ចូលចិត្តទំនើប

តើនឹងមានអ្វីកើតឡើង ចំពោះខ្លួនអ្នក នៅពេលអ្នកញុំាផ្លែចេក រាល់ថ្ងៃ?

ដោយ: ភារុន 8 AM, Friday, 28 Jun, 2019

ផ្លែចេក មានភាពពេញនិយម នៅជុំវិញពិភពលោក។ ហើយផ្លែចេក ត្រូវបានដាំដុះនៅតាមបណ្តាប្រទេសចំនួន 107 នៅពាសពេញពិភពលោកផងដែរ។ ដំណាំដ៏មានតំលៃបំផុតលំដាប់ទី 4 នេះគឺជាអាហារូបត្ថម្ភដ៏ល្អបំផុត សម្រាប់មនុស្ស ដោយសារតែ ផ្លែចេក សម្បូរដោយជាតិប៉ូតាស្យូម ជាតិសរសៃ វីតាមីន C និងវីតាមីន B6 ដែលផ្តល់សុខភាពល្អបំផុត ដល់រាងកាយមនុស្ស។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍នៃផ្លែចេក ខណៈពេលអ្នកញុំាផ្លែចេក ជារៀងរាល់ថ្ងៃ ប៉ុន្តែក៏មានករណីលើកលែងមួយចំនួនផងដែរ ដែលអ្នកគួរជៀសវាងក្នុងការញុំាផ្លែចេក រាល់ថ្ងៃ។ តោះ! ចង់ដឹងថា ផ្លែចេក មានអត្ថប្រយោជន៍អ្វីខ្លះ? តាមដានជាមួយយើងទាំងអស់គ្នា៖
1. សារធាតុប៉ូតាស្យូម
សារធាតុប៉ូតាស្យូម គឺជាសមាសធាតុដ៏សំខាន់ នៅក្នុងរបបអាហារប្រចាំថ្ងៃរបស់មនុស្ស។ ហើយវានឹងធ្វើឱ្យរាងកាយមនុស្សអាចទទួលគ្រប់គ្រាន់នូវសារធាតុចិញ្ចឹម ដែលនាំឱ្យរាងកាយរបស់អ្នកមានសុខភាពល្អប្រសើរ។ ដូច្នេះ ផ្លែចេក គឺជាប្រភពដ៏អស្ចារ្យមួយ ដោយសារតែគ្រប់កោសិកានៃរាងកាយរបស់មនុស្ស គឺត្រូវការសារធាតុប៉ូតាស្យូម ដើម្បីបង្កើតបន្ទុកអគ្គិសនីដែលជួយរក្សាដំណើរការ កោសិកា ឱ្យធ្វើការបានត្រឹមត្រូវ។

2. ជួយសម្រួលសម្ពាធឈាម ឱ្យដំណើរការបានត្រឹមត្រូវ
ផ្លែចេក មានសារធាតុសូដ្យូម ដែលអាចជួយបន្ធូរបន្ថយសម្ពាធឈាម។ ម្យ៉ាងទៀត តុល្យភាពនៃសារធាតុសូដ្យូម និង ប៉ូតាស្យូម ក៏ជួយគាំទ្រ សម្ពាធឈាម នឹងធ្វើឱ្យអ្នកមានសុខភាពល្អ ជារៀងរាល់ថ្ងៃ។


3. បន្ថយហានិភ័យនៃជំងឺមហារីក
ជាទូទៅ ការញ៉ាំផ្លែឈើស្រស់ និងបន្លែច្រើន អាចធ្វើឱ្យកាត់បន្ថយហានិភ័យនៃជម្ងឺមហារីក ពីព្រោះ អាហារទាំងនេះ គឺសម្បូរសារធាតុចិញ្ចឹម។ ជាពិសេស គឺផ្លែចេកតែម្តង ដោយសារតែ ផ្លែចេក ជាប្រភពដ៏ល្អនៃវីតាមីន C ដែលជួយធ្វើឱ្យរលក រ៉ាឌីកាល់សេរី អាចធ្វើការបានយ៉ាងត្រឹមត្រូវ នោះវានឹងជួយបង្ការ មិនឱ្យអ្នកកើតជំងឺមហារីក។ លើសពីនេះ ជាតិសរសៃខ្ពស់របស់ផ្លែចេក ក៏អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំផងដែរ។


4. ពង្រឹងសុខភាពបេះដូង
ការបង្កើនជាតិប៉ូតាស្យូម ខណៈពេលដែលញុំាផ្លែចេក រាល់ថ្ងៃ គឺប្រហែលជាការផ្លាស់ប្តូរដ៏ធំបំផុតតែមួយគត់ ហើយអ្នកអាចធ្វើ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង។ ផ្លែចេក ជួយលើកកម្ពស់សុខភាពបេះដូងឱ្យរឹងមាំ ដោយសារតែ សារធាតុប៉ូតាស្យូម ជាតិសរសៃ វីតាមីន C និងវីតាមីន B6 នៅក្នុងផ្លែចេក។


