ចូលចិត្តទំនើប

តើនឹងមានរឿងអ្វីកើតឡើងចំពោះរាងកាយរបស់អ្នក ប្រសិនបើអ្នកគេង 8 ម៉ោងក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ?

ដោយ: ចរិយា 9 AM, Monday, 12 Aug, 2019

យោងទៅតាមការសិក្សាមួយ បានបង្ហាញថាការគេងរយៈពេល 8 ម៉ោងជាប្រចាំ ត្បិតតែវាមិនល្អប្រសើរឥតខ្ចោះ ប៉ុន្តែវាគឺជាផ្នែកមួយនៃទម្លាប់ដ៏ល្អបំផុត ដែលធ្វើឱ្យអ្នកមានសុខភាពល្អ។ តាមទ្រឹស្តី ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ គឺពិតជាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្ត អារម្មណ៍ និងរាងកាយ។ សូមអានអត្ថបទខាងក្រោម ដើម្បីដឹងថានឹងមានអ្វីកើតឡើង ប្រសិនបើអ្នកចាប់ផ្តើមគេង 8ម៉ោងក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ។
• អ្នកនឹងអាចរៀនអ្វីៗ បានលឿនជាងមុន
ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ នោះអ្នកនឹងមិនអាចផ្តោតអារម្មណ៍ទៅលើជំនាញថ្មីៗ និងចងចាំអ្វីមួយថ្មីៗបានល្អនោះទេ។ យោងទៅតាមអ្នកវិទ្យាសាស្រ្តបានរកឃើញថា នៅពេលគេងលក់ខួរក្បាលរបស់មនុស្ស នឹងដំណើរការព័ត៌មានថ្មីបានល្អ។ នេះមានន័យថាចិត្ត និងរាងកាយរបស់អ្នកនឹងល្អប្រសើរឡើងនៅពេលព្រឹក បន្ទាប់ពីអ្នកសម្រាកបានគ្រប់គ្រាន់នៅពេលយប់។

• អ្នកនឹងកាន់តែយល់ដឹងបានច្បាស់លាស់
នៅពេលអ្នកសម្រាកបានទៀងទាត់ ការយល់ដឹង ការផ្ចង់អារម្មណ៍ ការផ្តោតអារម្មណ៍ និងជំនាញក្នុងដោះស្រាយបញ្ហា ដែលកំពុងតែកើតឡើងយ៉ាងម៉ត់ហ្មត់ និងមានប្រសិទ្ធភាពខ្ពស់ ដោយសារតែអ្នកបានគិតច្បាស់លាស់ល្អ។

• ការគ្រប់គ្រងទម្ងន់របស់អ្នក កាន់តែងាយស្រួល
ការសិក្សាបានបង្ហាញថា ពេលកំពុងគេង អ័រម៉ូនម្យ៉ាងដែលគេហៅថា Leptin នឹងត្រូវបង្កើតនៅក្នុងរាងកាយរបស់មនុស្ស។ អ័រម៉ូនប្រភេទនេះ ជូនដំណឹងថាក្រពះរបស់អ្នកឆ្អែតហើយ ដូច្នេះរាងកាយរបស់អ្នកមិនត្រូវការអាហារទៀតទេ។ ផ្ទុយទៅវិញ ប្រសិនបើរាងកាយរបស់អ្នក សម្រាកមិនគ្រប់គ្រាន់ វានឹងធ្វើឱ្យអតុល្យភាពនៅក្នុងរាងកាយ ដែលនាំឱ្យអ្នកត្រូវការអាហារ។

• សុខភាពរបស់អ្នក កាន់តែប្រសើរឡើង
អ្នកវិទ្យាសាស្ត្របានរកឃើញថា ការគេងគ្រប់គ្រាន់ នឹងមិនត្រឹមតែកាត់បន្ថយកម្រិតស្រ្តេសរបស់មនុស្សប៉ុណ្ណោះទេ ថែមទាំងការពារហានីភ័យនៃជំងឺលើសឈាម និងកូលេស្តេរ៉ូលខ្ពស់ផងដែរ។ ចំណែកឯការគេងមិនលក់ គឺអាចនាំឱ្យមានបញ្ហាបេះដូងគ្រប់ប្រភេទ។

• អ្នកអាចការពារខ្លួន ពីការវិវត្តទៅជាជំងឺទឹកនោមផ្អែម
ការស្រាវជ្រាវបានរកឃើញថា ការគេងគ្រប់គ្រាន់ធ្វើឱ្យរាងកាយរបស់មនុស្សគ្រប់គ្រងជាងិស្ករនៅក្នុងឈាម និងភាពប្រែប្រួលជាមួយនឹងអាំងស៊ុយលីន បានល្អប្រសើរ ដែលជាលទ្ធផលគឺអាចការពាររាងកាយរបស់អ្នក ពីការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទទី2។

