ចូលចិត្តទំនើប

កាក់ TrackR ភ្ជាប់ iPhone តាមរករបស់

ដោយ: ស. លីង 9 PM, Tuesday, 14 Feb, 2017

ឧបករណ៍តាមដានថ្មី បង្កើតដោយក្រុមហ៊ុន ក្នុងទីក្រុងកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក លោកអ្នកអាចយកមកជំនួស GPS System ដើមី្បតាមដានរថយន្ត និងទ្រព្យសម្បត្តិរបស់លោកអ្នក។

ជាការពិតណាស់! លោកអ្នកមួយចំនួនប្រាកដ ជាធ្លាប់មានបទពិសោធន៍ចតរថយន្ត ឬម៉ូតូ រួចក៏ដើរ ចេញទៅធ្វើកិច្ចការ។ ក្រោយចប់ការងារ ត្រឡប់មកកន្លែងចត ស្រាប់តែរកយានមិនឃើញ។

ម្ចាស់យានយន្តខ្លះ បានដាក់ឧបករណ៍តាមដាន ដើមី្បការពារពេលបាត់ នឹងឆែកមើលតាមប្រព័ន្ធស្វែងរក យានរបស់គាត់ទៅដល់ណា។ ប៉ុន្តែឧបករណ៍ទាំងនោះ មានតម្លៃថ្លៃណាស់ នាំឲ្យម្ចាស់យានមិនអាចប្រើគ្រប់គ្នាឡើយ។

នេះជាមូលហេតុមួយ ដែលក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិក សម្រេចផលិតឧបករណ៍តាមដាន TrackR ដែលមានរូបរាងតូចប៉ុនកាក់ និងមានតម្លៃធូរថ្លៃ ជាជំនួយដល់ម្ចាស់ទាំងឡាយ ការពារយានយន្តរបស់ពួកគាត់។

របៀបប្រើ TrackR

ងាយស្រួលណាស់! គ្រាន់តែ install TrackR app ទៅក្នុងទូរស័ព្ទ iPhone របស់អ្នក រួចដាក់វាភ្ជាប់ទៅវត្ថុ ដែលអ្នកចង់ការពារ គឺរួចស្រេច។

អត្ថប្រយោជន៍

TrackR អាចដាក់ជាមួយនឹងវត្ថុជាច្រើន ព្រោះវាមានរូបរាងតូច ងាយក្នុងការលាក់មិនឲ្យគេចាប់អារម្មណ៍។

អ្នកអាចដាក់ឧបករណ៍នេះ នៅក្នុងរថយន្ត ម៉ូតូ កាបូប កូនសោ ឬដាក់នឹងសត្វចិញ្ចឹម ដើមី្បតាមដានក្រែងលោវាដើរទៅណាផ្តេសផ្តាស។

ក្រៅពីតាមដានរបស់បាត់ហើយ TrackR នៅមានសមត្ថភាពមួយទៀត គឺស្វែងរកទីតាំងរបស់របស់។ ឧទាហរណ៍ អ្នកភ្លេចថារថយន្តរបស់អ្នកចត នៅត្រង់ណា អ្នកគ្រាន់តែបើក TrackR app ក្នុងទូរស័ព្ទ iPhone របស់អ្នក ហើយចុចលើ ‘lost item’ វានឹងបង្ហាញដល់អ្នកភ្លាមថា រថយន្តរបស់អ្នកនៅទីណា។ មិនត្រឹមតែរថយន្តទេ របស់ផ្សេងៗដែលអ្នកដាក់ TrackR គឺអ្នកអាចរកឃើញពេលអ្នកភ្លេច ពីទីតាំងរបស់នោះ។

TrackR ក៏អាចប្រើជាមួយកុំព្យូទ័រយួរដៃផងដែរ។ វាមានមុខពីរ ដែលលោកអ្នកអាចបិទភ្ជាប់មុខម្ខាង ទៅកុំព្យូទ័រយួរដៃរបស់អ្នក។

