ចូលចិត្តទំនើប

កម្មវិធីសិក្សាទាំង 10 នៅលើ Android

ដោយ: ដួងច័ន្ទ 11 PM, Saturday, 25 Nov, 2017

ការប្រើប្រាស់ទូរសព្ទ Smartphone ឬ Tablet សម្រាប់ការសិក្សាកំពុង មានសន្ទុះកើនឡើងជាលំដាប់។ ពួកវាជាឧបករណ៍ ដែលនៅជាប់នឹងខ្លួនអ្នកស្ទើរគ្រប់ពេល ដែលមានន័យថាអ្នកអាចសិក្សា បានគ្រប់ទីកន្លែង ហើយក៏មានប្រភពជាច្រើន សម្រាប់អ្នកជ្រើសរើសយកមកសិក្សា។ ដើម្បីបង្កើនចំណេះដឹង និងស្វ័យសិក្សាដ៏ឆ្លាតវៃ អ្នកអាចជ្រើសរើសយកកម្មវិធីណាមួយ ក្នុងចំណោមកម្មវិធីសិក្សានៅលើប្រព័ន្ធ Android ដែល ទំនើប នាំមកជូននៅក្នុងអត្ថបទខាងក្រោមនេះ។

Amazon Kindle
នេះជាកម្មវិធីសិក្សា ដ៏មានប្រជាប្រិយភាពមួយ។ វាផ្តល់នូវសេវាកម្មសៀវភៅអានជាច្រើន សម្រាប់ជា ការណែនាំ វិធីប្រើប្រាស់ ការជួយខ្លួនឯង សៀវភៅអត្ថបទសិក្សា។ល។ អ្នកអាចទិញ ទាញយក ឬអានសៀវភៅទាំងនោះបាន។ វាជាការសិក្សាបែបបូរាណ ប៉ុន្តែមនុស្សមួយចំនួនរីករាយជាមួយកម្មវិធី សិក្សាបែបនេះ។ សៀវភៅភាគច្រើនមានតម្លៃទាបជាងសម្ភារៈសិក្សាដទៃទៀត។ ឧបករណ៍របស់អ្នកក៏អាចរក្សាទុកទិន្នន័យសៀវភៅទាំងនោះ បានច្រើនគួរសមដែរ។ សម្រាប់អ្នកដែលមិនចូលចិត្តប្រើប្រាស់ Amazon Kindle មានជម្រើសដទៃទៀតដូចជា Google Play Books និង Nook ជាដើម។

top10-best-android-learning-app_technology_news_cambodia-01

Coursera
កម្មវិធីនេះប្រៀបបាននឹងសាលារៀន Online។ វាមានមេរៀន និងថ្នាក់សិក្សាជាច្រើន ដែលអ្នកអាច ជ្រើសរើសបាន។ មុខវិជ្ជានិមួយៗអប់រំអ្នក ពីប្រធានបទខុសៗគ្នា។ វាមានវគ្គសិក្សាច្រើនជាង 1,000វគ្គ រាប់ចាប់ពីគណិតវិទ្យា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ផងដែរ។ ថ្នាក់និមួយៗមានបែបបទបង្រៀន ការអាន និងវីដេអូពន្យល់ណែនាំ។ នៅពេលអ្នកបញ្ចប់វគ្គសិក្សាមួយ អ្នកនឹងទទួលបានវិញ្ញាបនបត្រ បញ្ជាក់មួយ។ វគ្គសិក្សាខ្លះមិនគិតថ្លៃ ហើយខ្លះទៀតទាមទារការចំណាយ។ នេះជាកម្មវិធីសិក្សាដែល រួមបញ្ចូលការសិក្សាបែបចាស់ និងទំនើប។

top10-best-android-learning-app_technology_news_cambodia-02

Duolingo
កម្មវិធីនេះចាប់ផ្តើមដំណើរការក្នុងឆ្នាំ 2014។ វាជាកម្មវិធីរៀនភាសា ដែលមានវិធីសាស្រ្តបង្រៀនដ៏សម្បូរបែប។ វាបង្រៀនភាសាដល់អ្នក ដោយប្រើវិធីសាស្រ្តគ្រលាស់អណ្តាត តាមរយៈហ្គេមតូចៗ។ មេរៀនកាន់តែពិបាកពេលអ្នកសិក្សាកាន់តែជ្រៅជ្រះ ប៉ុន្តែវានៅតែផ្តល់ភាពរីករាយដល់អ្នក។ កម្មវិធីនេះដំណើរការជាមួយភាសាជាច្រើនពាន់ភាសា។ ការសិក្សារយៈពេល 34 ម៉ោងនៅក្នុងកម្មវិធីនេះ ស្មើនឹងការសិក្សានៅក្នុងសាលាមួយត្រីមាស។ វាមិនមានគិតថ្លៃ សម្រាប់ការសិក្សាទេ ហើយក៏មិនមានការផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ។ វាជាកម្មវិធីសិក្សាដ៏ល្អមួយសម្រាប់កុមារ និងយុវវ័យ។ នៅពេលអ្នកបញ្ចប់ការសិក្សា អ្នកអាចសាកល្បងជាមួយកម្មវិធី Memrise និង Rosetta Stone សម្រាប់ការរៀនភាសាកាន់តែជ្រៅជ្រះ។

