ចូលចិត្តទំនើប

កម្មវិធីប្រើប្រាស់ ឥតគិតថ្លៃរបស់ Android

ដោយ: ដួងច័ន្ទ 10 PM, Monday, 06 Nov, 2017

នៅលើ Google Play Store មានកម្មវិធីប្រើប្រាស់ជាច្រើន សម្រាប់អ្នកជ្រើសរើស។ វាអាចមានការលំបាក សម្រាប់អ្នកក្នុងការស្វែងរកកម្មវិធី ដែលអ្នកត្រូវការ។ នេះជាហេតុផលដែល ទំនើប រៀបចំអត្ថ បទមួយនេះឡើង ប្រមូលផ្តុំនូវរាល់កម្មវិធី សម្រាប់ប្រើប្រាស់លើប្រព័ន្ធ Android បែងចែកតាមប្រភេទ ខុសៗគ្នា ដែលអ្នកអាចទាញយកមកប្រើប្រាស់ដោយឥតគិតថ្លៃ។
កម្មវិធី Antivirus: Malwarebytes Anti-Malware
កម្មវិធីការពារការឆ្លងមេរោគ ដែលល្អបំផុតសម្រាប់អ្នក អាចនឹងអាស្រ័យលើការប្រើប្រាស់របស់អ្នក ជាកម្មវិធីប្រើប្រាស់តែមួយ ឬជាកម្មវិធីដែលប្រើប្រាស់ជាប្រព័ន្ធភ្ជាប់ជាមួយ អាជ្ញាប័ណ្ណសម្រាប់ប្រើប្រាស់លើ Desktop ផងដែរ។ ប៉ុន្តែមិនថាជម្រើសមួយណា បើសិនជាអ្នកចង់បានកម្មវិធីឥតគិតថ្លៃ មានប្រសិទ្ធភាពខ្ពស់ និងផ្តោតលើកម្មវិធី Anti-Malware នៅលើទូរសព្ទដៃ នោះកម្មវិធី Malwarebytes គឺជាកម្មវិធីដ៏ល្អបំផុត។ វាមានកម្មវិធី UI ដ៏សាមញ្ញ និងមិនមានមុខងារធំពេកនោះទេ។ វាផ្តោតសំខាន់លើការការពារឧបករណ៍របស់អ្នកពី Malware និងកំណត់អត្តសញ្ញាណជាក់លាក់ពាក់ព័ន្ធនឹងសុវត្ថិភាព និងឯកជនភាព។

best-free-android-apps-of-2017_technology_news_cambodia_tomnerb-01
កម្មវិធីតាមដានអាកាសធាតុ៖ Accuweather
កម្មវិធី Accuweather ជាកម្មវិធីព្យាករណ៍អាកាសធាតុដ៏ល្អមួយ ព្រោះវាមានជម្រើសព្យាករណ៍ឈានមុខគេ និងមានលក្ខណៈសាមញ្ញ មានប្រព័ន្ធ UI រៀបចំឡើងយ៉ាងល្អប្រសើរ។ មុខងារ Real Feel ផ្តល់នូវទិន្នន័យជាក់លាក់ អំពីអាកាសធាតុនៅខាងក្រៅ ដោយផ្តោតលើកត្តានានា ដូចជាខ្យល់ ជាដើម ជាជាងការបង្ហាញតារាងសីតុណ្ហភាព។ វាក៏មានការផ្តល់សញ្ញាអំពីភ្លៀង ដែលផ្តល់ឱ្យអ្នកនូវការប៉ាន់ប្រមាណពីពេលវេលា ដែលភ្លៀងនឹងមកដល់នាពេលខាងមុខ។ វាស្រដៀងនឹងកម្មវិធី Dark Sky ប៉ុន្តែវាមិនល្អដូច Dark Sky ទេ ប៉ុន្តែអ្នកអាចទាញយកវាដោយឥតគិតថ្លៃ។

best-free-android-apps-of-2017_technology_news_cambodia_tomnerb-02
កម្មវិធីប្រតិទិន៖ SolCalendar
សម្រាប់មនុស្សភាគច្រើន កម្មវិធី Google Calendar អាចនឹងផ្តល់នូវមុខងារគ្រប់គ្រាន់ និងងាយស្រួល ដែលអ្នកនឹងមិនត្រូវការកម្មវិធីដទៃទៀតទេ។ ប៉ុន្តែ បើសិនជាអ្នកមានចំណូលចិត្តក្នុងការផ្លាស់ ប្តូររូបភាព និងមុខងារបន្ថែមមួយចំនួនទៀត ក៏ដូចជាការទាញយកដោយឥតគិតថ្លៃ នោះកម្មវិធី SolCalendar គឺល្អគ្រប់គ្រាន់ សមនឹងតម្រូវការរបស់អ្នក។ វាផ្តល់នូវការរួមបញ្ចូលសេវាកម្មមួយ ចំនួនទៀត ដែលផ្តល់នូវតុល្យភាពមុខងារ និងភាពងាយស្រួលក្នុងការប្រើប្រាស់។ វាក៏មានបញ្ចូលនូវ ជម្រើសផ្សេងៗមួយចំនួនទៀតនៅលើ Widget លើអេក្រង់ Home ផងដែរ។

