ចូលចិត្តទំនើប

កម្មវិធីថ្មីរបស់ Google ជួយឱ្យរូបភាពកាន់តែស្អាត

ដោយ: ដួងច័ន្ទ 4 PM, Friday, 30 Nov, 2018

ក្រៅពីការរឹតបណ្តឹងសុវត្ថិភាពនៅលើគេហទំព័រក្លែងបន្លំនានា ក្រុមហ៊ុន Google ក៏បាននឹងកំពុងសម្លឹងរកមើលឱកាសធ្វើឱ្យគេហទំព័រដំណើរការកាន់តែលឿន ដោយធ្វើការប្រយុទ្ធជាមួយរូបភាពដែលមានភាពទើសទែង។ ជំហានថ្មីនេះទទួលបានការសាទរជាច្រើនពីអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណេតពីគ្រប់ទីកន្លែង។
Google Chrome Labs បានរចនាឧបករណ៍នៅលើគេហទំព័រថ្មី ដែលមានឈ្មោះថា Squoosh ដែលអនុញ្ញាតឱ្យ Developer អាច Compress និង Reformat រូបភាពបាន។ កម្មវិធីនេះចុចនៅលើ WebAssembly ដើម្បីធ្វើការកែលម្អរូបភាពបានយ៉ាងលឿន ដោយប្រើប្រាស់ Codecs ជាច្រើនប្រភេទ ហើយនឹងមាននៅលើគ្រប់ Browser ទាំងអស់។

អ្នកអាចចូលទៅប្រើប្រាស់ Squoosh Online តាមរយៈគេហទំព័រកម្រិតស្រាលរបស់វា ហើយនៅពេលវាបញ្ចប់ វាក៏អាចដំណើរការ Offline នៅក្នុង Browser បានដែរ។ ចំពោះកម្មវិធី Web-Based គឺជាការប្រើប្រាស់កម្មវិធីដោយផ្ទាល់។ វាគាំទ្រជាមួយ Web Format ជាច្រើន រួមមាន JPG, MozJPED, WebP និង PNG។

វាក៏បង្ហាញប្រាប់អ្នកនូវ Visual ប្រភេទ 1:1 ធៀបទៅនឹងរូបភាពដើម និងរូបភាព Compressed រួច ដើម្បីជួយបង្ហាញអ្នកអំពីភាពខុសគ្នានៃរូបភាពទាំងពីរ។ នៅពេលអ្នកបញ្ចប់ការកែរូប អ្នកគ្រាន់តែចុចលើ Download ដើម្បី Save រូបភាពនោះ។ Squoosh គឺជាឧបករណ៍ប្រភេទ Open-Source ដូច្នេះបើសិនជាអ្នកមានចំណាប់អារម្មណ៍នៅក្នុងកម្មវិធីនេះ អ្នកអាចទទួលបាន Code របស់វានៅលើ GitHub។
អ្នកប្រើប្រាស់ Google មួយរូបមានឈ្មោះថា Jake Archibald បានរៀបរាប់ប្រាប់គេហទំព័រ Engadget ថាកម្មវិធីថ្មីនេះមានមុខងារមួយចំនួនដែលដំណើរការតែនៅលើ Firefox និង Safari ប៉ុណ្ណោះ។ គាត់បានបញ្ជាក់ថា «យើងបានបង្ហាញនូវគ្រប់ Encoder ទាំងអ្នកដែល Browser មាន ហើយ Firefox ដំណើរការ Encoding ទៅជា BMP ចំណែក Safari ប្រែក្លាយ Encoding ទៅជា OS ដូច្នេះវាអាច Encode រូបភាពប្រភេទ JPEG2000, TIFF, BMP, PDF, GIF។ ប៉ុន្តែ Chrome មិនមានមុខងារទាំងនេះទេ»។

ទោះបី Google មានបញ្ហាលើពេលវេលានៃការដំណើរការគេហទំព័រនានា ក៏ក្រុមហ៊ុននឹងមិនបាត់បង់ចំនួនអ្នកប្រើប្រាស់ច្រើនពេកដែរ។ ព្រមជាមួយគ្នានេះ ក្រុមហ៊ុន Google ក៏មានគម្រោងដាក់ដំណើរការកម្មវិធី Fast-Loading សម្រាប់គេហទំព័រនៅលើទូរសព្ទដៃ ឱ្យប្រែក្លាយជាគេហទំព័រស្តង់ដា។ គម្រោងនេះត្រូវបានរំពឹងថាក្រុមហ៊ុនអាចពង្រីកសក្តានុភាពកាន់តែធំទៅលើគេហទំព័ររបស់ខ្លួន និងនាំយកគេហទំព័រទាំងស្រុងទៅក្នុងការពាររបស់ក្រុមហ៊ុន។ ការលុបបំបាត់បញ្ហាលើរូបភាពធំៗ ក៏ជាផ្នែកនៃគម្រោងដ៏ធំនេះដែរ៕

អត្ថបទអ្នកចង់អាន

គ្រប់យ៉ាងដែលអ្នកគួរដឹងពី Sony Xperia XZ4

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

ទូរសព្ទ Sony Xperia XZ2 បានក្លាយជាចំណុចផ្លាស់ប្តូរថ្មីសម្រាប់ក្រុមហ៊ុន Sony ដែលទូរសព្ទនេះត្រូវបានបញ្ចេញលក់ក្នុងទម្រង់ជារូបរាងទូរសព្ទចាស់ មិនទាន់សម័...

រថភ្លើង ដើរដោយថាមពល Hydrogen ដំបូងបង្អស់នៅលើពិភពលោក បានដាក់ឱ្យសាកល្បង នៅប្រទេសអាល្លឺម៉ង់

ដោយ: ដួងច័ន្ទ 10 PM, Thursday, 23 Mar, 2017

បង្កើតឡើងដោយក្រុមហ៊ុន Alstom រថភ្លើងដែលមានឈ្មោះថា Coradia iLint បានបញ្ចប់ការសាកល្បងរត់លើផ្លូវសាកល្បង ដែលច្នៃឡើងយ៉ាងពិសេស នៅក្នុងទីក្រុង Salzgitter ...

5 ឆ្នាំទៀត Apple នឹងចេញលក់ រថយន្តអគ្គិសនី

ដោយ: ដាលីស 7 PM, Sunday, 21 Jun, 2015

Apple ក្រុមហ៊ុន IT ដ៏ធំបំផុតរបស់អាមេរិក បានប្រកាសផែនការ ក្នុងការបង្ហាញរថយន្ត Electronic car នៅឆ្នាំ​ 2020 និងបន្ទាប់ពីនេះទៅគេសង្កេតឃើញថា Apple នឹងច...

SAMSUNG បញ្ចេញ Gear Fit2 និង កាសស្តាប់ឥតខ្សែ Gear IconX

ដោយ: ម៉ូនី 8 AM, Friday, 03 Jun, 2016

ក្រុមហ៊ុន SAMSUNG ទើបនឹង​បច្ចេញ​ឧបករណ៍ពាក់តាមខ្លួន​​ចំនួនពីរ​ទៀត​សម្រាម់ពាក់កណ្តាលឆ្នាំ 2016 នេះ ដែលមាន​នាឡិការតាមដានសុខភាពជំនាន់ទី2 នោះគឺ Gear Fit...

Tomnerb.Com - YouTube Channel