ចូលចិត្តទំនើប

កម្មវិធី Android សម្រាប់ក្មេងៗ

ដោយ: ដួងច័ន្ទ 9 PM, Monday, 15 Jan, 2018

ស្របពេលដែលបច្ចេកវិទ្យាមាន ការវិវត្តន៍ឥតឈប់ឈរ មាតាបិតាភាគច្រើនមានបំណងចង់ផ្តល់ Tablet ឱ្យទៅកូនៗរបស់ពួកគេ អនុញ្ញាតឱ្យក្មេងៗលេងកំសាន្តលើទូរសព្ទ Smartphone និងអនុញ្ញាតឱ្យពួកគេផ្សារភ្ជាប់ ជាមួយបច្ចេកវិទ្យាថ្មីៗ។ ប្រាកដណាស់បើសិនជាអ្នកចង់ឱ្យកូនៗរបស់អ្នកលេងកំសាន្តជាមួយបច្ចេកវិទ្យា ដូច្នេះអ្នកត្រូវជ្រើសយកកម្មវិធីណា ដែលសមស្របនឹងវ័យរបស់ពួកគេ ហើយអ្នកក៏មិនចាំបាច់បារម្ភនៅពេល ដែលពួកគេប្រើប្រាស់កម្មវិធីទាំងនោះទេ។ ចង់ដឹងថាមាន កម្មវិធីអ្វីខ្លះសមស្របនឹងកូនៗរបស់អ្នក សូមអានអត្ថបទខាងក្រោម។
ABC Kids
នេះជាកម្មវិធីអប់រំមួយសម្រាប់ក្មេងៗ។ វាផ្តោតសំខាន់លើការបញ្ចេញសម្លេង ការរៀនព្យញ្ជនៈ និងការរៀនសរសេរ។ ក្នុងនោះក៏មានការរៀនផ្គូផ្គងអក្សរ ការតំរៀបអក្សរតូច ធំ និងការរៀបពាក្យ។ ផ្ទៃនៃកម្មវិធីមានភាពលំបាកសម្រាប់ក្មេងៗ ក្នុងការចាកចេញពីកម្មវិធី។ នេះជាកម្មវិធីដែលផ្តល់នូវបទពិសោធន៍ដ៏សាមញ្ញ។ កម្មវិធីសិក្សានេះមិនមាន In-App Purchase មិនមានការផ្សាយពាណិជ្ជកម្ម និងទាញយកដោយឥតគិតថ្លៃ។

Android_app-game-for-kid_technology_news_cambodia_tomnerb-01

Amazon FreeTime
នេះជាកម្មវិធីដែលប្រមូលផ្តុំសៀវភៅ សម្រាប់កុមារប្រមាណជាង 10,000 ក្បាល កម្មវិធីទូរទស្សន៍ ភាពយន្ត និងមាតិកាផ្សេងៗជាច្រើនទៀត។ មាតាបិតាអាចកំណត់អាយុ ដើម្បីធានាថាកូនៗរបស់ពួកគេមើលឃើញតែកម្មវិធី ដែលសមស្របសម្រាប់ក្មេងៗ។ លើសពីនេះទៀត អាណាព្យាបាលក៏អាចកំណត់ម៉ោងសម្រាប់កម្មវិធីនិមួយៗ ដើម្បីការពារក្មេងៗលេងជ្រុលពេក។ នេះជាកម្មវិធីដែលធ្វើការបង់ថ្លៃប្រចាំខែ។

