ចូលចិត្តទំនើប

កម្មវិធី Live Photo Wallpaper សម្រាប់ iPhone

ដោយ: ដួងច័ន្ទ 12 PM, Wednesday, 01 Nov, 2017

ទំនើប សូមណែនាំពីកម្មវិធីទូរសព្ទមួយ សម្រាប់បន្ថែមសោភណ្ឌភាពដល់អេក្រង់ទូរសព្ទរបស់អ្នក ជាមួយកម្មវិធី Live Photo Wallpaper ដែលនឹងធ្វើឱ្យទូរសព្ទរបស់អ្នកកាន់តែលេចធ្លោ។ កម្មវិធី Live Photo Wallpaper ខាងក្រោមល្អបំផុត សម្រាប់ប្រិយមិត្តរបស់ iPhone។
Live Wallpapers for Me
កម្មវិធី Live Photo Wallpaper មួយចំនួនមិនងាយស្រួល ក្នុងការប្រើប្រាស់ទេ។ កម្មវិធី Live Wallpaper for Me ក៏ស្ថិតនៅក្នុងចំណោមកម្មវិធីទាំងនោះដែរ។ វាមិនមានកម្មវិធីពេញលេញ ដែលតែងទាមទារ in-app purchase មានការរំខានពីការផ្សព្វផ្សាយពាណិជ្ជកម្ម និងពិបាកគ្រប់ គ្រង។ ប៉ុន្តែសូមទុកចំណុចអវិជ្ជមានទាំងនោះទៅម្ខាង ហើយពិនិត្យមើលចំណុចពិសេសរបស់កម្មវិធីនេះវិញ។ វាជាកម្មវិធីដែលផ្តល់នូវរូបភាពដ៏រស់រវើក នៅលើអេក្រង់ទូរសព្ទរបស់អ្នក។ កម្មវិធីនេះមានចែកចេញជាជម្រើសតូចៗទៀតដូចជា រូបសត្វ ភ្លើង ធម្មជាតិ កីឡា ជាដើម សម្រាប់ការប្រើប្រាស់មុខងារ Live Photo និងអាចចុចជ្រើសរើសរូបភាពកំពុងពេញនិយម។

The-best-live-wallpaper-apps-for-iphone_technology_news_cambodia_tomnerb-01
Live Wallpapers for iPhone 6s
ឈ្មោះរបស់វាហាក់ដូចជា ហួសសម័យសម្រាប់ការប្រើប្រាស់ ប៉ុន្តែវានៅតែជាកម្មវិធី Live Photo នាំ មុខគេមួយ។ កម្មវិធីនេះមានទំហំធំ និងជាទីកន្លែងប្រមូលផ្តុំរូបភាពដ៏ធំមួយ ដែលមិនមានគិតកម្រៃ ឡើយ។ ជាមួយរូបភាពមានចលនារាប់រយប្រភេទ ភាគច្រើនរូបភាពទាំងនេះកាត់យកពីវីដេអូសកម្ម ភាពពិតៗ។ រូបភាពផ្ទៃអេក្រង់របស់អ្នកកាន់តែរស់រវើកជាមួយប្រភេទ Live Wallpaper បែប Animated Themes និង Custom Dynamic Background។

The-best-live-wallpaper-apps-for-iphone_technology_news_cambodia_tomnerb-02

Live Wallpaper for iPhone 6s, 6s Plus & iLive Pro
វាអាចមានឈ្មោះស្រដៀងនឹងឈ្មោះកម្មវិធីខាងលើ ប៉ុន្តែវាជាកម្មវិធីផ្សេងគ្នា និងត្រូវបាន update កាលពីពេលថ្មីៗនេះ។ កម្មវិធីនេះជាឃ្លាំងបណ្តុំរូបភាព Live Photo ពីច្រើនប្រភេទរួមគ្នា ប៉ុន្តែសម្រាប់រូបភាពមួយចំនួន ដូចជា សត្វ ការអបអរសាទរ ភ្លើង ផ្កា អវកាស។ល។ បញ្ហាមួយតូចរបស់ កម្មវិធីនេះគឺ ការលោតចេញ Pop-Up ការផ្សាយពាណិជ្ជកម្ម។ កម្មវិធីនេះមានកម្រិតគុណភាពខ្ពស់ ផ្តល់ឱ្យរូបភាពដ៏ស្រស់ស្អាត និងមានភាពរលូន។ អ្នកអាចប្រើប្រាស់កម្មវិធី នៅក្នុងទូរសព្ទកាន់តែទូលំទូលាយ ដោយទទួលបានរូបភាពកាន់តែស្អាត និងទាក់ទាញ។

The-best-live-wallpaper-apps-for-iphone_technology_news_cambodia_tomnerb-03

អត្ថបទអ្នកចង់អាន

មាន App បកប្រែទាំង 3 នេះ ទៅដើរលេងនៅក្រៅប្រទេស លែងខ្លាចទៀតហើយ!

ដោយ: ភារុន 8 AM, Saturday, 29 Dec, 2018

កម្មវិធីបកប្រែ គឺពិតជាមានសារៈសំខាន់ណាស់ នៅពេលអ្នកធ្វើដំណើរទៅបរទេស ដែលមានភាសាខុសគ្នាពីភាសារបស់អ្នក ។ កម្មវិធីបកប្រែ អាចធ្វើឱ្យទំនាក់ទំនងរបស់អ្នកមានភ...

ឆាប់ៗនេះ! Chrome OS នឹងអនុញ្ញាតឱ្យអ្នកអាចភ្ជាប់ជាមួយនឹងទូរស័ព្ទ iPhone តាម រយៈ USB

ដោយ: ភារុន 9 AM, Wednesday, 10 Jul, 2019

នាពេលឆាប់ៗនេះ Chrome OS នឹងអាចភ្ជាប់ជាមួយនឹងទូរស័ព្ទ iPhone តាមរយៈ USB ដោយអនុញ្ញាតឱ្យត្រឹមតែទូរស័ព្ទរបស់ក្រុមហ៊ុន Apple ដើម្បីចែករំលែកការតភ្ជាប់ទិន...

រថយន្ត Mitsubishi គ្មានកញ្ចក់មានអ្វីពិសេស?

ដោយ: ដួងច័ន្ទ 6 PM, Monday, 22 Jan, 2018

តើអ្នកធ្លាប់លឺពីរថយន្ត គ្មានកញ្ចក់ ដែរឬទេ? វាប្រហែលជាអ្វីដែលថ្មី និងចម្លែកសម្រាប់អ្នក ហើយពិតជាធ្វើឱ្យអ្នកចង់ដឹង ពីរថយន្តប្រភេទនេះកាន់តែខ្លាំង។ នៅក្...

ក្រុមហ៊ុន LG ឈ្នះពានរង្វាន់កំពូលប្រចាំឆ្នាំ ពីស្ថាប័ន EISA ទៅលើបច្ចេកវិទ្យាសប្បនិមិ្មតចុងក្រោយបំផុត ដែលភ្ជាប់នៅក្នុងទូរទស្សន៍និងឧបករណ៍បំពងសំលេង

ដោយ: ទំនើប 9 AM, Saturday, 17 Aug, 2019

ការបន្តកំណត់ត្រាវែងឆ្ងាយនៃភាពជោគជ័យ ត្រូវបានសហការនិងទទួលស្គាល់ជាសាធារណៈពីអ្នកប្រើប្រាស់គ្រឿងអេឡិចត្រូនិចដ៏បំផុតក្នុងពិភពលោក ។ ទីក្រុងសេអ៊ូលថ្ងៃទី ១...

Tomnerb.Com - YouTube Channel