top10-best-android-learning-app_technology_news_cambodia-03

Khan Academy
កម្មវិធីនេះផ្តល់នូវការសិក្សា លើមុខវិជ្ជាមូលដ្ឋានមួយចំនួនដូចជា គណិតវិទ្យា វិទ្យាសាស្រ្ត រូបវិទ្យា សេដ្ឋកិច្ច និងមុខវិជ្ជាជាច្រើនទៀត។ កម្មវិធីនេះមានផ្ទុកវីដេអូច្រើនជាង 10,000 វីដេអូ ភ្ជាប់ជាមួយ មេរៀន និងវគ្គសិក្សា។ អ្នកអាចប្រើប្រាស់វា សម្រាប់ការសិក្សាពីគោលគំនិតថ្មី ឬដុសខាត់មេរៀនចាស់ឡើងវិញ។ វាជាកម្មវិធីដែលមិនមានគិតថ្លៃអ្វីទាំងអស់។

top10-best-android-learning-app_technology_news_cambodia-04

Lynda
នេះជាកម្មវិធីសិក្សាមួយផ្តោតខ្លាំងលើបច្ចេកវិទ្យា និងជំនាញការងារ។ វាមានឧបករណ៍សម្រាប់បង្រៀនអ្នកពីវិធីរៀបចំកូដ តាក់តែង និងបង្កើតគេហទំព័រ ការថតសម្លេងតន្រ្តី និងមុខជំនាញ Microsoft Office។ វាមានប្រសិទ្ធភាពខ្ពស់ តែក៏មានតម្លៃខ្ពស់ផងដែរ។ វាក៏មានវគ្គសិក្សាឥតគិតថ្លៃ ដែរ ប៉ុន្តែដើម្បីទទួលបានគ្រប់យ៉ាងអ្នកត្រូវចំណាយ $25 ក្នុងមួយខែ។ យ៉ាងណាក៏វានៅតែជាការចំណាយទាបជាងការចំណាយក្នុងសាលាដែរ។

top10-best-android-learning-app_technology_news_cambodia-05

Photomath
នេះជាកម្មវិធីសិក្សាផ្តោតសំខាន់ លើមុខវិជ្ជាគណិតវិទ្យា។ វាប្រើប្រាស់កាមេរ៉ា និងបច្ចេកវិទ្យា OCR ដើម្បីអានសមីកាដែលអ្នកបានសរសេរ បន្ទាប់មកចេញជាចម្លើយសម្រាប់អ្នក។ សំខាន់ជាងនេះ វាបង្ហាញពីដំណាក់កាលពីមួយទៅមួយ ដើម្បីទទួលបានចម្លើយ។ មនុស្សដែលមិនសូវពូកែលើមុខវិជ្ជា គណិត ពិតជាត្រូវការកម្មវិធីមួយនេះ។ Version ដែលមិនគិតថ្លៃផ្តល់ឱ្យអ្នក នូវមុខងារមូលដ្ឋាន។ សម្រាប់ Version កាន់តែខ្ពស់ នឹងផ្តល់ឱ្យអ្នកនូវដំណោះស្រាយ ជាដំណាក់កាលសម្រាប់ដោះស្រាយចំណោទសមីកា មានការពន្យល់កាន់តែក្បោះក្បាយ និងបន្ថែមប្រភពគណិតជាច្រើនទៀត។

top10-best-android-learning-app_technology_news_cambodia-06

SoloLearn
កម្មវិធីនេះផ្តល់នូវការបង្រៀនពីកម្មវិធីកុំព្យូទ័រ។ វាដំណើរការជាមួយភាសាគេហទំព័រដូចជា HTML, Java ឬ C++ និងកាន់តែពិសេសគឺ Python។ ភាសានិមួយៗមានកម្មវិធីរៀងខ្លួន ហើយកម្មវិធីទាំងនោះគឺមិនគិតថ្លៃទេ។

top10-best-android-learning-app_technology_news_cambodia-07

Udacity
កម្មវិធីមួយនេះស្រដៀងគ្នានឹងកម្មវិធី Lynda ដែរ ប៉ុន្តែវាខុសត្រង់ថាកម្មវិធី Udacity ផ្តោតលើ ជំនាញ ដែលការងារទាមទារ ដូចជាជំនាញបង្កើតកម្មវិធីកុំព្យូទ័រ App Development, Artificial Intelligence ការសិក្សាពីគ្រឿងម៉ាស៊ីន។ល។ វាមានវគ្គសិក្សាដោយឥតគិតថ្លៃ ប៉ុន្តែសម្រាប់ការសិក្សាជ្រៅជ្រះទាមទារការបង់ថ្លៃ។ វគ្គសិក្សានិមួយៗភ្ជាប់ជាមួយ Nano-Degree ដែលបង្ហាញអ្នកពីការបញ្ចប់វគ្គ។ ក្រុមហ៊ុន Google ក៏ធ្លាប់បានសហការជាមួយកម្មវិធីនេះ ដើម្បីរៀបចំវគ្គសិក្សាផងដែរ។

