ចូលចិត្តទំនើប

កាបូប ស្រ្តីដ៏ឆ្លាតវៃជាងគេ លើពិភពលោក

ដោយ: ដួងច័ន្ទ 4 PM, Saturday, 27 May, 2017

ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអានទាំងអស់ ជាពិសេសមិត្តៗសុភាពនារី មកស្គាល់កាបូបស្ពាយជំនាន់ថ្មី ដែលបង្កប់នូវមុខងារដ៏ឆ្លាតវៃ នឹកស្មានមិនដល់។ នោះគឺកាបូប FYB London។ វាមានលក្ខណៈសម្បត្តិជាកាបូបយួរដៃបន្ថែមនូវភាពស្រស់ស្អាតឡូយឆាយ បន្ថែមជាមួយនឹងសមត្ថភាពដ៏ ឆ្លាតវៃ ដូចជាសាកថាមពលថ្ម ដល់ឧបករណ៍អេឡិចត្រូនិច ភ្ជាប់ប្រព័ន្ធ Bluetooth មុខងារស្កេនក្រយ៉ៅដៃការពារសុវត្ថិភាពជាដើម។ ដើម្បីស្វែងយល់កាន់តែស៊ីជម្រៅ សូមមកធ្វើការស្វែងយល់ទាំងអស់គ្នា។

សាកថាមពលថ្ម ដល់ឧបករណ៍អេឡិចត្រូនិច នៅពេលធ្វើដំណើរ

កាបូប FYB London Smart នេះត្រូវបានរចនាឡើង សម្រាប់បំពេញតម្រូវការថាមពលថ្មពេញមួយថ្ងៃ សម្រាប់ឧបករណ៍អេឡិចត្រូនិច ដូចជាទូរសព្ទដៃជាដើម។ កាបូបនេះមានបំពាក់ឧបករណ៍ Qi-Certified Wireless សម្រាប់សាកថ្មនៅក្នុងហោប៉ៅកាបូប។ ដោយគ្រាន់តែដាក់ទូរសព្ទក្នុងហោប៉ៅកាបូប នោះទូរសព្ទដៃរបស់អ្នក អាចទទួលបានថាមពលថ្មពេញមួយថ្ងៃ។ វាមានថាមពលរហូតដល់ 3000 mAh ដែលស្មើនឹងការសាកថ្មទូរសព្ទបីដង សមល្មមសម្រាប់ប្រើប្រាស់ពេញមួយថ្ងៃ។

ឧបករណ៍ភ្ជាប់ប្រព័ន្ធ Wireless

ទូរសព្ទដៃជាច្រើនមានភ្ជាប់ឧបករណ៍ Wireless រួចជាស្រេច ប៉ុន្តែសម្រាប់ទូរសព្ទដែលមិនមាន អ្នក គ្រាន់តែដោតខ្សែ FYB-Wireless Enabled Plug ទៅទូរសព្ទដៃរបស់អ្នក នោះអ្នកនឹងអាចប្រតិបត្តិ ការប្រព័ន្ធ Wireless បានហើយ។ ឧបករណ៍នេះផងដែរមានបំពាក់រន្ធសម្រាប់ទូរសព្ទ iPhone និង Android។ បន្ទាប់ពីភ្ជាប់រួចហើយ អ្នកអាចដាក់ទូរសព្ទក្នុងហោប៉ៅកាបូប ដែលរចនាឡើងមានទំហំ សមល្មមជាមួយទំហំទូរសព្ទភាគច្រើន។

ការភ្ជាប់ប្រព័ន្ធ Bluetooth

ភ្ជាប់កាបូបរបស់អ្នក ដើម្បីបើកសោរកាបូបដោយផ្ទាល់ពីទូរសព្ទដៃ។ ជាមួយប្រព័ន្ធ Bluetooth នេះ ផងដែរ អ្នកនឹងទទួលបានសុវត្ថិភាពបន្ថែម ដោយការផ្តល់សញ្ញាឱ្យអ្នកនៅពេលអ្នកស្ថិតនៅឆ្ងាយពី កាបូប។ មុខងារដ៏ឆ្លាតវៃនេះហៅថា Bluetooth Distance Alerts។ អ្នកមិនចាំបាច់បារម្ភពីការភ្លេច ភ្លាំងទៀតទេ។ ដោយគ្រាន់តែអ្នកដើរចេញពីកាបូប ឬមាននរណាម្នាក់ឆក់យកកាបូបទៅឆ្ងាយពីខ្លួន អ្នក នោះអ្នកនឹងទទួលបានសញ្ញាប្រាប់ដំណឹងពីកាបូប London Smart របស់អ្នក។

ចែកចេញជាថ្នាក់ដាច់ ដោយឡែក

កាបូបនេះ មានបែងចែកជាថ្នាក់ដាក់ដោយឡែកពីគ្នា សម្រាប់រក្សាទុកកុំព្យទ័រយួរដៃ Tablet។ កាបូប ផ្នែកខាងក្នុងមានទំហំធំទូលាយ និងបែងចែកជាផ្នែកដាច់ពីគ្នា ងាយស្រួលរៀបចំទុកដាក់ មិនចាំបាច់ចំណាយពេលច្រើនស្វែងរកវត្ថុដែលអ្នកត្រូវការ ដែលកត្តាទាំងនេះនាំឱ្យកាបូបនេះសក្តិសមជាមួយស្រ្តីជាអ្នកអាជីវកម្ម អ្នកជំនួញ និងអ្នកធ្វើការក្នុងការិយាល័យ។

