ចូលចិត្តទំនើប

កញ្ចក់ការពារ Galaxy Note 8 ល្អៗ

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 16 Jan, 2018

ទូរសព្ទ Samsung Galaxy Note 8 គឺជាទូរសព្ទដ៏អស្ចារ្យ ដែលមានចំណុចពិសេសនៅត្រង់អេក្រង់ Infinity ដ៏ធំ និង Dual-Camera តំឡើងនៅផ្នែកខាងក្រោយ។ ទូរសព្ទមួយនេះមានតម្លៃខ្ពស់កប់ពពក ដែលមានតម្លៃចេញលក់ដំបូងរហូតដល់ $929។ ដើម្បីការពារកញ្ចក់អេក្រង់ទូរសព្ទដ៏មានតម្លៃមួយគ្រឿងនេះ អ្នកគួរជ្រើសរើសយកកញ្ចក់ការពារ ដែលជួយថែរក្សាអេក្រង់ទូរសព្ទរបស់អ្នកពីការកោស ដាច់។ នៅក្នុងអត្ថបទខាងក្រោមនេះ ទំនើប បានជ្រើសយកផលិតផលកញ្ចក់ការពារល្អៗ សម្រាប់ Galaxy Note 8។

Spigen NeoFlex
កញ្ចក់ការពារមួយប្រភេទនេះ ផលិតពីផ្លាស្ទិច Thermoplastic Polyurethane ដែលមានសមត្ថភាពព្យាបាលដោយស្វ័យប្រវត្តិ មានន័យថាវាអាចជួសជុលស្នាមឆ្កូតស្រាលៗ បានដោយខ្លួនឯង។ កញ្ចក់ការពារមួយនេះ ប្រើប្រាស់ជាគូនឹងស្រោមការពារ Spigen។ កញ្ចក់ការពារប្រភេទនេះត្រូវការដាក់ដោយប្រើប្រាស់វិធីសាស្រ្តបែបសើម។ ក្នុងអំឡុងពេលដំណើរការដាក់កញ្ចក់ការពារ អ្នកអាចនឹងបានឃើញពពុះ ឬឥន្ធនូលេចឡើង ប៉ុន្តែវានឹងបាត់ទៅវិញនៅពេលដែលកញ្ចក់ស្ងួត។ ក្រុមហ៊ុន Spigen ក៏បានរៀបចំវីដេអូបង្រៀន ការដាក់កញ្ចក់ការពារលើអេក្រង់របស់ Note 8 ដូច្នេះអ្នកអាចកាត់បន្ថយការលំបាកបាន។

Samsung-Galaxy-Note-8-screen-protectors_phone_accessories_news_cambodia_tomnerb-01
Lightning Knight
កញ្ចក់ការពារមួយប្រភេទនេះ ផលិតពីផ្លាស្ទិច TPU និង PET និងគ្របដណ្តប់ផ្នែកខាងមុខនៃទូរសព្ទ Galaxy Note 8 ទាំងស្រុង សូម្បីតែផ្នែកកោងនៃអេក្រង់ក្តី។ វាអាចប្រើប្រាស់បានជាមួយសម្បកទូរសព្ទ និងមានកម្រាស់ត្រឹមតែ 0.15 មីលីម៉ែត្រប៉ុណ្ណោះ និងមានការបញ្ជូនពន្លឺបានរហូតដល់ 95%។ កញ្ចក់ការពារនេះងាយស្រួលដាក់ មិនចាំបាច់ប្រើប្រាស់ស្រ្ពៃបាញ់ និងមិនបន្សល់ស្លាកស្នាម នៅពេលអ្នកបកចេញឡើយ។ វាក៏មានថ្នាំសម្រាប់ការពារក្រយ៉ៅដៃ ដែលនឹងធ្វើឱ្យស្នាមប្រឡាក់មានតិចតួច និងផ្តល់នូវការប៉ះអេក្រង់ដ៏ងាយស្រួល (High Touch Sensitive)។ ចំណុចពិសេសនេះមានន័យថា កញ្ចក់ការពារមួយនេះ មិនរំខានដល់ការប្រើប្រាស់ដៃ នៅលើអេក្រង់ទូរសព្ទឡើយ។ កញ្ចក់ការពារអេក្រង់មួយនេះក៏មានកាត់រន្ធ សម្រាប់កាមេរ៉ានៅផ្នែកខាងលើ និងរន្ធសម្រាប់ Speaker។

