ចូលចិត្តទំនើប

ការសិក្សាមួយ បានរកឃើញថា កុមារកាន់តែឆ្លាតវៃ ប្រសិនបើអ្នកម្តាយមានរូបគេ ក្រោយអាយុ 30ឆ្នាំ!

ដោយ: ចរិយា 8 AM, Friday, 16 Aug, 2019

យោងទៅតាមការស្រាវជ្រាវ និងអត្ថបទជាច្រើន បានបង្ហាញថាអាយុដ៏ល្អបំផុតក្នុងការផ្តល់កំណើតកូន នៅក្នុងចន្លោះពីវ័យ 20ឆ្នាំទៅ29ឆ្នាំ ហើយប្រសិនបើអ្នកម្តាយមានកូន នៅអាយុយឺតជាងនេះ ទំនងជាម្តាយ និងកូន នឹងត្រូវប្រឈមជាមួយនឹងបញ្ហាសុខភាពមួយចំនួន។ ប៉ុន្តែផ្ទុយទៅវិញ នៅក្នុងការសិក្សាមួយបានបង្ហាញថា ការមានកូនក្រោយអាយុ 30ឆ្នាំ អាចធ្វើឱ្យកូនកាន់តែមានភាពវៃឆ្លាតជាងមុន។ នេះអាចជាដំណឹងដ៏ល្អមួយ សម្រាប់អ្នកម្តាយមានអាយុច្រើន។ តោះ! មកអានអត្ថបទខាងក្រោមនេះ ដើម្បីស្វែងយល់ទាំងអស់គ្នា៖

• ម្តាយ មានអាយុ30ឆ្នាំ បង្កើតកូនមកឆ្លាត
ការសិក្សាមួយ ដែលបានធ្វើឡើងនៅចក្រភពអង់គ្លេស បានសិក្សាទៅលើកុមារប្រហែល18,000នាក់ ដើម្បីមើលថាតើវាមានទំនាក់ទំនងគ្នាដែរឬទេ រវាងអាយុរបស់ម្តាយ និងការលូតលាស់បញ្ញារបស់កូន? ការសិក្សានេះបានរកឃើញថា ម្តាយដែលមានកូនដំបូង មានអាយុចន្លោះពី 30ឆ្នាំទៅ39ឆ្នាំ ទំនងជាអាចប្រសូតបានកូនមានបញ្ញាឆ្លាតវៃ ជាងម្តាយមានអាយុចន្លោះពី 20ឆ្នាំទៅ29ឆ្នាំ។ ទារកដែលកើតពី ម្តាយមានអាយុក្រោយ30ឆ្នាំ ជាទូទៅ ទទួលបានពិន្ទុខ្ពស់ ទៅលើការធ្វើតេស្តសមត្ថភាពយល់ដឹង (IQ) របស់ក្មេងអាយុ 5ឆ្នាំ បើប្រៀបធៀបជាមួយនឹង ក្មេងអាយុ5ឆ្នាំដូចគ្នា ប៉ុន្តែកើតពីម្តាយវ័យក្មេង។ នេះ គឺវាមានភាពស្របគ្នាជាមួយនឹង ការសិក្សាមួយនៅក្នុងប្រទេសស៊ុយអែតផងដែរ ដែលសិក្សាទៅលើក្មេងមានអាយុ 16 ឆ្នាំដែលរៀននៅក្នុងសាលារៀនមួយ ហើយបានរកឃើញកម្រិតពិន្ទុមធ្យម (GPA) ខ្ពស់បំផុតលំដាប់ទីមួយ គឺជាក្មេងដែលកើតពីម្តាយមានអាយុចាប់ពី 35ឆ្នាំទៅ39ឆ្នាំ ហើយ (GPA) ខ្ពស់លំដាប់ទីពីរ គឺជាក្មេងដែលកើតពីម្តាយមានអាយុពី 30ឆ្នាំទៅ34ឆ្នាំ។

• ពួកគេមានធនធាន ច្រើនជាងម្តាយវ័យក្មេង
យោងទៅតាមអ្នកស្រី Alice Goisis អ្នកស្រាវជ្រាវនៅក្នុងសាលាសេដ្ឋកិច្ចទីក្រុងឡុងដ៏ ដែលជាអ្នកស្រាវជ្រាវម្នាក់គត់ របស់ចក្រភពអង់គ្លេសបានសិក្សា នឹងរកឃើញថា «ម្តាយមានវ័យ30ឆ្នាំ ទំនងជាទទួលបានការអប់រំខ្ពស់ និងមានប្រាក់ចំណូលច្រើន ហើយនេះ វាពិតជាមានទំនាក់ទំនងទៅនឹងស្ថេរភាពក្នុងការរស់នៅ ដែលមានសុខភាពល្អ និងទទួលបានការថែទាំបានល្អមុនពេលមានផ្ទៃពោះ ហើយក៏អាចរៀបចំផែនការច្បាស់លាស់ នៅពេលមានផ្ទៃពោះផងដែរ»។