• អ្នកនឹងជាសះស្បើយពីជំងឺផ្តាសាយ លឿនជាងមុន
តើអ្នកមានអារម្មណ៍ងងុយគេង នៅពេលអ្នកឈឺមែនទេ? ពិតមែនហើយ ច្បាស់ជាមានហេតុផលចំពោះរឿងនេះ។ ការសិក្សាបានបង្ហាញថារាងកាយរបស់មនុស្សមានជំងឺមួយចំនួន ដែលតម្រូវឱ្យមនុស្សគេង ទើបអាចជាសះស្បើយបាន។ ពីព្រោះការគេងនេះ នឹងធ្វើឱ្យប្រព័ន្ធភាពសុំានៅក្នុងរាងកាយ អាចធ្វើការកាន់តែល្អប្រសើរបំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ និងបាក់តេរី ដែលចូលពីខាងក្រៅ។

• ស្បែករបស់អ្នក មើលទៅស្អាតជាងធម្មតា
ស្បែករបស់មនុស្ស គឺជាសរីរាង្គដ៏ធំមួយ ហើយវាត្រូវប៉ះពាល់ទៅនឹងអាកាសធាតុ, ពន្លឺ UV, ធូលីដី និងពន្លឺព្រះអាទិត្យ…ជាដើម។ ប៉ុន្តែនៅពេលអ្នកគេង ស្បែកនឹងជួសជុលផលប៉ះពាល់ទាំងនេះដោយខ្លួនឯង។ ដូច្នេះ ប្រសិនបើអ្នកគេងគ្រប់គ្រាន់ ស្បែករបស់អ្នក នឹងកាន់តែមានភាពស្រស់ថ្លា និងមើលទៅកាន់តែក្មេងជាងវ័យ។

• អ្នកនឹងក្លាយជាអ្នកបើកបរ កាន់តែសុវត្ថិភាពជាងមុន
ការសិក្សាបានបង្ហាញថា អ្នកបើកបរ ដែលគេងមិនគ្រប់គ្រាន់ ប្រៀបដូចទៅនឹងអ្នកបើកបរ ដែលផឹកគ្រឿងស្រវឹង។

• តុល្យភាពរាងកាយរបស់អ្នក កាន់តែល្អប្រសើរជាងមុន
នៅពេលអ្នកគេងបានគ្រប់គ្រាន់ ការសម្របសម្រួល និងតុល្យភាពរបស់អ្នក កាន់តែល្អប្រសើរ ដែលការពាររាងកាយរបស់អ្នកពីរបួស ខណៈពេលមានគ្រោះថ្នាក់ដួល…ជាដើម។

តើរាល់ថ្ងៃនេះ អ្នកគេងប៉ុន្មានម៉ោងក្នុងមួយថ្ងៃ? តើអ្នកមានអារម្មណ៍ធូស្រាលដែរឬទេ នៅពេលអ្នកគេងសម្រាក 8 ម៉ោង?

ប្រភព: brightside ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

៥ វិធី ដើមី្បបំផ្លាញជាតិខ្លាញ់ ក្នុងពេលដើរហាត់ប្រាណ

ដោយ: សហការី 10 AM, Friday, 27 Jan, 2017

ការហាត់ប្រាណ ដើមី្បបំបាត់ជាតិខ្លាញ់ ឬជាតិធាតុក្នុងខ្លួនមានច្រើនបែបណាស់ ក្នុងនោះការដើរ គឺជាវិធីសាស្ត្រដែលពេញនិយមជាងគេ សម្រាប់មនុស្សទូទៅ។ អ្នកហាត់ប្រ...

តោះ! មកស្វែងយល់ កំហុសទាំង 7 មុនពេលចូលគេង ដែលធ្វើឱ្យអ្នកឡើងទម្ងន់បាន

ដោយ: ចរិយា 8 AM, Wednesday, 07 Aug, 2019

ការមើលឃើញគីឡូនៅលើជញ្ជីង មិនត្រឹមតែនាំឱ្យមានការខកចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កឱ្យមានបញ្ហាសុខភាពជាច្រើនផងដែរ។ យោងទៅតាមការសិក្សាស្រាវជ្រាវ ការលើស...

ភេសជ្ជៈវេនមន្ត ផ្សំពីផ្លែចេក ជួយសម្រកទម្ងន់ ដែលអ្នកមិនគួរមើលរំលង

ដោយ: ភារុន 8 AM, Wednesday, 27 Feb, 2019

ចេក គឺជាផ្លែឈើមួយប្រភេទ ដែលជួយសម្រកទម្ងន់ដ៏មានប្រសិទ្ធភាព ពីព្រោះចេកមានសារធាតុចិញ្ចឹមជាច្រើនខុសៗគ្នា និងមានសារធាតុរ៉ែដ៏ល្អបំផុតជាច្រើនផងដែរ។ នេះមាន...

យោងទៅតាមការសិក្សាមួយ! សម្រក់ទឹកភ្នែក សម្រាប់មនុស្សអតីត គឺអាចជួយអ្នកឱ្យស្រកទម្ងន់បាន!!!

ដោយ: ភារុន 8 AM, Friday, 24 May, 2019

យោងទៅតាមការសិក្សាមួយ បានលើកឡើងថា ជាមធ្យម មនុស្សត្រូវយំដោយបង្ហូរទឹកភ្នែកប្រហែល 16.5 Gallons (63លីត្រ) សម្រាប់ពេញមួយជីវិតរបស់យើងម្នាក់ៗ។ ប៉ុន្តែចុះបើ...

Tomnerb.Com - YouTube Channel