនផលិតកាមេរ៉ាដទៃ ជាមួយនឹងការបញ្ចេញលក់កាមេរ៉ាម៉ូដែល X1D។ សម្រាប់កាមេរ៉ា H6D-400C បន្តភាពជោគជ័យ ជាមួយនឹងការបំពាក់រន្ធដោត USB 3.0 Type C សម្រាប់ការផ្ទេរទិន្នន័យរូបភាព បានកាន់តែលឿន មុខងារថតរូប 30 fps Live View អង្គចងចាំភ្លោះ (CFast 2.0 និង SD Card) និងមានបំពាក់ Wi-Fi ព្រមជាមួយនឹងកម្មវិធី Phocus Mobile iOS ផ្តល់ឱ្យអ្នកនូវល្បឿនដ៏លឿន សម្រាប់ការបញ្ចាំងរូបភាព Studio Image ដោយគ្មានខ្សែ។
កាមេរ៉ា H6D-400C ក៏អាចថតយកវីដេអូប្រភេទ 4K បានផងដែរ នៅក្នុងទម្រង់ Hasselblad Proprietary RAW Video Format។ នេះជាមុខងារដែលអ្នកផ្តល់ឱ្យអ្នក នូវវីដេអូដែលមានលក្ខណៈពិសេសដ៏អស្ចារ្យ ដែលបានទទួលពីបច្ចេកវិទ្យាខ្ពស់ និងទំហំ Sensor ដ៏ធំ។ ប៉ុន្តែសូមអ្នក កត់ចំណាំថាក្នុងតម្លៃ $48,000 វាមិនមានរួមបញ្ចូល Lenses អ្វីទាំងអស់។

Hasselblad_H6D-400C_Camera_news_technology_phnom_penh_tomnerb-02

អត្ថបទអ្នកចង់អាន

App បុណ្យណូអែលល្អបំផុត សម្រាប់ទូរស័ព្ធប្រើប្រាស់ប្រព័ន្ធ Android

ដោយ: ភារុន 9 AM, Saturday, 22 Dec, 2018

រដូវកាលបុណ្យ Christmas គឺជាពេលវេលាកម្សាន្តរបស់ជនបរទេសណាដែលកាន់សាសនាគ្រីស្ទ ប៉ុន្តែសម្រាប់ជនជាតិខ្មែរយើងក៏មានប្រារព្ធពិធីបុណ្យនេះតិចតួចដែរ នៅតាមសាលា...

សម្ភារៈប្រើប្រាស់ ផ្តល់បទពិសោធន៍ ងូតទឹកថ្មីសម្រាប់អ្នក

ដោយ: ដួងច័ន្ទ 5 PM, Thursday, 21 Dec, 2017

ទំនើប សូមនាំអារម្មណ៍អ្នកមកទទួលបទពិសោធន៍ នៃការងូតទឹកថ្មី ដែលអ្នកអាចនឹងមិនដែលជួប ប្រទះពីមុនមក។ ចង់ដឹងថាវាពិសេសយ៉ាងណា? តោះអានទាំងអស់គ្នា!ងូតទឹក ជាមួយវ...

រថយន្តហោះ នឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ Tokyo Olympics ក្នុងឆ្នាំ 2020

ដោយ: ដួងច័ន្ទ 6 PM, Thursday, 18 May, 2017

ប្រទេសជប៉ុន បានឈានមួយជំហានចូលកាន់តែកៀន នឹងការធ្វើឱ្យក្តីស្រមៃក្លាយជាការពិត ដោយធ្វើ ការដាក់បង្ហាញរថយន្តហោះ នៅក្នុងព្រឹត្តិការណ៍ 2020 Tokyo Olympics ...

ជម្រើស SSD ល្អបំផុត

ដោយ: ដួងច័ន្ទ 7 PM, Thursday, 15 Mar, 2018

យោងតាមការសិក្សាស្រាវជ្រាវ និងការធ្វើតេស្តលើឧបករណ៍ Solid-State Drives (SSD) ចំនួន 28 គ្រឿងរួចមក យើងទទួលបានលទ្ធផលចេញជាឧបករណ៍ SSD ល្អបំផុត នោះគឺ Samsu...

Tomnerb.Com - YouTube Channel