ចូលចិត្តទំនើប

កាមេរ៉ា Canon Selfie បន្ថែមមុខងារ 4K Video

ដោយ: ដួងច័ន្ទ 9 AM, Friday, 03 Aug, 2018

បច្ចុប្បន្ននេះនៅក្នុងទីផ្សារបច្ចេកវិទ្យា កាមេរ៉ាថតរូបដែលមានសមត្ថភាពខ្ពស់ត្រូវបានបំពាក់ភាគច្រើននៅលើទូរសព្ទ Smartphone
ដូចជាទូរសព្ទ Huawei P20 Pro ជាដើម។ នេះអាចជាកត្តាឱ្យយើងមើលឃើញពីចុងបញ្ចប់នៃផលិតផលកាមេរ៉ាប្រភេទ Point-and-Shoot។

យ៉ាងណាមិញ ក្រុមហ៊ុន Canon មិនទាន់ចុះចាញ់ទេ ស្របពេលដែលក្រុមហ៊ុនផលិតកាមេរ៉ាដ៏ធំមួយនេះទើបនឹងបញ្ចេញផលិតផល
កាមេរ៉ា Compact ម៉ូដែល PowerShoot SX740 HS ដែលជា Version កែលំអរថ្មីលើកាមេរ៉ា SX730 ចេញកាលពីឆ្នាំមុន។

ម៉ូដែលថ្មីនេះមានបំពាក់ Lens ទំហំ 24-960mm មាន Sensor ទំហំ 20.3 megapixel និងមានអេក្រង់ខាងក្រោយអាចបង្វិលត្រឡប់ឱ្យ
លោតចេញមកបាន។ បន្ថែមលើនេះ កាមេរ៉ា SX740 HS ថ្មីនេះ មានបំពាក់ប្រព័ន្ធ Digic 8 Processor ដែលអាចឱ្យវាចាប់យករូបភាព
ក្នុងល្បឿន 7.4 fps និងបំពាក់មុខងារ 4K ល្បឿន 30 fps ជំនួសឱ្យបច្ចេកវិទ្យា 1080p។

ដូចជាម៉ូដែលមុនដែរ អ្នកអាចបញ្ចូលថាមពលទៅកាមេរ៉ាតាមរយៈខ្សែ USB និងអាចផ្ទេររូបថតបានដោយស្វ័យប្រវត្តិទៅកាន់ទូរសព្ទ Smartphone
តាមរយៈបច្ចេកវិទ្យា Wi-Fi ឬ Bluetooth។ វាក៏មានបន្ថែមមុខងារ Assistant ដែលអាចជួយអ្នកជ្រើសយករូបថតល្អៗ ព្រមជាមួយនឹង
មុខងារ Dual Sensing Optical Image Stabilization។ កាមេរ៉ា PowerShoot SX740HS នឹងចេញលក់ក្នុងទីផ្សារនៅសហរដ្ឋអាមេរិក
នៅក្នុងខែសីហានេះហើយ ជាមួយជម្រើសពណ៌ប្រាក់ និងពណ៌ខ្មៅ ក្នុងតម្លៃ $399។

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា, Accessories

អត្ថបទអ្នកចង់អាន

Samsung បកស្រាយបញ្ហាបែក Galaxy Fold

ដោយ: ដួងច័ន្ទ 3 PM, Tuesday, 23 Apr, 2019

ទោះបីជាឆ្លងកាត់ការធ្វើតេស្តសាកល្បងលើភាពជាប់ធន់រឹងមាំជាច្រើនក្តី កាលពីម្សិលមិញ មានសេចក្តីរាយការណ៍ជាច្រើនបានលើកឡើងថា ទូរសព្ទ Galaxy Fold មួយចំនួនដែលទ...

LG ប្រកាសជល់ជាមួយ Sony, Samsung និងត្រៀមបញ្ចេញ LG G3 ការពារទឹក និងធូលីដីបាន!

ដោយ: ដាលីស 3 PM, Saturday, 09 May, 2015

ការពេញនិយមរបស់ស្មាតហ្វូន ក្នុងឆ្នាំនេះ ក្រៅពីប្រកួតប្រជែងគ្នា ក្នុងរឿងអេក្រង់ កាមេរ៉ា ឬល្បឿនក្នុងការប្រើប្រាស់​ហើយ​នោះ រឿងសមត្ថភាព ក្នុងការការពារវត...

AirPower ឧបករណ៍សាកថ្មគ្មានខ្សែរបស់ Apple

ដោយ: ដួងច័ន្ទ 9 PM, Saturday, 17 Mar, 2018

AirPower គឺជាឧបករណ៍សាកថ្មប្រភេទ Pad គ្មានខ្សែ ផលិតឡើង ដើម្បីលុបបំបាត់ភាពស្មុគស្មាញនៃខ្សែសាកថ្ម សម្រាប់ទូរសព្ទ iPhone, Apple Watch និង AirPods។ ក្រុ...

ឧបករណ៍សាកថ្មគ្មានខ្សែថ្មីពី Mophie

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 04 Sep, 2018

ក្នុងសប្តាហ៍ថ្មីនេះ ក្រុមហ៊ុន Mophie បានប្រកាសអំពីផលិតផលសាកថ្មគ្មានខ្សែថ្មីចំនួន 4 ប្រភេទ។ ផលិតផលថ្មីៗទាំងនោះរួមមាន Charge Stream Vent Mount, Charg...

Tomnerb.Com - YouTube Channel