ចូលចិត្តទំនើប

ហេតុអ្វីបានជានៅពេលគេង អ្នកហៀរទឹកមាត់ ហើយគួរបញ្ឈប់វាបាន ដោយរបៀបណា?

ដោយ: ចរិយា 8 AM, Thursday, 22 Aug, 2019

ហៀរទឹកមាត់ គឺនៅពេលគេង នៅក្នុងមាត់របស់អ្នកពោរពេញដោយទឹកមាត់ ដូច្នេះវាត្រូវហៀរចេញមកខាងក្រៅ នេះគឺជារឿងធម្មតា។ ប៉ុន្តែអ្នកមានដឹងទេថានៅពេលមានករណីនេះកើតឡើងជាប្រចាំ និងមានទឹកមាត់ហៀរចេញច្រើនហួសប្រមាណ វាអាចជាសញ្ញាមួយនៃការវិវត្តនៃជំងឺ ឬ ដំណើរការខុសប្រក្រតីមួយចំនួន ដែលកំពុងកើតឡើងនៅក្នុងខ្លួនរបស់អ្នក ក៏ថាបាន។ ថ្ងៃនេះ ទំនើប ចង់ណែនាំជូនមិត្តអ្នកអានអំពីមូលហេតុ និងវិធីសាស្រ្ត ក្នុងការបញ្ឈប់នៃការហៀរទឹកមាត់នេះ រួមមាន៖
• មូលហេតុនៃការហៀរទឹកមាត់
នៅពេលគេង សាច់ដុំមុខរបស់មនុស្ស ត្រូវបានសម្រាកទាំងស្រុង។ ដោយសារតែ ទឹកមាត់ បានចាប់ផ្តើមកន្រ្តាក់នៅក្នុងមាត់ ខណៈពេលអ្នកគេង សាច់ដុំមុខនឹងចាប់ផ្តើមធូរស្បើយ ហើយមាត់របស់អ្នកនឹងបើកចំហរបន្តិច ដូច្នេះ វាទំនងជាបណ្តាលឱ្យហៀរទឹកមាត់ចេញមកបន្តិចម្តងៗ។ ដូច្នេះនៅពេលក្រោកពីគេង ខ្នើយកើយរបស់អ្នកតែងសើមដោយទឹកមាត់។ ចំណែកឯ ការហៀរទឹកមាត់ហួសប្រមាណ អាចជាសញ្ញានៃជំងឺប្រព័ន្ធប្រសាទ ឬក៏ ជាលទ្ធផលនៃការកកស្ទះរន្ធច្រមុះ។ ដូចគ្នានេះផងដែរ អ្នកដែលមានបញ្ហាសុខភាពរួចហើយដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល ទំនងជា មានភាគរយខ្ពស់ក្នុងការហៀរទឹកមាត់ហួសប្រមាណ ឬក៏ជាញឹកញាប់។

• វីធីសាស្រ្តក្នុងការបញ្ឈប់៖
1. សម្អាតប្រហោងឆ្អឹងច្រមុះ
ប្រសិនបើអ្នកតឹងច្រមុះ នោះនឹងធ្វើមនុស្សដកដង្ហើមតាមមាត់។ ដូច្នេះ ការសម្អាតប្រហោងឆ្អឹងច្រមុះ អាចជាវិធីដ៏ល្អមួយ ដែលធ្វើឱ្យអ្នកដកដង្ហើមបានស្រួល ហើយក៏ធ្វើឱ្យអ្នកគេងមិនហៀរទឹកមាត់។ វិធីក្នុងការសម្អាតប្រហោងឆ្អឹងច្រមុះ៖ អ្នកគួរងូតទឹកក្តៅឧណ្ហៗ ហើយនៅពេលគេង អ្នកគួរអុជទៀនប្រេងរុក្ខជាតិ ដើម្បីជំនួយដល់ការដកដង្ហើមផង និងជួយសម្អាតប្រហោងឆ្អឹងច្រមុះរបស់អ្នកផងដែរ។

