ចូលចិត្តទំនើប

តើមានផលប៉ះពាល់អ្វីខ្លះ បើអ្នកម្តាយប្រើទឹកដោះគោម្សៅ ជំនួសទឹកដោះម្តាយ?

ដោយ: ភារុន 9 AM, Tuesday, 08 Jan, 2019

នាពេលបច្ចុប្បន្នយើងសង្កេតឃើញថាដោយផ្អែកលើសង្គមទំនើបជឿនលឿន ស្រ្តីក្មេងៗមួយភាគធំក្រោយពេលសម្រាលកូនរួច ច្រើនឱ្យកូនរបស់ពួកគេបៅទឹកដោះគោម៉្សៅច្រើនជាងទឹកដោះខ្លួនឯង ដោយសំអាងលើហេតុផលថា ចង់ថែរក្សារូបរាងឱ្យនៅស្អាតជាដើម ដោយមិនបានគិតអំពីគុណវិបត្តិនៃទឹកដោះគោម៉្សៅឡើយ។

ការមិនបានបៅដោះម្តាយទារកក៏នឹងមិនទទួលបានសារជាតិបំប៉នធម្មជាតិជាច្រើនដល់រាងកាយ និងខួរក្បាលដែរ។
ជាទូទៅ ទឹកដោះម្តាយមានជាតិសាប មិនផ្អែមដូចជាទឹកដោះគោម៉្សៅទេ ប៉ុន្តែទឹកដោះម្តាយក៏មានជាតិស្ករដែរ តែវាជាសារជាតិស្ករធម្មជាតិ «ឡាក់តូស» ដែលផ្តល់ថាមពលដល់ទារក និងធ្វើឱ្យទារកមានសុខភាពល្អ។

ចំណែកឯទឹកដោះគោ សប្បនិម្មិត្ត ឬទឹកដោះគោម៉្សៅវិញផលិតចេញពីទឹកដោះរបស់សត្វគោ និងមានបន្ថែមសារធាតុស្ករ-សជាច្រើន ដែលស្ករទាំងនេះផលិតចេញពីអំពៅ។ ហើយសារធាតុស្ករនេះ អាចធ្វើឱ្យទារកមានទម្លាប់អាក្រក់ដោយការចូលចិត្តញុំាផ្អែម ដែលនេះវាបានផ្តល់ផលអាក្រក់ទៅថ្ងៃក្រោយដោយមិនដឹងខ្លួនដូចជា៖ ដង្កូវស៊ីធ្មេញ ធាត់ជ្រុលនិងបង្កបញ្ហាដល់សរសៃឈាមជាដើម។
តាមរយៈការស្រាវជ្រាវ ទឹកដោះសត្វគោ និងទឹកដោះម្តាយបានផ្តល់ថាមពលដូចៗគ្នា ប៉ុន្តែទឹកដោះគោមានផ្ទុកសារធាតុ ប្រូតេអ៊ីន ច្រើនជាងទឹកដោះម្តាយរហូតដល់ 3 ដង ដូច្នេះទារកដែលបៅទឹកដោះគោ ត្រូវដុតបំផ្លាញសារធាតុប្រូតេអ៊ីនរហូតដល់ 2 ភាគ 3 ដោយសារតែរាងកាយទារកមិនត្រូវការប្រូតេអ៊ីនច្រើនពេកទេក្នុងដំណាក់កាលលូតលាស់ដំបូង។ ប្រសិនបើប្រូតេអ៊ីនច្រើនពេក នឹងធ្វើឱ្យថ្លើម និងតម្រងនោមរបស់ទារកត្រូវធ្វើការច្រើនហួសពីកម្រិតធម្មតា មិនតែប៉ុណ្ណោះវាធ្វើឱ្យពពួកមីក្រុបងាយនឹងវិវត្តន៍នៅក្រៅចំណុចពោះវៀនធំ ដូចនេះទារកក៏ងាយនឹងទទួលជម្ងឺផ្សេងៗផងដែរ។ ម្យ៉ាងទៀតសរីរាង្គរបស់ទារកមិនទាន់ស្គាល់នូវប្រូតេអ៊ីនទឹកដោះគោនោះទេ ហេតុនេះបានជានៅពេលទារកបៅទឹកដោះគោ តែងតែមានការរាគរូស ឬ មានជម្ងឺអាឡែកហ្ស៊ី ឬក៏មានបញ្ហារំលាយអាហារ រលាក រោល…។ល។ លើសពីនេះការបៅទឹកដោះគោម៉្សៅ ក៏ បណ្តាលឱ្យមានជម្ងឺរលាកបំពង់ក ច្រមុះ ជាញឹកញាប់ នៅពេលខ្លះក៏មានកើតជម្ងឺស្រឺត ឬតាអក ប៉ុន្តែគេមិនទាន់ប្រាកដពីតួលេខនៅឡើយទេ។

