ចូលចិត្តទំនើប

ឧបករណ៍តាមដានដំណេកធ្វើឱ្យជម្ងឺគេងមិនលក់កាន់តែអាក្រក់?

ដោយ: ដួងច័ន្ទ 10 AM, Tuesday, 25 Jun, 2019

ការតាមដានដំណេកអាចជួយអ្នកកំណត់បានថាតើអ្នកទទួលបានការសម្រាកនៅពេលយប់បានល្អប្រសើរឬទេ ប៉ុន្តែវាប្រហែលជាអាចធ្វើឱ្យបញ្ហារបស់អ្នកកាន់តែធ្ងន់ធ្ងរនៅក្នុងកាលៈទេសៈមួយចំនួន។

អ្នកវិទ្យាសាស្រ្តជាច្រើនបានរៀបរាប់ប្រាប់សារព័ត៌មាន New York Times ថាពួកគេចង់ផ្តល់សារព្រមានថាកម្មវិធី និងឧបករណ៍តាមដានដំណេក (Sleep Tracker Apps and Devices) អាចធ្វើឱ្យជម្ងឺគេងមិនលក់កាន់តែអាក្រក់ ទាំងតាមរយៈការផ្តល់ទិន្នន័យមិនត្រឹមត្រូវ និងធ្វើឱ្យការព្រួយបារម្ភរបស់អ្នកកាន់តែអាក្រក់។

ជាឧទាហរណ៍ នៅក្នុងការសិក្សាមួយ បានបង្ហាញថា វាធ្វើឱ្យមនុស្សចំណាយពេលវេលាច្រើនពេកនៅលើគ្រែ (ដើម្បីជំរុញសិ្ថតិនៃការទទួលទានដំណេក) និងរាយការណ៍អំពីលក្ខខណ្ឌដែលមិនមានរូបរាង ដែលជាលទ្ធផលនាំទៅរកការព្យាបាលដែលមិនបានប្រយោជន៍។
នេះមិនមែនមានន័យថា ឧបករណ៍ទាំងនោះសុទ្ធតែមិនអាចជឿទុកចិត្តបានទេ ហើយក្រុមហ៊ុនផលិតផលជាច្រើនបានប្រញាប់ប្រញាល់ធ្វើការការពារផលិតផលរបស់ពួកគេ។ លោកវេជ្ជបណ្ឌិត Conor Heneghan របស់ក្រុមហ៊ន Fitbit បានអះអាងថា អ្នកប្រើប្រាស់មួយចំនួនតូចបានជួបប្រទះនឹងបញ្ហាដំណេកធ្ងន់ធ្ងរ ហើយទិន្នន័យនៃការតាមដានអាចសង្កត់ធ្ងន់ទៅលើផលប៉ះពាល់នៃកាលវិភាគដំណេកដ៏សមស្រប និងទម្លាប់អាក្រក់ទាំងឡាយ។ ទិន្នន័យទាំងនោះអាចបញ្ជាក់ពីចង្វាក់បេះដូង និងការធ្វើចលនាដែលមានទំនាក់ទំនងជាមួយដំណាក់កាលនៃការទទួលដំណេកខុសៗគ្នា។

យ៉ាងណាក្តី ទិន្នន័យទាំងនោះនៅតែមិនទាន់មានភាពត្រឹមត្រូវ។ ការសិក្សាដោយក្រុមហ៊ុន Fitbit ផ្ទាល់បានបង្ហាញអំពីលទ្ធផលរវាងឧបករណ៍តាមដានរបស់ក្រុមហ៊ុន និងឧបករណ៍វេជ្ជសាស្រ្ត ដែលមានត្រឹមតែ 70% នៃពេលវេលា ធៀបនឹងលទ្ធផល 90% សម្រាប់មនុស្ស។ ជាមួយគ្នានេះ ដោយសារកង្វះបទបញ្ញត្តិ ឬស្តង់ដា លទ្ធផលដែលអ្នកទទួលបានអាចមានភាពខុសៗគ្នាពីផលិតផលមួយទៅមួយទៀត។

ខណៈដែលទិន្នន័យទាំងនោះអាចនៅតែមានអត្ថប្រយោជន៍ ប៉ុន្តែអ្នកប្រហែលជាចង់យកវាទៅពិចារណា ឬក៏អាចជៀសវាសការតាមដានដំណេកតែម្តង៕

ប្រភព: engadget ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ការត្រៀមខ្លួន មុនពេលមានផ្ទៃពោះ

ដោយ: រីកា 10 PM, Friday, 01 Apr, 2016

ចង់​មាន​ផ្ទៃពោះ… តើ​អ្នក​មានបាន​ពិនិត្យមើល​សព្វគ្រប់​ហើយ ឬ​នៅ​ថា តើ​សុខភាព​រាងកាយ​របស់​អ្នក ​អាចមាន​ផ្ទៃពោះ​បានដែរ ឬទេ? កុំអាល​ថា​ចង់បាន​ក៏​យ...

កំពុងស្វែងរកទឹកអប់ សក្តិសមនឹងអ្នកមែនទេ? សូមអានអត្ថបទមួយនេះ មុនពេលអ្នកទិញ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 28 Feb, 2017

ការជ្រើសរើសទឹកអប់ឱ្យបានត្រឹមត្រូវ ជាបញ្ហាចោទមួយ។ តើអ្នកធ្លាប់បាញ់ទឹកអប់ ដែលអ្នកមិនចូល ចិត្តពីដំបូង ប៉ុន្តែបន្ទាប់ពីបានប្រើហើយអ្នក ក៏ជាប់ចិត្តនឹងវាទ...

8 វិធី ថែទាំខួរក្បាល ឱ្យស្រស់ថ្លាជានិច្ច

ដោយ: រីកា 9 PM, Friday, 25 Mar, 2016

នៅពេល​មាន​អារម្មណ៍​ថា​នឿយ​ល្វើយ ខួរក្បាល​មិន​ដំណើរការ សូម​សាកល្បង​មក​មើ​លពី​វិធី ​ថែទាំ​ខួរក្បាល​បែបងាយៗ ដើម្បី​បង្កើន​ភាពស្រស់​ស្រាយ​ភ្លឺ​ថ្លា​ឡើង...

កំហុសឆ្គងទាំង 7 ដែលស្ទើរតែម្តាយវ័យក្មេងគ្រប់រូប បានធ្វើទៅលើកូនរបស់ខ្លួន ដែលបង្កជាគ្រោះថ្នាក់ផ្សេងៗ!

ដោយ: ភារុន 9 AM, Thursday, 18 Jul, 2019

នាពេលបច្ចុប្បន្ននេះ ម្តាយវ័យក្មេងអាចទទួលបានព័ត៌មានជាច្រើន ទាក់ទងទៅនឹងការថែទាំទារក ដែលទើបនឹងកើត។ លើសពីនេះ ក៏មានវិបសាយណែនាំសម្រាប់ស្រ្តីមានផ្ទៃពោះនៅល...

Tomnerb.Com - YouTube Channel