2. ផ្លាស់ប្តូរកាយវិការ នៅពេលគេង
ប្រសិនបើអ្នកកត់សម្គាល់ឃើញថា កាយវិការគេងរបស់អ្នក អាចផ្សារភ្ជាប់នឹងការហៀរទឹកមាត់របស់អ្នក។ ឧទាហរណ៍ៈ ការគេងផ្កាប់នៅលើខ្នើយកើយ ទំនងជាអ្នកងាយនឹងហៀរទឹកមាត់ចេញមក ប៉ុន្តែប្រសិនបើអ្នកគេងផ្ងារវិញ ទំនងជាអ្នកមិនងាយនឹងហៀរទឹកមាត់ចេញមកទេ។ ដូច្នេះជម្រើសដ៏ល្អបំផុតក្នុងការបញ្ឈប់ការហៀរទឹកមាត់ នោះគឺអ្នកត្រូវផ្លាស់ប្តូរកាយវិការរបស់អ្នក ខណៈពេលកំពុងគេង។

3. ចាប់អារម្មណ៍ដង្ហើមរបស់ខ្លួនឯង ខណៈពេលកំពុងគេង
Sleep Apnea ឬ ជំងឺពិបាកដកដង្ហើម គឺជាជំងឺចម្បងមួយ ដែលធ្វើឱ្យផ្លូវដង្ហើមរបស់មនុស្សខុសប្រក្រតី ដែលជាលទ្ធផលនាំឱ្យរំខានដល់ដំណេកពេញមួយយប់។ ដូច្នេះ នៅពេលភ្ញាក់ពីគេង នឹងធ្វើឱ្យមនុស្សមានអារម្មណ៍ថា ខ្លួនឯងអស់កម្លាំង និងងងុយគេងមួយថ្ងៃពេញ។ ម្យ៉ាងទៀត គេងហៀរទឹកមាត់ និងស្រមុក ក៏ជាមូលហេតុដ៏សំខាន់ ដែលធ្វើឱ្យអ្នកមានជំងឺ Sleep Apnea។ ប្រសិនបើអ្នកសង្ស័យថាមានជំងឺនេះ អ្នកគួរពិភាក្សាជាមួយនឹងគ្រូពេទ្រជំនាញ។

4. សម្រកទម្ងន់បន្ថែម

5. ប្រើប្រាស់ឧបករណ៍ពិសេស
ពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្រជំនាញ អាចជួយអ្នកស្វែងរកឧបករណ៍ជំនួយបានយ៉ាងត្រឹមត្រូវ ដែលជួយកាត់បន្ថយការគេងហៀរទឹកមាត់។

6. ត្រូវប្រាកដថា អ្នកប្រើប្រាស់ថ្នាំត្រឹមត្រូវ
ប្រសិនបើ អ្នកកំពុងប្រើប្រាស់ថ្នាំណាមួយ អ្នកត្រូវប្រាកដថា វាមិនបង្កគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក ឬ មិនបង្កឱ្យមានការ ផលិតទឹកមាត់ច្រើនពេក។ ឧទាហរណ៍ៈ ថ្នាំអង់ទីប៊ីយោទិចមួយចំនួន អាចបណ្តាលឱ្យអ្នកហៀរទឹកមាត់ និងជាហេតុផលចម្បងសម្រាប់ការគេងហៀរទឹកមាត់ផងដែរ។

7. រក្សាក្បាលរបស់អ្នក ឱ្យខ្ពស់
ការដាក់ក្បាលរបស់អ្នក នៅលើខ្នើយកើយខ្ពស់ ខណៈពេលអ្នកកំពុងគេង គឺអាចជួយកាត់បន្ថយ ការគេងហៀរទឹកមាត់របស់អ្នកបាន។ ដូច្នេះ អ្នកត្រូវចេះជ្រើសរើសខ្នើយកើយ និងត្រូវប្រាកដថាអ្នកមានអារម្មណ៍សុខស្រួល នៅពេលគេងលើវា។

