ចូលចិត្តទំនើប

កម្មវិធីថ្មី! 3D Photo នៅលើ Facebook

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 17 Oct, 2018

កាលពីខែឧសភាកន្លងទៅ ក្នុងអំឡុងពេលសន្និបាត F8 ក្រុមហ៊ុន Facebook បានប្រកាសថាក្រុមហ៊ុនបាននឹងកំពុងដំណើរការនៅលមុខងារមួយ ដែលអាចនាំយករូបភាព 2D ធម្មតា និងធ្វើឱ្យវាមានលក្ខណៈដូចជារូបភាព 3D នៅពេលវាត្រូវបាន Post នៅក្នុង News Feed។

នាពេលនេះ ក្រុមហ៊ុនកំពុងចាប់ផ្តើមដំណើរការកម្មវិធី 3D Photos សម្រាប់អ្នកប្រើប្រាស់គ្រប់រូប ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចនាំយករូបភាពនានាឱ្យកាន់តែរស់រវើក ជាមួយនឹង Depth និង ចលនា។

អ្វីដែលអ្នកគួរធ្វើគឺថតយករូបភាពក្នុងទម្រង់ Portrait ហើយបន្ទាប់មកចាប់ផ្តើមបង្កើត Post ថ្មីមួយនៅលើ Facebook។ បន្ទាប់មកចុចនៅលើរូបសញ្ញា Menu នៅជ្រុងខាងលើផ្នែកខាងស្តាំនៃអេក្រង់របស់អ្នក និងជ្រើសយក 3D Photo ហើយវានឹងនាំអ្នកទៅកាន់សំណុំរូបថត Portrait នៅក្នុងទូរសព្ទរបស់អ្នក។ នៅពេលអ្នកជ្រើសយករូបថតណាមួយដែលអ្នកពេញចិត្ត អ្នកគ្រាន់តែ Post វាដូចធម្មតា បន្ថែម Caption និងចែករំលែកវានៅក្នុង Feed របស់អ្នកជាការស្រេច។

អ្នកអាចទស្សនាទម្រង់ 3D Photos នៅក្នុងវីដេអូខាងក្រោមនេះ ហើយអ្នកក៏អាចទស្សនាវានៅក្នុង News Feed ផងដែរ ដោយប្រើប្រាស់ VR ជាមួយ Oculus Go ឬ Oculus Rift។

ក្រុមហ៊ុន Facebook ណែនាំឱ្យប្រើប្រាស់រូបថតដែលមាន Multiple Layers of Depth ដោយសារវាមានពណ៌ Contrasting ទៅនឹង Background និងដោយសារវាមាន Solid Edges និង Texture។ ជាមួយនឹងកត្តារូបថតទាំងនេះ នឹងធ្វើឱ្យរូបភាពរបស់អ្នកលចធ្លោកាន់តែច្បាស់ ផុសចេញពី Background ដែលអនុញ្ញាតឱ្យវាមានលក្ខណៈកាន់តែដូចនឹងរូបភាព 3D។

សមត្ថភាពបង្កើត 3D Photos ត្រូវបានដាក់ឱ្យដំណើរការចាប់ពីពេលនេះតទៅហើយ ហើយវាគួរតែអាចបានទៅដល់ដៃអ្នកប្រើប្រាស់គ្រប់រូបនាសប្តាហ៍បន្តបន្ទាប់។ ប៉ុន្តែអ្នកប្រើប្រាស់គ្រប់រូបអាចទស្សនា និងមើលឃើញរូបភាព 3D ចាប់ពីថ្ងៃនេះតទៅហើយ៕

អត្ថបទអ្នកចង់អាន

កំហុសទាំង 7 ត្រូវបង្ការក្នុងការបើកបររថយន្តលេខអូតូ

ដោយ: ដួងច័ន្ទ 9 AM, Friday, 10 Aug, 2018

ទោះបីជារថយន្តប្រើប្រាស់លេខអូតូ ផ្តល់នូវការបើកបរដោយសុវត្ថិភាពយ៉ាងណាក្តី អ្នកត្រូវជៀសវាងប្រការមួយចំនួននៅពេលធ្វើការបញ្ជារចង្កូតរថយន្ត។ នៅក្នុងអត្ថបទខ...

iPhone ចេញលក់ទូរសព្ទស៊ីម 2?

ដោយ: ដួងច័ន្ទ 9 AM, Thursday, 02 Aug, 2018

ព័ត៌មានចចាមអារាមទាក់ទងនឹងទូរសព្ទ iPhone ស៊ីម 2 បានលេចឡើងជាលើកដំបូងកាលពីដើមឆ្នាំនេះ ហើយនៅពេលនេះ ក្រុមហ៊ុន Apple បានបញ្ចេញកម្មវិធី iOS 12 ថ្មី ដែលក...

Ressence Type 2 ការរួមគ្នានៃនាឡិកាមេកានិច និង Smartwatch

ដោយ: ដួងច័ន្ទ 10 AM, Sunday, 21 Jan, 2018

ក្រុមហ៊ុនផលិតនាឡិកាដៃលំដាប់ខ្ពស់ Ressence ផលិតបានគំរូនាឡិកាដៃថ្មី ដែលក្រុមហ៊ុនបាន អួតបង្ហាញនៅក្នុងព្រឹត្តិការណ៍ SIHH 2018 Watch Show។ គំរូនាឡិកាដៃថ...

កុំព្យូទ័រយួរដៃ Yoga ពី Lenovo ទទួលបាន Intel ជំនាន់ទី10 និងប្រព័ន្ធ AI ដ៏ឆ្លាតវៃ

ដោយ: ភារុន 9 AM, Monday, 09 Sep, 2019

ក្រុមហ៊ុន Lenovo កំពុងចូលរួមជាមួយនឹងក្រុមហ៊ុន Dell និង Acer ក្នុងការធ្វើឱ្យប្រសើរឡើងនូវផលិតផលកុំព្យូទ័ររបស់ខ្លួន នោះគឺការបំពាក់ CPUs: Intel ជំនាន់ទ...

Tomnerb.Com - YouTube Channel