best-free-android-apps-of-2017_technology_news_cambodia_tomnerb-03
កម្មវិធីកត់ត្រា៖ Google Keep
Keep គឺជាកម្មវិធីផ្ទាល់របស់ Google មួយទៀត ដែលផ្តល់នូវមុខងារគ្រប់គ្រាន់ និងងាយស្រួលប្រើ ប្រាស់។ កម្មវិធីនេះក៏អាចប្រើប្រាស់នៅលើ Desktop ដោយមានលក្ខណៈសាមញ្ញ ដូចជាទាញយក ដោយឥតគិតថ្លៃ ផ្ទេរទិន្នន័យពីឧបករណ៍មួយទៅឧបករណ៍មួយទៀត ដោយស្វ័យប្រវត្តិ អាចប្រើប្រាស់ពណ៌កត់ចំណាំ អាចកំណត់ការក្រើនរំលឹក និងមុខងារជាច្រើនទៀត។ វាជួយអ្នករៀបរៀងតារាងសកម្មភាពបានដោយងាយស្រួល។

best-free-android-apps-of-2017_technology_news_cambodia_tomnerb-04
កម្មវិធីកែរូប៖ Snapseed
កម្មវិធីកែរូបដ៏ល្អចំនួនពីរ ធ្វើឱ្យអ្នកពិបាកក្នុងការសម្រេចចិត្ត ប៉ុន្តែពេលនេះ Snapseed បានយកឈ្នះ VSCO Cam ដែលជាគូប្រជែង។ វាមាន Filter ខុសៗគ្នាចំនួន 25 ប្រភេទ គាំទ្រជាមួយរូបភាពបែប JPG និង RAW DNG។ អ្នកអាចគ្រប់គ្រង Tone នៅលើរូបភាព និងមានឧបករណ៍កែរូប ជាច្រើនទៀតដូចជា Bokeh Blurs, Glow Effects ។ល។ ដែលជាឧបករណ៍ជំនួយងាយស្រួលប្រើប្រាស់ ហើយក៏មិនមានគិតថ្លៃផងដែរ។ នេះជាចំណុចដែលកម្មវិធី Snapseed អាចយកឈ្នះលើ VSCO ព្រោះកម្មវិធី VSCO មាន Filter មួយចំនួនដែលអ្នកត្រូវចំណាយប្រាក់ទិញ។

best-free-android-apps-of-2017_technology_news_cambodia_tomnerb-05

កម្មវិធីគ្រប់គ្រង Password: Lastpass
ការចងចាំពីព័ត៌មាន សម្រាប់ចូលទៅក្នុងកម្មវិធីណាមួយ ជាបញ្ហាដែលមនុស្សភាគច្រើនតែងជួបប្រទះ ព្រោះមនុស្សភាគច្រើនមានគណនេយ្យ Online ជាច្រើន ដើម្បីលេងកំសាន្ត និងប្រើប្រាស់។ Lastpass នឹងរក្សាទុកគ្រប់ Passwords របស់អ្នក ដូច្នេះអ្នកគ្រាន់តែត្រូវការ ចងចាំទិន្នន័យតែមួយ ដែលអ្នកត្រូវការដើម្បីដំណើរការកម្មវិធី Lastpass ប៉ុណ្ណោះ។ អ្វីដែលធ្វើឱ្យវាមានលក្ខណៈពិសេស គឺ កម្មវិធីនេះក៏ជាកម្មវិធី Password Generator បន្ថែមពីលើមុខងារគ្រប់គ្រង Password។ វាក៏អាចរក្សាទុកព័ត៌មានកាតឥណទានរបស់អ្នក បានផងដែរ។

best-free-android-apps-of-2017_technology_news_cambodia_tomnerb-06

អត្ថបទអ្នកចង់អាន

ណែនាំ Mouse Pad ថ្មី ពី Asus

ដោយ: ដួងច័ន្ទ 3 PM, Tuesday, 10 Jul, 2018

ROG Balteus គឺជា Mousing Surface ជំនាន់ថ្មីចុងក្រោយបង្អស់របស់ក្រុមហ៊ុន Asus។ វាជាស្នាដៃដ៏ប្រណិតនៃបច្ចេកវិទ្យា ដែលផលិតឡើងមានសមត្ថភាពខ្ពស់ លើសពី Mo...

រថយន្តចាស់កាលពី 15 ឆ្នាំមុន នៅតែមានប្រជាប្រិយ

ដោយ: ដួងច័ន្ទ 9 PM, Sunday, 14 Jan, 2018

នៅពេលអ្នកទិញរថយន្តថ្មីមួយគ្រឿង ជាទូទៅអ្នកតែងមានបំណងប្រាថ្នាធំមួយ គឺអ្នកចង់ប្រើប្រាស់ វាឱ្យបានយូរ។ បើសិនជាអ្នកចេះថែរក្សាបានល្អ អ្នកអាចប្រើប្រាស់រថយន...

Samsung បេ្តជា្ញចំណាយរាប់ពាន់លានដុល្លារសម្រាប់បច្ចេកវិទ្យាថ្មីៗ

ដោយ: ដួងច័ន្ទ 8 AM, Friday, 17 Aug, 2018

ដោយសារភាពជោគជ័យនៃផលិតផលទូរសព្ទ Smartphone ទូរទស្សន៍ សម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន ជាពិសេសផលិតផលបន្ទះឈីប ធ្វើឱ្យក្រុមហ៊ុន Samsung នាពេលនេះកំពុងអង្...

Gadget ឡូយៗ សម្រាប់ប្រើប្រាស់ ក្នុងការិយាល័យ

ដោយ: ដួងច័ន្ទ 11 PM, Wednesday, 22 Nov, 2017

ការិយាល័យធ្វើការជាកន្លែង ដែលប្រមូលផ្តុំដោយភាពស្មុគស្មាញ ប៉ុន្តែជាកន្លែងមួយដែលយើងត្រូវប្រមូលផ្តុំអារម្មណ៍ឱ្យបានមូលល្អ ដើម្បីបំពេញការងារបានដោយជោគជ័យ។...

Tomnerb.Com - YouTube Channel