Samsung-Galaxy-Note-8-screen-protectors_phone_accessories_news_cambodia_tomnerb-02
Tech Armor
មិនដូចផលិតផលទាំងពីរខាងលើ កញ្ចក់ការពារមួយនេះផលិតពីកញ្ចក់ Ballistic។ វាផ្តល់ការគ្រប ដណ្តប់ពេញផ្ទៃអេក្រង់ រួមទាំងនៅលើផ្នែកកោងផងដែរ។ វាមានពណ៌ខ្មៅនៅផ្នែកខាងក្រោម និងខាង លើ សក្តិសមជាមួយនឹងពណ៌នៃទូរសព្ទ Galaxy Note 8។ វាអាចប្រើប្រាស់បានជាមួយស្រោមទូរសព្ទ និងមានការបញ្ជូនពន្លឺរហូតដល់ 99.99%។ វាមានថ្នាំ Oleophobic សម្រាប់ការពារក្រយ៉ៅដៃ ដូច្នេះអ្នកមិនចាំបាច់សម្អាតវាញឹកញាប់នោះទេ ហើយវាក៏អាចរក្សានូវលទ្ធភាពដើមនៃឆ្លើយតបនៅលើអេក្រង់។ កញ្ចក់ការពារនេះមានកម្រាស់ 0.3 មីលីម៉ែត្រ និងមានភាពរឹងខ្លាំង រហូតដល់កម្រិត 9H។

Samsung-Galaxy-Note-8-screen-protectors_phone_accessories_news_cambodia_tomnerb-03
zFocus
នៅក្នុងកម្រិតភាពរឹងរហូតដល់ 9H កញ្ចក់ការពារនេះ នឹងការពារអេក្រង់ទូរសព្ទបានគ្រប់ពេល និងការពារស្នាមកូតនានា ដែលអាចនឹងកើតឡើង នៅពេលអេក្រង់ទូរសព្ទកកិតជាមួយសោរ និងវត្ថុរឹងនានា។ វាផលិតពីកញ្ចក់ត្រជាក់ និងមានថ្នាំការពារភាពស្រអាប់ព្រិល ហើយវាមានកម្រាស់ 0.3 មីលីម៉ែត្រ។ ផលិតផលមួយនេះអាចប្រើជាមួយស្រោមទូរសព្ទ និងរក្សានូវការឆ្លើយតបសម្រាប់ការប៉ះ លើផ្ទៃអេក្រង់បានយ៉ាងប្រសើរ ស្របពេលដែលវារក្សាបាននូវរូបភាពដើមរបស់អេក្រង់ ហើយវារចនា ឡើងសម្រាប់រក្សាបាននូវភាពថ្លាលើអេក្រង់។ វាគ្របលើអេក្រង់បានទាំងស្រុង ទាំងលើផ្នែកកោង ហើយក៏មានពណ៌ខ្មៅនៅខាងក្រោម និងខាងលើ សមជាមួយនឹងទម្រង់របស់ទូរសព្ទ។ នេះជាកញ្ចក់ការពារមានតម្លៃថ្លៃជាង ជម្រើសផលិតផលភាគច្រើនក្នុងអត្ថបទនេះ។

Samsung-Galaxy-Note-8-screen-protectors_phone_accessories_news_cambodia_tomnerb-04
Wellci
វាផលិតពីកញ្ចក់ និងមានកម្រិតភាពរឹងរហូតដល់ 9H។ វាមានរាងកោងទាំងសងខាង ដូច្នេះវាគ្រប ដណ្តប់បានទាំងស្រុងលើផ្នែកកោង។ វាក៏មានថ្នាំសម្រាប់ការពារក្រយ៉ៅដៃ ដើម្បីរក្សាភាពស្អាតលើ អេក្រង់។ វាមានកម្រាស់ 0.33 មីលីម៉ែត្រ និងមានកម្រិតបញ្ជូនពន្លឺរហូតដល់ 99.99%។ វាអាចប្រើប្រាស់បានជាមួយគ្រប់ប្រភេទសម្បកទូរសព្ទ និងមានពីរពណ៌សម្រាប់ជ្រើសរើស។ អ្នកអាចជ្រើសរើសយកប្រភេទថ្លាទាំងអស់ ឬប្រភេទខ្មៅខាងលើ និងខាងក្រោម ជាគូនឹងពណ៌របស់ Note 8។ ក្រុមហ៊ុនផលិតធានាជូននូវ ការប្រើប្រាស់អេក្រង់ទូរសព្ទបានដោយរលូន ហើយនឹងមិនបន្សល់ពពុះ នៅលើអេក្រង់បន្ទាប់ពីដាក់វាលើទូរសព្ទទេ។

