ចូលចិត្តទំនើប

កាមេរ៉ាទំនើប តែមានរូបរាងចាស់គំរឹល

ដោយ: ដួងច័ន្ទ 8 PM, Saturday, 18 Nov, 2017

នេះជាយុគសម័យ Instant Camera។ Lomography មានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញមួយជា Toy Film Cameras បានផលិត Instant Camera ថ្មីមានឈ្មោះថា Lomo’Instant Square ដែលប្រើប្រាស់ហ្វីល Instax Square ថ្មីរបស់ Fujifilm។ វាជាកាមេរ៉ាថ្មីមួយគ្រឿង សក្តិសមបំផុតសម្រាប់អ្នកដែលធុញទ្រាន់នឹង Instagram និង Snapchat។
កាមេរ៉ាថ្មីនេះ ត្រូវបានដាក់ផ្សព្វផ្សាយនៅលើគេហទំព័រ Kickstater ដែលដើមឡើយធ្វើឱ្យគេងឿងឆ្ងល់ ជាខ្លាំង ព្រោះគេហទំព័រ Kickstater ជាកន្លែងស្វែងរកមូលធន សម្រាប់ផលិត តែក្រុមហ៊ុន Lomography មិនត្រូវការមូលធនទាំងនោះទេ។ ពួកគេត្រូវការស្វែងរកមតិយោបល់ពីក្នុងសង្គម ដូច្នេះក្រុមហ៊ុនអាចផលិតកាមេរ៉ាមួយគ្រឿង ដែលអតិថិជនត្រូវការយ៉ាងពិតប្រាកដ។
កាមេរ៉ា Instant Square គឺជាផលិតផលកាមេរ៉ាទីពីរ ប្រើប្រាស់ហ្វីលថត Instax Square របស់ Fujifilm។ កាមេរ៉ាដំបូងដែលគេប្រើប្រាស់ហ្វីលថតប្រភេទថ្មីនេះគឺ SQ-10 របស់ក្រុមហ៊ុន Fujifilm ផ្ទាល់។ មិនដូចហ្វីលប្រភេទ Instax Mini និង Wide Format របស់ Fujifilm មុនៗដែលជាប្រភេទហ្វីលមានស៊ុមរាងការ៉េ ជាប្រភេទរូបថតផ្តិតភ្លាមៗ ចំណែកហ្វីល Instax Square ជាប្រភេទហ្វីលថត មានទំហំរួមតូចជាងប្រភេទហ្វីល Polaroid Type-600។ កាមេរ៉ា SQ-10 ជាកាមេរ៉ាមានរាងមូល និងជាកាមេរ៉ាកូនកាត់ ដែលមានអេក្រង់ LCD នៅផ្នែកខាងក្រោយ មានរន្ធដោត Memory Card សម្រាប់រក្សាទុករូបថត Digital និង មានមុខងារបន្ថែម Filter និង Edit រូបភាព ចំណែកឯ Instant Square ជា Analog Instant Camera មិនមានលក្ខណៈកូនកាត់ដំបូង ប្រើប្រាស់ជាមួយ ហ្វីលប្រភេទថ្មីនេះ។