top10-best-android-learning-app_technology_news_cambodia-08
Udemy
វគ្គសិក្សាមួយនេះ ផ្តោតលើការសិក្សាលើជំនាញ។ វាមានមុខវិជ្ជាដូចជា Adobe Apps, Microsoft App ហើយអ្នកក៏អាចរៀនជំនាញផ្សេងៗដូចជា ការសន្ទនាជាសាធារណៈ ការចម្អិនម្ហូបអាហារ។ល។ កម្មវិធីនេះមានមុខជំនាញមួយចំនួនមិនគិតថ្លៃ ហើយមួយចំនួនក៏ទាមទារការបង់ថ្លៃផងដែរ សម្រាប់វគ្គកាន់តែស៊ីជម្រៅ។ វគ្គសិក្សាភាគច្រើន ភ្ជាប់ជាមួយនឹងវីដេអូបង្រៀន និងវីដេអូជាឧទាហរណ៍។

top10-best-android-learning-app_technology_news_cambodia-09
YouTube
នេះប្រហែលជាកម្មវិធីសិក្សាល្អជាងគេ។ វាមានផ្តល់កម្មវិធីជាច្រើន ដែលភាគច្រើនផ្តោតលើវីដេអូ Viral វីដេអូតន្រ្តី ព័ត៌មាន និងការកំសាន្តនានា។ ប៉ុន្តែអ្នកក៏អាចស្វែងរកការណែនាំលើការអនុវត្តនានានៅលើ YouTube បានដែរ ដែលរួមមានការប្តូរប្រេងរថយន្ត ស្វែងរកបញ្ហានៅលើកុំព្យូទ័រ និងមាន Channel បង្ហាត់បង្ហាញជាច្រើនទៀតផងដែរ។ អ្វីដែលអ្នកត្រូវចំណាយ គឺពេលវេលាទស្សនា ការផ្សាយពាណិជ្ជកម្មមួយ ឬពីរនាទីនៃវីដេអូនិមួយៗ។ ជម្រើសផ្សេងទៀតគឺ YouTube Red ដែល ត្រូវចំណាយ $9.99 ក្នុងមួយខែ ដែលមិនមានការផ្សាយពាណិជ្ជកម្ម ឬការរំខាននានាឡើង។

top10-best-android-learning-app_technology_news_cambodia-010

អត្ថបទអ្នកចង់អាន

ហេតុអ្វីបានជាកម្រិតនៃការបង្ហាញរូបភាពរបស់ទូរទស្សន៍ គឺជារឿងចាំបាច់ ដែលអ្នកត្រូវដឹង?

ដោយ: ទំនើប 1 PM, Wednesday, 11 Sep, 2019

«ដំណោះស្រាយគឺជារង្វាស់នៃសមត្ថភាព ក្នុងការបែងចែកកម្រិតរូបភាពលម្អិតមួយឧទាហរណ៍ សមត្ថភាពដើម្បីសម្គាល់ចំណុចនៅជាប់គ្នាពីរ នៅលើអេក្រង់ទូរទស្សន៍នោះផ្ទាល់»។...

កាសស្តាប់ AirPods នៅតែល្អជាងគេ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 06 Apr, 2019

តើអ្នកមានចាំទេ កាសស្តាប់ AirPods ធ្លាប់ត្រូវបានមនុស្សជាច្រើនសើចចំអក ដោយសារតែរូបរាងដ៏ចម្លែកខុសពីគេរបស់វា។ ប៉ុន្តែផលិតផលកាសស្តាប់នេះទទួលបានប្រជាប្រិយ...

Sony រួមគ្នាជាមួយក្រុមហ៊ុនថ្មីមួយ នឹងមានអ្វីថ្មី?

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 05 Mar, 2019

ក្រុមហ៊ុនកាមេរ៉ាបង្កើតថ្មីមួយ មានឈ្មោះថា Light ដែលមានកិត្តិស័ព្ទល្បីល្បាញលើផលិតផលកាមេរ៉ា Multi-Lens បានប្រកាសក្នុងថ្ងៃនេះថា ក្រុមហ៊ុនកំពុងធ្វើការសហ...

ទូរស័ព្ទ LG K10 ស៊េរី 2017 មានសមត្ថភាពថតសែលហ្វី បានរហូតដល់ទៅ120 ដឺក្រេ

ដោយ: ទំនើប 9 PM, Wednesday, 24 May, 2017

បច្នុប្បន្នបច្ចេកវិទ្យា កាន់តែមានភាពជឿនលឿនពីមួយជំនាន់ទៅមួយជំនាន់ ដែលធ្វើអោយមនុស្សទទួលបាននូវអ្វីថ្មីៗ និងប្លែកៗជាច្រើន។ យ៉ាងណាមិញបន្ទាប់ពីមានភាពស្ងប...

Tomnerb.Com - YouTube Channel