Samsung-Galaxy-Note-8-screen-protectors_phone_accessories_news_cambodia_tomnerb-05
G-Color
នេះជាជម្រើសផលិតផលថ្លៃជាងគេ នៅក្នុអត្ថបទនេះ។ វាផលិតពីកញ្ចក់ត្រជាក់ មានភាពធន់នឹងសំនឹក ដោយសារវាមានភាពរឹងរហូតដល់ 9H និងមានកម្រាស់ត្រឹមតែ 0.2 មីលីម៉ែត្រប៉ុណ្ណោះ។ វាអាចគ្របដណ្តប់លើអេក្រង់របស់ Note 8 បានទាំងអស់ ដោយសារវាមានអេក្រង់កោង និងអាចប្រើប្រាស់បានជាមួយស្រោមទូរសព្ទជាច្រើនប្រភេទ។ ដូចជាផលិតផលខាងលើដែរ វាមានថ្នាំការពារស្នាមក្រយ៉ៅដៃ ជួយកាត់បន្ថយស្នាមប្រឡាក់ និងងាយស្រួលដាក់។

Samsung-Galaxy-Note-8-screen-protectors_phone_accessories_news_cambodia_tomnerb-06

ប្រភព: androidauthority ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ, Accessories

អត្ថបទអ្នកចង់អាន

ហ្គេម Assassin’s Creed: Odyssey នៅលើ Switch មានអ្វីប្លែក?

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 26 Sep, 2018

ហ្គេមដ៏ល្បីល្បាញ Assassin’s Creed: Odyssey នឹងបង្ហាញវត្តមាននៅលើម៉ាស៊ីន Switch ប៉ុន្តែការបង្ហាញវត្តមាននេះប្រហែលជាមិនធ្វើឱ្យមនុស្សគ្រប់រូបពេញចិត្តឡើយ...

តោះ! មកមើលរូបរាងរបស់ Galaxy Note 10 Pro!

ដោយ: ដួងច័ន្ទ 8 AM, Thursday, 27 Jun, 2019

ព័ត៌មានចចាមអារ៉ាមជាច្រើនបានឱ្យតំរុយអំពីរូបរាង និងលទ្ធភាពនៃការលុបចោលរន្ធដោតកាសរបស់ទូរសព្ទម៉ូដែល Galaxy Note ជំនាន់ថ្មី ប៉ុន្តែរូបភាពមួយចំនួន ដែលចេញផ...

វិធីសាស្រ្ត 5 យ៉ាងដែលមនុស្សឆ្លាតវៃប្រើប្រាស់ Smartphone

ដោយ: ដួងច័ន្ទ 7 PM, Thursday, 15 Mar, 2018

ទូរសព្ទ Smartphone ជាឧបករណ៍អេឡិចត្រូនិចមួយប្រភេទ ដែលនៅជាប់ខ្លួនរបស់យើងស្ទើរគ្រប់ពេល ដែលតែងតែធ្វើឱ្យម្រាមដៃរបស់យើងជាប់រវល់ជានិច្ចកាល។ ការប្រើប្រាស់ទ...

Nikon D3300 កាន់តែលឿន កាន់តែខ្លាំង

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 25 Sep, 2018

ថ្ងៃនេះ ទំនើប សូមធ្វើការបង្ហាញលម្អិតអំពីសមត្ថភាពកាមេរ៉ាជំនាន់ថ្មី Nikon D3300 សម្រាប់មិត្តអ្នកអានដែលកំពុងស្វែងរកកាមេរ៉ាដ៏ល្អមួយគ្រឿង។ គុណភាពរូបភាព...

Tomnerb.Com - YouTube Channel