ចូលចិត្តទំនើប

អ្វីនឹងកើតឡើង? ប្រសិនបើអ្នកញុំាសាច់ត្រី ជារៀងរាល់ថ្ងៃ

ដោយ: ភារុន 11 AM, Wednesday, 10 Apr, 2019

បច្ចុប្បន្ននេះ គ្រូពេទ្រតែងណែនាំឱ្យយើងម្នាក់ៗញុំាសាច់ត្រីប្រហែល 2-3ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពល្អបំផុតដល់រាងកាយរបស់យើងគ្រប់គ្នា។ ការញុំាសាច់ត្រីជារៀងរាល់ថ្ងៃ វាអាចផ្តល់ឱ្យអ្នកនូវការចាប់ផ្តើមដ៏សំខាន់ ទៅលើរបបអាហារ ដែលមានជីវជាតិដ៏ជាក់លាក់មួយ ដើម្បីរក្សាសុខភាពល្អបំផុត ដល់រាងកាយរបស់អ្នកជារៀងរាល់ថ្ងៃ ដោយរួមបញ្ចូលទាំង អាហារូបត្ថម្ភសំខាន់ៗជាច្រើន និងអាហារមានជាតិប្រូតេអ៊ីន ព្រមទាំងអាហារមានជាតិខ្លាញ់សុខភាពផងដែរ។ ម្យ៉ាងវិញទៀត ការញុំាសាច់ត្រីជាប្រចាំ ក៏ជួយធ្វើឱ្យការរំលាយអាហារ កាន់តែប្រសើរ និងធ្វើឱ្យស្បែកមានភាពស្រស់ស្អាត…ថែមទៀត។ ចង់ដឹងថាតើសាច់ត្រីមានអត្ថប្រយោជន៍អ្វីខ្លះ និងហេតុផលអ្វី ដែលអ្នកគួរញុំាសាច់ត្រីច្រើន? សូមអានអត្ថបទខាងក្រោមនេះ៖
1. ទទួលបានជាតិខ្លាញ់ល្អ
ជាតិខ្លាញ់នៅក្នុងសាច់ត្រី គឺមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា 3 ឬក៏អាចហៅថា ជាតិខ្លាញ់សុខភាព។ អូមេហ្គា 3 នេះគឺបានរួមចំណែកជួយដល់មុខងារខួរក្បាលដ៏ល្អបំផុត និងដើរតួនាទីសំខាន់នៅក្នុងសុខភាពសរសៃឈាមបេះដូងផងដែរ។ ការទទួលបានអាស៊ីតខ្លាញ់អូមេហ្គា 3 ពីសាច់ត្រី ឱ្យបានទៀងទាត់ អាចជួយកាត់បន្ថយហានីភ័យនៃជម្ងឺបេះដូង ឬ ជម្ងឺដាច់សរសៃឈាមខួរក្បាល និងបន្ថយល្បឿននៃការកកើតកំណកខ្លាញ់នៅក្នុងសរសៃឈាមផងដែរ។

2. ជួយថែរក្សាបេះដូង ឱ្យមានសុខភាពល្អ
ការសិក្សាថ្មីៗនេះ បានបង្ហាញថា សាច់ត្រីមានផ្ទុកជាតិខ្លាញ់អូមេហ្គា 3 និងសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀត ដែលជួយធ្វើឱ្យមានការថយចុះនៃការគាំងបេះដូង ឬស្លាប់ដោយសារជម្ងឺបេះដូងជាដើម ខណៈពេលអ្នកញុំាសាច់ត្រីច្រើនជាងសាច់សត្វផ្សេងៗទៀត។ លើសពីនេះ សាច់ត្រីក៏ជាប្រភពនៃវីតាមីន D, B2 បូករួមជាមួយនឹងជាតិកាល់ស្យូម, ផូស្វ័រ, ដែក, ស័ង្កសី, អ៊ីយ៉ូត, ម៉ាញេស្យូម និងប៉ូតាស្យូមផងដែរ។