5. កាត់បន្ថយហានីភ័យនៃជំងឺរ៉ាំរ៉ៃ
វេជ្ជបណ្ឌិត បានផ្តល់អនុសាសន៍ អំពីរបបអាហារ BRAT (ផ្លែចេក, អង្ករ, ផ្លែប៉ោមកិន និងនំប័ងអាំង) សម្រាប់អ្នក ដែលមានបញ្ហាក្នុងការរំលាយអាហារ។ ផ្លែចេក មិនត្រឹមតែផ្តល់ភាពងាយស្រួលក្នុងការរំលាយអាហារប៉ុណ្ណោះទេ ផ្លែចេកក៏អាចជំនួសសារធាតុអេឡិចត្រូលីត្រសំខាន់ៗផ្សេងៗ ដែលបានបាត់បង់ដ៏ច្រើនសម្បើម នៅក្នុងកំឡុងពេលអ្នកកំពុងមានជំងឺរាគ។

ករណីមិនគួរបរិភោគផ្លែចេករាល់ថ្ងៃ៖
6. អ្នកដែលកំពុងប្រើថ្នាំ Beta blockers
សម្រាប់ការព្យាបាលជំងឺបេះដូង គួរតែទទួលទានចេក ក្នុងកម្រិតមធ្យម ពីព្រោះថ្នាំ Beta Blockers អាចបណ្តាលឱ្យកម្រិតប៉ូតាស្យូមកើនឡើងខ្លាំង។ ជាតិប៉ូតាស្យូមច្រើនពេក ក៏មានគ្រោះថ្នាក់ផងដែរ ចំពោះតម្រងនោមមនុស្ស ដែលអាចធ្វើឱ្យវាដំណើរការមិនប្រក្រតី។ ម្យ៉ាងទៀត ផ្លែចេក ក៏អាចបណ្តាលឱ្យ អការៈឈឺក្បាលប្រកាំង ខណៈពេលមនុស្សមានប្រតិកម្មជាមួយ ផ្លែចេក ធ្ងន់ធ្ងរ។ ដូច្នេះ មនុស្សមួយចំនួន ដែលមានអាឡែស៊ី ជាមួយនឹងផ្លែចេក គួរជៀសវាងញុំាផ្លែចេក។ ប៉ុន្តែប្រសិនបើអ្នករកឃើញថា នៅពេលអ្នកញុំាផ្លែចេក ហើយបណ្តាលឱ្យមានរោគសញ្ញាដូចជា រមាស់ ហើម និងឡើងកន្ទួលក្រហម នៅលើស្បែករបស់អ្នក…ជាដើម នោះបញ្ជាក់ថា អ្នកគឺជាមនុស្សមានអាឡែស៊ីជាមួយនឹងផ្លែចេក។


7. ជាតិស្ករ លើសកម្រិត
ប្រសិនបើ អ្នកជាអ្នកជម្ងឺទឹកនោមផ្អែម អ្នកមិនគួរញុំាផ្លែចេក ជារៀងរាល់ថ្ងៃនោះទេ ពីព្រោះ ផ្លែចេក ក៏មានឥទ្ធិពលអាក្រក់ក្នុងការកើនឡើងនូវកម្រិតជាតិស្ករនៅក្នុងឈាមរបស់មនុស្សផងដែរ៕

ប្រភព: hhdresearch ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ស្រាក្រហមជួយឱ្យអាយុវែង

ដោយ: ដួងច័ន្ទ 8 AM, Saturday, 04 Aug, 2018

នៅក្នុងឆ្នាំ 2018 ចំនួនមនុស្សកាន់តែច្រើនរស់នៅបានកាន់តែយូរ រហូតដល់អាយុខ្ទង់ 90។ អ្នកស្រាវជ្រាវបាននឹងកំពុងស្វែងរកចម្លើយ ដែលជួយឱ្យ ក្រុមមនុស្សទាំងនោះរ...

7 វិធី ដើម្បីភាពទាក់ទាញ

ដោយ: ដាលីស 10 PM, Wednesday, 08 Jul, 2015

តើនរណាខ្លះ ដែលមិនចង់ឲ្យខ្លួនឯង មានភាពទាក់ទាញ? ប្រាកដជាគ្មានទេ មែនទេ? តើអ្នកគួរមានអ្វីខ្លះ ដើម្បីមានភាពទាក់ទាញ? មុខមាត់ស្រស់ស្អាត រាងស្រលូន ឬសាច់សមដ...

ផ្តាសាយមិនបាត់ ធ្វើម៉េចទៅ?

ដោយ: ចរិយា 9 PM, Monday, 26 Dec, 2016

បច្ចុប្បន្នអាកាសធាតុប្រែប្រួល មនុស្សសឹងគ្រប់គ្នាកើតជំងឺផ្តាសាយ ហើយមិនជាសោះ អ្នកខ្លះឈឺពីរបីខែ បានធូរហើយស្រាប់តែកើតវិញ។ ផ្តាសាយយូរមិនល្អទេ ចំពោះសុខភា...

រូបមន្តធ្វើភេសជ្ជៈ លាងសម្អាតពោះវៀន និងសម្រកទម្ងន់ ជាមួយតែបៃតង

ដោយ: ដួងច័ន្ទ 7 PM, Saturday, 10 Jun, 2017

ភេសជ្ជៈ សម្រាប់លាងសម្អាតពោះវៀន នាពេលបច្ចុប្បន្ន កំពុងមានភាពពេញនិយមខ្លាំង និងជាវិធីសាស្រ្តងាយស្រួល ក្នុងការរក្សាលំនឹងជាតិទឹក រួមផ្សំជាមួយការទទួលបានគ...

Tomnerb.Com - YouTube Channel