ចូលចិត្តទំនើប

ចង់បានក្លិនមាត់ល្អអាចប្រើវិធីសាស្ត្រធម្មជាតិ 8 យ៉ាងនេះ!

ដោយ: ភារុន 7 AM, Wednesday, 26 Jun, 2019

បញ្ហាក្លិនមាត់ តែងកើតមានចំពោះមនុស្សគ្រប់គ្នាទាំងអស់ ដោយសារតែមូលហេតុសុខភាពមាត់ធ្មេញ ឬ មកពីបញ្ហាសុខភាពផ្សេងទៀត នៅក្នុងខ្លួនរបស់មនុស្ស ដែលមិនបានត្រួតពិនិត្យសុខភាព ឱ្យបានត្រឹមត្រូវ។ ប៉ុន្តែប្រសិនបើ អ្នករកឃើញថាមកពីមូលហេតុណាមួយហើយ អ្នកអាចដោះស្រាយវាបាន តាមរយះការដុសធ្មេញ ប៉ុន្តែការដុសធ្មេញតែម្យ៉ាង គឺមិនគ្រប់គ្រាន់ទេ ដើម្បីបំបាត់ក្លិនមាត់ ដូច្នេះ ទំនើប សូមណែនាំឱ្យអ្នកធ្វើតាមវិធីសាស្រ្តធម្មជាតិទាំង 8 យ៉ាងដូចខាងក្រោម៖
1. ធ្វើទឹកខ្ពុះមាត់ធម្មជាតិ
ប្រើទឹកក្តៅឧណ្ហៗមួយពែង លាយជាមួយម៉្សៅ Baking soda មួយស្លាបព្រាកាហ្វេ និងទឹកជីអង្កាម 2-3 ដំណក់ លាយបញ្ចូលគ្នាឱ្យសព្វជាការស្រេច។ នៅពេលអ្នកខ្ពុរមាត់នឹងទឹកខ្ពុះមាត់ធម្មជាតិនេះត្រូវខ្ពុរប្រហែល មួយនាទី រួចខ្ជាក់ចេញ ប៉ុន្តែអ្នកមិនត្រូវលេបទឹកខ្ពុរមាត់នេះឡើយ។

2. បរិភោគបន្លែ និងផ្លែឈើ
អ្នកត្រូវបរិភោគបន្លែពណ៌បៃតង និងលឿងដូចជា ស្ពៃ ទំពាំងបារាំង ខាត់ណា ដើម Celery និងការ៉ុត…ជាដើម។ សម្រាប់ផ្លែឈើមានដូចជា ផ្លែប៉ោម គឺជាជម្រើសដ៏ល្អបំផុត។ បន្លែ ផ្លែឈើដែលបានរៀបរាប់ទាំងនេះ គឺអាចជួយធ្វើឱ្យធ្មេញរបស់អ្នកមានជាតិសំណើម និងផ្តល់សុខភាពមាត់ធ្មេញល្អផងដែរ។

3. ទំពារ សម្រកក្រូចឆ្មា និងផ្លែក្រូច
ជាតិអាស៊ីត Citric ម្យ៉ាងនៅក្នុងសម្រកក្រូចឆ្មា និងផ្លែក្រូច អាចជួយជំរុញការផលិតទឹកមាត់បានកាន់តែល្អប្រសើរ និង បង្កើនប្រសិទ្ធភាព Antimicrobial ប្រឆាំងនឹងមេរោគមាត់ធ្មេញ។ ជាតិប្រេងធម្មជាតិ ដែលចេញពីសម្រកក្រូចឆ្មា និងផ្លែក្រូច ក៏នឹងធ្វើឱ្យខ្យល់ដង្ហើមរបស់អ្នកស្រស់ថ្លាផងដែរ។

4. ទំពារ គ្រាប់ធមញ្ញជាតិដូចជា គ្រាប់ Clove, គ្រាប់ Fennel និងគ្រាប់ផ្កាច័ន្ទ
គ្រាប់ធមញ្ញជាតិទាំងនេះ មានលក្ខណៈសម្បត្តិប្រយុទ្ធប្រឆាំងនឹងមេរោគ និងបាក់តេរី ដែលបណ្តាលឱ្យអ្នកហើមអញ្ចាញធ្មេញ និងឈឺធ្មេញ។

5. ទំពារ ស្លឹករុក្ខជាតិដូចជា៖ ស្លឹក Parsley, ស្លឹកជីនាងវង, ស្លឹកជីអង្កាម និងស្លឹកជីវ៉ាន់ស៊ុយ
ក្លរ៉ូភីលនៅក្នុងរុក្ខជាតិពណ៌បៃតងទាំងនេះ គឺជាសមាសភាពជួយទប់ស្កាត់ក្លិន មិនល្អនៅក្នុងមាត់ ហើយនឹងជួយកាត់បន្ថយចំហាយក្លិនមិនល្អ ដែលចេញពីក្រពះផងដែរ។