8. ពិចារណា ទទួលការវះកាត់
ជួនកាលគ្រូពេទ្រជំនាញ អាចណែនាំឱ្យធ្វើការវះកាត់ទៅលើក្រពេញទឹកមាត់របស់អ្នក។ ជារឿយៗ វាអាចកើតឡើង នៅពេលដែលអ្នកមានបញ្ហាសរសៃប្រសាទធ្ងន់ធ្ងរ ដែលនៅពីក្រោយការគេងហៀរទឹកមាត់របស់អ្នក។ ជាការពិតណាស់ គ្រូពេទ្រជំនាញនឹងណែនាំវិធីសាស្រ្តផ្សេងៗ ដែលមិនមែនជាការវះកាត់។ លុះត្រាតែ វិធីសាស្រ្តទាំងនេះមិនអាចដោះស្រាយបាន ទើបគ្រូពេទ្រជំនាញ ណែនាំឱ្យអ្នកពិចារណាទទួលការវះកាត់៕

តើអ្នកធ្លាប់គេងហៀរទឹកមាត់ ញឹកញាប់ដែរឬទេ? តើអ្នកនឹងអនុវត្តន៍វិធីសាស្រ្តមួយណាពីវិធីសាស្រ្ត ដែលបានរៀបរាប់ខាងលើនេះ?

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

វិធីកម្ចាត់អង្គែ តាមបែបធម្មជាតិ

ដោយ: ស៊ីវងីម 10 PM, Friday, 05 Jun, 2015

ការមានអង្គែលើក្បាល មិនត្រឹមតែធ្វើឲ្យអ្នកបាត់បង់សម្រស់នោះទេ តែក៏អាចធ្វើឲ្យអ្នកបាត់បង់ជំនឿចិត្តលើខ្លួនឯងផងដែរ។ វាជារឿងគួរឲ្យអៀនខ្មាស់ណាស់ ប្រសិនបើកំទ...

10 ចំណុចបង្កើន សុខភាពផ្លូវចិត្ត

ដោយ: វិរីយា៉ 9 PM, Tuesday, 03 Nov, 2015

មិនអាចមានអ្នកណារស់នៅ ក្នុងសេចក្តីសុខជារៀងរាល់ថ្ងៃនោះទេ តិច ឬច្រើនតែងតែមានរឿងមិនសប្បាយចិត្ត​កើត​​ឡើង ហើយរឿងទាំងនោះ វាបានមកធ្វើឱ្យអ្នកខូចអារម្មណ៍ និង...

អាហារដែលអ្នកគួរ និងមិនគួរទទួលទាន ពេលពត់ធ្មេញ

ដោយ: ដាលីស 9 PM, Tuesday, 05 Apr, 2016

ការពត់​ធ្មេញ​ គឺ​មានន័យថា ជាការ​តម្រង់​ធ្មេញ ​ដែលមាន​សភាព​វៀច ប៉ោង និង​មិន​ត្រង់​ជួរ​ឱ្យ​ត្រង់​ស្អាត ដូច្នេះ​មានន័យថា ការការពារ​កុំឱ្យ​វា​ផ្អៀង ឬ​វ...

អាចម៍រុយថ្មីៗ កម្ចាត់បានងាយណាស់!

ដោយ: វិរីយា៉ 10 PM, Friday, 06 May, 2016

អាចម៍រុយ ​អាច​កើតមាន​លើ​ស្បែក​របស់​យើង ​ដោយ​មូលហេតុផ្សេងៗ គ្នា​ជាច្រើន ចំណែកឯ​ការព្យាបាល​វិញ​ក៏​អាស្រ័យទៅលើ​ថា ​វា​បានកើត​នៅលើ​ស្បែក​រយៈពេល​យូរ​ប៉ុ...

Tomnerb.Com - YouTube Channel