តម្លៃ និងកន្លែងលក់

TrackR មានតម្លៃត្រឹមតែ ២៩ US$។ បើលោកអ្នកមានចំណាប់អារម្មណ៍ គឺអាចទិញតាមគេហទំព័រក្រុមហ៊ុនផលិត TrackR ផ្ទាល់ ហើយក្រុមហ៊ុននឹងធ្វើការដឹកជញ្ជូន ដល់ទីតាំងរបស់លោកអ្នកមួយសប្តាហ៍ក្រោយ (ឬយូរជាងនេះ)។

យោបល់របស់ទំនើប

នេះជាឧបករណ៍ថ្មីស្រឡាងមួយ។ វាពិតជាមានសមត្ថភាព និងអត្ថប្រយោជន៍អស្ចារ្យមែន ប៉ុន្តែវាមិនទាន់មានការធានាអះអាងនៅឡើយទេ។ មួយទៀត ឧបករណ៍នេះលក់នៅសហរដ្ឋ ប្រសិនបើប្រជាជនខ្មែរចង់ទិញ គឺត្រូវទិញតាមអនឡាញ និងរង់ចាំ ដែលនេះមានហានិភ័យច្រើន។ ដូច្នេះទំនើបសូមណែនាំឲ្យលោកអ្នក ពិចារណាឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តជាវ។ នេះគឺជាព័ត៌មានសម្រាប់មិត្តអ្នកអានទាំងឡាយជ្រាបប៉ុណ្ណោះ។

បើមានព័ត៌មានបន្ថែមទាក់ទងនឹង TrackR ទំនើបនឹងផ្សាយជូនមិត្តអ្នកអានជាបន្ត៕

TrackR-01

TrackR-03

អត្ថបទអ្នកចង់អាន

SAMSUNG បញ្ចេញ Gear Fit2 និង កាសស្តាប់ឥតខ្សែ Gear IconX

ដោយ: ម៉ូនី 8 AM, Friday, 03 Jun, 2016

ក្រុមហ៊ុន SAMSUNG ទើបនឹង​បច្ចេញ​ឧបករណ៍ពាក់តាមខ្លួន​​ចំនួនពីរ​ទៀត​សម្រាម់ពាក់កណ្តាលឆ្នាំ 2016 នេះ ដែលមាន​នាឡិការតាមដានសុខភាពជំនាន់ទី2 នោះគឺ Gear Fit...

ជ្រលងកោងរបស់ LG OLED បានបង្ហាញនូវភាពភ្ញាក់ផ្អើល ក្នុងព្រឹត្តិការណ៏តាំងពិព័រណ៏គ្រឿងអេឡិចត្រូនិច​ CES 2018

ដោយ: ទំនើប 5 PM, Sunday, 28 Jan, 2018

បច្ចេកវិទ្យាអេក្រង់ LG OLED បានធ្វើអោយអថិតិជន និងអ្នកទស្សនានៅក្នុងព្រឹត្តិការណ៏ CES ភ្លឺភ្នែក នៅឯរដ្ឋឡាវេហ្រ្ហាស (Las Vegas) សហរដ្ឋអាមេរិច។ ឧត្តមភា...

Samsung ផលិតទូរសព្ទមានកាមេរ៉ា 4

ដោយ: ដួងច័ន្ទ 11 AM, Tuesday, 23 Oct, 2018

ក្រុមហ៊ុន Samsung ប្រហែលជាមិនបណ្តោយឱ្យទូរសព្ទ V40 របស់ LG ដែលមានកាមេរ៉ាដ៏សម្បូរបែប បន្តមានវត្តមាននៅក្នុងទីផ្សា ដោយមិនមានការប្រកួតប្រជែងឡើយ។ ព័ត៌មាន...

វិធីសាស្រ្តព្រីនចេញពី Chromebook

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 24 Apr, 2019

ខណៈដែល Chromebook របស់ Google សុទ្ធតែពាក់ព័ន្ធនឹងសេវាកម្ម Online ពេលខ្លះអ្នកត្រូវការវិធីសាស្រ្ត Printout បែបចាស់ដ៏ល្អមួយ ដើម្បីអមជាមួយដំណើរការការងា...

Tomnerb.Com - YouTube Channel