• ម្តាយវ័យចាស់ពេក ទំនងជាមិនទទួលបានអត្ថប្រយោជន៍នេះទេ
ការស្រាវជ្រាវដដែល បានរកឃើញថាការពន្យាពេលនៃការមានគភ៌ ក្រោយពីម្តាយឈានចូលវ័យ40ឆ្នាំ អាចមិននាំឱ្យកូនមានបញ្ញាឆ្លាតវៃនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែ នៅក្នុងទិន្នន័យក៏មានម្តាយប្រមាណ 50នាក់ដែលមានអាយុលើសពី 40ឆ្នាំ ក៏ជាផ្នែកមួយនៃការសិក្សាផងដែរ។ ចំណែកឯនៅក្នុងប្រទេសស៊ុយអែត ក្មេងអាយុ16ឆ្នាំ កើតពីម្តាយមានអាយុពី 40ឆ្នាំទៅ44ឆ្នាំ ក៏នៅតែធ្វើបានល្អជាងក្មេងដែលកើតពីម្តាយវ័យ20ឆ្នាំដែរ។ ប៉ុន្តែ កូនដែលកើតពីម្តាយចាប់ពីអាយុ 45ឆ្នាំឡើងទៅ ទំនងជាសុខភាពមិនល្អទេ បើធៀបនឹងកូនដែលកើតម្តាយវ័យ 25ឆ្នាំទៅ29ឆ្នាំ ប៉ុន្តែ វាក៏នៅតែមានភាពប្រសើរជាង កូនដែលកើតពីម្តាយមានអាយុតិចជាងនេះផងដែរ៕


តើយល់ស្របជាមួយនឹងការរកឃើញនេះដែរឬទេ? តើអ្នកនឹងរង់ចាំមានកូន រហូតដល់អ្នកមានអាយុ30ឆ្នាំ ឬក៏ អ្នកចង់ចាប់ផ្តើមធ្វើជាម្តាយតាំងពីក្មេងទៅ?

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

កុំគិតតែរកលុយពេក! ឈានដល់វ័យ 40 ឆ្នាំហើយ ត្រូវចេះថែសុខភាព ដោយជៀសវាងបរិភោគអាហារ 3 ប្រភេទនេះ

ដោយ: ភារុន 8 AM, Saturday, 30 Mar, 2019

ជាធម្មតា នៅពេលមនុស្សឈានដល់វ័យកណ្ដាល ពោលគឺចាប់ពីអាយុ 40 ឆ្នាំឡើងទៅ គឺទំនងជាត្រូវប្រឈម នឹងបញ្ហាសុខភាពមួយចំនួនដូចជា៖ លើសជាតិស្ករ លើសជាតិខ្លាញ់ ឬ លើសជា...

វិធីកម្ចាត់កំណកកំបោរ នៅតាមជើងធ្មេញ ដ៏មានប្រសិទ្ធភាព

ដោយ: ដាលីស 8 PM, Monday, 28 Mar, 2016

ដល់ពេល​ហើយ​ដែល​អ្នក​គួរតែ​យល់ដឹង និង​បាន​ចូលរួមចំណែក ​ក្នុងការ​ថែរក្សា​មាត់​ធ្មេញ​ ប្រកបដោយ​អនាម័យ និង​មាន​សុខភាព​ល្អ។ ខាងក្រោម​នេះ ​គឺជា​វិធីសាស្ត...

វិធីជួយកូនតូចពេល រមាស់អញ្ចាញធ្មេញ

ដោយ: វិរីយា៉ 11 PM, Friday, 08 Apr, 2016

ធ្មេញដំបូងរបស់កូនតូច នឹងបង្ហាញឱ្យឃើញពេលកូនអាយុបានប្រមាណជា 5-7ខែ ពេលញញឹមម្តងៗ នឹង​មើល​ឃើញ​ធ្មេញ​តូចៗ ពណ៌សលេចចេញមកដូចកូនទន្សាយ អ្នកណាឃើញក៏អត់មិនឃ្នាន...

តិចនិចសក់ស្អាត ដោយការសិតសក់ ត្រឹមត្រូវ

ដោយ: ស៊ីវងីម 10 PM, Friday, 05 Jun, 2015

នារីយើងគ្រប់រូប តែងចង់មានសក់ស្អាត ​ពេលនេះមានវិធី ដែលងាយៗ ជួយធ្វើឲ្យអ្នកមានសក់កាន់តែស្អាតបានតាមបំណង ដោយគ្រាន់តែសិតសក់ ឲ្យត្រឹមត្រូវតាមវិធីប៉ុណ្ណោះ! ...

Tomnerb.Com - YouTube Channel