ស្កេនក្រយ៉ៅដៃ ដើម្បីដោះសោរ

ប្រព័ន្ធសោTSA accepted Bio-metric Recognition ជាមុខងារការពារសុវត្ថិភាពកាបូបរបស់អ្នក ដែលវាកំណត់ដោយស្នាមក្រយ៉ៅដៃរបស់អ្នក។ ប្រព័ន្ធសោរដ៏ទំនើបនេះ អាចរក្សាទុកស្នាមក្រយ៉ៅដៃ 100 ប្រភេទខុសៗគ្នា មានភាពងាយស្រួល ឆាប់រហ័ស និងពុំចាំបាច់ប្រើកូនសោរ ឬលេខសំងាត់។

ការពារទិន្នន័យបុគ្គលជាមួយ RFID

ជាមួយនឹងការវិវត្តថ្មីនៃគម្របបិទបើកខាងមុខ អ្នកអាចធ្វើដំណើរឆ្លងកាត់កន្លែងត្រួតពិនិត្យក្នុងព្រលានយន្តហោះត្រឹមតែមួយប៉ព្រិចភ្នែក។ ដោយគ្រាន់តែប្រើដៃតែម្ខាង អ្នកអាចហូតយកលិខិតឆ្លង ដែន ឬឯកសារពាក់ព័ន្ធនានា បានយ៉ាងងាយស្រួល និងឆាប់រហ័ស។ ហើយជាមួយនឹងគម្រប RFID អ្នកអាចការពារទិន្នន័យបុគ្គលរបស់អ្នកបានទៀតផង។

ធ្វើពីស្បែកលំដាប់ខ្ពស់

កាបូបយួរដ៏ឆ្លាតវៃ និងផលិតពីស្បែក ដែលមានគុណភាពលំដាប់ខ្ពស់ពីក្រុមហ៊ុន FYB។ វាជាសម្ភារៈតុបតែងដ៏ទាន់សម័យសម្រាប់សុភាពនារី ដែលជោគជ័យក្នុងការងារ ឬអាជីវកម្ម។ កាបូបនេះមានពីរជម្រើសសម្រាប់ជ្រើសរើសគឺ៖ Smart Exclusive City Handbag ដែលមានទំហំ 13.5 inch និង Smart Exclusive Travel Tote ដែលមានទំហំ 15 inch។

ជាមួយកាបូបជំនាន់ថ្មី ដ៏អស្ចារ្យនេះអ្នកនឹងទទួលបានភាពងាយស្រួល និងសុវត្ថិភាពកាន់តែប្រសើរ ឡើង បូកផ្សំនឹងមុខងារដើមនៃកាបូប គឺភាពស្រស់ស្អាត និងស៊ីវិល័យ។

World-Smartest-Handbag-Tomnerb-03 World-Smartest-Handbag-Tomnerb-04

World-Smartest-Handbag-Tomnerb-02

អត្ថបទអ្នកចង់អាន

Action Camera កំពូលៗប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 10 PM, Monday, 23 Oct, 2017

Action Camera មិនដូចជា កាមេរ៉ាដទៃទេ។ វាផលិតឡើង សម្រាប់ភ្ជាប់ជាមួយមួកសុវត្ថិភាព ក្តាររំអិល រថយន្ត និងឧបករណ៍ដទៃទៀត ហើយកាមេរ៉ាប្រភេទនេះ មានទំហំតូច រឹង...

រថយន្តស្ព័រ Ferrari 812 ជារថយន្តល្បឿនលឿនបំផុត

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 22 Feb, 2017

បើសិនជាអ្នកឱ្យឈ្មោះ រថយន្តមួយគ្រឿងថា «លឿនបំផុត» (Superfast) វាគួរតែមានអំណះអំណាង មកបញ្ជាក់ពីសមត្ថភាពរបស់វា។ ប៉ុន្តែវាទំនងជាគ្មាននរណាម្នាក់នឹងគិតថារថ...

LG VIP Night 2018 កម្មវិធីជប់លៀងជួបជុំដៃគូរអាជីវកម្មដ៏ធំបំផុត និង ការបង្ហាញផលិតផលថ្មីៗ របស់ LG Electronics

ដោយ: ទំនើប 10 AM, Friday, 28 Sep, 2018

នៅល្ងាចថ្ងៃទី 27 ខែ កញ្ញា ឆ្នាំ 2018 នេះ ក្រុមហ៊ុន LG Electronics និងក្រុមហ៊ុន G Gear (ជីហ្គៀ) ដែលជាក្រុមហ៊ុនដៃគូរយុទ្ធសាស្រ្តតែមួយគត់នៅក្នុងប្រទេស...

Facebook ណែនាំកម្មវិធីថ្មីសម្រាប់ Messenger

ដោយ: ដួងច័ន្ទ 8 AM, Saturday, 22 Dec, 2018

ថ្ងៃនេះក្រុមហ៊ុន Facebook បានប្រកាសពីមុខងារកាមេរ៉ាថ្មីសម្រាប់កម្មវិធី Messenger។ មុខងារថ្មីនេះធ្វើការគាំទ្រដល់កម្មវិធីវីដេអូ Boomerang វិលជុំ ព្រមទ...

Tomnerb.Com - YouTube Channel