3. ទទួលបានវីតាមីន D គ្រប់គ្រាន់

ត្រី គឺជាប្រភពធម្មជាតិនៃវីតាមីន D ដែលត្រូវបានសំយោគពី ការប៉ះនឹងពន្លឺព្រះអាទិត្យ។ ដោយសារវីតាមីន D នេះដើរតួនាទីដ៏សំខាន់ក្នុងការ ធ្វើឱ្យរាងកាយរបស់អ្នក ងាយនឹងស្រូបយកសារធាតុចិញ្ចឹមផ្សេងៗពីក្នុងអាហារដែលអ្នកញុំារាល់ថ្ងៃ។ ដូច្នេះជម្រើសដ៏ល្អក្នុងការទទួលបានវីតាមីន D គ្រប់គ្រាន់នោះ គឺការញុំាសាច់ត្រីជារៀងរាល់ថ្ងៃ។

4. ប្រយុទ្ធប្រឆាំងនឹងជម្ងឺធ្លាក់ទឹកចិត្ត

ក្រុមអ្នកវិទ្យាសាស្រ្តកំពុងព្យាយាមកំណត់ពីមូលហេតុ ដែលអ្នកញុំាសាច់ត្រីច្រើនមានអត្រានៃជម្ងឺធ្លាក់ទឹកចិត្តទាប ជាងអ្នកមិនសូវញុំាសាច់ត្រី។ ហើយវាក៏ត្រូវបានគេសន្និដ្ឋានថា សាច់ត្រីអាចជារបបអាហារដ៏មានសុខភាពល្អ ដែលជាទូទៅត្រូវបានផ្សារភ្ជាប់ជាមួយនឹងអារម្មណ៍ល្អប្រសើរ ដោយសារតែវាអាចលើកកម្ពស់មុខងារខួរក្បាល ក្នុងការគ្រប់គ្រងការផ្លាស់ប្តូរ អារម្មណ៍របស់មនុស្សបានល្អប្រសើរ។

5. បន្ថយហានីភ័យនៃជម្ងឺ Autoimmune (ប្រព័ន្ធភាពសុំាទៅវាយប្រហាររាងកាយ ដោយខុសឆ្គង)

ជម្ងឺនេះគឺជាជម្ងឺដែលប្រព័ន្ធភាពសុំារបស់អ្នក ទៅវាយប្រហារ និងបំផ្លាញជាលិកានៅក្នុងរាងកាយរបស់អ្នក ដោយភាន់ ច្រឡំ។ ឧទាហរណ៍៖ ជម្ងឺទឹកនោមផ្អែមដំណាក់កាលទីមួយ កើតមានឡើងដោយប្រព័ន្ធភាពសុំា ទៅវាយប្រហារលើ កោសិកាផលិតអាំងស៊ុយលីននៅក្នុងលំពែង។ ហើយក៏មានការស្រាវជ្រាវជាច្រើនបានអះអាងថា អត្រាថយចុះនៃជម្ងឺទឹកនោមផ្អែមដំណាក់កាលទីមួយ ចំពោះអ្នក ដោយសារតែការញុំាសាច់ត្រី ដែលសម្បូរជាតិខ្លាញ់អូមេហ្គា 3 ទៀងទាត់។ លើសពីនេះ ការស្រាវជ្រាវក៏បង្ហាញថា សាច់ត្រីក៏ជួយក្នុងការកាត់បន្ថយហានីភ័យនៃជម្ងឺ Autoimmune ដទៃទៀត ដូចជា ជម្ងឺរលាកសន្លាក់រុំារ៉ៃ និងជម្ងឺទាក់ទងនឹងខួរឆ្អឹងខ្នង…ជាដើម។