Lomography-old-fashion_technology_news_cambodia_tomnerb_03
កាមេរ៉ា SQ-10 ជាកាមេរ៉ាដ៏ល្អមួយ និងមិនមានកំហុសឆ្គងអ្វីទេ ប៉ុន្តែសម្រាប់រូបថតប្រភេទផ្តិតភ្លាមៗ គឺជាបទពិសោធន៍នៃការថតរូបបែប analog ដែលមិនអាចរំពឹងទុកបាន។ អ្នកនឹងមិនអាចដឹងទេថា អ្នកនឹងទទួលបានអ្វី ព្រោះមុខងារ Viewfinder មិនកំណត់ស៊ុមលើរូបថតឡើយ ហើយការ ជ្រៀតចូលនៃពន្លឺអាចជះឥទ្ធិពលខ្លាំងលើរូបថត ហើយវាជារឿងដ៏រីករាយមួយ ដែលអ្នកមិនអាចដឹងថា រូបភាពរបស់អ្នកនឹងចេញមកយ៉ាងដូចម្តេច។
ធៀបជាមួយនឹង SQ-10 កាមេរ៉ា Instant Square មានរូបរាង និងលក្ខណៈខុសប្លែកគ្នាជាច្រើន។ វាមានរាងជ្រុងដូចប្រអប់ និងមានរូបរាងបែប Retro ហាក់ដូចជារំលឹកអតីតកាលដ៏យូរលង់មកហើយ។
នៅលើកាមេរ៉ាមួយនេះ អ្នកនឹងអាចប្រើប្រាស់មុខងារ Instant Camera ជាច្រើនរួមមាន Built-in Flash, 10-Second Timer, Exposure Compensation, Bulb Mode សម្រាប់ Long Exposure និងកន្លែងសម្រាប់ដល់ Gel Filter ពីលើ Flash ដើម្បីបង្កើតជារូបថតបែប Artsy-Fartsy Filter។ បន្ថែមលើនេះ កាមេរ៉ាថ្មីមួយនេះរួមមានឧបករណ៍បញ្ជារ ដែលដាក់បង្កប់នៅក្នុងតួកាមេរ៉ា។ វាជាឧបករណ៍ដ៏មានអត្ថប្រយោជន៍ សម្រាប់ការថតរូបជាក្រុម។ អ្នកក៏អាចប្រើប្រាស់កាមេរ៉ានេះជាមួយហ្វីលថតប្រភេទ Instax Mini ផងដែរ។
កាលពីប៉ុន្មានឆ្នាំមុន Instant Camera មិនសូវមានប្រជាប្រិយភាពទេ ហើយបើសិនជាអ្នកប្រើប្រាស់កាមេរ៉ាប្រភេទនេះ មនុស្សនៅជុំវិញខ្លួនអ្នកនឹងគិតថា អ្នកជាមនុស្សចម្លែកខុសគេ ព្រោះមនុស្សជាច្រើនកំពុងនឹងចែករំលែករូបភាព នៅលើបណ្តាញទំនាក់ទំនងសង្គមដូចជា Instagram ជាដើម តែអ្នកបែរជាថតរូបផ្តិតចេញពីហ្វីលទៅវិញ។ ប៉ុន្តែបច្ចុប្បន្ននេះមនុស្សទាំងអស់បានយល់ពីតម្លៃនៃរូប ថតសន្លឹកទាំងនេះហើយ។ រូបថតសន្លឹកនិមួយៗមានលក្ខណៈពិសេសរៀងខ្លួន ព្រោះវាមានតែមួយ និងមិនអាចថតចម្លងបានទេ។ អ្នកអាចថតរូបមនុស្ស ទីតាំង ឬរូបភាពនានាបានជាលើកទីពីរ ប៉ុន្តែ ចំណុចពិសេសដ៏តូចមួយ នៅលើសន្លឹករូបថតនិមួយៗ ធ្វើឱ្យវាមានលក្ខណៈដើមមិនអាចមានពីរឡើយ។
វាពិតជារឿងដ៏រីករាយមួយ ដែលអាចមានរូបថតមួយសន្លឹក ដែលមានលក្ខណៈពិសេសខុសពីគេ។ វាផ្តល់តម្លៃដល់រូបថតសន្លឹកជាថ្មីម្តងទៀត ហើយ Instant Square បានរួមចំណែកនៅក្នុងផ្នែកដ៏ពិសេសនេះ ជាមួយនឹងការថតរូបថតបែប analog ដ៏ពិតប្រាកដ។

Lomography-old-fashion_technology_news_cambodia_tomnerb_02

Lomography-old-fashion_technology_news_cambodia_tomnerb_01

អត្ថបទអ្នកចង់អាន

ឆ្នាំ 2018 បច្ចេកវិទ្យាទូរទស្សន៍ និង Monitor មានអ្វីថ្មី?

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 27 Feb, 2018

ខណៈដែលផ្លាស់ប្តូរនៅក្នុងវិស័យបច្ចេកវិទ្យា ត្រូវបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ CES ហើយភាពស្រដៀងគ្នានៃបច្ចេកវិទ្យាទាំងនោះ ត្រូវបានថមថយបន្តិចម្តងៗ ក្នុ...

រថយន្ត Mazda MX-5 Miata RF ការរចនាម៉ូដដាស់វិញ្ញាណទាំងអស់ របស់អ្នក

ដោយ: ដួងច័ន្ទ 9 PM, Monday, 05 Jun, 2017

ថ្ងៃនេះគេហទំព័រ ទំនើប សូមនាំមិត្តអ្នកអានទាំងអស់ មកស្គាល់រថយន្តម៉ូដែលថ្មី Mazda MX-5 Miata RF ដែលជារថយន្តប្រភេទស្ព័រ ដ៏ទំនើប ទាន់សម័យ ទាក់ទាញជាមួយរូ...

កាបូប ស្រ្តីដ៏ឆ្លាតវៃជាងគេ លើពិភពលោក

ដោយ: ដួងច័ន្ទ 5 PM, Saturday, 27 May, 2017

អ្នករៀនភាសាកូរ៉េ ហើយចង់បង្កើនចំណេះផ្នែកពាក្យ ការបញ្ចេញសំឡេង វេយ្យាករណ៍ជាដើម ពេលនេះអ្នកមានជំនួយហើយ ព្រោះ install app ទៅក្នុងទូរស័ព្ទរបស់អ្នក Android...

JBL Pulse 3 សម្រាប់ពិធីជប់លៀង ដ៏រីករាយ

ដោយ: ដួងច័ន្ទ 11 PM, Sunday, 01 Oct, 2017

  ចង្កៀងបែប Lava គឺជាសម្ភារៈតុបតែងលម្អក្នុងគេហដ្ឋានដ៏មានប្រជាប្រិយភាពមួយនាពេលបច្ចុប្បន្ន ប៉ុន្តែបើសិនជាពន្លឺដ៏ភ្លឺចិញ្ចាចទាំងនោះអាចបញ្ចេញពន្លឺលោតតា...

Tomnerb.Com - YouTube Channel