ចូលចិត្តទំនើប

កាមេរ៉ាឌីជីថល Fujifilm X-T3 នឹងបើកដំណើរការក្នុងឆ្នាំនេះ

ដោយ: ភារុន 8 AM, Tuesday, 06 Nov, 2018

ដូចដែលអ្នកបានរំពឹងទុក ការប្រកួតប្រជែងរបស់ក្រុមហ៊ុនផលិតផលកាមេរ៉ាល្បីៗនៅលើពិភពលោកដូចជាក្រុមហ៊ុន Nikon ដែលបានឆ្លើយតបដោយធ្វើការឆ្លុះបញ្ចាំងនូវផលិតផលរបស់ខ្លួនដោយការប្រកាសនូវកាមេរ៉ា Z7 និង Z6 កាលពីចុងខែមុននេះ។ ឥឡូវនេះក្រុមហ៊ុនផលិតកាមេរ៉ាដ៏ល្បីមួយទៀតរបស់ជប៉ុនគឺក្រុមហ៊ុន Fujifilm ក៏បានប្រកាសពីផលិតផលកាមេរ៉ា ស៊េរីថ្មីរបស់ខ្លួនផងដែរ នោះគឺកាមេរ៉ា X-T3 ថ្មីដែលជាកាមេរ៉ាស្ថិតក្នុងកាមេរ៉ាស៊េរី X mirrorless ជំនាន់ទី 4 របស់ក្រុមហ៊ុនក្នុងរយះពេល 5 ឆ្នាំកន្លងមកនេះ។ កាមេរ៉ា Fujifilm X-T3 ត្រូវបានផលិតឡើងមានលក្ខណៈប្រសើរជាងកាមេរ៉ា X-T2 ។

ដំបូងកាមេរ៉ានេះត្រូវបានធ្វើឱ្យប្រសើរឡើងដោយធ្វើជា Silicon និងបន្ថែមលក្ខណៈពិសេសថ្មីៗដូចជា 26.1 Mp X-Trans CMOS Sensor ដែលមានសមត្ថភាពថតវីឌីអូ 4K នៅក្នុងល្បឿន 60 fps។ ប្រសិនបើកាន់កាមេរ៉ានេះនៅក្នុងដៃវាអាចដំណើរការជាមួយ X-Processor 4 ថ្មីដែលជា CPU quad-core ដែលមានល្បឿនលឿនជាងធម្មតា 3 ដង។ លើសពីនេះកាមេរ៉ានេះប្រើប្រព័ន្ធ AF ជាមួយនឹង 2.16 លាន Pixel គ្របដណ្តប់ជិត 100% នៃ Sensor នឹងអនុញ្ញាតឱ្យកាមេរ៉ាប្រើ PDAF ដែលអាចថតរូបបានល្អឥតខ្ចោះ ទោះបីស្ថិតក្នុងស្ថានភាពមានពន្លឺតិច និង មនុស្សកំពុងធ្វើចលនាក៏ដោយ។
ក្រុមហ៊ុន Fujifilm ក៏ឈានមួយជំហានថែមទៀតដោយការបង្កើតហ្គេមកម្សាន្តតាមរយះការផ្តល់ជូននូវលក្ខណៈពិសេសមួយដែលម្ចាស់កាមេរ៉ា X-T2 ចង់បាននោះគឺ Touch screen។ ខណៈពេលដែលកាមេរ៉ា X-T3 ថ្មីនេះមិនទាន់ចាត់ទុកថាមានកម្រិតស្តង់ដារទំនើបនៅឡើយទេជាមួយនឹងបន្ទះ LCD ទំហំ 1.04 លាន Dots ប៉ុន្តែយ៉ាងហោចណាស់វាក៏មានម៉ូនីទ័រអេឡិចត្រូនិច ពហុមុំ ដែលជាមធ្យបាយទី 2 ដើម្បីគ្រប់គ្រងកាមេរ៉ាផងដែរ។

ឥឡូវនេះកាមេរ៉ា X-T3 ថ្មីអាចតភ្ជាប់ដោយផ្ទាល់ទៅនឹងតួកាមេរ៉ា, កាសត្រចៀក, Microphone, និង មានរន្ធ HDMI ។ លើសពីនេះកាមេរ៉ាថ្មីនេះអាចបន្ថែមថ្មដែលមិនផ្តល់ភាពរំខានដល់អ្នកនៅពេលថតរូប។ កាមេរ៉ា X-T3 ថ្មីគ្រោងនឹងបើកដំណើរការនៅថ្ងៃទី 20 ខែ កញ្ញា ហើយចំពោះតម្លៃក្រុមហ៊ុនមិនទាន់កំណត់នៅឡើយទេ។ ប៉ុន្តែជាការរំពឹងទុក កាមេរ៉ាថ្មីនេះប្រហែលជាមានតម្លៃ $1,500 សម្រាប់តួកាមេរ៉ា និងតម្លៃ $1,900 ជាមួយការបន្ថែម Len ទំហំ 18-55 mm។

ប្រភព: slashgear ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

រវាងជ្រុញឈើ, ជ័រ និង កញ្ចក់ តើមួយណាដែលងាយស្រួលប្រើជាងគេ?

ដោយ: ភារុន 9 AM, Monday, 03 Dec, 2018

ជ្រុញគឺជាវត្ថុសំខាន់បំផុត នៅពេលកាត់ ហាន់ ចិញ្រ្ចាំ សាច់ ឬ បន្លែ ផ្សេងៗ សម្រាប់ចម្អិនម្ហូបអាហារ។ ដូច្នេះអ្នកត្រូវការ ជ្រុញដ៏ល្អមួយដែលផ្តល់ភាពងាយស្រួ...

LG Electronics បានបង្ហាញផលិតផលស៊េរីថ្មីឆ្នាំ 2016 ក្មុងកម្មវិធីជប់លៀងប្រចាំឆ្នាំ LG VIP Night

ដោយ: WangSang 12 AM, Wednesday, 13 Jul, 2016

កាលពី ថ្ងៃទី 7 ខែ កក្កដា ឆ្នាំ 2016 ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន G Gear ដែលជាក្រុមហ៊ុនដៃគូរយុទ្ធសាស្ត្រតែមួយគត់នៅក្នុងប្រទេសកម្ពុជា បានរៀ...

ក្រុមហ៊ុន Lenovo បង្ហាញពីក្តីអាឡោះអាល័យ ដោយសន្យាថានឹងនាំយក Motorola ត្រឡប់មកវិញ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 14 Mar, 2017

បន្ទាប់ពីបរាជ័យនៅក្នុងមុខជំនួញ ដែលបង្កឡើងដោយម្ចាស់ភាគហ៊ុន សញ្ជាតិចិននៅក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុន Lenovo នឹងនាំយកម៉ាកសញ្ញា Motorola ត្រឡប់មកវិញ។ យោងត...

Samsung បញ្ចេញផលិតផល Soundbar លំដាប់ខ្ពស់

ដោយ: ដួងច័ន្ទ 8 AM, Saturday, 18 Aug, 2018

នៅពេលក្រុមហ៊ុន​ Samsung ទិញយកក្រុមហ៊ុន Harman International Industries កាលពីឆ្នាំមុន វាជារឿងដែលគ្រប់គ្នាសុទ្ធតែស្មានដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ...

Tomnerb.Com - YouTube Channel