6. សារធាតុបំប៉ន AKE ZINC
សារធាតុបំប៉ន AKE ZINC គឺជួយប្រឆាំងនឹងមេរោគមាត់ធ្មេញ យ៉ាងមានប្រសិទ្ធភាព។ អ្នកក៏អាចទទួលអាហារបន្ថែម ដែលមានសារធាតុបំប៉ននេះដូចជា៖ ផ្លែល្ពៅ ផ្លែ Walnut និងម៉្សៅកាកាវជា…ដើម។ ហើយម្យ៉ាងទៀត អាហារទាំងនេះក៏សម្បូរជាតិស័ង្កសីផងដែរ។

7. ទទួលទានទឹកដោះគោ Yogurt, តែ Kombucha, ស្ពៃក្តោមលាយជាមួយនឹងអំបិល
ជួនកាលក្លិនមាត់មិនល្អ កើតឡើងដោយសារតែបាក់តេរីនៅក្នុងបំពង់រំលាយអាហារ។ ឧស្ម័ន ដែលលើសនៅក្នុងខ្លួនប្រាណរបស់អ្នក អាចភាយចេញមកតាមមាត់របស់អ្នក។ ដូច្នេះ ការទទួលទានទឹកដោះគោ Yogurt, តែ Kombucha, ស្ពៃក្តោមលាយជាមួយនឹងអំបិល គឺអាចជួយអ្នកដោះស្រាយបញ្ហាឧស័្មន ដែលលើសនៅក្នុងខ្លួនរបស់អ្នកបាន។

8. ទទួលទានតែបែតង Nettle
តែប្រភេទនេះ អាចជួយសម្អាតភាពកខ្វក់នៅក្នុងមាត់ និងជួយដល់ប្រព័ន្ធរំលាយអាហារ ឱ្យដំណើរការបានល្អប្រសើរ នៅក្នុងរាងកាយរបស់អ្នកផងដែរ៕

ប្រភព: thrivemarket ផ្នែក: បែបបទជីវិត, សុខភាព

អត្ថបទអ្នកចង់អាន

តោះ! មកស្វែងយល់ទាំងអស់គ្នា ពីការវះកាត់ដាក់ធ្មេញ ឬ Dental Implants

ដោយ: ភារុន 8 AM, Monday, 15 Jul, 2019

ថ្វីបើ នាពេលបច្ចុប្បន្ននេះ វាកាន់តែមានភាពប្រសើរឡើងនូវការថែទាំធ្មេញក្តី ប៉ុន្តែក៏នៅតែមានមនុស្សជាច្រើនទទួលរងការបាត់បង់ធ្មេញ ដែលភាគច្រើនកើតឡើងដោយសារតែ...

តោះ! មកស្គាល់ 9 សញ្ញា ដែលបង្ហាញថាអ្នក គឺពិតជាមនុស្សរឹងមាំផ្នែកផ្លូវចិត្ត

ដោយ: ភារុន 8 AM, Tuesday, 11 Jun, 2019

អ្នកវិទ្យាសាស្រ្តជឿថា ប្រសិនបើមនុស្សមានចិត្តរឹងមាំ គឺអាចត្រូវបានគេព្យាករណ៍ខ្ពស់ទៅលើភាពជោគជ័យ ជាងភាពឆ្លាតវៃ។ ហើយបន្ទាប់ពីអ្នកបានឃើញសញ្ញាទាំង 9 ខាងក្...

រឿង 7 យ៉ាងដែលមនុស្សមានសុខភាពល្អ ចូលចិត្តធ្វើរៀងរាល់ព្រឹក

ដោយ: ភារុន 8 AM, Monday, 14 Jan, 2019

ការថែរក្សាសុខភាពឱ្យបានល្អ និងមាំមួន មិនមែនជារឿងងាយស្រួលឡើយ។ ជារឿយៗនៅពេលដែលអ្នកចង់រស់នៅ ដោយមានសុខភាពល្អ អ្នកប្រហែលជាត្រូវចំណាយពេលច្រើន និងត្រូវមានកា...

ដឹងទេ? ទារកអាចរៀនយល់ដឹងអ្វីផ្សេងៗ តាំងពីនៅក្នុងគភ៌ម្តាយមកម្ល៉េះ

ដោយ: ដាលីស 9 PM, Monday, 28 Mar, 2016

តើ​អ្នក​ម្តាយ​មានគភ៌​ទាំ ងឡាយ​ដឹង​ដែរឬទេ​ថា ទារក​ដែល​នៅក្នុង​គភ៌ ​អាច​ទទួល​ដឹង​ពីអ្វីផ្សេងៗ ដែល​នៅ​ខាងក្រៅ​គភ៌​បាន និង​នៅពេល​ប្រសូត​ចេញមក​ហើយ ថែមទា...

Tomnerb.Com - YouTube Channel