ចូលចិត្តទំនើប

គួរយល់ដឹង! អាហារសម្រាប់ស្រ្តីមានផ្ទៃពោះ ញុំាប្រចាំសប្តាហ៍ ដើម្បីទារកនៅក្នុងផ្ទៃមានសុខភាពកាន់តែល្អប្រសើរ!

ដោយ: ភារុន 9 AM, Tuesday, 04 Jun, 2019

មនុស្សភាគច្រើន យល់ដឹងអំពីរបបអាហារ ដែលមានសុខភាពល្អ ប៉ុន្តែនៅអំឡុងពេលមានផ្ទៃពោះ រាងកាយរបស់ស្រ្តីតែងមានការប្រែប្រួល នោះមានន័យថាតម្រូវការ ប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែ កាន់តែកើនឡើងច្រើនជាងធម្មតា។ ជាការពិត នៅក្នុងអំឡុងពេលត្រីមាសទី 2 និងត្រីមាសទី 3 រាងកាយរបស់ស្រ្តីអាចត្រូវការបន្ថែមពី 300 ទៅ 500 កាឡូរី ជារៀងរាល់ថ្ងៃ ដើម្បីបំពេញនូវតម្រូវការ ជាតិកាឡូរីឱ្យបានគ្រប់គ្រាន់ដល់ម្តាយ និងទារកក្នុងផ្ទៃ។ ម្យ៉ាងទៀត ម្តាយដែលទើបតែសម្រាលកូនរួច ត្រូវការជាតិកាឡូរីកាន់តែច្រើនជាងនេះ ជារៀងរាល់ថ្ងៃ នៅអំឡុងពេល2-3ខែដំបូងនៃការបំបៅកូនដោយទឹកដោះ។ យោងទៅតាម ការវិភាគទៅលើសារធាតុចិញ្ចឹមដ៏ត្រឹមត្រូវ អំឡុងពេលមានផ្ទៃពោះ ដូច្នេះ ទំនើប ចង់បង្ហាញនូវបញ្ជីនៃអាហារមួយចំនួន ដែលម្តាយគ្រប់រូបគួរញុំា ដើម្បីទារកក្នុងផ្ទៃមានសុខភាពកាន់តែល្អប្រសើរ។
1. សប្តាហ៍ដំបូង នៃការមានផ្ទៃពោះ
អាហារ សម្បូរជាតិអាស៊ីត Folic គឺជាអាហារដ៏ត្រឹមត្រូវ សម្រាប់អ្នកម្តាយញុំា នៅអំឡុងពេលសប្តាហ៍ដំបូង ដោយសារតែវាជំនួយដល់ការរីកលូតលាស់ឆ្អឹងខ្នងរបស់ទារក។ ការបន្ថែមបន្លែបៃតង នៅក្នុងរបបអាហារ ជាប្រចាំក៏ចាំបាច់ ដោយសារតែវាជួយបន្ធូរបន្ថយ ការចាញ់កូនរបស់អ្នកម្តាយ ព្រោះថាបន្លែពណ៌បៃតង សម្បូរជាតិម៉ាញ៉េស្យូម។

2. សប្តាហ៍ទី 4 ដល់សប្តាហ៍ទី 12
នៅជុំវិញសប្តាហ៍ទី 6 នៃការមានផ្ទៃពោះ កោសិកាឈាមក្រហមរបស់ទារកនឹងចាប់ផ្តើមបង្កើត ហើយបេះដូងនឹងចាប់ផ្តើមច្របាច់ឈាមផងដែរ ដូច្នេះ នៅដំណាក់កាលនេះ អ្នកម្តាយគួរញុំាអាហារសម្បូរជាតិដែក ដើម្បីជួយដល់ដំណើរការឈាមរត់របស់ទារក។ ការទទួលទានទឹកផ្លែក្រូច ដែលសម្បូរវីតាមីន C ក៏សំខាន់ផងដែរ នៅក្នុងអំឡុងពេលនេះ។