Android_app-game-for-kid_technology_news_cambodia_tomnerb-02

ColorMe
នេះជាកម្មវិធីសៀវភៅគូរគំនូរ ដ៏ពេញនិយមមួយ។ វាសក្តិសមសម្រាប់ក្មេងៗ និងមនុស្សវ័យជំទង់។ កម្មវិធីនេះមានច្រើនជាង 100 ទំព័រ ដែលបំបែកជាប្រភេទខុសគ្នាជាច្រើនជម្រើស។ ក្នុងនោះរួមមានសត្វ និងរូបក្បាច់ក្បូរជាច្រើនទៀត។ អ្នកផលិតកម្មវិធីក៏មានបន្ថែមមាតិកា ជាបន្តបន្ទាប់តាមរយៈការ update កម្មវិធី។ ការរចនា និងទំព័រមួយចំនួនមានភាពស្មុគស្មាញ មានន័យថាវាអាចនឹងមិនផ្តល់ភាពរីករាយ សម្រាប់ក្មេងៗទេ។ យ៉ាងណាមិញក៏នេះ ជាកម្មវិធីដ៏ល្អសម្រាប់ក្មេងៗ និងយុវវ័យ។ មាតិកាភាគច្រើនផ្តល់ជូនដោយឥតគិតដថ្លៃ ហើយអ្នកអាចទិញមាតិកាច្រើនទៀតតាមរយៈ In-App Purchase។

Android_app-game-for-kid_technology_news_cambodia_tomnerb-03
Coloring Book for Creative Kids
កម្មវិធីនេះមានលក្ខណៈងាយស្រួល ក្នុងការផាត់ពណ៌ជាង ColorMe។ វាមានជម្រើសពណ៌ និងជក់ខុសៗគ្នា ដែលទាក់ទាញចំណាប់អារម្មណ៍ពីក្មេងៗបានយ៉ាងច្រើន។ មាតិកាងាយៗ និងពណ៌ដ៏ភ្លឺចែងចាំងគឺជាចំណុចដ៏ប្រសើរ សម្រាប់ក្មេងៗលេងកំសាន្ត។ កម្មវិធីនេះមានរូបភាពផ្តល់ជូនដោយឥតគិតថ្លៃ សម្រាប់ការចាប់ផ្តើមដំបូង ហើយអ្នកអាចទិញបន្ថែមទៀតបាន។ នេះជាកម្មវិធីដ៏សាមញ្ញ តែផ្តល់ភាព រីករាយ និងដំណើរការដោយរលូន។

Android_app-game-for-kid_technology_news_cambodia_tomnerb-04
Google Play Books
នេះជាកម្មវិធីសៀវភៅ ដ៏សម្បូរបែបសម្រាប់ក្មេងៗ និងយុវវ័យ បន្ថែមជាមួយមាតិកាពិសេសដូចជា Comic Book ជាដើម។ ចំណុចដ៏ពិសេសនេះ កម្មវិធីនេះបំពាក់នូវមុខងារ អានអត្ថបទគ្រប់ប្រភេទ។ កម្មវិធីនេះជាកម្មវិធី E-reader ដ៏ល្អមួយ ជាមួយនឹងមាតិកាសម្រាប់ប្រើប្រាស់បានគ្រប់វ័យ។ កម្មវិធីនេះគឺមិនគិតថ្លៃទេ ប៉ុន្តែសៀវភៅមួយចំនួនត្រូវការបង់ថ្លៃដើម្បីអាន។

Android_app-game-for-kid_technology_news_cambodia_tomnerb-05
Intellijoy
នេះជាកម្មវិធីដែលមានកម្មវិធីតូចៗជាច្រើនទៀត សម្រាប់ជ្រើសរើស រួមមានកម្មវិធីអានសៀវភៅ រាប់តួលេខ រៀនពីរូបរាងនានា តន្រ្តី សត្វ puzzle និងកម្មវិធីអប់រំជាច្រើនទៀត។ កម្មវិធីភាគច្រើនមានការបង្ហាញល្អៗ និងឥតគិតថ្លៃ។ ចំណែកកម្មវិធីដែលគិតថ្លៃ ក៏មិនមានតម្លៃខ្ពស់ជាង $3 ដែរ។ នេះជាកម្មវិធីដ៏សម្បូរបែបមួយ ដែលមានកម្មវិធីអប់រំជាច្រើនសម្រាប់ក្មេងៗ ហើយវាក៏មាន In-App Purchase សម្រាប់ជួយអ្នកស្វែងរកហ្គេម និងកម្មវិធីដទៃទៀតជាច្រើន។

