ចូលចិត្តទំនើប

កាមេរ៉ាទំហំយក្សនឹងបង្ហាញខ្លួនលើ Galaxy S10?

ដោយ: ដួងច័ន្ទ 8 AM, Saturday, 03 Nov, 2018

ជាមួយនឹងបន្ទះឈីបដែលកំពុងស្ថិតក្នុងដំណាក់កាលផលិត វានៅរងចាំតែពេលវេលាមកដល់ប៉ុណ្ណោះ មុនពេលក្រុមហ៊ុន Samsung វាយប្រហារនៅក្នុងទីផ្សាទូរសព្ទចល័តដែលមានសមត្ថភាពចាប់យករូបភាពដ៏ស្រស់ស្អាត ដែលនាពេលបច្ចុប្បន្ននេះទីផ្សានេះកំពុងត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Sony។
ក្រុមហ៊ុន Samsung បានបង្ហាញអំពីគំរូ Sensor មួយគូ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ដែលគំរូផលិតផលថ្មីត្រូវបានប៉ងថានឹងប្រើប្រាស់នៅលើ Multi-Camera Smartphone។ Sensor មួយមានទំហំ 48 megapixel ជាប្រភេទ Isocell Bright GM1 និងមួយផ្សេងទៀតមានទំហំ 32 megapixel ជាប្រភេទ Isocell Bright GD1។
ផលិតផលថ្មីទាំងពីរនេះមាន Pixel Pitch តែត្រឹម 0.8 micrometer ប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យ Samsung អាចបំពាក់ Resolution ដ៏អស្ចារ្យទៅក្នុងបន្ទះឈីប ដែលមានទំហំតូចល្មម សម្រាប់ប្រើប្រាស់នៅលើ Multi-Camera Smartphone ដោយមិនផ្តល់នូវរូបរាងដ៏ធំសម្បើមឡើយ។

ព្រមជាមួយគ្នានេះ ក្រុមហ៊ុន Samsung បានរៀបរាប់ថាបច្ចេកវិទ្យា Isocell Plus ជាបច្ចេកវិទ្យាដែលអនុញ្ញាតឱ្យអ្នកអាចថតរូបបានយ៉ាងស្រស់ស្អាត ទោះបីជាទំហំ Pixel តូចក្តី។ ហើយបើសិនជាអ្នកជ្រើសយក Resolution ទាប (12 និង 8 megapixel សម្រាប់ GM1 និង GD1) វានឹងនាំមកជូននូវបម្រែបម្រួលពន្លឺកម្រិតទាប សមមូលទៅនឹងទំហំ Pixel 4 ដង។ ជាទូទៅ ទំហំ Pixel កាន់តែធំ សមត្ថភាពកាមេរ៉ាកាន់តែល្អ នៅក្នុងលក្ខខណ្ឌពន្លឺទាប ដូច្នេះការកំណត់នេះនឹងផ្តល់ឱ្យអ្នកទាំងសមត្ថភាព Resolution និង Low Light Capability ស្ទើរតែដូចគ្នាទៅនឹងទូរសព្ទ Huawei P20 Pro។

មុខងារដទៃទៀត រួមមាន Real-Time High-Dynamic Range នៅក្នុង GD1 សម្រាប់ការផ្តល់នូវពណ៌កាន់តែស្រស់ស្អាត នៅក្នុងលក្ខខណ្ឌ High-Contrast ឬ Low Light និងមុខងារ Gyro-Based Electronic Image Stabilization។ នេះជាបច្ចេកវិទ្យាដែលត្រូវបានប្រើប្រាស់នៅលើទូរសព្ទ Google Pixel និង Essential ដែលប្រើប្រាស់សម្រាប់ជួយទប់លំនឹងការថតវីដេអូ ប៉ុន្តែនាពេលនេះវាត្រូវបានប្រើប្រាស់សម្រាប់ទប់លំនឹងរូបថតសន្លឹកវិញម្តង។

ក្រុមហ៊ុន Samsung និយាយថា Sensor ថ្មីនេះ អាចនឹងធ្វើដំណើរឆ្ពោះទៅរកការផលិតនៅក្នុងត្រីមាសទី 4 នៅក្នុងឆ្នាំនេះ បើសិនជាយើងពិនិត្យមើលលើប្រតិទិន គឺចំពេលនេះតែម្តង។ បើយើងធ្វើការពិចារណាទៅលើម៉ូដែលទូរសព្ទ Samsung Galaxy S10 ដែលអាចនឹងបង្ហាញវត្តមាននៅខែកុម្ភៈ ឆ្នាំក្រោយនេះ ដូចសព្វដង នេះអាចមានន័យថាវាជាឱកាសដ៏ល្អដែល Sensor ថ្មីនេះនឹងបង្ហាញវត្តមានផងដែរ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

តួនាទីដ៏សំខាន់នៃបច្ចេកវិទ្យា LG Inverter ក្នុងការបង្កើតនូវឧបករណ៍ ប្រើប្រាស់ក្នុងផ្ទះដ៏ល្អប្រសើរ

ដោយ: ទំនើប 9 AM, Wednesday, 18 Jul, 2018

ថ្ងៃអង្គារ ទី17 ខែកក្កដា ឆ្នាំ2018 នេះ ក្រុមហ៊ុន ជីហ្គៀ (G Gear)  និងក្រុមហ៊ុន LG Electronics បានរៀបចំកម្មវិធី LG Inverter 2018​ “Inverter កាន់តែប្...

ហាងលក់រថយន្តដ៏ទំនើប ដែលមានកម្ពស់ រហូតដល់ 46 ម៉ែត្រ

ដោយ: ដួងច័ន្ទ 8 PM, Friday, 19 May, 2017

ជួបប្រទះបញ្ហាទីតាំងមិនគ្រប់គ្រាន់ សម្រាប់តាំងរថយន្តស្ព័ររបស់គាត់ លោក Gary Hong ត្រូវបានទាក់ទាញដោយប្រអប់តាំងឡានបញ្ឈរ នៅពេលគាត់ដើរក្នុងហាងលក់សម្ភារៈល...

ជប៉ុន បង្ហាញរថភ្លើង ល្បឿនលឿនដូចកាំជ្រួចថ្មី

ដោយ: ដួងច័ន្ទ 5 PM, Thursday, 31 May, 2018

ប្រទេសជប៉ុនបានបង្ហាញ ពីគំរូរថភ្លើងថ្មី មានឈ្មោះថា Supreme ដែលជារថភ្លើងល្បឿនលឿនដូចកាំជ្រួច (ភាសាជប៉ុនហៅថា Shinkansen)។ រថភ្លើងថ្មីនេះមានល្បឿនលឿន 186...

Panasonic បញ្ចេញលក់ FireFox OS Smart TV

ដោយ: H2O 8 PM, Wednesday, 27 May, 2015

Panasonic បានដាក់លក់ Smart TV ដំណើរការដោយ FireFox OS ដើម្បីប្រកួតប្រជែងជាមួយ WebOS Smart TV របស់ LG និង Tizen OS Smart TV របស់ Samsung។ FireFox OS ...

Tomnerb.Com - YouTube Channel