3. សប្តាហ៍ទី 13 ដល់សប្តាហ៍ទី 28
នេះគឺជាដំណាក់កាលដ៏សំខាន់មួយ ខណៈពេលដែលទារកកំពុងលូតលាស់យ៉ាងលឿន ដូច្នេះ អ្នកម្តាយត្រូវការសារធាតុចិញ្ចឹមជាច្រើនដូចជា៖ Beta-carotene និង DHA (ការ៉ុត ដំឡូងផ្អែម សាច់ត្រី និងស្ពៃបៃតង) សម្រាប់ជំនួយដល់ភ្នែករបស់ទារក, កាល់ស្យូម (ទឹកដោះគោ, ទឹកដោះគោជូរ, ទឹកសណ្តែក សៀង, តៅហ៊ូ, និងឈីស) សម្រាប់ជំនួយដល់ការអភិវឌ្ឍឆ្អឹង និងកម្លាំងថាមពលឱ្យទារក, វីតាមីន D (សាច់ត្រីល្អិតៗ, ទឹកដោះគោមានផ្ទុកវីតាមីន D) សម្រាប់ជួយស្រូបយកជាតិកាល់ស្យូម, ជាតិស័ង្កសី (សាច់ពណ៌ក្រហម, គ្រឿងសមុទ្រ, សណ្តែកសៀង, គ្រាប់ធុញ្ញជាតិ និងផលិតផលទឹកដោះគោ) សម្រាប់ផលិត, ជួសជុល, និងដំណើរការ DNA ។

4. សប្តាហ៍ទី 29 ដល់សប្តាហ៍ទី 40
នៅពេលអ្នកម្តាយចាប់ផ្តើមខិតជិតដល់ សប្តាហ៍ចុងក្រោយនៃការមានផ្ទៃពោះ អ្នកម្តាយត្រូវការសារធាតុចិញ្ចឹមជាច្រើន ដែលត្រូវបន្ថែមទៅក្នុងរបបអាហារ ដូចជា៖ វីតាមីន K (ខាត់ណា, ស្ពៃបៃតង, សាឡាដ, ស្ពៃក្រញ៉ាញ់, Broccoli, ផ្កា ខាត់ណា, ស្ពៃក្តោប) សម្រាប់ការពារ ការកកឈាម, ជាតិកាល់ស្យូម និងម៉ាញ៉េស្យូម (ទឹកដោះគោ ឈីស គ្រាប់សណ្តែក, ប៊ឺរ, ចេក និងប៊ឺរីក្រហម) ជំនួយដល់ឆ្អឹង ឱ្យរឹងមាំ, ជាតិសេលេញ៉ូម (សណ្តែកដីប្រេស៊ីល, ស៊ុត និងអង្ករសំរូប) សម្រាប់ជំនួយដល់មុខងារសួត ឱ្យដំណើរការបានល្អ ។

5. រយៈពេល ឱ្យកំណើតកូន រួច
នេះគឺជាដំណាក់កាលដ៏សំខាន់ ក្នុងការថែរក្សាសុខភាពរបស់ម្តាយខ្លួនឯង ដោយសារតែអ្វីៗដែលម្តាយញុំា នឹងប៉ះពាល់ទៅដល់សារធាតុចិញ្ចឹម ដែលទារកនឹងទទួលបាន ខណៈពេលបៅដោះម្តាយ។ លើសពីនេះ សារធាតុចិញ្ចឹមទាំងនេះក៏សំខាន់ ដើម្បីរក្សាខ្លួនអ្នកម្តាយ ឱ្យនៅតែមានសុខភាពល្អ រួមមាន៖ ជាតិស្ពាន់ធ័រ (គ្រាប់ល្ង, គ្រាប់អាល់ម៉ុង, និងគ្រាប់ស្វាយចន្ទី) ជួយកាត់បន្ថយការរលាកសរសៃ, Beta-carotene ជួយដល់ការអភិវឌ្ឍភ្នែករបស់ទារក ពីព្រោះ ជាធម្មតា ភ្នែករបស់ទារកនឹងបន្តលូតលាស់ រហូតដល់ 6ខែ ក្រោយពេលកើត។ ដូច្នេះ អាហារ សម្បូរជាតិ Beta-carotene នឹងធ្វើឱ្យទារកទទួលបានអត្ថប្រយោជន៍ តាមរយៈទឹកដោះម្តាយ (ការ៉ុត និងដំឡូងផ្អែម)។ ចំណែកឯ អាហារដែលមានកាឡូរីខ្ពស់ ក៏មានសារៈសំខាន់ផងដែរ ដូច្នេះ អ្នកម្តាយត្រូវការបន្ថែមចំនួន 300 កាឡូរីនៅក្នុងមួយថ្ងៃ អំឡុងពេល 2-3ខែដំបូង នៃការបំបៅដោះកូន។

