ចូលចិត្តទំនើប

កញ្ចក់ថតរូប Selfie ថតភ្លាមដាក់បង្អួត នៅលើបណ្តាញសង្គមភ្លែត

ដោយ: ដាលីស 1 PM, Saturday, 30 May, 2015

ថ្ងៃនេះ យើងមាន Gadget ល្អៗ ដែលប្រើសម្រាប់ជួយឱ្យការថត Selfie របស់យើងចេញឱ្យ​មកស្រស់​ស្អាត​មកជម្រាប​ជូន។

iStrategy Labs ជាបច្ចេកទេសមួយនៅក្នុង Digital Agency បានធ្វើការអភិវឌ្ឍន៍ផ្ទាំងកញ្ចក់ថតរូបមួយ​ដែលមាន​ឈ្មោះ​ថា S.E.L.F.I.E (Self Enhancing Live Feed Engine) ឡើង ដោយផ្នែកខាងក្រោយរបស់ ផ្ទាំង​កញ្ចក់មានការបំពាក់ Arduin ផ្ទុក​សហ្វ​​វែរ៍កត់​ចំណាំផ្ទៃមុខអ្នកថតទុក ហើយការប្រើប្រាស់ក៏មិនពិបាកដែរ គ្រាន់​តែ​យើងឈរនៅពីមុខផ្ទាំងកញ្ចក់ ហើយ​ញញឹមដាក់ ប្រព័ន្ធត្រួតចាប់ផ្ទៃមុខនឹងបញ្ជាក់ថា យើងជានរណា បន្ទាប់ពី​នោះ​ភ្លើង LED រាប់ថយក្រោយនឹងចាប់ផ្តើមធ្វើការ។ នៅ​ពេលកាមេរ៉ា​ធ្វើ​ការថតរូប ភ្លើងហ្វ្លាស់នឹងភ្លឺឡើង​ភ្លែត ដើម្បីផ្តិតយករូប ហើយបន្ទាប់ពីនោះ ប្រព័ន្ធក៏នឹងធ្វើការ Share រូបភាព​របស់យើង​ទៅ​លើ​​ធ្វីតធើរ៍​ដោយ​ស្វ័យ​ប្រវត្តិ។

តិចណូឡូជី ដែលប្រើក្នុងការអភិវឌ្ឍផ្ទាំងកញ្ចក់ថតរូបនេះ ក៏គ្មានអ្វីច្រើនដែរ ប្រើតែ MacMini មួយគ្រឿង បំពាក់សហ្វវែរ៍កត់ចំណាំផ្ទៃមុខ និងបន្ថែមកាមេរ៉ាចូលទៅមួយទៀតប៉ុណ្ណោះ។ ចំណែកឯភ្លើង LED នោះនឹង​បញ្ជា​ដោយ Arduino microcontroller ដើម្បីឱ្យយើងដឹងថា កាមេរ៉ានឹងចាប់ផ្តើមថតនៅពេលណា ដើម្បីបាន​ត្រៀម​ខ្លួន​កាច់​រាងឱ្យស្រស់ស្អាត។ ក្រៅពីផ្ទាំងកញ្ចក់ហើយ នៅមានជើងទម្រ ដែលតោងជាប់នឹងជញ្ជាំងបង្កើន​ភាព​រឹងមាំ និងមានសុវត្ថិភាពទៀតផង៕

Selfie-02

Selfie-03

អត្ថបទអ្នកចង់អាន

ខែកុម្ភៈនេះ នឹងបានឃើញទូរសព្ទបត់រមូរ 5G ពី Huawei ហើយ

ដោយ: ដួងច័ន្ទ 10 AM, Thursday, 07 Feb, 2019

ព្រឹត្តិការណ៍ Mobile World Congress នៅក្នុងទីក្រុង Barcelona គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំធំជាងគេ សម្រាប់ដាក់បង្ហាញបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មី...

មាន App បកប្រែទាំង 3 នេះ ទៅដើរលេងនៅក្រៅប្រទេស លែងខ្លាចទៀតហើយ!

ដោយ: ភារុន 8 AM, Saturday, 29 Dec, 2018

កម្មវិធីបកប្រែ គឺពិតជាមានសារៈសំខាន់ណាស់ នៅពេលអ្នកធ្វើដំណើរទៅបរទេស ដែលមានភាសាខុសគ្នាពីភាសារបស់អ្នក ។ កម្មវិធីបកប្រែ អាចធ្វើឱ្យទំនាក់ទំនងរបស់អ្នកមានភ...

រថភ្លើង ដើរដោយថាមពល Hydrogen ដំបូងបង្អស់នៅលើពិភពលោក បានដាក់ឱ្យសាកល្បង នៅប្រទេសអាល្លឺម៉ង់

ដោយ: ដួងច័ន្ទ 10 PM, Thursday, 23 Mar, 2017

បង្កើតឡើងដោយក្រុមហ៊ុន Alstom រថភ្លើងដែលមានឈ្មោះថា Coradia iLint បានបញ្ចប់ការសាកល្បងរត់លើផ្លូវសាកល្បង ដែលច្នៃឡើងយ៉ាងពិសេស នៅក្នុងទីក្រុង Salzgitter ...

ចំណេះដឹងអំពីការថែរក្សាយានយន្ត

ដោយ: ដួងច័ន្ទ 9 AM, Monday, 24 Dec, 2018

ការថែរក្សាយានយន្ត គឺជាកត្តាចាំបាច់មួយ ដែលអ្នកមិនគួរមើលរំលង និងទាមទារការយកចិត្តទុកដាក់ ដើម្បីយានយន្តរបស់អ្នកអាចប្រើប្រាស់បានយូរអង្វែង។ មានចំណុចជាច្រ...

Tomnerb.Com - YouTube Channel