Android_app-game-for-kid_technology_news_cambodia_tomnerb-066
Kid Doodle
នេះជាកម្មវិធីគូរគំនូរ និងផាត់ពណ៌ ដែលក្មេងៗចូលចិត្តលេងកំសាន្ត។ វាមានពណ៌ប្រភេទ Neon នៅលើផ្ទាំងពណ៌ខ្មៅ។ ក្មេងៗអាចគូរ និងផាត់ពណ៌តាមចំណូលចិត្ត រក្សាទុក និងបង្កើតជា Slideshow សម្រាប់រូបគំនូររបស់ពួកគេ។ វាមានជម្រើសជក់ 24 ប្រភេទ រួមទាំងជម្រើសរូបភាពដ៏ពេញនិយម ដូចជាគូល័រទៀនជាដើម។ កម្មវិធីនេះឥតមានគិតថ្លៃទេ ហើយក៏មិនមាន In-App Purchase ដែរ។

Android_app-game-for-kid_technology_news_cambodia_tomnerb-07
Youtube Kids
នេះជាកម្មវិធីរបស់ Google ដែលញែកចេញពីកម្មវិធី Youtube សម្រាប់ក្មេងៗប្រើប្រាស់។ នេះជាកម្មវិធីដ៏ល្អមួយសម្រាប់មាតាបិតាជ្រើសរើស សម្រាប់កូនៗកំសាន្តជាមួយវីដេអូ ដែលសមស្របសម្រាប់ក្មេងៗ។

Android_app-game-for-kid_technology_news_cambodia_tomnerb-08

អត្ថបទអ្នកចង់អាន

Sony ដាក់ដំណើរការ Fortnite Cross-Play សម្រាប់ PS4

ដោយ: ដួងច័ន្ទ 11 AM, Tuesday, 23 Oct, 2018

នៅទីបំផុតក្រុមហ៊ុន Sony បានដាក់ដំណើរ Cross-Play សម្រាប់ហ្គេម Fortnite នៅថ្ងៃនេះ។ ក្រុមហ៊ុនផលិតម៉ាស៊ីនហ្គេម PlayStation 4 បានបិទមិនអនុញ្ញាតឱ្យដំណើរក...

តោះមកដឹង! តិចនិចកែប្រែរូបភាព Desktop ឱ្យសមស្របទៅនឹង Mac

ដោយ: ភារុន 10 AM, Sunday, 03 Mar, 2019

រូបភាព Desktop អាចធ្វើឱ្យយើងមានអារម្មណ៍កាន់តែល្អប្រសើរឡើង ជាពិសេសនៅពេលរូបភាពនេះ បានធ្វើការជាមួយនឹង Mac របស់អ្នកអស់ជាច្រើនម៉ោងថែមទៀត។ ម្យ៉ាងទៀតការកែ...

ហេតុផល ៤យ៉ាង ដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

ដោយ: ទំនើប 9 PM, Wednesday, 20 Jun, 2018

សន្សំសំចៃអគ្គីសនី ម៉ាស៊ីនបោក Smart Inverter របស់ក្រុមហ៊ុន LG ដំណើរដោយម៉ាស៊ីនដ៏ឈ្លាសវៃ Smart Inverter ដែលផ្តល់នូវការសន្សំសំចៃអគ្គីសនីខ្ពស់។ Invert...

ចាក់តន្រ្តីនៅលើ Apple Watch Series 3 ដោយគ្មានទូរសព្ទ

ដោយ: ដួងច័ន្ទ 10 PM, Monday, 05 Mar, 2018

នៅទីបញ្ចប់ ផលិតផលនាឡិកាដៃ Apple Watch Series 3 គឺជានាឡិកាដៃ ដែលមានសក្តានុពលពេញលេញ។ អ្នកក៏អាចប្រើប្រាស់ Smartwatch មួយគ្រឿងនេះជាមួយការចាក់តន្រ្តី តា...

Tomnerb.Com - YouTube Channel