ផ្ទុយទៅវិញគេហទំព័រសុខភាព Health.com ដែលចុះផ្សាយពីអត្ថប្រយោជន៍នៃទឹកដោះម្តាយ បានឱ្យដឹងថា តាមការសិក្សាស្រាវជ្រាវបានរកឃើញថា កុមារ និងយុវវ័យដែលធ្លាប់បានបៅទឹកដោះម្តាយកាលពីវ័យទារក ពួកគេមិនសូវមានការប្រឈមនឹងបញ្ហាសុខភាពផ្សេងៗ ដែលកើតមានដោយសារជម្ងឺរុំារ៉ៃនោះទេ។ តាមប្រភពមកពីគេហទំព័រសុខភាពដដែល នេះផងដែរ បានលើកឡើងពីអត្ថប្រយោជន៍ចំនួន 7 យ៉ាងដែលបង្ហាញថា ការបំបៅកូនដោយទឹកដោះម្តាយ គឺពិតជាជួយឱ្យកូនរបស់ពួកគេរស់នៅប្រកបដោយសុខភាពល្អបានពេញមួយជីវិត។ អត្ថប្រយោជន៍ទាំងនេះមានដូចជា៖
1. ការពារមិនឱ្យកុមារធាត់ជ្រុល
2. ធ្វើឱ្យធ្មេញរបស់កុមារមានសុខភាពល្អ និងមានថ្គាមត្រង់ជួរ
3. ជួយបន្ទាបនូវអត្រាប្រឈមនឹងជម្ងឺបេះដូង និងជម្ងឺដាច់សរសៃឈាមនៅក្នុងខួរក្បាល
4. កាត់បន្ថយការប្រឈមនឹងជម្ងឺទឹកនោមផ្អែមនៅក្នុងវ័យក្មេង
5. កាត់បន្ថយនូវការប្រឈមនឹងគ្រោះថ្នាក់នៃជម្ងឺចុះខ្សោយសាច់ដុំ និងជួយដល់ការលូតលាស់ខួរឆ្អឹងខ្នងបានល្អ
6. អាចបន្ទាបអត្រាប្រឈមនឹងជម្ងឺហឺត និងប្រតិកម្មអាឡែកហ្ស៊ី
7. ទឹកដោះម្តាយអាចជួយការពារកុមារពីជម្ងឺប្រព័ន្ធរំលាយអាហារ និងបន្ទាបអត្រានៃការកើតជម្ងឺមហារីកនៅវ័យក្មេង

គាំទ្រដោយ Hellen Keller International-Cambodia

ប្រភព: unesco ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

កំពុងស្វែងរកទឹកអប់ សក្តិសមនឹងអ្នកមែនទេ? សូមអានអត្ថបទមួយនេះ មុនពេលអ្នកទិញ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 28 Feb, 2017

ការជ្រើសរើសទឹកអប់ឱ្យបានត្រឹមត្រូវ ជាបញ្ហាចោទមួយ។ តើអ្នកធ្លាប់បាញ់ទឹកអប់ ដែលអ្នកមិនចូល ចិត្តពីដំបូង ប៉ុន្តែបន្ទាប់ពីបានប្រើហើយអ្នក ក៏ជាប់ចិត្តនឹងវាទ...

លើកសម្រស់លើផ្ទៃមុខ ដោយចាប់ផ្តើមពីការសំអិតសំអាង ចិញ្ចើម

ដោយ: ស៊ីវងីម 11 PM, Sunday, 10 May, 2015

សម្រស់ផ្ទៃមុខ គឺជាកត្តាសំខាន់ ដែលនារីគ្រប់រូបត្រូវយកចិត្តទុកដាក់ ហើយការថែចិញ្ចើម គឺជាចំណុចដែលមិនគួរមើលរំលង ប្រសិនបើអ្នកចង់បន្ថែមភាពស្រស់ស្អាតរបស់អ្...

ចំណុចតូចៗ ទាក់ទងនឹងសុខភាព ដែលអ្នកមិនគួររំលង

ដោយ: ចរិយា 10 PM, Tuesday, 27 Dec, 2016

១. មិនត្រូវញ៉ាំទឹក ក្រោយបាយ ជាទូទៅ មនុស្សភាគច្រើនតែងញ៉ាំទឹក ក្នុងអំឡុងបាយ ឬក្រោយបរិភោគបាយរួចភ្លាម។ ទម្លាប់នេះនាំផលមិនល្អដល់ក្រពះ។ ពេលអ្នកលេបបាយចូលទ...

គន្លឹះទាំង 5 សម្រាប់ជួយសុខភាពល្អ

ដោយ: ភារុន 9 AM, Wednesday, 12 Sep, 2018

ទម្លាប់រស់នៅដែលមានសុខភាពល្អអាចជួយការពារ 80% ចំពោះការស្លាប់មុនអាយុដោយសារជម្ងឺបេះដូង និង ជម្ងឺដាច់សរសៃឈាមខួរក្បាល ហើយនិង 60% ទៀតសម្រាប់ការពារចំពោះជម្...

Tomnerb.Com - YouTube Channel