សូមជួយចែករំលែកអត្ថបទនេះ ជាមួយនឹងមិត្តភក្តិ និងសមាជិកគ្រួសារ ដែលមានផ្ទៃពោះរបស់អ្នក ហើយអនុញ្ញាតឱ្យយើងដឹងពីអត្ថប្រយោជន៍នៃសារធាតុចិញ្ចឹម និងអាហារបំប៉នផ្សេងៗទៀត ដែលអ្នកបានញុំានៅអំឡុងពេលអ្នកមានផ្ទៃពោះ៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ហេតុអ្វីបានជានៅពេលគេង អ្នកហៀរទឹកមាត់ ហើយគួរបញ្ឈប់វាបាន ដោយរបៀបណា?

ដោយ: ចរិយា 8 AM, Thursday, 22 Aug, 2019

ហៀរទឹកមាត់ គឺនៅពេលគេង នៅក្នុងមាត់របស់អ្នកពោរពេញដោយទឹកមាត់ ដូច្នេះវាត្រូវហៀរចេញមកខាងក្រៅ នេះគឺជារឿងធម្មតា។ ប៉ុន្តែអ្នកមានដឹងទេថានៅពេលមានករណីនេះកើតឡើ...

តិចអត់ដឹង! ការប្រើក្រណាត់វាំងនន មិនមានគុណភាពល្អ អាចបង្កជាជំងឺមហារីកបាន!

ដោយ: ភារុន 8 AM, Tuesday, 29 Jan, 2019

ការប្រើប្រាស់ក្រណាត់វាំងនន សម្រាប់លម្អគេហដ្ឋាន សណ្ឋាគារ ឬខុនដូរ ប្រសិនបើការប្រើប្រាស់យូរទៅៗ នឹងបណ្ដាលឲ្យមានជម្ងឺជាច្រើន ជាពិសេស គឺជម្ងឺមហារីក ដោយសា...

វិធីថែសក់ បែបធម្មជាតិ នៅរដូវក្តៅ

ដោយ: ស៊ីវងីម 8 AM, Friday, 24 Apr, 2015

មានមិត្តនារីមួយចំនួនបារម្ភខ្វាយខ្វល់តែនឹងផ្ទៃមុខពេលចេញទៅខាងក្រៅត្រូវកម្តៅថ្ងៃហើយភ្លេចគិតដល់សក់ដែលជាសម្រស់ទី២របស់ខ្លួន។ប៉ុន្តែប្រសិនបើអ្នកកំពុងតែអាន...

អាថ៌កំបាំង នៃទម្លាប់ទទួលទានអាហារ មិនឲ្យធាត់

ដោយ: ស៊ីវងីម 8 PM, Wednesday, 20 May, 2015

តើអ្នកតែងតែខ្វល់ខ្វាយនឹងទម្ងន់ ដែលចេះតែកើនឡើង ហើយរិះរកគ្រប់វិធី ដើម្បីសម្រកទម្ងន់ឬ? មិនថា វិធីណាទេដែលអ្នកព្យាយាម ប៉ុន្តែទម្លាប់នៃការទទួលទានអាហាររបស...

Tomnerb.Com - YouTube Channel