6. ថែរក្សាសុខភាពផ្លូវចិត្ត បានល្អ

នៅពេលដែលអ្នកមានអាយុកាន់តែច្រើន មុខងារផ្លូវចិត្តរបស់អ្នក នឹងថមថយជាលំដាប់ ហើយក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងការថមថយនៃការយល់ដឹងរបស់ខួរក្បាលរបស់មនុស្សផងដែរ។ ពេលខ្លះ វាអាចស្ថិតក្នុងករណីធ្ងន់ធ្ងរ ដោយវាអាចវិវត្តទៅជា ជម្ងឺវង្វេង (Alzheimer) ផងដែរ។ សម្រាប់ហេតុផលមួយចំនួន ក៏យើងមិនទាន់កំណត់បានច្បាស់នៅឡើយដែរ ថាតើការញុំាសាច់ត្រីច្រើន ពិតជាអាចជួយបន្ថយថមថយនៃការយល់ដឹងរបស់មនុស្ស? ប៉ុន្តែទំនងជាវាទាក់ទងនឹងផ្នែកពណ៌ប្រផេះ (Grey Matter) ដែលត្រូវបានរកឃើញនៅក្នុងខួរក្បាលរបស់មនុស្សហើយមើលទៅ។ ផ្នែកពណ៌ប្រផេះនេះ គឺជាជាលិកា ដែលមានមុខងារដ៏សំខាន់ ក្នុងការផ្ទុកនូវសរសៃប្រសាទ ដើម្បីដំណើរការប្រព័ន្ធព័ត៌មាន និងរក្សាទុកការចងចាំរបស់ខួរក្បាលរបស់មនុស្ស។ ដូច្នេះអ្នកដែលញុំាសាច់ត្រីរាល់ថ្ងៃ ទំនងជាអាចបង្កើនផ្នែកពណ៌ប្រផេះច្រើន នៅក្នុងតំបន់ខួរក្បាល នឹងធ្វើឱ្យការគ្រប់គ្រងការចងចាំ និងអារម្មណ៍បានកាន់តែប្រសើរឡើង។

ប្រភព: foodprevent ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

ការណែនាំទាំង 10 នេះចម្លែកបន្តិចមែន តែផ្តល់ឱ្យ អ្នកមានសុខភាពល្អ ដែលនឹកស្មានមិនដល់!!!

ដោយ: ភារុន 8 AM, Thursday, 18 Apr, 2019

សព្វថ្ងៃនេះ មានវិធីសាស្រ្តជាច្រើន ដែលអ្នកប្រហែលជាធ្លាប់បានដឹង ដើម្បីជួយកែលម្អសុខភាពរបស់អ្នក ឱ្យបានល្អប្រសើរឡើងជារៀងរាល់ថ្ងៃដូចជា ការញុំាអាហារូបត្ថម...

តិចនិក ៥ យ៉ាង ជួយអ្នកឱ្យស្រស់ស្រាយមុនពេលទៅធ្វើការ បន្ទាប់ពីហាត់ប្រាណ

ដោយ: ដួងច័ន្ទ 5 PM, Sunday, 30 Apr, 2017

តិចនិចទាំងនេះនឹងធានាថា អ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ សម្រាប់កិច្ចប្រជុំនៅការិយាល័យ ទោះបីជាអ្នកមិនមានពេលសម្រាប់ងូតទឹក បន្ទាប់ពីហាត់ប្រាណក៏ដោយ។ តើអ្នក...

វិធីសាស្រ្តងាយៗ 8យ៉ាង ជួយទប់ទល់ភាពងងុយគេង

ដោយ: Belle 11 PM, Friday, 26 Jan, 2018

វិធីដ៏ល្អបំផុត ដើម្បីរក្សាភាពស្វាហាប់ គឺគេងឲ្យបានគ្រប់គ្រាន់។ ប៉ុន្តែពេលខ្លះ យើងគ្មានពេលគ្រប់គ្រាន់ ដើម្បីគេងនោះទេ ទើបត្រូវបង្ខំចិត្តដើរចូលកន្លែងធ្...

ចំណេះដឹង ក្នុងការត្រៀមអាហារបន្ថែម សម្រាប់កូនតូច

ដោយ: វិរីយា៉ 8 PM, Monday, 04 Apr, 2016

នៅពេល​កូនតូច ​ចូលដល់​វ័យ​ត្រូវ​ញ៉ាំ​អាហារ​បន្ថែម លោកឪពុក​អ្នក​ម្តាយ​ត្រូវ​យកចិត្តទុកដាក់ ​ជាពិសេស​បន្តិច ខាង​ក្រោម​នេះគឺជា​ចំណេះដឹងល្អៗ ក្នុង​រឿង​ក...

Tomnerb.Com - YouTube Channel